បន្ទាយមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងមានទីតាំងស្ថិតនៅក្នុងស្រុកថ្មពូក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសការអញ្ជើញចុះពិនិត្យផ្ទាល់នៅកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ជា សុភិន ឯកឧត្តមបណ្ឌិតប្រតិភូ បានសម្តែងការកោតសរសើរលើការខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមត្រី និងបង្កាត់ពូជ ភ្ញាស់កូនត្រីធម្មជាតិជាច្រើនប្រភេទ សម្រាប់យកទៅចែកចាយ និងផ្គត់ផ្គង់ទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់។
កសិដ្ឋានចិញ្ចឹមត្រីរបស់លោក ជា សុភិន ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ ជាលក្ខណៈគ្រួសារខ្នាតតូច ប៉ុន្តែក្រោយមកបានពង្រីកជាបន្តបន្ទាប់រហូតដល់៥០ស្រះតូចៗ និងស្រះធំចំនួន៤ ដែលកំពុងតែចិញ្ចឹមត្រី និងភ្ញាស់កូនស្រីជាច្រើនប្រភេទ ដូចជាត្រីដង្អោន ត្រីឆ្នាំង ត្រីកេស ត្រីរ៉ស់ និងត្រីអណ្ដែងជាដើម។
យោងតាមម្ចាស់កសិដ្ឋានខាង បានឱ្យដឹងថា បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជន កសិដ្ឋានមចិញ្ចឹមត្រីរបស់លោកបានពង្រីកជាបន្តបន្ទាប់ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារ៕