អូស្ត្រាលីងាកមករកទីផ្សារអាស៊ី-អាគ្នេយ៍សម្រាប់លក់ផលិតផលកសិកម្ម បន្ទាប់ពីអាម៉េរិកកៀបពន្ធខ្លាំងពេក

image_2025-03-27_14-53-58

អន្តរជាតិ៖ ការនាំចេញផលិផលកសិកម្មរបស់អូស្ត្រាលីទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក​ អាចកាត់បន្ថយដោយសារការដំឡើងពន្ធ​ខ្ពស់ពេក ហើយងាកមកបង្កើនការនាំចេញទៅកាន់ទីផ្សារ នៅភូមិភាគអាស៊ីអាគ្នេយ៍វិញម្តង ដែលអាចជួយពង្រឹងសន្តិសុខសេដ្ឋកិច្ច និងភាពធន់ ព្រមទាំងពង្រឹងទំនាក់ទំនងក្នុងតំបន់ផងដែរ។

យោងតាមការចេញផ្សាយរបស់វិទ្យាស្ថានយុទ្ធសាស្ត្រនយោបាយអូស្ត្រាលី (Australian Strategic Policy Institute) បានឱ្យដឹងថា​ ការសម្រេចចិត្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់អូស្ត្រាលី កំពុងតែបង្ហាញឱ្យពីភាពរឹងមាំនៃទំនាក់ទំនងរវាងអូស្ត្រាលី និងសហរដ្ឋអាម៉េរិក  ខណៈពេលសហរដ្ឋអាម៉េរិកមិនទាន់ដាក់ពន្ធបន្ថែមលើការនាំចូលផលិតផលសាច់គោអូស្ត្រាលី និងផលិតផលកសិកម្មផ្សេងទៀត។​ ផ្ទុយទៅវិញ​​ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ​នឹងមានការប្រែប្រួល​ ដោយសារសង្គ្រាមពាណិជ្ជកម្ម។

ស្ថានការណ៍មិនអាចទាយទុកមុនចំពោះគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកមានន័យថា ឧស្សាហកម្មទាំងនេះ ដែលប្រឈមមុខនិងការកាត់ផ្តាច់ក្នុងពេលឆាប់ៗនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកផលិតធំៗរបស់អូស្ត្រាលី និងជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍នៅតាមជនបទ ជាពិសេសសហគមន៍កសិករនៅភាគខាងជើងប្រទេសអូស្ត្រាលី​ ដែលមានផ្ទៃដីកសិកម្មធំជាងគេ។

ក្រោយការបិទបញ្ចប់សង្រ្គាមត្រជាក់ គេមិនអាចមើលរំលងចំពោះការប្រែប្រួលរបៀបរបបពិភពលោកបានទេ ដែលសហរដ្ឋអាម៉េរិក បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យ​ និងក្រឡុកពិភពលោកតាមអំពើចិត្ត​។

ការរង្គោះរង្គើនៃប្រព័ន្ធពាណិជ្ជកម្មលើសកលលោក អាចតម្រូវឱ្យអូស្ត្រាលីវាយតម្លៃឡើងវិញនូវទម្លាប់នាំចេញផលិតផលរបស់ខ្លួន ជាពិសេសចំពោះការ​នាំ​ចេញ​ផលិតផល​កសិកម្ម ដែលសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំទីពីរ កាលពីឆ្នាំ២០២៣-២០២៤ ផ្តល់ប្រាក់ចំណូលចំនួន៦,៨ពាន់លានដុល្លារ ពីការនាំចេញសាច់គោ សាច់ចៀម ទឹកដោះគោ និងស្រា។  ការបាត់បង់ទីផ្សារនេះនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មកសិកម្ម និងសហគមន៍ជាច្រើននៅទូទាំងប្រទេសអូស្ត្រាលី។

ការបាត់បង់ទីផ្សារដ៏ធំមួយនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងសហគមន៍កសិកររបស់ប្រទេសអូស្ត្រាលី​ និងនាំទៅរកការមិនសប្បាយចិត្ត ភាពអត់ការងារធ្វើ និងឈានទៅបង្កបញ្ហានយោបាយ និងសង្គមផងដែរ។

ការអភិវឌ្ឍន៍នៅភាគខាងជើងនៃប្រទេសអូស្ត្រាលី ដែលមានសារៈសំខាន់សម្រាប់គោលជំហរយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសរបស់ប្រទេសអូស្ត្រាលី នឹងមានហានិភ័យច្រើនជាងគេ ជាពិសេស ប្រសិនបើរបាំងពាណិជ្ជកម្មកាត់បន្ថយវិស័យកសិកម្ម ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ និងជាកម្លាំងរបស់ជីវិតសហគមន៍កសិករអូស្ត្រាលី។

ប្រទេសអូស្ត្រាលី ធ្លាប់មានបទពិសោធន៍ថ្មីៗក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញកសិផលរបស់ខ្លួន​ បន្ទាប់បានប្រឈមមុខនឹងរបាំងពាណិជ្ជកម្មចិន កាលពីឆ្នាំ២០២០ ដែលពេលនោះមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងឧស្សាហកម្មកសិកម្ម បានប្រឹងប្រែងដោះស្រាយយ៉ាងល្អក្នុងការស្វែងរកទីផ្សារគោលដៅផ្សេងទៀតសម្រាប់ផលិតផលកសិកម្មអស្ត្រាលី សូម្បី​តែ​នៅ​ពេល​ទីផ្សារ​ចិន បើក​ឡើង​វិញ​ក៏​ដោយ ក៏ទីផ្សារ​នៅភូមិភាគអាស៊ី-អាគ្នេយ៍ នៅ​តែ​មាន​អំណោយ​ផលសម្រាប់កសិផលអូស្ត្រាលី​ ​ច្រើនជាង​អាម៉េរិក​រួចស្រេចទៅហើយ។

ការនាំចេញផលិតផលកសិកម្មរបស់អូស្ត្រាលីអាចដើរតួនាទីកាន់តែលេចធ្លោ នៅពេលចំនួនប្រជាជននៅអាស៊ី-អាគ្នេយ៍កើនឡើង និងចាប់ផ្តើមផ្លាស់ប្តូរចំណង់ចំណូលចិត្ត​ ដែលជាកត្តាជំរុញឱ្យមានតម្រូវការកាន់តែច្រើន និងកាន់តែសម្បូរបែបពាក់ព័ន្ធនឹងផលិតផលចំណីអាហារ។ លើសពីនេះ សហរដ្ឋអាម៉េរិកក៏ជាប្រទេសនាំចេញកសិផលដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់តំបន់អាស៊ី-អាគ្នេយ៍នេះផងដែរ​ ដោយឈរនៅលេខរៀងទី៦​ ក្នុងចំណោមកំពូលប្រទេសនាំចេញទាំង១០ ផ្នែកផលិតផលកសិកម្មទាំងអស់ទៅកាន់ទីផ្សារអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។

ដូច្នេះប្រសិនបើរដ្ឋបាលលោក ដូណាល់​ ត្រាំ បន្តកៀបពន្ធនាំចូល ហើយប្រសិនបើប្រទេសក្នុងតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ កៀបពន្ធលើអាម៉េរិកវិញនោះ ប្រទេសអូស្ត្រាលីនឹងចូលទៅជំនួសជាក់ជាមិនខាន។

ម្យ៉ាងវិញ ដើម្បីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមឱ្យគ្នាទៅវិញទៅមក​ បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ជាទីផ្សារដ៏អស្ចារ្យសម្រាប់វត្ថុធាតុដើមរបស់អូស្ត្រាលី ដោយនាំចូលមកកែច្នៃ និងនាំចេញត្រឡប់ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីវិញ ព្រោះតម្លៃពលកម្មកម្រិតមធ្យម តម្លៃប្រើប្រាស់ទាប និងនៅជិតគ្នាផងដែរ៕

   


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