All Program
ព័ត៌មានពេលព្រឹក

កម្ពុជានាំចេញបន្លែចម្រុះទៅទីផ្សារអន្តរជាតិមានទឹកប្រាក់ជាង៥៣ម៉ឺនដុល្លារក្នុងឆ្នំា២០២៣
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នំា២០២៣កន្លងមកនេះកម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ២២០ តោនទៅទីផ្សារអន្តរជាតិ កើនឡើងជាង១០០% បើធៀបទៅនឹងឆ្នាំ ២០២២។ ពាក់ព័ន្ធនឹងការនំាចេញបន្លែចម្រុះខាងលើ, ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្លែចម្រុះចំនួន ២២០តោននេះគឺនាំចេញ ទៅកាន់ទីផ្សារប្រទេសបាំរាំងដោយក្រុមហ៊ុន SOUN THONG IMPORT EXPORT CO., LTD ហើយបើគិតជាទំហំទឹកប្រាក់មានជាង ៥៣ម៉ឺនដុល្លារអាម៉េរិក។ ការនាំចេញបន្លែចម្រុះនៅក្នុងឆ្នំា២០២៣កន្លងមកនេះត្រូវបានគេមើលឃើញថា វាជាឱកាសម្រាប់កម្ពុជាក្នុងការជំរុញការដំាដុះបន្លែក្នុងផ្ទះសំណាញ់ឱ្យបានច្រើន ដើម្បីត្រៀមឆ្លើយតបទៅ នឹងតម្រូវការទីផ្សារខាងក្រៅ។ លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជា យល់ឃើញថាការនាំចេញបន្លែចម្រុះទៅទីផ្សារបរទេស វាជាឱកាសមួយសម្រាប់កម្ពុជា ហើយប្រសិនមានការដំាបន្លែនៅក្នុងរោងផ្ទះសំណាញ់ច្រើន កម្ពុជាអាចទទួលការបញ្ជាទិញពីអ្នកប្រើប្រាស់នៅក្រៅប្រទេសបានច្រើនថែមទៀត។ លោក ជួ មករា សង្កត់ធ្ងន់ថា «ដូចនេះវាជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាយើង ក្នុងការជំរុញការនាំចេញបន្លែទៅក្រៅប្រទេស តាមរយៈការពង្រីកឱ្យមានការដំាដុះច្រើននៅក្នុងរោងផ្ទះសំណាញ់ ហើយស្របពេលជាមួយគ្នានេះដែរក៏មានអតិថិជននៅខាងក្រៅប្រទេសមួយចំនួនបានទាក់ទងមកខាងសហភាពដើម្បីសួរនាំអំពីលទ្ធភាពពីការផលិត និងការនាំចេញប្រភេទបន្លែមួយចំនួនទៅទីផ្សារបរទេសផងដែរ»។ ពាក់ព័ន្ធនឹងការនាំចេញបន្លែនេះ បើយោងតាមប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ថាបច្ចុប្បន្នខាងសហភាពកំពុងតែជជែកគ្នាជាមួយដៃគូមិនទាន់ឈានទៅដល់កាលលម្អិតឬ ធ្វើកុងត្រាអោយផលិតផលនាំចេញទេ […]
ព័ត៌មានពេលព្រឹក

កសិករច្បាស់លាស់នឹងការងារកសិកម្មអាចជួយឱ្យជីវភាពងើបផុតពីភាពក្រីក្រ ទៅរកភាពល្អប្រសើរ
លោក ឈៀវ ហុង ម្ចាស់កសិដ្ឋានបន្លែសុវត្ថិភាព « ហុងEco Farm» ស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាបម្នាក់បានចាត់ទុកការប្រកបមុខរបរដំាបន្លែ ការចិញ្ចឹមត្រី និងការចិញ្ចឹមមាន់ ដែលស្ថិតនៅក្នុងវិស័យកសិកម្មមួយនេះដើរតួរសំខាន់ក្នុងការជួយឱ្យក្រុមគ្រួសារមានជីវភាពល្អប្រសើរ ងើបផុតពីភាពក្រីក្រនៅពេលកសិករច្បាស់លាស់ជាមួយនឹងការងារកសិកម្ម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នំា២០២៤ កន្លងមកនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានចុះទៅពិនិត្យ និងស្វែងយល់អំពីការដាំដុះនិងការប្រមូលផលរបស់លោក ឈៀវ ហុងផងដែរ។ ពាក់ព័ន្ធនឹងមុខរបរនៅក្នុងវិស័យកសិកម្មនេះ បើយោងតាម លោក ឈៀវ ហុង បច្ចុប្បន្នលោកកំពុងតែដំាបន្លែសុវត្ថិភាព ចិញ្ចឹមត្រីប្រា និងចិញ្ចឹមមាន់សាច់ នៅក្នុងកសិដ្ឋានរបស់ខ្លួននៅលើទីផ្សារដីប្រមាណ៦ហិកតា។ សម្រាប់បន្លែ មានទំាងប្រភេទបន្ថែផ្លែ និងបន្លែស្លឹក ហើយនៅក្នុងមួយខែអាចប្រមូលផលបានប្រមាណ៤តោន, ចំណេកត្រីប្រមូលផលម្តងបាន៤០តោន និងមាន់បានប្រមាណ៣០តោន។ លោក ឈៀវ ហុង បានឱ្យដឹងថា «បើយើងច្បាស់លាស់នឹងការងារកសិកម្មគឺយើងអាចរកប្រាក់ចំណូលបានខ្ពស់ជួយឱ្យជីវភាពល្អប្រសើរ ធ្វើឱ្យក្រុមគ្រួសារងើបផុតពីភាពក្រីក្រ ហើយចំណេះជំនាញដែលខ្ញុំទទួលបានយកមកប្រកបមុខរបររហូតមកដល់សព្វថ្ងៃនេះ បានមកពីមន្ទីរកសិកម្ម, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងបានមកពីអង្គការដៃគូរជាច្រើនទៀត»។ លោកលើកឡើងថា […]
ព័ត៌មានពេលព្រឹក

វិស័យកសិកម្មកំពុងដើរតួរនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនិងធានាបាននូវសន្តិសុខស្បៀង
វិស័យកសិកម្មនៅប៉ុន្មានឆ្នំាចុងក្រោយនេះក្រៅពីចូលរួមធានាបាននូវសន្តិសុខស្បៀងក្នុងស្រុក និងឈានទៅដល់ការនាំចេញមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមរិកក្នុងមួយឆ្នំាៗ។ វិស័យមួយនេះ បាននឹងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋក្នុងស្រុកមានកម្រិតជីវភាពកាន់តែប្រសើរ។ ថ្លែងក្នុងពិធីបើក «សនិ្នសីទស្វាយចន្ទីពិភពលោក លើកទី ១០ ឆ្នាំ ២០២៤» កាលថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២៤, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍លើកឡើងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស ចាប់ពីឆ្នាំ ១៩៩៨ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, វិស័យកសិកម្មជារួម បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, ពិសេស ក្នុងការកាត់បន្ថយភាពក្រីក្រ, ការបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និង ការធានាបាននូវសន្តិសុខស្បៀង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺបានប្រែក្លាយពីកសិកម្មបែបប្រពៃណី និងគ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ […]
ព័ត៌មានពេលព្រឹក

វិធានការចំាបាច់សំខាន់ចំនួន៤ របស់រាជរដ្ឋាភិបាលចូលរួមជំរុញការកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីកម្ពុជា
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ថ្លែងពិធីបើកសន្និសីទស្វាយចន្ទីពិភពលោក លើកទី១០ ឆ្នាំ២០២៤ កាលពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខេត្តសៀមរាបបានរំលឹកពីការណែនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដល់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការដាក់ចេញវិធានការចាំបាច់ចំនួន ៤ ក្នុងការជំរុញការកែច្នៃ និងការនាំចេញផលិតផលស្វាយចន្ទី។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា« វិធានការចំាបាច់ទំាង៤ រួមមាន៖ (១)-ការពង្រឹង និងការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្តើមពីផលិតផលពាក់កណ្តាលសម្រេច សិន (Semi-Product) ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់ បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន (២)-ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា (៣)-ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទីថ្មី និង (៤)-ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និងទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី»។ បន្ថែមលើសពីនេះដើម្បីចូលរួមកលើកស្ទួយវិស័យសា្វយចន្ទីកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ជាចំនួន៧៖ (១)-ក្រសួងពាណិជ្ជកម្ម ត្រូវដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការ […]








