កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក

THN៣ copy

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។

បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់៕

 


image_2026-04-28_07-58-26
ប្រេស៊ីលចាប់ផ្តើមគម្រោងវាស់ស្ទង់កាបូនក្នុងដី នៅតាមតំបន់កសិកម្មទូទាំងប្រទេស

សៅប៉ូឡូ៖ អ្នកស្រាវជ្រាវប្រទេសប្រេស៊ីល បានចាប់ផ្តើមគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំមួយ ដើម្បីវាស់ស្ទង់កាបូននៅទុកក្នុងដី និងនៅក្នុងរុក្ខជាតិ ទូទាំងតំបន់កសិកម្មសំខាន់ៗរបស់ប្រទេសប្រេស៊ីល ដោយមានគោលបំណងកសាងមូលដ្ឋាន ដែលអាចទុកចិត្តបានសម្រាប់ការគ្រប់គ្រងដី និងគោលនយោបាយកសិកម្ម ទាក់ទងនឹងអាកាសធាតុ។ យោងតាមអង្គការ អាជែនស៊ី ហ្រេ្វបបេស (Agencia FAPESP) បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងយកគំរូដីជាទ្រង់ទ្រាយធំ ក្នុងគោលបំណងផ្តល់ទិន្នន័យ ដើម្បីណែនាំការសម្រេចចិត្តប្រើប្រាស់ដី និងការធ្វើផែនការនិរន្តរភាពនៅក្នុងប្រព័ន្ធកសិកម្ម។ គម្រោងនេះ ត្រូវបានគេស្គាល់ថា ជាការរាប់ថយក្រោយសម្រាប់កាបូន (Carbon Countdown) ដែលកំពុងត្រូវបានដឹកនាំដោយមជ្ឈមណ្ឌលស្រាវជ្រាវកាបូននៅតំបន់កសិកម្មត្រូពិច ដោយមូលនិធិស្រាវជ្រាវក្រុងសៅប៉ូឡូ។ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ វិទ្យាស្ថានសហព័ន្ធ និងអែមប្រាប៉ា (Embrapa) កំពុងចូលរួមក្នុងការងារនេះ ក្រោមការគាំទ្រតាមរយៈភាពជាដៃគូជាមួយឧស្សាហកម្ម។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមស្រាវជ្រាវនឹងប្រមូលសំណាកដី និងរុក្ខជាតិពីប្រហែល ៦ ៥០០កន្លែង នៅទូទាំងប្រទេសប្រេស៊ីល រួមទាំងតំបន់ប្រើសម្រាប់កសិកម្មផងដែរ។ យុទ្ធនាការយកសំណាកដីនេះ ត្រូវបានគេរំពឹងថា នឹងបង្កើតសំណាកដីប្រហែល២៥០ ០០០សំណាកសម្រាប់ការវាស់វែងកាបូន និងសំណាកបន្ថែមជាង៤០០ ០០០សំណាក ដើម្បីវាយតម្លៃលក្ខណៈសម្បត្តិដី ដូចជាដង់ស៊ីតេ និងសមាសធាតុគីមី។ អ្នកស្រាវជ្រាវ មានគោលបំណងបង្កើតប្រព័ន្ធទិន្នន័យសាធារណៈដ៏ទូលំទូលាយដំបូងគេរបស់ប្រទេសប្រេស៊ីល ស្តីពីកាបូនក្នុងដី និងក្នុងរុក្ខជាតិ។ ព័ត៌មាននេះ នឹងជួយវាយតម្លៃពីរបៀបផ្លាស់ប្តូរការប្រើប្រាស់ដីប៉ះពាល់ដល់ការខាតបង់ […]

photo_2026-04-28_08-22-34 (5)
ស្រ្តីខ្មែរមួយរូបកែច្នៃផលិតផលជាង៣០មុខ ចេញពីវត្ថុដើមក្នុងស្រុក​​ ធ្វើជាគ្រឿងទេស​សម្រាប់ឆ្លើយតបតម្រូវការទីផ្សារ​

