All Program
ព័ត៌មានពេលព្រឹក

ក្រុមហ៊ុន SunRice Group មានបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករសរីរាង្គសម្រាប់នាំចេញ
ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនឈានមុខក្នុងការនាំចេញអាហាររបស់ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍លើផលិតផលអង្ករផ្កាម្លិះរបស់កម្ពុជា ដែលកំពុងមានឈ្មោះបោះសំឡេងស្រាប់នៅលើទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះ មានចំណាប់អារម្មណ៍ពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ជាមួយកម្ពុជាលើវិស័យកសិកម្ម ដោយផ្តោតលើឧស្សាហកម្មកែច្នៃអង្ករ ក្នុងនោះក្រុមហ៊ុនបង្ហាញនូវបំណងវិនិយោគលើការបង្កើតរោងចក្រកែច្នៃអង្ករ ជាពិសេសអង្ករសរីរាង្គសម្រាប់នាំចេញទៅក្រៅប្រទេស។ យោងតាមការចុះផ្សាយលើផេកផ្លូវការរបស់សម្តេចធិបតី នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ចំណាប់អារម្មណ៍នេះ ត្រូវបានបង្ហាញឡើងនាឱកាសពិភាក្សាការងាររវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Paul Serra នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងជំនួបនោះដែរ នាយកប្រតិបត្តិក្រុមហ៊ុន SunRice Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះនាយកក្រុមហ៊ុន SunRice Group បានគោរពជម្រាបជូន សម្ដេចធិបតីថា ក្រុមហ៊ុន SunRice Group ជាក្រុមហ៊ុនអូស្រ្តាលី ទី១ ដែលបាននាំអង្ករពីកម្ពុជាមកកាន់ប្រទេសអូស្រ្តាលី និងប្រទេសនូវ៉ែលសេឡង់។ ជាមួយគ្នានេះដែរ លោក […]
ព័ត៌មានពេលព្រឹក

២ខែដំបូងកម្ពុជាទទួលបានប្រាក់ជាង ៩៤៧លានដុល្លារអាម៉េរិកពីការនាំចេញកសិផលក្នុងស្រុក
គិតត្រឹមរយៈពេល២ខែដើមឆ្នំា២០២៤នេះ កម្ពុជាបានសម្រេចធ្វើការនាំចេញកសិផលសំខាន់ៗក្នុងស្រុកទៅកាន់ទីផ្សារបរទេសសរុបមានចំនួនប្រមាណជាង២លាន ៩០ម៉ឺនតោន ហើយបើគិតជាទំហំសាច់បា្រក់ កម្ពុជាអាចរកបានចំណូលជាង៩៤៧លានដុល្លារអាម៉េរិក ។ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល២ខែដើមឆ្នំា២០២៤ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មីៗនេះបានបង្ហាញថា ការនំាចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ( National Phytosanitary Database ) មានបរិមាណសរុបជាង២លាន ៩០ម៉ឺនតោន ក្នុងនោះកសិផលក្រៅពីស្រូវ-អង្ករ មានជាង១លាន៩២ម៉ឺនតោន, អង្ករមានចំនួន៩ម៉ឺនតោន និងស្រូវមានជាង៨៨ម៉ឺនតោន ទៅកាន់ទិសដៅ៦០ប្រទេស ហើយមានការកើនឡើងប្រមាណជាង៦៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២៣។ ក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះ, បើយោងតាមរបាយការណ៍គូសបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល ផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញមានជាង៩៤៧លានដុល្លារអាម៉េរិក ដែលក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានជាង៦៨៣លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញអង្ករមានជាង៧៦លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញស្រូវមានជាង១៨៦លានដុល្លារអាម៉េរិក។ របាយការណ៍ដដែលបង្ហាញទៀតថា នៅក្នុងចំណោមមុខទំនិញសំខាន់ៗចំនួន១៨មុខ ដែលបាននាំចេញមានការកើនឡើងនៅក្នុងរយៈពេល២ខែដើមឆ្នំា២០២៤នេះមានដូចជា ស្រូវកើនឡើងជាង៩១%, ដំឡូងមីស្រស់ កើនឡើងជាង៥៦៦%, ម៉្សៅដំឡូងមី កើនឡើង២៣១%, គ្រាប់ស្វាយចន្ទីកើនឡើង៧%, គ្រាប់ពោត កើនឡើង១៥៤%, ផ្លែស្វាយស្រស់ កើនឡើង១៤០%, ដំណាប់ស្វាយ កើនឡើង៧៤%, ផ្លែមៀនស្រស់ កើនឡើង២៦៥%, ម្រេច កើនឡើង១៤២%, បន្លែចម្រុះ កើនឡើង២៨% និងកសិផលចំនួន៥០មុខផ្សេងទៀត […]
ព័ត៌មានពេលព្រឹក

ក្រុមហ៊ុន SPC បង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា
ក្រុមហ៊ុន SPC មានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី ហើយបានធ្វើប្រតិបត្តិការអាជីវកម្មនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក រួមទំាងនៅតំបន់អាស៊ាន បានបង្ហាញបំណងវិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា។ យោងតាមផេកផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នំា២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានលើកឡើងថា SPC ជាក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ ទន្ទឹមគ្នានេះ លោក Neil Brimacombe ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Group។ ជាការឆ្លើយតប សម្តេចធិបតី […]
ព័ត៌មានពេលព្រឹក

រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធធ្វើការរួបរួមគ្នាដើម្បីរក្សាខ្សែច្រវាក់តម្លៃក្នុងវិស័យចិញ្ចឹមសត្វ
ស្របពេលដែលវិស័យចិញ្ចឹមសត្វក្នុងស្រុកកំពុងជួបប្រឈមនឹងតម្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញលើកទឹកចិត្តទៅដល់ភាគី ឬអ្នកពាក់ព័ន្ធដែលបាននឹងកំពុងប្រកបអាជីវកម្មនៅក្នុងវិស័យចិញ្ចឹមសត្វទំាងអស់ មិនថាអ្នកចិញ្ចឹម អ្នកលក់ចំណីសត្វ ឈ្មួញកណ្តាល ទីសត្តឃាតដ្ឋាន និងផលិតចំណីសត្វនោះទេ ងាកមកជជែកពិភាក្សា និងធ្វើការរួមគ្នាដើម្បីបន្តរក្សាខ្សែច្រវាក់តម្លៃឱ្យទទួលបានប្រាក់ចំណេញទំាងអស់គ្នា ជាជាងចង្អុលបញ្ហាដាក់ឱ្យគ្នា។ ថ្លែងនៅក្នុងកិច្ចប្រជុំចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤ ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ថាដើម្បីដោះស្រាយបញ្ហាសូមឱ្យតួអង្គពាក់ព័ន្ធនៅក្នុងវិស័យចិញ្ចឹមសត្វពេលបច្ចុប្បន្ន សូមងាកមកជជែកពិភាក្សា និងធ្វើការជាមួយគ្នា ហើយក្រសួងពាក់ព័ន្ធទំាងអស់ត្រៀមរងចំាជួយសម្របសម្រួល ក្នុងនោះសម្រាប់អ្នកធ្វើការ ទិញ-លក់ ស្ថិតនៅក្រោមអាណាព្យាបាលរបស់ក្រសួងពាណិជ្ជកម្ម, ទីសត្តឃាតដ្ឋាន ឬកុងស៊ី និងអ្នកចិញ្ចឹមសត្វ ស្ថិតនៅក្រោមអាណាព្យាបាលក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, អ្នកផលិតចំណីសត្វលក្ខណៈឧស្សាហកម្មស្ថិតនៅក្រោមអាណាព្យាបាលក្រសួងឧស្សាហកម្ម ។ យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លៃដើមផលិតសត្វខ្ពស់វាអាស្រ័យទៅលើការនាំចូលធាតុចូលមួយចំនួនមានតម្លៃថ្លៃ ដូចនេះសូមភាគីពាក់ព័ន្ធ អង្គុយជជែករកដំណោះស្រាយរួមគ្នាជាជាង កុំចង្អុលដាក់គ្នា។ អ្នកលក់ចំណីសត្វ ពឹងផ្អែកទៅលើអ្នកចិញ្ចឹមសត្វ បើអ្នកចិញ្ចឹមដួលរលំអស់ តើអ្នកលក់ចំណីលក់ទៅឱ្យអ្នកណា?, ចំណែកទីសត្តឃាតដ្ឋាន និងឈ្មួញកណ្តាលដូចគ្នា បើកសិករឈប់ចិញ្ចឹមសត្វ តើឈ្មួញកណ្តាលបានអ្វីទិញ ហើយកន្លែងកុងស៊ីបានសត្វអ្វីកាប់ […]
ព័ត៌មានពេលព្រឹក

កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហាដើម្បីឈានទៅពង្រីកអាជីវកម្មរបស់ខ្លួនឱ្យប្រសើរឡើង
សមាគមវារីវប្បករកម្ពុជាសហការជាមួយនឹងដៃគូជាតិ និងអន្តរជាតិបានរៀបចំកិច្ចសន្ទនាអាជីវកម្ម វារីវប្បកម្ម ថ្នាក់តំបន់លើកដំបូងក្នុងឆ្នំា២០២៤ ដើម្បីផ្តល់ឱកាសដល់អ្នកចិញ្ចឹមត្រី ក៏ដូចជាភាគីពាក់ព័ន្ធស្ថិតនៅក្នុងខេត្តបាត់ដំបង, ពោធិ៍សាត់, បន្ទាយមានជ័យ និងខេត្តសៀមរាប ចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាដើម្បីឈានទៅពង្រឹង ពង្រីកអាជីវកម្មនៅតាមកន្លែងរបស់ខ្លួនឱ្យប្រសើរឡើងនៅពេលខាងមុខ។ លោក ឡែមផូរ សុថាវវរិទ្ធិ ប្រធានគណៈកម្មកាប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជា លើកឡើងក្នុង កិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់រៀបចំឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ នៅខេត្តបាត់ដំបងបានឱ្យដឹងថាកិច្ចសន្ទនាអាជីវកម្មនៅថ្ងៃនេះ មានគោលបំណងធំចម្បងៗចំនួន២៖ ទី១)-ចង់ឱ្យភាគីពាក់ព័ន្ធនៅក្នុងវិស័យវារីវប្បកម្មចូលរួមដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខ និងទី២)-យើងចង់ប្រមូលផ្តុំអ្នកដែលពាក់ព័ន្ធទាំងឡាយមកជួបជុំគ្នាកសាងបណ្តាញ និងរៀបចំផែនការពង្រឹង ពង្រីកអាជីវកម្មវារីវប្បកម្មនៅតាមតំបន់។ លោក ឡែមផូរ សុថាវវរិទ្ធិ គូសបញ្ជាក់ថា «បញ្ហាប្រឈមធំៗនៅក្នុងផលិតកម្មយើងចំណាយថ្លៃដើមខ្ពស់ ,បញ្ហាទីផ្សារនៅពេលរដូវប្រមូលផលមានច្រើននៅលើទីផ្សារធ្វើឱ្យតម្លៃត្រីចុះថោក,បញ្ហាស្តង់ដារយើងមិនទាន់ធ្វើតាមស្តង់ដារត្រឹមត្រូវ, ការបម្រែបម្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ទៅដល់ផលិតកម្ម-ទីផ្សារ និងអ្នកចិញ្ចឹមត្រីមិនទាន់ទទួលបានហិរញ្ញប្បទានគ្រប់គ្រាន់ពីគ្រឹះស្ថានហិរញ្ញវត្ថុ»។ លោកលើកឡើងថា ចំពោះបញ្ហាលើកឡើងខាងលើនេះកន្លងមក យើងបានដោះស្រាយបានជាបណ្តើរៗមិនទាន់បានពេញលេញនៅឡើយទេ ដូចនេះបានជាយើងរៀបចំឱ្យមានកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មនេះឡើងដើម្បីឱ្យពួកគាត់មកចូលរួមដោះស្រាយបញ្ហាប្រឈមចំពោះមុខទំាងអស់គ្នា។ អ្នកស្រី ឡឹប ម៉ារី នាយិកាគ្រប់គ្រងសហគ្រាសយូនីកាបានឱ្យថាកិច្ចសន្ទនាអាជីវកម្មវារីវប្បកម្មថ្នាក់តំបន់ថ្ងៃនេះជាវេទិកាល្អ ដោយសារអ្នកចូលរួមមានគ្រប់ផ្នែកក្នុងវិស័យវារីវប្បកម្មនេះ មានទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ អ្នកចែកចាយ អ្នកផ្តល់ធាតុចូល អ្នកផ្តល់សេវា, ធនាគារ និងអ្នកផ្គត់ផ្គង់ចំណីត្រី។ ដូចនេះនៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ យើងនឹងលើកឡើងពីបញ្ហាប្រឈមរបស់គ្រប់តួអង្គយកមកជជែកគ្នា ហើយពិភាក្សាដើម្បីរកដំណោះស្រាយរួមគ្នា ហើយសង្ឃឹមថានៅពេលបញ្ចប់វេទិកានេះទៅ ទំាងអ្នកចិញ្ចឹម អ្នកកែច្នៃ និងអ្នកទីផ្សារគាត់នឹងបានយល់ […]
News & ព័ត៌មានពេលព្រឹក

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចំាឆ្នំា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នំា២០២៤នេះបានចូលរួមកិច្ចប្រជុំប្រចំាឆ្នំារបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងសិក្ខាសាលាស្តីពីឧត្តមភាពនៃវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។កិច្ចប្រជុំ និងសិក្ខាសាលនេះ រៀបចំឡើងនៅដឹព្រេមៀសេនធ័រ សែនសុខ ដោយមានអការអញ្ចើញចូលរួមជាកិត្តិយសពីឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយនឹងអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធប្រមាណជាង៥០០នាក់។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថាគោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ ដើម្បីបង្ហាញអំពីលទ្ធផលដែលសម្រេចបានមួយឆ្នំាកន្លងទៅ និងផែនការសកម្មភាពសម្រាប់ឆ្នំា២០២៤ អំពីវឌ្ឍនភាពវិស័យចិញ្ចឹមសត្វនៅកម្ពុជា ។ លោកបន្តថា ព្រឹត្តិការណ៍ប្រចំាឆ្នំានេះ នឹងជួយពង្រឹងភាពជាដៃគូរវាងវិស័យឯកជន ស្ថាប័នសាធារណៈ និងដៃគូអភិវឌ្ឍន៍នានា ក្នុងវិស័យចិញ្ចឹមសត្វ ហើយជំរុញយន្តការចែករំលែកចំណឹងដឹង បទពិសោធន៍ ល្អៗ មេរៀនជាបទពិសោធន៍ថ្មីៗបន្ថែម និងដើម្បីភ្ជាប់តួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម ឈានទៅកសាងវិស័យឧស្សាហកម្មចិញ្ចឹមឱ្យមានប្រសិទ្ធភាព វឌ្ឍនភាព និងនិរន្តរភាព។ នៅក្នុងឱកាសនោះផងដែ ឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកទឹកចិត្តទៅដល់អ្នកពាក់ព័ន្ធទំាងអស់នៅក្នុងវិស័យចិញ្ចឹមសត្វនៅកម្ពុជា ធ្វើកិច្ចសហការរវាងគ្នាទៅវិញទៅមកឱ្យបានល្អដើម្បីទទួលបានអត្ថប្រយោជន៍ដូចៗគ្នាក្នុងវិស័យមួយនេះផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំប្រចំាឆ្នំា២០២៣ របស់សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា មានការធ្វើបង្ហាញដូចជា៖ សកម្មភាពសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងផែនការ២០២៤, អំពីផលិតកម្ម […]
News & ព័ត៌មានពេលព្រឹក

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចុះពិនិត្យមើលការប្រមូលផលពូជស្រូវថ្មីផ្តល់ទិន្នផលជាង៨តោនក្នុង១ហិកតា
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។ ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។ ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។ ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។ គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត […]
ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនប្រមូលទិញបន្លែចំនួន៥ចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការប្រមូលទិញបន្លែពីគម្រោង AIMS
ក្រុមហ៊ុនប្រមូលទិញបន្លែទាំង ៥ មាន (១)-ក្រុមហ៊ុនខេមបូឌាន ស្តេនដាត ឌីវេឡុបមិន & សឹបផ្លាយ ឯ.ក (CSDS), (២)-ខេម អេហ្គ្រី ឡាឡា (CAM AGRI LALA), (៣)-ផ្សារកូនកាំបិត, (៤)-ផ្សារខ្មែរ បន្លែធម្មជាតិ និង(៥)-ផ្សារស្នាដៃម៉ែ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលបន្លែ រវាងគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នំា២០២៤។ យោងតាម ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅពេលនេះ បានបង្ហាញពីការចូលរួមដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការជំរុញផលិតកម្មកសិកម្មឆ្លើយតបនឹងតម្រូវការទីផ្សារ ធានាសន្តិសុខ និងសុវត្ថិភាពស្បៀង បង្កើនតម្លៃបន្ថែមសំដៅលើកស្ទួយកសិកម្ម និងអភិវឌ្ឍនជនបទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងបងប្អូនប្រជាកសិករខ្មែរយើង នឹងចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផលផលិតក្នុងស្រុក ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជរូបនីយកម្មកសិកម្មស្របតាមនិន្នាការគុណភាពនៅលើទីផ្សារ ដែលអាចទទួលបានសេដ្ឋកិច្ចមាត្រដ្ឋាន និងឧត្តមប្រយោជន៍ប្រកួតប្រជែង […]
News & ព័ត៌មានពេលព្រឹក

រាជរដ្ឋាភិបាលត្រៀមថវិកា ១០០ លានដុល្លារអាម៉េរិកដើម្បីរក្សាតម្លៃកសិផល និងគំាំទ្រទីផ្សារផលិតផលកសិកម្មដែលមានសក្តានុពល
នៅឆ្នំា២០២៤នេះ សម្រាប់ផលិតផលកសិកម្មនៅក្នុងស្រុកនឹងនៅតែបន្តរក្សាបានតម្លៃល្អនៅលើទីផ្សារ ស្របពេលដែលរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងលើកម្ពស់ដល់វិស័យកសិកម្ម។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បានត្រៀមបញ្ចេញថវិកាពិសេសរបស់រាជរដ្ឋាភិបាល ចំនួន១០០ លានដុល្លារអាម៉េរិក ដើម្បីចូលរួមរក្សាតម្លៃកសិផលកសិករ នឹងគំាំទ្រទៅដល់ទីផ្សារសម្រាប់ផលិតផលសក្តានុពលនៅក្នុងវិស័យកសិកម្ម ដែលបានដាក់ចេញនៅក្នុងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម ចាន់ សីហា អគ្គនាយករង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនេះ ខ្ញុំជឿថាជាគោលនយោបាយគន្លឹះមួយ ជួយប្រទេសកម្ពុជា ជាពិសេសជួយគំាំទ្រទៅដល់វិស័យកសិកម្ម និងអាចមានផលល្អនៅក្នុងឆ្នំា២០២៤នេះ និងតទៅមុខទៀត ដើម្បីឱ្យប្រជាកសិករដែលប្រកបមុខរបរក្នុងវិស័យកសិកម្ម កាន់តែមានទំនុកចិត្តទៅលើការលក់ផលិតផលរបស់គាត់ នៅលើទីផ្សារ ចៀសផុតពីការទម្លាក់តម្លៃផ្តេសផ្តាសពីឈ្មួញកណ្តាលមួយចំនួន។ យោងតាម ឯកឧត្តមអគ្គនាយករង ធនាគារ ARDB កញ្ចប់ថវិកាចំនួន១០០ លានដុល្លារអាម៉េរិករបស់រាជរដ្ឋាភិបាលនេះ ធនាគារ ARDB នឹងយកមកប្រើប្រាស់សម្រាប់ផ្តល់ជាហិរញ្ញប្បទានដល់ដៃគូរមួយចំនួនរបស់ធនាគារដើម្បីឱ្យម្ចាស់ក្រុមហ៊ុនប្រើប្រាស់មូលនិធិនេះទៅប្រមូលទិញកសិផលរបស់ប្រជាកសិករនៅក្នុងរដូវប្រមូលផលធំៗ ដែលតែងតែកើតមានឡើងក្នុងពេលដំណាលគ្នា ជាហេតុនាំឱ្យតម្លៃកសិផលធ្លាក់ចុះ។ តាមរយៈកញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាលនឹងជំរុញឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូរធនាគារ ARDB អាចប្រមូលទិញស្រូវនៅតាមមូលដ្ឋានដើម្បីជួយឱ្យតម្លៃស្រូវរបស់ប្រជាកសិករមានស្ថិរភាពល្អ។ ឯកឧត្តម ចាន់ សីហា មានប្រសាសន៍លើកឡើងថា មូលនិធិរបស់រាជរដ្ឋាភិបាលនេះ យើងអាចប្រើទៅលើប្រភេទផលិតផលកសិកម្មអាទិភាពមួយចំនួនបន្ទាប់ពីស្រូវ-អង្ករ។ ខ្ញុំជឿថាក្នុងឆ្នំា២០២៤នេះ ក្នុងកំឡុងពេលខែ២ […]
ព័ត៌មានពេលព្រឹក

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងផ្តោតលើការផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែក្នុងផ្ទះសំណាញ់
ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋងាកមកគំាំទ្រនិងប្រើប្រាស់បន្លែដាំនៅក្នុងផ្ទះសំណាញ់ទំាងនៅតាមតំបន់ និងនៅតាមផ្សារទំនើបតូច-ធំកើនឡើងគួរឱ្យមានការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងស្រុក មួយចំនួនកំពុងផ្តោតលើការយកចិត្តទុកដាក់ផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែនៅក្នុងផ្ទះសំណាញ់។ លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជាបានឱ្យដឹងថា ក្នុងពេលសព្វថ្ងៃនេះ ទំាងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបាននឹងរៀបចំផលិតផលថ្មីៗសម្រាប់ផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្ម ទាក់ទងជាមួយនឹងការដំាបន្លែរបស់កសិករនៅក្នុងរោងផ្ទះសំណាញ់។ ប្រធានសហភាព សហគមន៍បន្ថែសុវត្ថិភាពកម្ពុជាលោក ជួ មករា លើកឡើងថា ការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់កសិករសម្រាប់ដំាបន្លែនៅក្នុងផ្ទះសំណាញ់នេះ វាមានទំាងផលល្អ និងផលអាក្រក់។ សម្រាប់ផលល្អ គឺកសិករយកប្រាក់កម្ចីដែលទទួលបានពីស្ថាប័នហិរញ្ញវត្ថុទៅសាងសង់រោងផ្ទះសំណាញ់ ហើយមានការគ្រប់គ្រងបានច្បាស់លាស់ក្នុងក្របខណ្ឌជាសហគមន៍ នឹងជួយឱ្យកសិករអាចទទួលបានប្រាក់កម្រៃត្រឡប់មកវិញសម្រាប់សងទៅធនាគារវិញដោយពុំមានការព្រួយបារម្ភ។ ចំណែកផលអាក្រក់ បើសិនកសិករមិនមានការរួមផ្តុំគ្នាក្នុងក្របខណ្ឌជាសហគមន៍ផលិតនោះទេ គាត់ធ្វើការសាងសង់រោងផ្ទះសំណាញ់ហើយ ទើបមករកទីផ្សារ រកអ្នកឱ្យជួយរៀបចំផែនការបច្ចេកទេសតាមក្រោយ កសិករនឹងអាចជួបបញ្ហាប្រឈមពេលដំាបន្លែបានផលហើយ អាចនឹងអត់មានអ្នកចំាទទួលទិញច្បាស់លាស់។ ករណីនេះមានកសិករមួយចំនួនហើយធ្លាប់ជួបនៅពេលបច្ចុប្បន្ន ដោយពួកគាត់បានទាក់ទងមកខាងសហភាពឱ្យជួយដល់ពួកគាត់។ លោក ជួ មករា បញ្ជាក់ថា «នាពេលសព្វថ្ងៃសមាជិកកសិករនៅក្នុងផែនការផលិតកម្មរបស់សហភាពយើង គាត់ទទួលបានកម្ចីពីខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយខ្ញុំយល់ឃើញថាបើធនាគារ ARDB បើសិនជាពង្រីកការផ្តល់កម្ចីនេះឱ្យបានកាន់តែធំទូលាយថែមទៀត វាអាចចូលរួមជួយដោះស្រាយបញ្ហារបស់កសិករដែលខ្វះទុនបង្វិល ឬខ្វះទុនសម្រាប់សាងសង់ផ្ទះសំណាញ់បានច្រើនបន្ថែមទៀត»។ គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្មមានប្រមាណជាង៤៣០លានដុល្លារអាម៉េរិក៕ ដោយ៖ Long […]
ព័ត៌មានពេលព្រឹក

ក្រុមហ៊ុនពេជ្រចិន្ដា គ្រោងកែច្នៃមៀនឱ្យសម្រេចបាន ២២តោន រយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទៅទីផ្សារ
ក្រុមហ៊ុន ពេជ្រចិន្ដា បានរៀបចំផែនការគ្រោងកែច្នៃមៀនប៉ៃលិនឱ្យសម្រេចបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៥០នាក់ ខណៈតម្រូវការកម្លាំងពលកម្មចន្លោះពី ៩០នាក់ ទៅ១០០នាក់ ទើបអាចផលិតមៀនផ្គត់ផ្គង់ទាន់តម្រូវការទីផ្សារ។ ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុននេះ នឹងបង្កើនកម្លាំងពលកម្មឱ្យគ្រប់ទៅតាមតម្រូវការផងដែរ។ អគ្គនាយកក្រុមហ៊ុនពេជ្រចិន្ដា លោក ឈាក់ សារ៉ា បានលើកឡើងថា អតិថិជនមានការកម្មង់ច្រើន ដូច្នេះបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំផែនការកំណត់គោលដៅកែច្នៃមៀនឱ្យបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃ ខណៈលទ្ធភាពផលិតសព្វថ្ងៃនេះ បានត្រឹមតែ ១តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ពោលគឺមានលទ្ធភាពផលិតបានពាក់កណ្ដាលនៃផែនការ ដោយសារមានផលពិបាកទៅលើកង្វះកម្លាំងពលកម្ម និងទុនបង្វិល។ លោក សារ៉ា បានណែនាំឱ្យពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការនៅកម្ពុជាវិញ ខណៈក្រុមហ៊ុនរបស់លោកកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែម។ អគ្គនាយកក្រុមហ៊ុន ពេជ្រចិន្ដារូបនេះ ពន្យល់ពីដំណើរដើមទងនៃការកកើតក្រុមហ៊ុន ពេជ្រចិន្ដា ព្រោះលោកជាកសិករផ្ទាល់ ហើយបានជួបបញ្ហាជារៀងរាល់ឆ្នាំទៅលើផ្លែមៀនដែលខូចគុណភាព និងខុសស្ដង់ដាមិនអាចនាំចេញទៅលើទីផ្សារ ដូច្នេះក៏មានគំនិតបង្កើតរោងសិប្បកម្មមួយនេះឡើង ដើម្បីជួយសង្គ្រោះកសិផលរបស់ប្រជាពលរដ្ឋ កុំឱ្យបោះចោល និងខាតដើមទុនច្រើន។ មួយវិញទៀត អាចផ្ដល់ចំណូលបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ប្រជាកសិករបន្ថែម។ ចំពោះការធ្វើអាជីវកម្មនេះ គឺដំបូងឡើយត្រូវគិតគូរទៅលើទីផ្សារ ផ្សព្វផ្សាយផលិតផលតាមកម្មវិធីផ្សេងៗ ហើយអ្វីសំខាន់គឺត្រូវផលិតបរិមាណឱ្យបានច្រើនដើម្បីរក្សា និងពង្រីកទីផ្សារឱ្យធំជាងមុន។ […]
ព័ត៌មានពេលព្រឹក

ពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្មរបស់ប្រជាកសិករក្នុងស្រុក
ការរៀបចំកម្មវិធី ពិព័រណ៍កសិកម្មវាលបៃតង និងអាហារដែលរៀបចំឡើងដោយ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី១៦ដល់ទី១៨ខែកុម្ភៈកន្លងមកនេះបានចូលរួមជំរុញសន្ទុះនៃការលក់ផលិតផលកសិកម្ម ម្ហូបអាហាររបស់ប្រជាកសិករ និងក្រុមហ៊ុនផ្សេងទៀតឱ្យមានការកើនឡើង។ លោក សយ ថាន បុគ្គលិកផ្នែកបច្ចេកទេសនៃ ក្រុមហ៊ុនម៉ាលីសាន គ្រុប បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២នេះ យើងឃើញថាសន្ទុះនៃការលក់គ្រាប់ពូជបន្លែរបស់យើងទទួលបានការគំាំទ្រច្រើនពីប្រជាពលរដ្ឋ ហើយយើងសង្ឃឹមថានៅថ្ងៃទី១៨ចុងក្រោយនេះ នឹងមានការកើនឡើងថែមទៀត។ លោក សយ ថាន បញ្ជាក់ថា «ការលក់នៅថ្ងៃទី១ នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងមិនរំពឹងថានឹងអាចលក់បានច្រើនបែបនេះ តែជាក់ស្តែងយើងលក់គ្រាប់ពូជបន្លែបានច្រើនជូនដល់កសិករយកទៅធ្វើការដំាដុះនៅតាមទីកន្លែងរបស់ខ្លួន»។ ស្រដៀងគ្នានេះដែរ, លោក សេង ញឹល ប្រកបមុខរបរជាអ្នកចែកចាយប្រភេទបន្លែសុវត្ថិភាពបានឱ្យដឹងថានៅថ្ងៃបើកពិព័រណ៍ដំបូងយើងឃើញមានពលរដ្ឋចូលរួមច្រើន ហើយពួកគាត់មានការគំាំទ្របន្លែសុវត្ថិភាពដែលដំាដុះដោយប្រជាកសិករក្នុងស្រុកច្រើន។ បើតាមលោក សេង ញឹល ការគំាំទ្រផលិតផលនៅក្នុងស្រុក បានចូលរួមលើកទឹកចិត្តដល់ប្រជាកសិករនៅតាមតំបន់ឱ្យបន្តធ្វើការដំាដុះបន្ថែសុវត្ថិភាពបន្តទៀត ហើយបើសិនមានពិព័រណ៍កសិកម្មបែបនេះញឹកញាប់វាបានចូលរួមជំរុញសន្ទុះនៃការលក់របស់កសិករនឹងមានការកើនឡើងច្រើន។ លោកបញ្ជាក់ថា « ផ្អែកទៅលើសន្ទុះនៃការលក់នៅថ្ងៃទី១ និងថ្ងៃទី២នៃពិព័រណ៍កសិកម្មវាលបៃតង និងអាហារ យើងលក់បានប្រមាណ១តោនរាប់ទំាងបន្លែនិងផ្លែឈើ»។ លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យបានឱ្យដឹងថានៅថ្ងៃទី១លោកលក់ត្រសក់ផ្អែម និងឪឡឹកលឿងបានប្រមាណ៥០០គីឡូក្រាម ហើយនៅថ្ងៃទី២នេះរំពឹងថានឹងលក់បានប្រហាក់ប្រហែលនឹងថ្ងៃទី១ដែរ ព្រោះប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារនៅតែមានចំនួនច្រើនដដែល។ […]