All Program
News

រដ្ឋមន្រ្តីកសិកម្មបញ្ជាក់ពីការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាមគឺ មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ
ភ្នំពេញ៖ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា មានប្រសាសន៍ថា ការប្រមូលផលនៅរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានផលវិបាកច្រើន ដោយសារមិនមានកម្មករធ្វើការ ហើយការបញ្ជាទិញពីវៀតណាមក៏មានការថយចុះផងដែរ។ ប៉ុន្តែឯកឧត្តមគូសបញ្ជាក់ថា ក្រុមការងារបានត្រៀមថវិការួចជាស្រេច ដើម្បីទិញស្រូវប្រជាកសិករនៅរដូវបុណ្យទាននោះ។ ថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានអញ្ជើញចុះមកទស្សនកិច្ច ខ្សែចង្វាក់ផលិតកម្ម រោងម៉ាស៊ីនកិនស្រូវ និង កែច្នៃអង្ករនៅក្នុងក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd.) ។ ការបញ្ជាទិញស្រូវ ប្រភេទស្រង៉ែ(SRO) និង អូរអឹម (OM) ផងដែរប្រមាណជា ១,៦០០តោនទៅ ១,៨០០តោន ក្នុងមួយថ្ងៃ។ ឯកឧត្ដមរដ្ឋមន្រ្តី សូមអោយវិស័យឯកជន ជាពិសេសរោងម៉ាស៊ីនកិនស្រូវទាំងអស់ ប្រមូលទិញស្រូវ ពីកសិករ ក្នុងរដូវកាលទី៣នេះអោយអស់ពីសមត្ថភាព ដេីម្បីទប់ស្កាត់ការធ្លាក់ថ្លៃនៃតម្លៃស្រូវ។ ស្របពេលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំការបង្កើតសហគមន៍កសិកម្មទំនើប […]
News

សមាគមអ្នកផលិតអំបិលកំពត-កែប លើកឡើងពីតម្រូវការថមថយនៅលើទីផ្សារអំបិលផលិតនៅក្នុងស្រុក
កំពត៖ អំបិលដែលផលិតនៅក្នុងខេត្តកំពត-កែប មានតម្រូវការប្រើប្រាស់នៅលើទីផ្សារកំពុងបង្ហាញសញ្ញាមានការថមថយនៅរយៈពេល៤ឬ៥ឆ្នាំចុងក្រោយនេះ ហើយការថមថយនេះ ត្រូវបានប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប វាយតម្លៃថា វាបណ្តាលមកពីការនាំចូលអំបិលមកពីខាងក្រៅមានច្រើន ហើយមានតម្លៃទាបជាងអំបិលដែលផលិតនៅក្នុងស្រុក។ តួយ៉ាងនៅក្នុងរដូវកាលប្រមូលផលត្រីប្រហុកនៅចុងឆ្នាំ២០២៤និងដើមឆ្នាំ២០២៥ថ្មីៗ មានតម្រូវការសម្រាប់ធ្វើត្រីប្រហុកហាក់មានចំនួនតិចតួច។ លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា អំបិលកំពត កែប កាលដែលប្រជាកសិករផលិតជាប្រព័ន្ធក្នុងទសវត្សរ៍៦០រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ផ្តោតដសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើត្រីប្រហុក និងការធ្វើឆៃពៅ របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការប្រើប្រាស់អំបិលធម្មជាតិដែលផលិតនៅក្នុងខេត្តកំពត-កែបបានថយចុះជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបន្តថា “តម្រូវការប្រើប្រាស់អំបិលដែលផលិតនៅក្នុងស្រុកនៅឆ្នាំ២០២៤ រហូតដល់ខែមករាឆ្នាំ២០២៥នេះ សមាគមបានបញ្ចេញទៅលើទីផ្សារមានប្រហែល៥០% ឬស្មើប្រមាណ៦ម៉ឺនតោននៃបរិមាណអំបិលសរុប១៣ម៉ឺនតោនដែលកម្ពុជាផលិតបានក្នុងឆ្នាំ២០២៣ ។ ការថយចុះនៃការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុកនេះ ដោយសារការនាំចូលមកពីអំបិលមកពីប្រទេសជិតខាងតម្លៃតម្លៃទាបជាងអំបិលផលិតក្នុងស្រុក ព្រោះអំបិលកម្ពុជាផលិតពីទឹកសមុទ្រ ត្រូវការឆ្លងកាត់ច្រើនដំណាក់កាលនិងចំណាយពេលថ្ងៃទម្រាំក្លាយជាអំបិលអាចប្រើប្រាស់បាន”។ លោកលើកឡើងថា នៅថ្ងៃបន្ទាប់ការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុក មានកើនឡើង ឬថយចុះទៀត វាអាស្រ័យទៅលើទឹកចិត្តនិងការយល់ដឹងរបស់ពលរដ្ឋខ្មែរ។ បើពលរដ្ឋមានជាតិនិយមខ្ពស់ទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុកនឹងពួកគាត់និងបន្តគាំទ្រអំបិលក្នុងស្រុក ទោះបីតម្លៃខ្ពស់ជាងអំបិលនាំចូលបន្តិចក្តី តែវាមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ ។ បើតាមប្រធានសមាគមខាងលើ បច្ចុប្បន្ន ការផលិតអំបិលកំពត កែប មានផ្ទៃដីសរុប៣៧០០ហិកតា ហើយតម្លៃអំបិលក្នុងពេលសព្វថ្ងៃ១បេទម្ងន់៥០គីឡូក្រាមថ្លៃពី៦ ០០០ ទៅ៧ ០០០រៀល។ អ្នកស្រី សរ ឌីណា អាជីវករលក់អំបិល […]
News

