រដ្ឋមន្ត្រីក្រសួងកសិកម្ម​លើក​ពីបញ្ហាស្រូវធ្លាក់ថ្លៃ​(ប្រភេទស្រូវ​OM)និងការជួយពីរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​(ប្រភេទស្រូវ​OM)និងអ្វីដែលរាជរដ្ឋាភិបាល​តាមរយ:ក្រសួងកសិកម្ម​ ដែលជាសេនាធិការបានធ្វើនិងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ខែមករាពីខេត្តសៀមរាប​​ធ្លាប់បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់។

ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕


images (3)
ការស្រាវជ្រាវបង្ហាញថា តំបន់ដាំចេកនៅអាម៉េរិកឡាទីន កំពុងរងការគំរាមកំហែងពីអាកាសធាតុ

វិបត្ដិអាកាសធាតុកំពុងគំរាមកំហែងដល់អនាគតនៃផ្លែឈើដ៏ពេញនិយមបំផុតរបស់ពិភពលោក ដោយសារស្ទើរតែ២ភាគ៣នៃតំបន់ដាំចេក នៅទ្វីបអាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន ប្រហែលជាលែងអំណោយផលសម្រាប់ដំណាំហូបផ្លែទៀតហើយ នៅឆ្នាំ២០៨០ខាងមុខនេះ។ បើយោងតាមរបាយការណ៍ថ្មីរបស់អង្គការ គ្រីស្ទាន អេត (Christian Aid) បានលើកហេតុផលថា ការឡើងកម្តៅដោយសារការប្រែប្រួលអាកាសធាតុ កំពុងតែធ្វើឱ្យប្រទេសដាំចេកមួយចំនួន ដូចជាប្រទេសក្វាតេម៉ាឡា កូស្តារីកា និងប្រទេសកូឡុំប៊ី ទទួលបានទិន្នផលផ្លែចេកកាន់តែតិចទៅៗ និងបង្កមហន្តរាយដល់សហគមន៍ជនបទទូទាំងតំបន់។ ចេក​ គឺជាដំណាំហូនផ្លែ​ ​ដែល​គេទទួលទាន​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក ហើយ​ជា​ដំណាំ​ហូបផ្លែដ៏​សំខាន់​ទី​បួន​របស់​ពិភពលោក បន្ទាប់​ពី​ស្រូវ​សាលី ស្រូវ និង​ពោត។ ប្រហែល៨០ភាគរយនៃផ្លែចេកនៅទូទាំងពិភពលោក ត្រូវបានគេដាំសម្រាប់ការទទួលទានក្នុងស្រុក ហើយមនុស្សជាង៤០០លាននាក់ពឹងផ្អែកលើផ្លែចេក សម្រាប់១៥ ទៅ២៧ភាគរយនៃកាឡូរីអាហារប្រចាំថ្ងៃ។ តាមការប៉ាន់ប្រមាណ៨០ភាគរយនៃការនាំចេញផ្លែចេកទៅផ្គត់ផ្គង់ផ្សារទំនើបៗ នៅជុំវិញពិភពលោក គឺបានមកពីអាម៉េរិកឡាទីន និងតំបន់ការ៉ាប៊ីន ដែលជាតំបន់មួយងាយរងគ្រោះបំផុតដោយសារអាកាសធាតុប្រែប្រួលខ្លាំង និងបង្កជាគ្រោះមហន្តរាយបន្តិចម្តងៗ។ ដំណាំនេះទទួលរងការគំរាមកំហែងពីវិបត្តិអាកាសធាតុ ដែលបង្កើតឡើងដោយកត្កាមនុស្ស ហើយគំរាមកំហែងដល់ប្រភពស្បៀងអាហារដ៏សំខាន់ និងជីវភាពរស់នៅរបស់សហគមន៍ ដែលដំណាំនេះមិនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យពិភពលោកឡើងកម្តៅឡើយ។ លោក អូរ៉ាល់លីយ៉ា ប៉ុប ហ្សូ (Aurelia Pop Xo) ជាអ្នកដាំចេកនៅប្រទេសក្វាតេម៉ាឡា បានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុបាននឹងកំពុងសម្លាប់ដំណាំរបស់យើង។ នេះមានន័យថាគ្មានប្រាក់ចំណូលទេ ព្រោះយើងមិនអាចលក់អ្វីបានទាំងអស់។ ជាពិសេស […]

download
ឥណ្ឌាប្រាប់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនលុបចោលបម្រាមនាំចេញស្រូវសាលីឡើយ

ញូវដេលី៖ ទោះបីទិន្នផលស្រូវសាលីឥណ្ឌានៅក្នុងរដូវប្រមូលផលនៅក្នុងឆ្នាំ២០២៥នេះ មានការកើនឡើងច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសឥណ្ឌាបានជូនដំណឹងជាផ្លូវការដល់អង្គការពាណិជ្ជកម្មពិភពលោកថា ខ្លួននឹងមិនដកការរឹតបន្តឹងលើបម្រាមនាំចេញស្រូវសាលីឡើយ ដោយលើកឡើងពីការព្រួយបារម្ភចំពោហសន្តិសុខស្បៀងសម្រាប់ប្រជាជនឥណ្ឌា ក៏ដូចជាសម្រាប់ប្រទេសងាយរងគ្រោះ និងប្រទេសជិតខាង។ នៅក្នុងសេចក្តីជូនដំណឹងទៅកាន់គណៈកម្មាធិការកសិកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃ១០​ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសឥណ្ឌាបាននិយាយថា ការហាមឃាត់ជាបណ្តោះអាសន្នរបស់ខ្លួនលើការនាំចេញស្រូវសាលី កាលពីក្នុងខែឧសភា ឆ្នាំ២០២២ គឺនៅតែមានសុពលភាពដដែល ដោយសារតែការប្រែប្រួលតម្លៃស្រូវសាលីជាសកល និងដើម្បីធានាដល់តម្រូវការចាំបាច់នៅក្នុងប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ឥណ្ឌាបានរក្សាការបើកចំហរសម្រាប់ការលើកលែងផ្នែកមនុស្សធម៌ ឬការទូត ដោយបញ្ជាក់ថា ការនាំចេញស្រូវសាលីអាចត្រូវបានអនុញ្ញាតទៅកាន់ប្រទេសនានា តាមការស្នើសុំច្បាស់លាស់ពីថ្នាក់រដ្ឋាភិបាលទៅរដ្ឋាភិបាល ដើម្បីបំពេញតម្រូវការសន្តិសុខស្បៀងរបស់ខ្លួន។ រដ្ឋាភិបាលឥណ្ឌារំពឹងថា ផលិតកម្មស្រូវសាលីនឹងកើនឡើងចំនួន១១៥,៤លានតោន នារដូវប្រមូលផលដំណាំ ដាំក្នុងឆ្នាំ២០២៤-២០២៥។ សេចក្តីជូនដំណឹងរបស់ឥណ្ឌា បាននិយាយទៀតថា ស្រូវសាលី គឺជាអាហារដ៏សំខាន់សម្រាប់មនុស្សរាប់លាននាក់ ហើយការធានានូវភាពអាចរកបានក្នុងតម្លៃសមរម្យ គឺមានសារៈសំខាន់។  មានកត្តាជាច្រើនធ្វើឱ្យតម្លៃស្រូវសាលីសកលប្រែប្រួល អាចបង្កឱ្យមានបញ្ហាសន្តិសុខស្បៀងនៅក្នុងប្រទេសឥណ្ឌា ប្រទេសជិតខាង និងនៅក្នុងប្រទេសងាយរងគ្រោះ។ វិធានការហាមឃាត់មានប្រសិទ្ធភាពចាប់តាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ត្រូវបានដាក់ឱ្យអនុវត្ត ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការព្រួយបារម្ភអំពីផលិតកម្ម ដែលបង្កឡើងដោយអាកាសធាតុ និងការកើនឡើងនៃតម្រូវការសកល រហូតនាំឱ្យមានការដំឡើងតម្លៃស្រូវសាលីនៅទូទាំងពិភពលោក។ ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផលិត​ស្រូវ​សាលី​លំដាប់កំពូល​នៅ​ទូទាំង​ពិភពលោក ប៉ុន្តែ​មិន​មែន​ជា​ប្រទេស​នាំ​ចេញ​ធំ​ជាងគេនោះ​ទេ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់ប្រទេសឥណ្ឌាក្នុងការទប់ស្កាត់ការនាំចេញស្រូវសាលីទៅក្រៅប្រទេស បានបង្កឱ្យមានការរិះគន់ពីប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមួយចំនួន ជាពិសេសចំពេលមានការខ្វះខាតស្បៀងអាហារជាសកល […]

