ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

THN1 copy

ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក  ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។

ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

គម្រោងវិនិយោគខាងលើនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្ត ស៊ុន ចាន់ថុល  បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។ លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមជម្រាបជូនដែរថា៖ តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។

ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។ សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕


Meat and Food Quality Control Laboratory Testing with a Magnifying Glass
ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងផ្តល់កម្ចី២១៨លានដុល្លារ ដើម្បីត្រួតពិនិត្យចំណីអាហារ និងឱសថនៅឥណ្ឌូណេស៊ី

ហ្សាការតា៖ ធនាគារអភិវឌ្ឍន៍អាស៊ី គ្រោងផ្តល់ប្រាក់កម្ចីចំនួន២១៨លានដុល្លារ ដើម្បីពង្រឹងការត្រួតពិនិត្យចំណីអាហារ និងឱសថ ព្រមទាំងវិស័យពាក់ព័ន្ធផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី តាមរយៈការសាងសង់មន្ទីរពិសោធន៍សម្រាប់ត្រួតពិនិត្យគុណភាពផលិតផលថ្មីៗ ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី គឺជាស្ថាប័នប្រើប្រាស់ហិរញ្ញប្បទាននេ ហើយធនាគារអភិវឌ្ឍន៍អាស៊ី​ កំពុងរៀបចំព័ត៌មានលម្អិតនៃគម្រោងនេះ។ មន្ត្រីជាន់ខ្ពស់ម្នាក់នៃទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ ឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាថវិកាជិត២,៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍។ លោកបានមានប្រសាសន៍ថា ទីភ្នាក់ងារជាតិត្រួតពិនិត្យឱសថ និងចំណីអាហារ​ មានបំណងសាងសង់មន្ទីរពិសោធន៍នេះ តាំងពីឆ្នាំ២០២៤មកម្ល៉េះ ប៉ុន្តែត្រូវផ្អាកទៅវិញ ដោយសារវិធានការរឹតត្បិតលើការចំណាយថវិការបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ថា មន្ទីរពិសោធន៍នេះក៏នឹងជួយបង្កើនសមត្ថភាពធ្វើតេស្តពី៨៦,៤ ដល់៩៥,៥ភាគរយ កាត់បន្ថយរយៈពេលធ្វើតេស្តមកនៅត្រឹម៥ថ្ងៃ បើធៀបនឹងរយៈពេលរង់ចាំ៨ថ្ងៃ នាពេលបច្ចុប្បន្ន។ តាមគម្រោង ប្រាក់កម្ចីសរុបចំនួន២១៨លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់មន្ទីរពិសោធន៍ចំនួន៣៧កន្លែង នៅទូទាំងប្រទេសឥណ្ឌូណេស៊ី។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ទំហំហិរញ្ញប្បទាន ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានសន្យាផ្តល់ដល់ប្រទេសឥណ្ឌូណេស៊ី រួមមានប្រាក់កម្ចីសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស មានចំនួនសរុប៥០,៦ពាន់លានដុល្លារ៕ (ផាន់ អាណា)

1-2-1-800x400
អាម៉េរិក ផ្តល់ហិរញ្ញប្បទាន៣៤លានដុល្លារ​ ជួយកសិករហ្វីលីពីនដំណាំដំឡូងឈាមមាន់

ម៉ានីល៖ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក នឹងផ្តល់ហិរញ្ញប្បទានប្រមាណ៣៤លានដុល្លារ ដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមាន់ ស្របពេលតម្រូវការកំពុងកើនឡើងយ៉ាងខ្លាំង នៅតាមទីផ្សារ។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំហ្វីលីពីន បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា គម្រោងនេះនឹងទទួលបានហិរញ្ញប្បទានពីប្រាក់ចំណូលនៃការលក់កាកសំណល់សណ្តែកសៀងរបស់សហរដ្ឋអាម៉េរិក ក្នុងបរិមាណជិត៤០ ០០០តោន សម្រាប់ផលិតចំណីសត្វនៅក្នុងប្រទេសហ្វីលីពីន។ គម្រោងនេះត្រូវគេរំពឹងថា នឹងជួយគាំទ្រដល់កសិករដាំដំឡូងឈាមមាន់ នៅហ្វីលីពីនចំនួន១២ ៥០០នាក់ ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រទេសហ្វីលីពីនកំពុងប្រឈមនឹងការលំបាកក្នុងការផ្គត់ផ្គង់ដំឡូងឈាមមាន់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារពិភពលោក ដែលកំពុងកើនឡើង ដោយសារសមត្ថភាពផលិតកម្មនៅមានកម្រិត។ ដើម្បីការពារប្រភពពូជដំឡូងឈាមមាន់ ដែលនៅមានចំនួនតិចជាងពីប្រទេសជាដៃគូប្រកួតប្រជែង ដូចជា វៀតណាម និងចិន រដ្ឋាភិបាលហ្វីលីពីន កាលពីពេលថ្មីៗនេះ បានផ្អាកការនាំចេញដំឡូងឈាមមាន់ស្រស់ ទៅក្រៅប្រទេស ព្រោះខ្លាចគេយកទៅធ្វើពូជដាំបន្ត ដើម្បីប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ រដ្ឋាភិបាលហ្វីលីពីនមានគោលបំណងពង្រឹងសមត្ថភាពផលិតកម្មដំឡូងឈាមមាន់ក្នុងស្រុក និងប្រែក្លាយដំណាំនេះឱ្យទៅជាប្រភពចំណូលពីការនាំចេញកាន់តែធំមួយសម្រាប់សេដកិច្ចហ្វីលីពីន។ ស្ថានទូតសហរដ្ឋអាម៉េរិកក៏បានបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍផលិតកម្មដំឡូងឈាមមានើនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយោធាដ៏យូរអង្វែងរបស់ទីក្រុងវ៉ាស៊ីនតោន៕ (ផាន់ អាណា)

