ជាតិ
News & ជាតិ

អ្នកជំនាញចន្ទីរម្លឹកថា អាកាសធាតុត្រជាក់អូសបន្លាយ និងមានភ្លៀងកក់ខែបណ្តាលឱ្យចន្ទីខូចផ្កាច្រើននាឆ្នាំនេះ
ដោយ រស្មី ភ្នំពេញ៖ អ្នកជំនាញផ្នែកចន្ទីបានរម្លឹកថា អាកាសធាតុត្រជាក់យូរ លាយឡំជាមួយភ្លៀងកក់ខែផង គឺជាកត្តាចម្បងបង្កឱ្យផ្កាស្វាយចន្ទីក្រៀមខ្មៅ គាំង និងជ្រុះក្ដឹប មិនកាន់ផ្លែ ពោលកសិករអ្នកដាំចន្ទីឆ្នាំនេះបានជួបប្រទះនូវបញ្ហានេះពីរដងមកហើយ គឺចាប់តាំងតែពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ និងលើកទីពីរនេះ កើតឡើងចុងខែកុម្ភៈ ឆ្នាំ២០២៦ នេះម្តងទៀត។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ក្នុងឆ្នាំនេះ ផ្លែស្វាយចន្ទីបានជួបនូវបញ្ហាអាក្រក់បន្តិចដោយសារតែបញ្ហាធំៗពីរ គឹអាកាសធាតុត្រជាក់យូរ ហើយតំបន់ខ្លះមានភ្លៀងកក់ខែ ម្ល៉ោះហើយធ្វើឱ្យផ្កាចន្ទីខូចមិនសូវកាន់ផ្លែ។ លោកបានពន្យល់ប្រាប់ថា នៅពេលមេឃចុះត្រជាក់ ចាប់ពីក្រោម២០អង្សាសេទៅនាំឱ្យដើមស្វាយចន្ទីផ្អាកស្រូបជី និងទឹក ដែលឥទ្ធិពលនេះនឹងជះផលអាក្រក់ដល់ ផ្កាក្រពុំមិនព្រមរីក ហើយវានឹងជ្រុះមិនចេញក្តិបបង្កឱ្យស្វាយចន្ទីពុំមានផ្លែ ហើយនេះ គឺជាបញ្ហាប្រឈមរបស់កសិករ។ ចំណែកភ្លៀងកក់ខែ នឹងធ្វើឱ្យផ្ការលាក និងស្អុយ ដោយសារជាតិអាស៊ីតក្នុងទឹកភ្លៀង និងសំណើមខ្ពស់ លាងជម្រះលម្អងផ្កាអស់ ធ្វើឱ្យផ្កាចេញមកច្រើនតែមិនជាប់ផ្លែច្រើន ដោយសារតែផ្កាឡើងខ្មៅហើយខូច។ បើតាមលោក អួន ស៊ីឡុត ឱ្យដឹងដែរថា ក្នុងឆ្នាំនេះនៅតំបន់ភាគច្រើន ផ្កាចន្ទីចេញផ្កាច្រើនណាស់ តែដោយសារអាកាសធាតុត្រជាក់អូសបន្លាយពេលយូរបង្កឱ្យក្តិបស្វាយចន្ទីគាំងមិនចេញផ្លែ ហើយតំបន់ខ្លះចេញផ្លែមិនដល់ប្រាំភាគរយទេ។ ចំពោះស្ថានភាពអាក្រក់បែបនេះ គឺទៅតាមតំបន់ហើយស្ថានភាពទទួលរងខូចខាតក៏ខុសគ្នាដែរពោលគឺទៅតាមអាកាសធាតុ បើតំបន់ណាអាកាសធាតុត្រជាក់ ឬមានភ្លៀងកក់ខែនោះការប្រឈមនឹងចន្ទីខូចផ្កាមានខ្ពស់ […]
News & ជាតិ

រយៈពេលពីរខែដើមឆ្នាំ២០២៦ កម្ពុជានាំចេញអង្ករ២៤៧ ៨២២តោន គិតជាទឹកប្រាក់ ១៤២,៨៧លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេលពីរខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបាន២៤៧ ៨២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥៥ក្រុមហ៊ុន ដោយដឹកចេញទៅកាន់គោលដៅចំនួន៥១ នៅលើពិភពលោក។ របាយការណ៍ពីសហព័ន្ធស្រូវអង្គរបានបង្ហាញថា ក្នុងនោះ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន៦៤ ១៣៤តោន គិតជាទឹកប្រាក់ចំនួន៤៦,២២លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង បានចំនួន៥១ ៣៨៤តោន គិតជាទឹកប្រាក់ចំនួន៣៦,៣១លានដុល្លារ។ ដោយឡែកការនាំចេញទៅកាន់សមាជិកអាស៊ានចំនួន៥ប្រទេស បានបរិមាណចំនួន ១១២ ១៤២តោន គិតជាទឹកប្រាក់ចំនួន៤១,៨៩លានដុល្លារ និងទៅកាន់គោលដៅ១៦ប្រទេសផ្សេងទៀត មានដូចជា អាហ្វ្រិក មជ្ឈឹម បូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ បានចំនួន២០ ១៦២តោន គិតជាទឹកប្រាក់ចំនួន ១៨,៤៥លាន។ ចំពោះប្រភេទអង្ករ ដែលត្រូវបាននាំចេញ មានអង្ករក្រអូបចំនួន៥៩,១៦ភាគរយ ប្រភេទអង្ករសគ្រាប់វែង ០,០៦ភាគរយ អង្ករចំហុយ ១,១៨ភាគរយ អង្ករសរីរាង្គចំនួន០,៧៤ភាគរយ អង្ករបាក់គ្រប់ប្រភេទ ២៧,៦៨ភាគរយ និងអង្ករផ្សេងៗចំនួន ១១,១៨ភាគរយ ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៨៧៣ ៨៨០តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន១៩៦,៦២លានដុល្លារ៕
News & ជាតិ

កម្ពុជាមានមហិច្ឆតាបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុន
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា បានរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចធំៗចំនួនពីរក្នុងខែកុម្ភៈ និងនៅខែមីនា ដោយផ្តោតលើការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនការនាំចេញទៅកាន់ប្រទេសចិន និងជប៉ុន នាពេលខាងមុខ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងជួបជាមួយអង្គការ JETRO ជប៉ុន នៅថ្ងៃទី០៩-១០ ខែមីនា ឆ្នាំ២០២៦នេះ ហើយដោយឡែកសមាគមចិន លោកកំពុងទាក់ទងគ្នាដោយរំពឹងថា នឹងជួបពិភាក្សាជាមួយគ្នា ឆាប់ៗនេះ។ សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងខែកុម្ភៈ បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចនៅទីក្រុងភ្នំពេញ ដោយភ្ជាប់ពាណិជ្ជករក្នុងស្រុកជាមួយក្រុមហ៊ុនចិនចំនួន១០ ដែលចាប់អារម្មណ៍ក្នុងការទិញគ្រាប់ស្វាយចន្ទីឆៅ និងសំបកគ្រាប់ស្វាយចន្ទី។ គំនិតផ្តួចផ្តើមនេះកំពុងត្រូវបានរៀបចំឡើងដោយសហការជាមួយសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មចិន-កម្ពុជា។ ព្រឹត្តិការណ៍ពាណិជ្ជកម្មលើកទីពីរ ដែលគ្រោងធ្វើនៅខែមីនា ឆ្នាំ២០២៦នេះ គ្រោងនឹងនាំសមាជិកសមាគមស្វាយចន្ទីកម្ពុជា និងក្រុមហ៊ុនជប៉ុន មកជួបប្រជុំគ្នាដើម្បីចរចាដោយផ្ទាល់។ កម្មវិធីដែលរៀបចំឡើងដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ផ្តោតជាពិសេសលើការពង្រីកការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅក្នុងទីផ្សារជប៉ុន។ ក្រុមហ៊ុនកែច្នៃកម្ពុជាប្រហែល៤០ ត្រូវបានគេរំពឹងថា នឹងជួបជាមួយក្រុមហ៊ុនជប៉ុនចំនួន២០ផងដែរ។ ទាក់ទងនិងបរិមាណនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងជប៉ុននេះ លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា “យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីចំនួនក្នុងការនាំចេញ។ […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន
ក្រុងក្វាងចូវ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាត ដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕
News & ជាតិ

វេទិកាកសិកម្មកម្ពុជា ពិភាក្សារួមគ្នា ដើម្បីរកដោះស្រាយ និងត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសហប្រធានក្រុមការងារ “ក” និងក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល កាលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម។ វេទិកាកសិកម្មកម្ពុជានេះក៏បានពិភាក្សារួមគ្នារកដោះស្រាយ ត្រៀមវិធានការសម្រាប់ជំរុញគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន និងឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” “ផ្នែកស្រួវអង្ករ” ផ្នែកឯកជន រួមនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ បានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាកសិកម្មកម្ពុជានេះផងដែរ។ សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិម្មបានចូលរួមចំណែកប្រមាណ១៦,១ភាគរយ ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ […]
News & ជាតិ

ព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនាខាងមុខ
ភ្នំពេញ៖ ដើម្បីរឹតចំណងមិត្តភាពកម្ពុជា-ចិន សូមជូនព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តពីថ្ងៃទី២៨ -២៩ ខែមីនា ខាងមុខនេះ។ ក្រុមហ៊ុន CICC មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្ម និងសេវាកម្មទេសចរណ៍ អ្នកលក់កាហ្វេ អ្នកផ្គត់ផ្គង់គ្រឿងសម្ភារកាហ្វេ អ្នកជំនាញឆុងកាហ្វេ អ្នកចូលចិត្តទទួលទានកាហ្វេ និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ព្រឹត្តិការណ៍ប្រកួត សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Championships Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ដ៏ទាក់ទាញនេះ រៀបចំឡើងដោយអង្គការ CICC, ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជាព្រឹត្តិការណ៍លើសពីការប្រកួតធម្មតា ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាវេទិកាយុទ្ធសាស្ត្រសម្រាប់ការ តភ្ជាប់ទីផ្សារកាហ្វេ ដែលកំពុងមានការរីកចម្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងធនធានឧស្សាហកម្មកាហ្វេសកល។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្រោមប្រធានបទ“Coffee United Us”ក្នុងគោលបំណងលើកកម្ពស់ […]
News & ជាតិ

អនុប្រធានទី២ព្រឹទ្ធសភា ចាត់ទុកកាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន
ដោយ ឡុង សារេត ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចាត់ទុក កាហ្វេ និងកាកាវ ជាដំណាំយុទ្ធសាស្ត្រថ្មីសម្រាប់ភូមិភាគឦសាន និងលើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់។ យោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ពីសក្តានុពលកសិកម្មនៅភូមិភាគឦសាន កាលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា បានចុះពិនិត្យផ្ទាល់នៅចម្ការកាហ្វេ ភីដា (PIDA Coffee Farm) ដែលជាគំរូនៃជោគជ័យក្នុងវិស័យកាហ្វេនៅខេត្តមណ្ឌលគិរី។ ឯកឧត្តមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យវែងឆ្ងាយលើការអភិវឌ្ឍវិស័យកសិឧស្សាហកម្ម កាហ្វេ និងកាកាវ ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗដូចជា សក្តានុពលទីផ្សារក្នុងស្រុក ការពង្រឹងធនធានមនុស្ស និងបច្ចេកទេសពូជ។ ឯកឧត្តមបណ្ឌិត បានកត់សម្គាល់ថា បច្ចុប្បន្នផលិតកម្មកាហ្វេ ក្នុងខេត្តមណ្ឌលគិរី អាចឆ្លើយតបបានត្រឹមតែប្រមាណ១០ភាគរយប៉ុណ្ណោះនៃតម្រូវការទីផ្សារសរុបក្នុងប្រទេស។ នេះគឺជាសញ្ញាវិជ្ជមាន ដែលបង្ហាញពីកាលានុវត្តភាពដ៏ធំធេងសម្រាប់កសិករ និងវិនិយោគិន ក្នុងការបង្កើនផ្ទៃដីដាំដុះកាហ្វេ និងកាកាវ ដើម្បីកាត់បន្ថយការនាំចូល។ ជាមួគ្នានេះដែរ ឯកឧត្តមបណ្ឌិតបានផ្តល់អនុសាសន៍ និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ជាមួយចម្ការកាហ្វេ ភីដា ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឯកទេសកាហ្វេ។ ជំរុញការស្រាវជ្រាវ និងផលិតពូជកាហ្វេ ដែលមានគុណភាពខ្ពស់ក្នុងស្រុក ដើម្បីផ្តល់ជូនកសិករនូវពូជផ្តល់ទិន្នផលខ្ពស់ […]
News & ជាតិ

លោកបណ្ឌិត កៅ ថាច ជំរុញការផ្គត់ផ្គង់បន្លែស្រស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករ បានជំរុញឲ្យមានការផ្គត់ផ្គង់បន្លែស្រស់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋខ្មែរ ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី “ការផ្គត់ផ្គង់បន្លែស្រស់”កាលពីថ្ងៃសុក្រទី២៧ខែកុម្ភៈឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ចំរើនឫទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានអគ្គនាយកនៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte ព្រមទាំងសមាជិកសមាគម វិនិយោគិន និងតំណាងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មប្រមាណជាង ៥០នាក់។ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោបានបង្ហាញនូវគុណតម្លៃស្នូលចំនួន ៣ យ៉ាងសំខាន់៖ – ការបង្កើតបណ្តាញទីផ្សារនវានុវត្តន៍ទំនើប (Innovative Marketplace): សមាគមបានដើរតួនាទីជាអ្នកសម្របសម្រួលបង្កើត “ម៉ូដែលទីផ្សារថ្មី” ដែលតភ្ជាប់ពីចម្ការកសិករមកដល់ម អ្នកប្រើប្រាស់ចុងក្រោយផ្ទាល់។ នេះជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលជួយឱ្យកសិករលក់ផលិតផលបានស្រួល និងអ្នកបរិភោគទទួលបានបន្លែដែលមានតម្លៃទាបសមរម្យតាមរយៈកាត់ចេញទីផ្សារកណ្តលចំនួន២ឬ៣ថ្នាក់ចេញ។ – ការគិតគូរពីសុខុមាលភាពសាធារណៈ (Public Health): លើសពីការលក់ដូរធម្មតាគឺ សមាគមផ្ដោតសំខាន់ សម្របសម្រួលអោយមាន”សុវត្ថិភាពចំណីអាហារ”។ ការជំរុញឱ្យមានការផលិត និងផ្គត់ផ្គង់បន្លែ ផ្លែឈើ ដែលមានគុណភាព និងសុវត្ថិភាព គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋខ្មែរ។ – ការផ្សារភ្ជាប់ទីផ្សារ: […]
News & ជាតិ

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា រៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច នៅខេត្តកំពង់ចាម
ដោយ នៅ ស៊ីវុត្ថា កំពង់ចាម៖ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) ក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ថ្មីៗនេះ បានរៀបចំទិវាចម្ការបង្ហាញពូជប៉េងប៉ោះផ្លែតូច “ស៊ីធី២៥” នៅភូមិដំណាក់ល្អិត ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យកសិករប្រើប្រាស់ពូជនេះសម្រាប់ការផលិតនៅតាមមូលដ្ឋានឲ្យកាន់តែទូលំទូលាយ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី សាខន សុផានី នាយិការរងវិទ្យាស្ថាន និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង ព្រមទាំងមន្ត្រីអនុវត្តគម្រោងនៃការិយាល័យរុក្ខជម្រើសវិទ្យា អាជ្ញាធរដែនដី និងប្រជាកសិករនៅមូលដ្ឋាន សរុបចំនួន ៣០ នាក់។កម្មវិធីបានផ្តល់ឱកាសឲ្យកសិករបានចូលរួមទស្សនាការដាំដុះជាក់ស្តែង សិក្សាពីបច្ចេកទេសគ្រប់គ្រងដំណាំ និងពិភាក្សាប្តូរបទពិសោធន៍ជាមួយអ្នកជំនាញ។ ក្នុងឱកាសនោះ មន្ត្រីជំនាញបានបង្ហាញពីលក្ខណៈពិសេស និងបច្ចេកទេសដាំដុះពូជស៊ីធី២៥ ដោយបញ្ជាក់ថា ពូជនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ២០២៥។ ស៊ីធី២៥ ជាពូជមិនប្រកាន់រដូវ អាចប្រមូលផលបានក្នុងរយៈពេលពី ៨៥ ដល់ ១២០ ថ្ងៃក្រោយសាបកូន មានភាពធន់នឹងជំងឺលឿងស្លឹក និងផ្តល់ទិន្នផលមធ្យមពី១៥ ដល់ ២០ តោនក្នុងមួយហិកតារ។ ផ្លែប៉េងប៉ោះមានសំបកក្រាស់ រសជាតិឆ្ងាញ់ និងមានកម្រិតជាតិស្ករ (Brix) ប្រមាណ […]
News & ជាតិ

កសិករម្នាក់ប្រែពីការដាំបន្លែទុកគ្រាន់បំបាត់ការអផ្សុក ក្លាយជាអ្នកផ្គត់ផ្គង់បន្លែបានជិតមួយតោនជារៀងរាល់ខែ
ដោយ ឡុង សារេត ភ្នំពេញ៖ ដោយមាននិស្ស័យស្រលាញ់វិស័យកសិកម្មលើការដាំបន្លែតាំងពីក្មេង លោក នៃ ច័ន្ទត្រា បុគ្គលិកបម្រើការនៅអង្គការអន្តរជាតិមួយ ដែលបានសាកល្បងរៀបចំដីដាំបន្លែនៅលើដំបូលផ្ទះរបស់ខ្លួន ទុកគ្រាន់ជាការកម្សាន្ត សម្រាប់បំបាត់ការអផ្សុកក្រោយពីសម្រាកពីការងារ ពេលនេះបានក្លាយខ្លួនជាអ្នកដាំបន្លែលើទឹកម្នាក់ មានសមត្ថភាពអាចផ្គត់ផ្គង់ទៅលើទីផ្សារបានជិតមួយតោននៅក្នុងមួយខែ។ អតីតបុគ្គលិកនៃអង្គការអន្តរជាតិខាងលើបានឱ្យដឹងថា ការដាំបន្លែសាកល្បង នៅលើដំបូលផ្ទះអស់រយៈពេលច្រើនឆ្នាំកន្លងមក គ្មានគោលបំណងធំដុំអ្វីជាក់លាក់នោះទេ គឺដាំគ្រាន់តែចង់ទុកជាកម្សាន្តបំបាត់ការអផ្សុកតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមួយ លោកបានឃើញការផ្សព្វផ្សាយនៅតាមទូរទស្សន៍អំពីការដាំបន្លែលើទឹកមានភាពងាយស្រួលជាងការដាំបន្លែលើដី ហើយលោកចាប់អារម្មណ៍ចង់ចេះចង់ដឹង ទើបលោកបានចំណាយថវិកាអស់២៥ដុលា្លរ ចូលរៀនវគ្គខ្លី អំពីការដាំបន្លែលើទឹក។ លោកបានបន្តទៀតថា ក្រោយពីឆ្លងកាត់ការបណ្តុះបណ្តាលវគ្គខ្លី និងបានសាកល្បងដាំបន្លែលើកេះស្នោបានមួយរយៈពេលឃើញថា ការសាកល្បងដាំបន្លែរបស់ខ្លួនមានការលូតលាស់បានល្អហើយ លោកបានបោះបង់ការដាំបន្លែរៀបជារងនៅលើដំបូលផ្ទះចេញ ដោយជំនួសមកវិញនូវការរៀបចំជាថ្នើរ ដាំបន្លែក្នុងកេះស្នោអស់រយៈពេលជាច្រើនឆ្នាំ ទើបឈានទៅពង្រីក និងផ្លាស់ប្តូរទៅដាំបន្លែលើទឹក ឬហៅថា Hydroponicដែលបច្ចុប្បន្នមានចំនួន២៤រង។ បើតាមលោក នៃ ច័ន្ទត្រា, ផ្អែកលើការប្រមូលផលបន្លែជាមធ្យមពីរថ្ងៃម្តង បើគិតជារួមនៅក្នុងមួយខែ លោកអាចផ្គត់ផ្គង់បន្លែរបស់ខ្លួនទៅលើទីផ្សារបានចន្លោះពី៥០០ ទៅ៧០០គីឡូក្រាម ហើយនៅខែខ្លះបានជិតមួយតោន។ លោកគូសបញ្ជាក់ថា “តម្លៃបន្លែដែលខ្ញុំដាំនៅលើទឹកសព្វថ្ងៃនេះ វាមិនទាន់ពេញចិត្តយើងចង់បាន១០០ភាគរយទេ។ ប៉ុន្តែតម្លៃនេះយើងអាចទទួលយកបាន បើប្រៀបធៀបទៅនិងកសិករដាំបន្លែនៅតាមទីវាល ទោះបីការដាំបន្លែលើទឹកចុះទុនច្រើនបនិ្តចក្តី តែការចំណាយលើកំម្លាំងពលកម្មប្រចាំថ្ងៃ ប្រចាំខែ អស់ប្រាក់តិចជាងអ្នកដាំបន្លែលើដី។ ដូច្នេះតម្លៃបន្លែ ដែលយើងទទួលបានសព្វថ្ងៃនេះ […]
News & ជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញកំណើនអ្នកមានការងារធ្វើក្នុងស្រុក ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា អ្នកមានការងារធ្វើក្នុងប្រទេសកើនឡើងដល់ប្រមាណ១០,៧លាននាក់ ក្នុងឆ្នាំ២០២៥ ឬកើនឡើងប្រមាណ៨០ម៉ឺននាក់ ធៀបឆ្នាំ២០២៤ ដែលក្នុងនោះវិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ៣លាននាក់ និងសេវាកម្មប្រមាណ៤,៩លាននាក់។ ក្នុងឱកាសអញ្ជើញក្នុងពិធីបើក “សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦” របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តមរដ្ឋមន្រ្តីក៏មានមោទកភាពផងដែរ ដែលចំនួនសហគ្រាសចុះបញ្ជីបានកើនឡើងដល់ចំនួន៤៦ ៦៤៩សហគ្រាស គឺកើនឡើងចំនួន១ ៨៥១ ដោយមានកម្មករនិយោជិតសរុបប្រមាណ២,២លាននាក់ ឬកើនឡើងចំនួន ៤០១ ៤៧៩នាក់។ ទន្ទឹមនេះ ក្រសួងបានដាក់ចេញនូវវិធានការ ក្នុងការដោះស្រាយការងារជូនបងប្អូនពលករតាមរយៈការពង្រឹងបន្ថែមប្រព័ន្ធឆ្លើយតបបន្ទាន់តាមលេខទូរស័ព្ទ១២៩៧ ដោយមានអ្នកប្រចាំការប្រាំពីរថ្ងៃ ក្នុងមួយសប្តាហ៍ និង២៤ម៉ោង ក្នុងមួយថ្ងៃ និងយុទ្ធនាការ “ខ្មែរជួយរកការងារឱ្យខ្មែរ”, ការដាក់ចេញយុទ្ធនាការផ្សព្វផ្សាយនៅតាមទីសាធារណៈ និងតាមដងផ្លូវ ដោយបានដំឡើងប៉ាណូផ្សព្វផ្សាយ ការដាក់ដំណើរការប្រព័ន្ធស្វែងរកការងារតាមតេឡេក្រាម, ការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយនាំយកឱកាសការងារ និងវត្តមានតំណាងសហគ្រាស ក្រុមហ៊ុន រោងចក្រ ទៅដល់មូលដ្ឋានឃុំសង្កាត់ […]
News & ជាតិ

សហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ រំពឹងទិន្នផលនឹងកើនជាង៤០០តោននៅក្នុងឆ្នាំនេះ
ដោយ នៅ ស៊ីវុត្ថា ត្បូងឃ្មុំ៖ កញ្ញា ពេជ្រ ចាន់ធឿន ប្រធានផ្នែកទីផ្សារនៃសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ ស្ថិតក្នុងឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានដាក់ក្តីរំពឹងថា នៅឆ្នាំ២០២៦នេះ ការប្រមូលទិន្នផលម្រេចនៅក្នុងសហគមន៍របស់កញ្ញា នឹងកើនឡើងដល់ជាង៤០០តោន ដោយសារទទួលបានសមាជិកថ្មីៗចូលរួមជាមួយសហគមន៍ច្រើន។ កញ្ញាបានប្រាប់ទូរទស្សន៍ ARDBកាលថ្មីៗនេះថា សម្រាប់ឆ្នាំ២០២៥ កន្លងមកនេះ ការប្រមូលទិន្នផលម្រេចរបស់សហគមន៍បានប្រមាណ២៦០តោន ដោយក្នុងនោះ សហគមន៍បានចុះកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុនពីរ ប៉ុន្តែ ក្រុមហ៊ុនទាំងនេះ បានផ្អាកការបញ្ជាទិញ ដែលធ្វើឱ្យសហគមន៍បានលក់ចេញបានត្រឹមតែ៦៨តោនតែប៉ុណ្ណោះ។ កញ្ញាបន្ថែមទៀតថា សម្រាប់ម្រេចនៅសេសសល់ទាំងប៉ុន្មានត្រូវបានកសិករក្នុងសហគមន៍ បានលក់ទៅឱ្យឈ្មួញខាងក្រៅ។ ចំពោះជាការរំពឹងទុកសម្រាប់ឆ្នាំ២០២៦នេះ សហគមន៍នឹងអាចប្រមូលទិន្នផលប្របានមាណ៤០០តោន ព្រោះ បច្ចុប្បន្នសហគមន៍មានផ្ទៃដីសម្រាប់ដាំដុះ ប្រមាណ១៣៤ហិកតា មានសមាជិកសរុប៨៧នាក់។ កញ្ញា ពេជ្រ ចាន់ធឿន បានបន្តថា កន្លងទៅសហគមន៍កសិកម្មទំនើបម្រេចមេមត់ត្បូងឃ្មុំ មានផលិតផលម្រេចខ្មៅតែមួយមុខសម្រាប់ផ្គត់ផ្គង់ទីផ្សារ ប៉ុន្តែចូលមកដល់បច្ចុប្បន្ននេះ សហគមន៍បានស្រាវជ្រាវទៅលើតម្រូវការទីផ្សារ ដោយបានកែច្នៃជាម្រេចជ្រក់ និងមានការវេចខ្ចប់ម្រេចខ្ចីលក់ ដោយធ្វើយ៉ាងណាឱ្យម្រេច ដែលបានផលិតបានអាចប្រើប្រាស់បានច្រើនបែប ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារ។ បើតាមសាររបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឃឹម […]
