All Program
ព័ត៌មានពេលព្រឹក

រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត
រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។ សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៤បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកចុះថ្ងៃទី១២ខែមករាឆ្នំា២០២៤កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចូល។ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រោមកំហែងនិងអាចឈានទៅដល់ការខូចខាតទំាងស្រុង។ សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥ លើមុខទំនិញដែលមានលេខប្រពន្ធសុខដុមនីយកម្មនិងនាមវលីគយ”។ បើតាមសេចក្តីជូនដំណឹងខាងលើ លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា០២០៦.៤១.០០ សំដៅដល់មុខទំនិញជាថ្លើមនសសត្វជ្រូក បង្កក, ចំណែកលេខ ០២០៦.៤៩.០០ ជាប្រភេទមុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក ។វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនំាចេញឡើយ។ ស្របពេលវិស័យចិញ្ចឹមសត្វក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរាជរដ្ឋាភិបាល, ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានវាយតម្លៃថា តម្លៃជ្រូករស់នៅលើទីផ្សារបច្ចុប្បន្ននូវមានសញ្ញាល្អ ពោលកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញបាន។ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថាតម្លៃជ្រូករស់ចូលមកដល់ខែកញ្ញាឆ្នំា២០២៤នេះ តម្លៃជ្រូករស់នៅលើទីផ្សារនូវមិនទាន់មានបញ្ហាអ្វីនោះទេ។ មានន័យថានៅពេលបច្ចុប្បន្នកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញតិចតួច មិនទាន់ជួបបញ្ហាប្រឈមអ្វីនោះទេ។ បើតាមលោក លី ឡាវីល ថ្លៃជ្រូករស់នៅលើទីផ្សារសព្វថ្ងៃមានតម្លៃចន្លោះ៩០០០ទៅ៩៦០០រៀលក្នុងមួយគីឡូក្រាម ហើយពាក់ព័ន្ធនិងការស្នើសុំផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែថែមទៀតនេះ ខាងសមាគមបានផ្ញើរលិខិត តាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមានរយៈពេលជាង១ខែ បើគិតពេលនេះ៕
ព័ត៌មានពេលព្រឹក

តម្រូវការកូនត្រីពូជចាប់ផ្តើមកើនឡើងនៅតាមតំបន់ចូលមកដល់ខែសីហានេះ
ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះមានដល់១០ម៉ឺនកូនក៏មានដែរចូលមកដល់ខែសីហាឆ្នំា២០២៤នេះ។ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងប្រទេសគេសង្កេតឃើញកសិករនៅតាមតំបន់ក្នុងខេត្តមួយចំនួនចាប់ផ្តើមមានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹម។ជាក់ស្តែងកសិដ្ឋាន ហង់ ហ៊ាង បង្កាត់ពូជត្រីមានទីតំាងនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានផ្គត់ផ្គង់កូនត្រីពូជដល់កសិករក្នុងតំបន់និងក្រៅតំបន់ក្នុងមួយថ្ងៃចន្លោះពី៣ម៉ឺនទៅ៥ម៉ឺនកូន ហើយថ្ងៃខ្លះមានដល់១០ម៉ឺនកូនក៏មានដែរចូលមកដល់ខែសីហាឆ្នំា២០២៤នេះ។ អ្នកស្រីបន្តថា តាមការសង្កេតប្រជាពលរដ្ឋនៅក្នុងតំបន់និងក្រៅតំបន់ចាប់ផ្តើម មានតម្រូវការកូនត្រីពូជយកទៅចិញ្ចឹមនៅតំបន់របស់ខ្លួនជាសន្សឹមៗតំាងពីខែមីនា ហើយចូលមកដល់ខែកក្កដា និងខែសីហាឆ្នំា២០២៤ បន្ទាប់ពីមានភ្លៀងធ្លាក់នៅគ្រប់តំបន់ កសិដ្ឋានចាប់ផ្តើមទទួលបានការកំម្ម៉ង់ទិញកូនត្រីពីកសិករនៅក្នុងខេត្តនិងក្រៅខេត្ត ដែលនៅថ្ងៃខ្លះចន្លោះពី៣ម៉ឺនទៅដល់៥ម៉ឺនកូន ហើយថ្ងៃខ្លះទៀតមានរហូតដល់១០ម៉ឺនកូនក៏មានដែរ ហើយចំពោះតម្លៃកូនត្រីវាអាស្រ័យទៅលើទំហំឬខ្នាតរបស់កូនត្រី មាន៨០រៀល, ១០០រៀលនិង១២០រៀលក្នុងមួយក្បាល។ បើយោងតាមម្ចាស់កសិដ្ឋានខាងលើ, បច្ចុប្បន្នកសិករនិយមចិញ្ចឹមកូនត្រីច្រើនជាងគេ មានប្រភេទត្រីអណ្តែង,ត្រីប្រា និងត្រីក្រាញ់ ដោយសារត្រីប្រភេទទំាងនេះ វាងាយស្រួលក្នុងការចិញ្ចឹម ហើយធុននឹងទឹក ហើយនិងធុនជំងឺ ។ អ្នកស្រី លើកឡើងថា នៅឆ្នំា២០២៤នេះដោយសារភាពរាំងស្ងួតអូសបន្លាយអស់រយៈពេលច្រើនខែ បានធ្វើឱ្យអត្រាអ្នកចិញ្ចឹមមានការធ្លាក់ចុះមួយចំនួន ប៉ុន្តែតម្រូវការកូនត្រីនៅមានចំនួនច្រើន ហើយនៅពេលខាងមុខបើមានទឹកគ្រប់គ្រាន់អាចឱ្យពលរដ្ឋអាចចិញ្ចឹមត្រីកើនឡើងថែមទៀត។ អ្នកស្រី បន្តថា មុខរបរបង្កាត់ពូជត្រី និងចិញ្ចឹមត្រីអស់រយៈពេលជាង២០ឆ្នំាកន្លងមកនេះ វាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងគ្រួសារ ធ្វើឱ្យយើងអាចផលិតកូនត្រីនៅក្នុងស្រុក ហើយចែកចាយទៅតាមតំបន់បាន ដោយពុំចាំបាច់ឱ្យយើងធ្វើការចំណាកស្រុកនោះទេ ។ដោយឡែកសម្រាប់កសិករដែលទិញត្រីចិញ្ចឹមលក្ខណៈគ្រួសារ ក៏បានផលគួរសមដែរ […]
ព័ត៌មានពេលព្រឹក

ព័ត៌មានកសិកម្មក្នុងប្រទេសសម្រាប់ថ្ងៃទី២៩ ខែសីហា ឆ្នំា២០២៤
១. ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មជ្រើសយក ឃុំជ័យធំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលជាទីតំាងដាំកូនឈើលើកទី៣ចំនួន២០០០ដើមផ្តោតលើប្រធានបទ “កូនឈើមួយ ក្តីស្រឡាញ់មួយ ” ២. សហគមន៍កសិកម្មទំនើបនឹងឈានកាត់បន្ថយការចំណាយ នឹងបង្កើនផលចំណេញនឹងធានានិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថាន