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ផ្តើមចេញពីការធ្វើហូបជាលក្ខណៈគ្រួសារ ស្រ្តីខ្មែរមួយរូបបានកែច្នៃផលិតផលជាង ៣០មុខ ចេញពីវត្ថុធាតុដើម​ក្នុង​វិស័យកសិកម្ម ដូចជា ម្ទេស ប៉េងបោះ ស្លឹកគ្រៃ រមៀត ខ្ជាយ ខ្ញី ដែលបានដាំដុះនៅក្នុងស្រុក និងរំដេងពីឃុំអូរសោមជាដើម។ អ្នកស្រី សែម សុជាតា ម្ចាស់សិប្បកម្មនាងរំដេង បានផលិតគ្រឿងទេស និងទឹកជ្រលក់ខ្មែរជាច្រើនមុខ រហូតដល់ជាង៣០មុខ ដោយអ្នកស្រីអះអាងប្រាប់ទូរទស្សន៍ ARDBថា គ្រឿងផ្សំទាំងអស់ អ្នកស្រីបានប្រមូលទិញពីតំបន់នានា ដែលបានដាំដុះនៅក្នុងស្រុក ជាពិសេសរំដេង អ្នកស្រីយកមកពីឃុំអូរសោម ដើម្បីទុកផលិតជាគ្រឿងទេស និងទឹកជ្រលក់ ទឹកម្ទេស ទឹកប៉េងបោះ ព្រមទាំងគ្រឿងទេសខ្មែរជាច្រើនមុខទៀត។ អ្នកស្រីថា អ្នកស្រីឧស្សាហ៍ធ្វើទុកញុំា ព្រោះផ្ទះអ្នកស្រីនៅឆ្ងាយ គឺនៅខេត្ត ជួនណាពីរអាទិត្យ ឬបីអាទិត្យ ទើបឡើងមកម្តង ដូច្នេះអ្នកស្រីធ្វើទុកនៅផ្ទះឱ្យកូន និងស្វាមីញុំា ហើយអ្វីដែលធ្លាប់ធ្វើ អ្នកស្រីតែងតែថ្លឹងគ្រឿងវាល់គ្រឿង និងតែងតែយកសំណាកទុក ដើម្បីដឹងថា ទុកបានរយៈពេលប៉ុន្មាន និងទទួលបានការគាំទ្រពីមិត្តភក្តិផងដែរ។ សិប្បកម្មផលិតផលិតផលខ្មែរ ជាផ្នែកសំខាន់មួយនៃសេដ្ឋកិច្ចក្នុងស្រុក និងការអភិរក្សវប្បធម៌ជាតិ ព្រមទាំងសេដ្ឋកិច្ចគ្រួសារ។ […]

image_2026-04-28_07-18-59
ឥណ្ឌូណេស៊ីជួលឃ្លាំងបន្ថែម ដើម្បីស្តុកស្រូវទើបតែប្រមូលផលបានច្រើនលើសផែនការ

ក្រុងម៉ាកាសារ៖ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន (Andi Amran Sulaiman) រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានមានប្រសាសន៍កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសឥណ្ឌូណេស៊ី បានចាប់ផ្តើមជួលឃ្លាំងបន្ថែម ដើម្បីសម្រួលដល់ការស្តុកស្រូវថ្មីប្រមូលផលឆាប់ៗខាងមុខនេះ ដែលរំពឹងថា នឹងកើនឡើងដល់ប្រាំលានតោន។ ក្នុងអំឡុងដំណើរត្រួតពិនិត្យកន្លែងរបស់ទីភ្នាក់ងារភស្តុភារកម្មរដ្ឋ នៅទីក្រុងម៉ាកាសា (Makassar) នៃរដ្ឋស៊ូឡាវ៉េស៊ី ភាគខាងត្បូង (South Sulawesi) លោកបានបញ្ជាក់ថា ទុនបម្រុងអង្ករជាតិបានកើនឡើងដល់ប្រហែល៤,៥លានតោន ដោយពណ៌នាតួលេខនេះថា ជាបរិមាណស្រូវថ្មីខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមត្ថភាពឃ្លាំងសរុបអាចស្តុកបានត្រឹមតែប្រហែលបីលានតោនប៉ុណ្ណោះ ដូច្នេះយើងបានជួលកន្លែងបន្ថែម ដើម្បីផ្ទុកស្រូវចំនួនពីរលានតោនទៀត។ ផ្អែកលើនិន្នាការបច្ចុប្បន្ន ស្តុកស្រូវរបស់ជាតិអាចឈានដល់ប្រាំមួយលានតោន ក្នុងរយៈពេលពីរខែខាងមុខ។ បើប្រៀបធៀប ស្តុកស្រូវបម្រុងក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០២៥ មានបរិមាណប្រហែល១,៥លានតោន។ ប៉ុន្តែស្តុកស្រូវនៅឆ្នាំ២០២៦ គឺថែម១,៥លានតោន គឺកើនឡើង២០០ភាគរយ។ គ្រាន់រដ្ឋស៊ូឡាវ៉េស៊ី ភាគខាងត្បូង ស្តុកស្រូវរបស់ទីភ្នាក់ងារភស្តុភាររដ្ឋ មានលើសពី៧៦១ ០០០ តោន ដែលច្រើនជាងពីរដងនៃទិន្នផលស្រូវ កាលពីឆ្នាំ២០២៥។ លោក អានឌី អាំរ៉ាន ស៊ូឡៃម៉ាន […]

2-2
ដំណាំកាហ្វេកំពុងជួយកសិករខ្មែររកចំណូលបានច្រើន ដោយសារទីផ្សារមានតម្រូវការខ្ពស់

ដោយ រស្មី ភ្នំពេញ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការ កាហ្វេនៅកម្ពុជាបានកំពុងមានទីផ្សារខ្ពស់បន្តបន្ទាប់ ទាំងនៅក្នុងទីក្រុង ស្រុកឃុំ រហូតដល់ភូមិ ការនិយមផឹកកាហ្វេមាននិន្នាការកាន់តែច្រើនឡើង។ សមាគមកាហ្វេកម្ពុជា បានបង្ហាញពីតម្រូវការកាន់តែច្រើននៃទីផ្សារកាហ្វេពិសេសការដាំកាហ្វេក្នុងស្រុកគឺជាតម្រូវការចាំបាច់មួយ។ ក្រៅពីដំណាំកាហ្វេ ដែលដាំក្នុងស្រុកសម្រាប់តម្រូវការប្រើប្រាស់លើទីផ្សារហើយ កាហ្វេក្រៅប្រទេសក៏ជាតម្រូវការចាំបាច់មួយសម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជាដែរ។ សមាគមកាហ្វេកម្ពុជាបានឱ្យដឹងផងថា កសិករដាំកាហ្វេនៅកម្ពុជានោះទំហំខ្នាតតូចដែលមានចាប់ពីមួយហិកតា ដល់ប្រាំហិកតាមានចំនួនច្រើន តែសម្រាប់ខ្នាតធំ ដែលមានទំហមចាប់ពី៥ ដល់១០ហិកតានោះមានចំនួនតិចតួចនៅឡើយ ពោលគឺមានប្រមាណប្រាំភាគរយប៉ុណ្ណោះ។ ដោយឡែកអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិ (International Development Enterprises-IDE) កម្ពុជាវិញ បានឱ្យដឹងថា សម្រាប់កសិករខ្នាតតូចដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានអនុវត្តវិធីសាស្រ្តដាំដុះតាមបែបប្រពៃណីអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ សម្រាប់កសិករដាំកាហ្វេជនជាតិដើមភាគតិចព្នង ក្នុងខេត្តមណ្ឌលគិរី ក៏បានបញ្ហាប្រឈមនឹងបញ្ហាស្មុគស្មាញនាកន្លងមកច្រើន ក្នុងនោះរាប់ទាំងបំណុល ទិន្នផលថយចុះ ការប្រែប្រួលអាកាសធាតុ និងការកង្វះទំនាក់ទំនងទីផ្សារជាដើម។ ទោះបីយ៉ាងណាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្តួចផ្តើមស្តីពីការដាំកាហ្វេតាមបែបកសិកម្មបែបថ្មីបានកកើតឡើងវិញ តាមរយៈអង្គការអភិវឌ្ឍន៍សហគ្រាសអន្តរជាតិកម្ពុជាធ្វើឱ្យកសិកម្មបែបថ្មីនេះ មិនត្រឹមតែផ្លាស់ប្តូរទម្លាប់អនុវត្តកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែគម្រោងនេះ បានកសាងសមត្ថភាពកសិករឱ្យមានសមត្ថភាពកាន់ខ្ពស់ក្នុងការដាំដំណាំកាហ្វេបែបថ្មីនេះ។ អង្គការ អភិវឌ្ឍន៍សហគ្រាសអន្តរជាតិ កម្ពុជា មិនត្រឹមតែជួយឱ្យកសិករអនុវត្តកសិកម្មបែបកកើតឡើងវិញដោយផ្ទាល់នោះទេក្នុងនោះជាមួយដៃគូថែមទាំងបានផ្តល់នូវ ចំណេះដឹងបច្ចេកទេស ការថែទាំ និងប្រព័ន្ធស្រោចស្រពដើរដោយថាមពលពន្លឺព្រះអាទិត្យ។ក្រៅពីនេះក៏បាន កសាងតួអង្គមូលដ្ឋាន ដែលអាចពង្រីកឥទ្ធិពលទៅដល់កសិកររាប់រយនាក់ផ្សេងទៀត ដោយរក្សាបាននូវជំនាញ និងភាពជាអ្នកដឹកនាំឱ្យស្ថិតនៅក្នុងសហគមន៍ និងមានភាពជាម្ចាស់ការដោយផ្ទាល់នៅក្នុងមូលដ្ឋានទៀតផង។ ទាក់ទិនក្នុងការដាំកាហ្វេនៅកម្ពុជានេះដែរ […]

កាលវិភាគផ្សព្វផ្សាយ