4367411737_e9f9e7a127_b_20190401194137
ផ្លែ​ស្វាយថៃ​ធ្លាក់​ថ្លៃ​ហៅមិនឮនៅ​តាមផ្សារ​ក្រុងបាងកក​ ដោយសារស្វាយច្រើនពេក

បាងកក៖ តម្លៃផ្លែស្វាយថៃលក់នៅតាមផ្សារក្នុងខេត្ត និងនៅក្នុងទីក្រុងបាងកកប្រទេសថៃ បានធ្លាក់ថ្លៃយ៉ាងគំហុក រហូតធ្វើឱ្យកសិករ ​និង​អាជីវករ​លក់ដុំ លក់រាយ​ច្រើន​លើសលប់​ប្រឈម​នឹង​ការ​ខាតបង់អស់ចុងអស់ដើម​​ដោយសារ​គ្មានអ្នកទិញ ប៉ុន្តែរដូវប្រមូលផលផ្លែស្វាយបានចូលមកដល់ពេញបន្ទុក។ យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍របស់ថៃ បានឱ្យដឹងថា តម្លៃផ្លែស្វាយល្អលេខ១របស់ថៃ បានធ្លាក់ចុះមកត្រឹមតែ២០បាត ឬស្មើនឹង០,៦១ដុល្លារ ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកលក់ និងកសិករអ្នកដាំ។ អ្នកលក់ផ្លែស្វាយនៅតាមផ្សារ បាននិយាយរអ៊ូរទាំថា ការផ្គត់ផ្គង់ជន់ជោរ៍លើសលប់ ដែលធ្វើឱ្យអ្នកផ្លែស្វាយជាច្រើនបង្ខំចិត្តឱ្យលក់ផ្លែដោយបញ្ចុះតម្លៃយ៉ាងទាបបំផុត ឬបោះចោលតែម្តង។  ចំណែកអ្នក​លក់​ដុំវិញ ក៏​ជួប​ការ​លំបាកផង​ដែរ ដោយ​សារមាន​ផ្លែ​ស្វាយច្រើន​ខុស​ធម្មតា​ ដែល​គេដឹកយកមក​ពី​ចម្ការនៅតាមទីជនបទ។ នាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ បានបញ្ជាក់ថា ជាមធ្យមនៅក្នុងរដូវប្រមូលផលឆ្នាំ២០២៥នេះ តម្លៃផ្លៃស្វាយនៅតាមចម្ការបានការធ្លាក់ចុះតម្លៃ២៥ភាគរយ ដែលជាការធ្លាក់ចុះតម្លៃដ៏ច្រើនបំផុតក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។ ចំណែកក្រុមហ៊ុនកែច្នៃនាំចេញផ្លែស្វាយកំពុងតែពន្យារការនាំចេញរបស់ខ្លួន ដោយសារមានបញ្ហាជុំវិញអត្រាពន្ធខ្ពស់ពេករបស់អាម៉េរិក ដែលបង្ខំឱ្យរោងចក្រកែច្នៃផ្លែស្វាយបញ្ឈប់ប្រតិបត្តិការ។  រីឯជាលទ្ធផលចុងក្រោយបង្អស់ អ្នកបរិភោគក្នុងស្រុកក៏លែងសូវត្រូវការទៀត​ ធ្វើឱ្យផ្លែស្វាយកាន់តែគ្មានទីផ្សារ ដូច្នេះមានតែបោះចោលតែម្តង។ កាលពីដើមឧសភា ឆ្នាំ២០២៥នេះ រដ្ឋាភិបាលថៃបានប្រកាសពីវិធានការបន្ទាន់មួយចំនួន ដូចជាជួយទិញផ្លែស្វាយដោយផ្ទាល់ដៃពីកសិករ ព្រមទាំងជួយពន្លឿនការដឹកជញ្ជូន និងគាំទ្រដល់ការទិញផ្លែស្វាយសម្រាប់ចែកតាមសាលារៀន និងចែកក្មុងកម្មវិធីសម្បុរសធម៌ផ្សេង។ រីឯវិធានការខ្លះទៀត រួមមានការចូលដោយមិនគិតថ្លៃសម្រាប់រថយន្តដឹកផ្លែឈើ តាមផ្លូវគោក ផ្លូវដឹក និងការឧបត្ថម្ភធនសម្រាប់ការដឹកជញ្ជូនផ្លែស្វាយដាក់ក្នុងទូកកជាដើម។ ប៉ុន្តែវិធានការទាំងអស់នេះមិនមានប្រសិទ្ធភាពឡើយ ព្រោះមិនដឹងដឹកទៅណា ហើយគ្មាននរណាទិញ។ ទោះបីជាមានការជំរុញជាសាធារណៈពីនាយករដ្ឋមន្ត្រីថៃ […]

508549123_1103492141806431_2212554565776143139_n
អ្នកវិនិយោគក្នុងស្រុកអំពាវនាវឱ្យអ្នកវិនិយោគខ្មែរងាកមកបោះទុនលើវីស័យកសិកម្ម ដែលកំពុងមានឱកាសច្រើន

(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជា បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកមានធនធាន សូមងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេសអាចជួយរាជរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។ ការអំពាវនាវរបស់អ្នកឧកញ៉ាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានចំនួន៤០នាក់ មកពី២២ស្ថាប័ន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ​ ទៅចុះយកព័ត៌មាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយអំពីដំណាំកសិឧស្សាហ ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងដំណើរបេសកកម្មរយៈពីរថ្ងៃនេះ ក្រុមអ្នកសារបានទៅទស្សនកិច្ច និងផលិតព័ត៌មាន នៅតំបន់ចម្ការទុរេន ចម្ការចេក ចម្ការកៅស៊ូ រោងចក្រផលិតជី រោងចក្រផលិតកេសក្រដាស់ និងស្វែងយល់ទីតាំងប្រមូល និងវេចខ្ចប់ផ្លែចេកសម្រាប់នាំចេញទៅបរទេស។ អ្នកឧកញ៉ា ហេង ឡុង ក៏បានប្រកាសផ្ដល់ប្រឹក្សាអស់ពីលទ្ធភាពចំពោះអ្នកវិនិយោគទាំងឡាយណា ដែលចាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា។ ពោលគឺអ្នកឧកញ៉ាស្ម័គ្រចិត្ត និងបើកចិត្តចែករំលែកបទពិសោធន័លើពីវិស័យកសិកម្ម ដែលអ្នកឧកញ៉ាបានប្រឡូកតាំងពីឆ្នាំ២០០៧មកម្ល៉េះ។ អ្នកឧកញ៉ា ហេង ឡុង ជាម្ចាស់ក្រុមហ៊ុនធំៗមួយចំនួនដូចជា៖ ១. ក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល […]

កាលវិភាគផ្សព្វផ្សាយ