IMG_4906
សហគ្រាសខ្នាតតូចនៅកម្ពុជាមានឱកាសខ្ចីទុនការប្រាក់៥ភាគរយ អនុគ្រោះសងប្រាក់ដើមរហូតដល់ពីរឆ្នាំ

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដែលកំពុងប្រឈមនឹងបញ្ហាខ្វះទុនសម្រាប់ទ្រទ្រង់ និងពង្រីកអាជីវកម្ម នឹងមានឱកាសទទួលបានកម្ចីក្នុងអត្រាការប្រាក់៥ភាគរយ ជាមួយការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ។ ឱកាសនេះកើតចេញពីកិច្ចសហការថ្មីរវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានចុះអនុស្សរណៈយោគយល់គ្នា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងវេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១។ ក្រោមកិច្ចសហការនេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលជាសមាជិក​ FASMEC នឹងទទួលបានអាទិភាពក្នុងការសិក្សា និងពិនិត្យសំណើកម្ចីឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលការទទួលបានប្រភពទុនសម្រាប់ដំណើរការអាជីវកម្ម។ ចំណុចគួរឱ្យចាប់អារម្មណ៍ គឺការអនុគ្រោះមិនចាំបាច់សងប្រាក់ដើមរហូតដល់ពីរឆ្នាំ ដែលអាចជួយឱ្យម្ចាស់សហគ្រាសមានពេលវេលាប្រើប្រាស់ទុនសម្រាប់ផលិតកម្ម ការទិញសម្ភារៈ ឬការពង្រីកអាជីវកម្ម មុនចាប់ផ្តើមសងប្រាក់ដើម។ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC បានលើកឡើងថា សហគ្រាសខ្មែរមួយចំនួនមិនត្រឹមតែខ្វះប្រភពទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្វះចំណេះដឹងផ្នែកច្បាប់ បច្ចេកទេស ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងផែនការអាជីវកម្ម ដែលធ្វើឱ្យពួកគេពិបាកទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។ លោកបញ្ជាក់ថា កិច្ចសហការជាមួយ ARDB […]

photo_2026-10-23_14-12-51
ការធ្វើស្រែតាមបច្ចេកទេសវៃឆ្លាតបានផល និងតម្លៃខ្ពស់ – មន្ត្រីជំនាញថា ចំណេញទាំងពូជ ទឹក និងថ្លៃដើម

ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ស្រែបង្ហាញស្រូវសែនក្រអូប និងផ្ការំដួល នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានទទួលទិន្នផលខ្ពស់ ដោយប្រើប្រាស់​ពូជ និងទឹកតិច ហើយថ្លៃដើមផលិតទាប។ មន្ត្រីបច្ចេកទេសកសិកម្មខេត្តមណ្ឌលគិរី លោក ខេន សុជាតិ បានឱ្យដឹងថា ការអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតដែលធន់នឹងការប្រែប្រួលអាកាសធាតុលើដំណាំស្រូវ កំពុងទទួលបានទិន្នផលខ្ពស់  និងតម្លៃសមរម្យ បើធៀបនឹងការធ្វើស្រែតាមបែបធម្មតា។ លោកបាននិយាយថា ការ​សាកល្បងបានចាប់ផ្ដើមអនុវត្តលើកសិករចំនួន ៤ គ្រួសារ ដោយមួយគ្រួសារមានផ្ទៃដីធ្វើស្រែចំនួន១ហិកតា។ លោកបានឱ្យដឹងថា មកដល់ពេលនេះ ស្រែបង្ហាញចំនួន ២ ហិកតា ដែលដាំពូជស្រូវសែនក្រអូប ០១ និងស្រូវសើម បានប្រមូលផលរួចរាល់ ដោយស្រែមួយទទួលបានទិន្នផល ៥ តោនក្នុងមួយហិកតា និងស្រែមួយទៀតទទួលបានជាង ៤ តោនក្នុងមួយហិកតា។ ចំណែកស្រែបង្ហាញចំនួន ២ ហិកតាទៀត ដែលដាំពូជស្រូវផ្ការំដួល គ្រោងនឹងចាប់ផ្តើមប្រមូលផលនៅដើមខែវិច្ឆិកានេះ។ លោក ខេន សុជាតិ បានបញ្ជាក់ថា ការធ្វើស្រែតាមបច្ចេកទេសកសិកម្មវៃឆ្លាតមានភាពខុសគ្នាពីការធ្វើស្រែធម្មតា ទាំងការថែទាំ និងការប្រើប្រាស់ជី។ ចំពោះតម្លៃលក់វិញ ស្រូវដែលផលិតតាមបច្ចេកទេសនេះអាចមានតម្លៃខ្ពស់ជាងស្រូវធម្មតាចន្លោះពី […]

កាលវិភាគផ្សព្វផ្សាយ