News
THN1 copy
គណៈប្រតិភូរបស់ធនាគារ APB ប្រទេសឡាវ បានចូលជួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំធនាគារ ARDB និងទស្សនកិច្ចសិក្សា នៅការិយាល័យកណ្តាលធនាគារ ARDB
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), ឯកឧត្តម ចាន់ សីហា អគ្គនាយករង និងសហការី បានទទួលជួបស្វាគមន៍ គណៈប្រតិភូរបស់ ធនាគារ AGRICULTURAL PROMOTION BANK CO.,LTD (APB) របស់ប្រទេសឡាវ ដែលដឹកនាំដោយ លោក Sisa ath Neumasa អគ្គនាយករងធនាគារ និងសហការី និងតំណាងក្រុមហ៊ុន First Cambodia។ នៅក្នុងជំនួបពិភាក្សានោះ ឯកឧត្តម ចាន់ សីហា អគ្គនាយករងធនាគារ ARDB ក្នុងនាម ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានសម្តែងនូវការស្វាគមន៍ ចំពោះគណប្រតិភូនៃធនាគារ APB ឡាវ និងតំណាងក្រុមហ៊ុន First Cambodia ដែលបានចំណាយពេលវេលាដ៏មានតម្លៃ […]
News
THN3 copy
រដ្ឋមន្ត្រីកសិកម្មពិភាក្សាសេចក្តីព្រាងលើ “ពិធីសារជាមួយ​អគ្គរដ្ឋបាលគយចិន”ស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន
  ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាសេចក្តីព្រាង “ពិធីសាររវាងអគ្គរដ្ឋបាលគយចិន  ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច ចត្តាឡីស័ក និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំពីកម្ពុជាទៅចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៤, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារនៃរដ្ឋបាលព្រៃឈើត្រូវគ្រប់គ្រង និងចុះបញ្ជីអ្នកចិញ្ចឹមត្រចៀកកាំ ដើម្បីឱ្យអ្នកចិញ្ចឹមបានយល់ដឹងពីច្បាប់បទដ្ឋាននានា កិច្ចសន្យានៃការចិញ្ចឹមដោយមិនរំខានដល់អ្នកដទៃ តាមដានការចិញ្ចឹមឱ្យមានភាពច្បាស់លាស់ និងជំងឺឆ្លងផ្សេងៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងការតាមដានយកចិត្តទុកដាក់ពិនិត្យជំងឺឆ្លងនានា នៃការចិញ្ចឹមត្រចៀកកាំនេះឱ្យបានជាប់លាប់ ដើម្បីធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ជាពិសេសជំរុញដល់ការនាំចេញកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ឯកឧត្តម ឌិត ទីណា បានណែនាំដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវស្រាវជ្រាវ និងស្វែងយល់ពីនីតិវិធីរៀបចំបណ្តុំនៃអ្នកចិញ្ចឹមត្រចៀកកាំទៅតាមពេលនីមួយៗ  ឱ្យមានភាពច្បាស់លាស់ មានភាពម្ចាស់ការ មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលក្នុងការតាមដានតាមប្រព័ន្ធ សម្រាប់បម្រើដល់ការនាំចេញ។ ពាក់ព័ន្ធនិងការនាំចេញសំបុកត្រចៀកាំទៅកាន់ប្រទេសចិននៅពេលខាងមុខនេះ, ឯកឧត្តម ងិន […]
News
THN2 copy
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិនលើប្រធានបទគោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ
ទីក្រុងគុនមីញ៖ តបតាមការអញ្ជើញ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង ចំនួន ៣ ចំណុច […]
News
photo_2024-11-19_15-16-36 (2)
ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ»
ទីក្រុងគុនមីញ – សាធារណរដ្ឋប្រជាមានិតចិន៖ តបតាមការអញ្ជើញ របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ (3rd GMS Agriculture Minister Meeting) ដែលរៀបចំឡើង ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ នៃ សាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីក្រុង គុនមីញ ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ, ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់អំពី ស្ថានភាពហិរញ្ញប្បទានបៃតងក្នុងអនុតំបន់មេគង្គ(GMS), ការវិវដ្ដហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា, និងបទពិសោធន៍ ក្នុងការធ្វើបរិវត្តកម្ម ធនាគារ ARDB ទៅជា ធនាគារនាំមុខក្នុងការផ្តល់ហិរញ្ញប្បទានបៃតងក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តមបណ្ឌិត ក៏បានផ្តល់ជាអនុសាសន៍គោលនយោបាយសម្រាប់អនុតំបន់មេគង្គ និងស្ថាប័នអន្តរជាតិ ក្នុងការជំរុញហិរញ្ញប្បទានបៃតង […]
News
THN2 copy
កសិករដាំដុះស្វាយកែវរមៀតខុសរដូវកើនឡើង ប៉ុន្តែ​​តម្លៃវិញមិនសូវល្អនៅលើទីផ្សារនាពេលប្រមូលផល
កំពង់ស្ពឺ៖ ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះកសិករបានផលិតស្វាយកែវរមៀតខុសរដូវមានសន្ទុះកើនរហូតដល់ប្រមាណ៦០%នៃចំនួនសមាជិកសរុប៤០ចំការ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ការកើនឡើងនៃចំនួនកសិករផលិតស្វាយខុសរដូវនេះបានជះឥទ្ធិពលអវេជ្ជមាន ធ្វើឱ្យតម្លៃលក់មិនសូវល្អនៅលើទីផ្សារចាប់តាំងពីការប្រមូលផលក្នុងខែកញ្ញារហូតដល់ពេលនេះ។ លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ បានឱ្យដឹងថា ស្វាយកែវរមៀតចាប់ផ្តើមប្រមូលផលពីខែកញ្ញារហូតមកដល់ខែវិច្ឆិកានេះមានតម្លៃចន្លោះពី៧០០ទៅ១២០០រៀលក្នុងមួយគីឡូក្រាម ផ្អែកតាមទីផ្សារហាងឆេងជាក់ស្តែងប្រចាំថ្ងៃ ហើយតម្លៃនេះទាបជាងឆ្នាំមុន ដោយសារកសិករមិនសូវផលិតស្វាយខុសរដូវដូចឆ្នាំនេះ។ បើតាមប្រធានប្រតិបត្តិសមាគមខាងលើ តម្លៃស្វាយកែវរមៀតឆ្នាំនេះទោះបីកសិករលក់មិនសូវបានថ្លៃ តែកសិករនៅអាចរកប្រាក់ចំណេញខ្លះដែរ ហើយស្វាយទាំងនេះមួយចំនួននាំចេញទៅប្រទេសថៃ វៀតណាម និងមួយចំនួនផ្សេងទៀតផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក។ លោកលើកឡើងថា បច្ចុប្បន្ននេះទីផ្សារស្វាយកែវរមៀតមិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេ ទាក់ទងនិងតម្លៃនិងការបរិមាណផ្គត់ផ្គង់ ហើយកន្លងបញ្ហានេះខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះធ្វើមិនទាន់បាន។ ទាក់ទងនិងបញ្ហាទីផ្សារនេះ, លោក សុទ្ធ សុភា ប្រជាកសិករផលិតស្វាយកែវរមៀតនៅខាងគិរីរម្យ ក្នុងពេលបច្ចុប្បន្ននេះទីនៅប្រឈមភាពផុយស្រួយនៅឡើយ ពោលតម្លៃស្វាយកែវរមៀតមិនទាន់មានលក្ខណៈថេដូចទៅនិងដំណាំមួយចំនួនផ្សេងទៀតនោះទេ។ បើកសិករផលិតបានផលតិច តម្លៃស្វាយនឹងងើបឡើង តែផ្ទុយទៅវិញបើកសិករផលិតបានផលច្រើនតម្លៃវានឹងធ្លាក់ចុះ ហើយត្រូវឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញពីកសិករថែមទៀត៕  
News
THN1 copy
ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ
  ភ្នំពេញ៖យោងតាម​លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ឲ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ បាន​​ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សនៅក្នុងវិស័យស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ អេមរុរ៉ាយស៍បាននិងកំពុងបន្តឈរជើងនៅជួរមុខគេមួយ ក្នុងការលើកកម្ពស់សហគមន៍ក្នុងតំបន់ តាមរយៈកិច្ចសហការជាមួយកសិករខ្នាតតូចជាង២ម៉ឺនគ្រួសារ និងគាំទ្រពួកគេឱ្យផ្លាស់ប្តូរនូវការអនុវត្តការដាំដុះស្រូវតាមបែបប្រពៃណីនិងគ្រួសារ មកជាបែបពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ លោកឧកញ៉ា សុង សារ៉ន លើកឡើងថា តាមរយៈកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម តាំងពីឆ្នាំ២០១៤មក អេមរុរ៉ាយស៍មិនត្រឹមតែជាក្រុមហ៊ុនដែលលធ្វើការលើការប្រមូលទិញស្រូវពីកសិករមួយមុខទេ តែយើងផ្តល់ឱ្យកសិករនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលរួមមានការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលដែលចាំបាច់នានា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសនៃការដាំដុះស្រូវដែលមិនប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ជាដើម។ បន្ថែមពីនេះលោកឧគញ៉ាលើកឡើងថា នេះគឺ គំរូអាជីវកម្មរបស់អេមរុរ៉ាយស៍ មិនត្រឹមតែផ្តោតសំខាន់លើការផលិតនិងផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ដល់អ្នកទទួលទានប៉ុណ្ណោះទេ តែថែមទាំងចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍នៅតាមទីជនបទដាច់ស្រយាល ដោយកសិករអាចទទួលបានចំណូលខ្ពស់ជាងមុន និងស្ថេរភាពសេដ្ឋកិច្ចរយៈពេលយូរអង្វែង។ សមិទ្ធផលនៃការទទួលបានពានរង្វាន់នេះ ពិតជាមិនអាចកើតឡើងបានទេបើសិនជាមិនមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចូលឈ្មោះក្រុមហ៊ុនអេមរុរ៉ាយស៍ទៅក្នុងការប្រកួតនិងបានទទួលស្គាល់នូវការរួមចំណែករបស់អេមរុរ៉ាយស៍លើកសិកម្មប្រកបដោយនិរន្តរភាព ការអភិវឌ្ឍតំបន់ជនបទ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឧកញ៉ា សុង សារ៉ន ក្នុងនាម​អេមរុរ៉ាយស៍សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ការគាំទ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជឿជាក់ថា យើងទាំងអស់គ្នានឹងបន្តឈរលើឆន្ទៈកសាងនូវអនាគតកសិកម្មកម្ពុជាដែលប្រកបដោយនិរន្តរភាព និងកសាងនូវបរិស្ថានដែលប្រកបដោយសុខុមាលភាព។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រុមហ៊ុនអេមរុរ៉ាយស៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងថ្មី និងឡសម្ងួតស្រូវ ដែលមានទីតាំងនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។គ្រឿងបរិក្ខារថ្មីរបស់អេមរុរ៉ាយស៍ […]

កាលវិភាគផ្សព្វផ្សាយ