រដ្ឋមន្ត្រីក្រសួងកសិកម្មលើកពីបញ្ហាស្រូវធ្លាក់ថ្លៃ(ប្រភេទស្រូវOM)និងការជួយពីរាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអំពីបញ្ហាស្រូវធ្លាក់ថ្លៃ(ប្រភេទស្រូវOM)និងអ្វីដែលរាជរដ្ឋាភិបាលតាមរយ:ក្រសួងកសិកម្ម ដែលជាសេនាធិការបានធ្វើនិងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ខែមករាពីខេត្តសៀមរាបធ្លាប់បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
News

កសិករគួរផ្លាស់ប្ដូរទម្លាប់ការដាំដុះពូជស្រូវបរទេស ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុក
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ថ្លៃ ចិន អភិបាលរង ស្រុកពួក ក្រុមប្រឹក្សាឃុំកែវពណ៍ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះស្រូវប្រាំងរបស់ប្រជាកសិករនៅក្នុងឃុំកែវពណ៍ និងឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យមើលស្ថានភាពនៃការដាំដុះស្រូវប្រាំង ស្ថានភាពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ និងតម្លៃស្រូវ នាពេលបច្ចុប្បន្ន តាមអនុសាសន៍ណែនាំរបស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា ។ បន្ទាប់ពីក្រុមការងារបានពិនិត្យជាក់ស្តែង និងបានស្តាប់ការលើកឡើងរបស់ប្រជាកសិករ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក […]
News

មន្ដ្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើដើម្បីវិភាគជំងឺ មុននឹងនាំចេញក្រពើរស់ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវរបស់សាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យនោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕
News

ក្រុមហ៊ុនចិនមួយ សម្រេចចិត្តដាក់ទុនវិនិយោគ៥០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា
ស្វាយរៀង៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅថ្ងៃទី១២ខែមករាឆ្នាំ២០២៥នេះ បានបើកការដ្ឋានសាងសង់រោងចក្រផលិតសំបកកង់រថយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ ពិធីនេះមានការអញ្ចើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCបានឱ្យដឹងថា ក្រុមហ៊ុន វ៉ាន់លី ថាយអឺ សម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជាក្នុងពេលនេះ កើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ […]