ជាតិ
News & ជាតិ

សមាគមស្វាយចន្ទីកម្ពុជា លើកឡើងពីក្តីបារម្ភសម្រាប់វិស័យស្វាយចន្ទីក្នុងសន្និសីទសកល នៅទីក្រុងឌូបៃ
ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជា តំណាងដោយលោក ស៊ុយ កុកធាន ជាអនុប្រធាន បានលើកឡើងពីក្តីបារម្ភសម្រាប់វិស័យចន្ទីក្នុងសន្និសីទស្វាយចន្ទីពិភពលោក (World Cashew Conference) នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីចុងខែមករា ឆ្នាំ២០២៦នេះ។ ព្រឹត្តិការណ៍នេះ មានការប្រមូលផ្តុំអ្នកជំនាញស្វាយចន្ទីសកល និងថ្នាក់ដឹកនាំឧស្សាហកម្ម ដើម្បីពិភាក្សាអំពីកំណើនប្រកបដោយនិរន្តរភាព និងបញ្ហាប្រឈមនៃទីផ្សារ។សកម្មភាព និងកិច្ចពិភាក្សាផ្ទៃក្នុង នាអំឡុងពេលសន្និសីទនេះសន្និសីទស្វាយចន្ទីពិភពលោក បាននចូលរួមយ៉ាងសកម្មជាមួយអ្នកទិញធំៗ និងភាគីពាក់ព័ន្ធ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់កសិករ និងការពង្រឹងតួនាទីរបស់កម្ពុជា ក្នុងវិស័យស្វាយចន្ទីអន្តរជាតិ។ លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុង (បិទទ្វារ) ជាមួយបណ្តាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ រួមមានប្រទេសតង់ហ្សានី និងប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច ដើម្បីដោះស្រាយក្តីបារម្ភ ដែលកំពុងកើនឡើងជុំវិញកម្រិតផលិតកម្មសកល។ ការព្យាករណ៍ផលិតកម្ម និងក្តីបារម្ភលើទីផ្សារ ទិន្នផលសកល ក្នុងឆ្នាំ២០២៥ ទិន្នផលគ្រាប់ស្វាយចន្ទីឆៅទូទាំងពិភពលោកសម្រេចបាន៥,៥លានតោន។ ការព្យាករណ៍បង្ហាញថា តួលេខនេះអាចកើនឡើងដល់ប្រាំពីរលានតោននៅឆ្នាំ២០៣០ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះនៃតម្លៃ។ លោកបានលើកឡើងថា ការរីកចម្រើននៅបណ្តាប្រទេសនៅអាហ្វ្រិកខាងលិច ជាពិសេសប្រទេសនីហ្សេរីយ៉ា កំពុងរៀបចំផែនការពង្រីកទ្រង់ទ្រាយធំ ជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមស្វាយចន្ទីថ្មីប្រមាណ១៨លានដើម។ ស្ថានភាពផលិតកម្មនៅកម្ពុជា ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅ ធំជាងគេទីពីរនៅលើពិភពលោក បានបង្ហាញសញ្ញានៃផលិតកម្មស្ថិរភាព។ […]
News & ជាតិ

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម សម្រួលឱ្យរថយន្តដឹកដំឡូងមី៧០០គ្រឿងចូលទៅវៀតណាម បន្ទាប់ពីកកស្ទះនៅច្រកព្រំដែន
ដោយ នៅ ស៊ីវុត្ថា ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជួយសម្របសម្រួលជាមួយភាគីវៀតណាមរួចរាល់ហើយ ដើម្បីឱ្យមានការនាំចូលដំឡូងមីtតាមរដ្ឋថយន្តប្រមាណ៧០០គ្រឿង បន្ទាប់ពីមានការកកស្ទះយ៉ាងខ្លាំងនៅច្រកព្រំដែន កាលពីចុងខែមករា ឆ្នាំ២០២៦។ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ទូរទស្សន៍អនឡាញ ARDB នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ថា ក្រោយពេលទទួលបានព័ត៌មានពីករណីកកស្ទះរថយន្តដឹកដំឡូងមី នៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ខាងកម្ពុជា និងច្រកតឹនណាមខេត្តតៃនិញ ខាងវៀតណាម ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់មន្ត្រីជំនាញចុះទៅដល់ទីតាំង និងសម្របសម្រួលជាមួយនឹងភាគីវៀតណាមឱ្យមានការនាំចេញភ្លាមៗជាបណ្តោះអាសន្នដោយមិនឱ្យបង្អង់យូរនោះទេ។ ឯកឧតុ្តមបានបន្តថា ទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍រថយន្តដឹកដំឡូងមីនេះ មិនពាក់ព័ន្ធនឹងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមមុខទំនិញ ពីក្រសួងពាណិជ្ជកម្ម និងវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ។ លើសពីនេះ ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា បញ្ហាសំខាន់ គឺខាងភាគីវៀតណាមបានរិតបន្តឹងលើ “សុវត្ថិភាពចំណីអាហារ” បន្ទាប់ពីមានការលេចឡើងនូវជំងឺផ្លូវដង្ហើមនីប៉ាហ៍ ដែលកំពុងរីករាលដាលនៅក្នុងតំបន់អាស៊ី។ ក្រោយពីមានការសម្របសម្រួល ភាគីវៀតណាម បានសម្រេចអនុញ្ញាតឱ្យដឹកចូលទៅក្នុងប្រទេសរបស់ខ្លួន […]
News & ជាតិ

កម្ពុជារំពឹងនាំយកសម្បុកកត្រចៀកកាំទៅលក់នៅទីផ្សារចិន នាពាក់កណ្តាលឆ្នាំ ២០២៦នេះ
ដោយ រស្មី ភ្នំពេញ៖ ផ្ទះត្រចៀកកាំចំនួន៦នៅកម្ពុជា កំពុងត្រូវបានជ្រើសរើសឱ្យក្លាយជាអ្នកនាំមុខគេក្នុងការនាំចេញនូវសម្បុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ដែលជាទីផ្សារមួយត្រូវបានកម្ពុជារំពឹងថា ជួយសម្រួលយ៉ាងច្រើនទៅលើតម្លៃ និងការផលិតសម្បុកត្រចៀកកាំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា បានបញ្ជាក់ប្រាប់ទូរទស្សន៍ARDB ថា តាមរយៈការជ្រើសរើសផ្ទះត្រចៀកកាំ ដែលជាក្រុមហ៊ុននាំចេញសម្បុកត្រចៀកកាំនេះ កម្ពុជារំពឹងទុកថា នៅពាក់កណ្តាលឆ្នាំ ឬប្រមាណក្នុងអំឡុងខែមិថុនា ដល់ខែកក្កដាខាងមុខនេះ កម្ពុជានឹងអាចនាំចេញទៅលក់នៅទីផ្សារប្រទេសចិនបានហើយ ពីព្រោះទាំងក្រុមហ៊ុនសម្បុកត្រចៀកកាំកម្ពុជា និងចិនបានជំរុញឱ្យនាំចេញបានឆាប់រហ័សដូចគ្នា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នយ៉ាងហោចណាស់មានផ្ទះត្រចៀកកាំប្រមាណជិត ១០០០កន្លែងបានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ តាមរយៈការនាំចេញទៅកាន់ទីផ្សារប្រទេសចិននេះដែរ លោករំពឹងថា វាកាន់តែជួយអ្នកមានផ្ទះចិញ្ចឹមត្រចៀកកាំកាន់តែមានទីផ្សារ ហើយបរិមាណផលិតកាន់តែច្រើនឡើងបន្ថែមទៀត។ លោក ស៊ុយ កុកធាន បានបញ្ជាក់ប្រាប់ថា កន្លងមកនេះមានក្រុមហ៊ុនសម្បុកត្រចៀកកាំចំនួនប្រាំមួយបានដាក់ពាក្យជាផ្លូវការទៅកាន់ភ្នាក់ងារគយចិន ដែលមានមានស្តង់ដា និងគុណភាពត្រឹមត្រូវអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ ពេលនេះកម្ពុជាកំពុងរង់ចាំមើលនីតិវិធី និងលក្ខខណ្ឌនាំចេញ ដើម្បីសំដៅធ្វើយ៉ាងណាឱ្យការនាំចេញនៅថ្ងៃខាងមុខសម្រេចជោគជ័យ។ តាមការរំពឹងទុកដែរទីផ្សារសម្បុកត្រចៀកកាំកម្ពុជាមិនមានបញ្ហានោះទេ ពីព្រោះសម្បុកត្រចៀកកាំមានគុណភាពល្អស្រាប់ទៅហើយ។ ប្រធានសមាគមត្រចៀកកាំកម្ពុជាបានពន្យល់ជុំវិញបញ្ហានេះថា «សម្បុកត្រចៀកកាំរបស់យើងមិនមានបញ្ហាទេ ទោះបីយ៉ាងណាទីផ្សារប្រទេសចិន ក៏ដូចជាទីផ្សារដំណាំដទៃទៀតដែរ ពោលគឺក្រុមហ៊ុននាំចេញត្រូវចុះបញ្ជីកសិដ្ឋាន ដាំដំណាំនិងសម្បុកត្រចៀកកាំក៏ដូចគ្នា គឺក្រុមហ៊ុននាំចេញក៏ត្រូវចុះបញ្ជី និងម្ចាស់ផ្ទះត្រចៀកកាំក៏ត្រូវចុះបញ្ជីដូចគ្នាទាំងអស់។ សម្រាប់ការនាំចេញវិញ គេកំណត់បរិមាណប៉ុន្មានត្រូវនាំចេញប៉ុននោះដែរ មិនមែនគេត្រូវ១០០តោន […]
News & ជាតិ

សហគមន៍កសិកម្មទំនើបស្រូវនាងអំ សម្រុកសាងសង់ផ្ទះសំណាញ់បន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រៅពីដំណាំស្រូវ សហគមន៍កសិកម្មទំនើបស្រូវនាងអំ មានទីតាំងនៅភូមិសែនជ័យ ស្រុកស្វាយលើ ខេត្តសៀមរាប កំពុងមមាញឹកសាងសង់ផ្ទះសំណាញ់ ដើម្បីដាំដុះបន្លែសុវត្ថិភាពបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្រោយពីចាប់ផ្តើមដំណើរការតាំងពីខែមីនា ឆ្នាំ២០២៤។ លោកស្រី ឈិន សុភាសី ប្រធានសហគមកសិកម្មទំនើបស្រូវនាងអំ បានប្រាប់ទូរទស្សន៍នអនឡាញ ARDB ថា បច្ចប្បន្ន ផ្ទះសំណាញ់ចំនួន៥០ផ្ទះ សម្រាប់ដាំដុះបន្លែសុវត្ថិភាព ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ត្រូវបានសាងសង់សម្រេចលទ្ធផល៧០ភាគរយហើយ។ លោកស្រីបន្តថា ឥឡូវនេះយើងកំពុងរៀបចំដី ក្នុងផ្ទះសំណាញ់ជាបណ្តើរៗ និងបណ្ដុះកូនដំណាំឆាប់ៗនេះ ដែលមានការដាំដុះបន្លែចំនួន៣ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ និងស្ពៃចង្កឹះ ដោយគោលដៅទីផ្សារបន្លែនេះ ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុនស្រេចតែម្ដង។ ចំពោះការដាំដុះស្រូវនាងអំវិញ សហគមន៍នៅតែបន្ត ដោយលោកស្រី ឈិន សុភាសី បានឱ្យដឹងថា ការផលិតស្រូវនាងអំចំណី ក្នុងឆ្នាំ២០២៥ បានទិន្នផលចំនួន៥៦៣,៩៦៥គីឡូក្រាម, នាងអំពូជ បានចំនួន៥១,១២៥គីឡូក្រាម និងស្រូវខា៩ បានចំនួន៨០,៧៩៣គីឡូក្រាម ដោយផ្ទៃដីដាំដុះក្នុងឆ្នាំ២០២៥ មានចំនួន៥១០ហិកតា។ លោកស្រី ឈិន សុភាសី បន្តថា […]
News & ជាតិ

ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គជាង២០០តោន
ភ្នំពេញ៖ ក្រុមហ៊ុនកែច្នៃក្នុងស្រុកពីរ បានចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីសរីរាង្គចំនួនជាង២០០តោន ដែលគិតជាតម្លៃប្រហែល២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួនប្រាំ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២៦នេះ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន Ample Agro Product បានឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei Corporation Co., Ltd. បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការប្រតិបត្តិការគាំទ្រ និងជំរុញផលិតកម្មស្វាយចន្ទីសរីរាង្គ ក្នុងខេត្តព្រះវិហារ ជាមួយសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ និងមាននិរន្តរភាព។ ក្នុងនោះ មានសហគមន៍ចន្ទីចំនួនបួននៅក្នុងស្រុករវៀង និងសហគមន៌ចន្ទីមួយទៀត នៅស្រុកជាំក្សាន្ត ហើយ គោលបំណងសំខាន់ៗនៃការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើការបញ្ជាទិញចន្ទីពីកសិករក្នុងសហគម៌ ដែលក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់នៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសប្រទេសអាល្លឹម៉ង់ និងអាម៉េរិច។ លើសពីនេះថែមទៀត ក្រុមហ៊ុននឹងជួយជាបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយឱ្យសហគមន៌ទាំងប្រាំទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ។ លោកស្រីបន្ថែមទៀតថា បន្ទាប់ពីសហគមន៌ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ ក្រុមហ៊ុននឹងមានកិច្ចសន្យាបញ្ជាទិញមួយទៀត រាល់ផលិតផលដែលកសិករដាំដុះបានប្រមាណជាង ២០០តោន។ ក្រុមហ៊ុន Ample Agro […]
News & ជាតិ

កសិករដាំបន្លែក្នុងស្រុកប្តេជ្ញាផ្គត់ផ្គង់តម្រូវការឱ្យគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ
ដោយ រស្មី ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ដែលជាអ្នកដាំបន្លែនៅតាមតំបន់មួយចំនួនបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា នឹងខិតខំដាំបន្លែតាមផ្ទះសម្បែងរបស់ខ្លួនដើម្បីផ្គត់ផ្គង់បន្លែនៅតាមមូលដ្ឋាន ភូមិឃុំ សហគមន៍ ឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងស្របពេលដែលមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុ ក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បន្លែក្នុងស្រុកអាចផ្គត់ផ្គង់បានប្រមាណ៨០ភាគរយ ហើយនៅពេលខាងមុខនឹងឈប់ពឹងផ្អែកលើការនាំចូលបន្លេពីប្រទេសជិតខាងទាំងស្រុង។ បន្ទាប់ពីប្រទេសកម្ពុជាមានជម្លោះព្រំដែន ដោយការឈ្លានពានពីសំណាក់ប្រទេសថៃ ច្រកព្រំដែនទាំងអស់ត្រូវបានបិទជិតឈឹងជិតមួយឆ្នាំមកនេះ ប្រទេសកម្ពុជាដែលធ្លាប់តែនាំបន្លែបង្កាមួយចំនួនពីប្រទេសថៃ នាពេលនេះត្រូវបានបញ្ឈប់ទាំងស្រុង ម្ល៉ោះហើយបានកំពុងធ្វើឱ្យពលរដ្ឋកម្ពុជាមួយចំនួននាំគ្នាប្តេជ្ញាចិត្តដាំបន្លែក្នុងស្រុកជំនួសឱ្យការនាំចូលវិញ។ ទាក់ទងក្នុងរឿងនេះ អ្នកស្រី សន គង់ រស់នៅភូមិត្បែងប្រជាប់ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ឱ្យដឹងថា បន្ទាប់ពីមើលឃើញសារៈសំខាន់បន្លែ ជាពិសេសចង់រកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារផង អ្នកស្រីជាមួយស្វាមីបាននាំគ្នាដាំបន្លែដើម្បីលក់ឱ្យអ្នកភូមិ និងលក់ឱ្យអ្នកធ្វើដំណើរទេសចរ។ ក្នុងការដាំបន្លែចាប់ពីជិតចុងឆ្នាំ២០២៥កន្លងមកពេលនេះ បានហុចផលយ៉ាងល្អប្រសើរ ក្នុងនេះគ្រួសារអ្នកស្រីអាចលក់បន្លែបានរៀងរាល់ថ្ងៃ។ ស្រ្តីរូបនេះបានបញ្ជាក់ប្រាប់ថា “ខ្ញុំដាំបន្លែលក់ឱ្យអ្នកភូមិគ្នាឯង ពេលខ្លះលក់ឱ្យអ្នកធ្វើដំណើរតាមផ្លូវ ជាពិសេសលក់ឱ្យអ្នកទេសចរតែម្តង។ ខ្ញុំឃើញថា ដំណាំដាំដោយខ្លួនឯងបែបនេះ គឺធានាសុខភាពពីព្រោះខ្ញុំដាំប្រើតែជីអាចម៍គោប៉ុណ្ណោះ ម្ល៉ោះហើយមិនភ័យព្រួយមានសារជាតិគីមីលាយឡំទេ»។ អ្នកស្រីបន្តថា «បើពលរដ្ឋយើងរួមគ្នាដាំបន្លែ កាន់តែច្រើនឡើងនោះ គឺកម្ពុជាយើងមិនចាំបាច់ត្រូវនាំចូលពីប្រទេសជិតខាងទៀតឡើយ។ យើងត្រូវរួមគ្នាដាំបន្លែឱ្យច្រើន យើងលក់ក្នុងស្រុកយើង បានចំណូលក្នុងក្រុមគ្រួសារយើងហើយនៅបានបរិភោគបន្លែ ដែលមានសុវត្តិភាពគ្មានសារជាតិគីមីផង»។ អ្នកស្រី សន […]
News & ជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូវិនិយោគិននូវែលហ្សេឡង់ ចុះពិនិត្យសក្តានុពលក្រុមហ៊ុនធំៗពីរ ដើម្បីបើកច្រកទីផ្សារនាំចេញ
កំពង់ស្ពឺ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញវិស័យពាណិជ្ជកម្ម និងពង្រីកទីផ្សារផលិតផលខ្មែរទៅកាន់ឆាកអន្តរជាតិ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូវិនិយោគិនពីប្រទេសនូវែលហ្សេឡង់ រួមដំណើរដោយលោក គួយ ម៉ៃឃល ប្រធានការិយាល័យសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសនូវែលហ្សេឡង់ ចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្រុមហ៊ុនឈានមុខគេចំនួនពីរ នៅក្នុងខេត្តកំពង់ស្ពឺ។ ដំណើរទស្សនកិច្ចដ៏សំខាន់នេះ ផ្តោតការយកចិត្តទុកដាក់លើការពិនិត្យខ្សែច្រវាក់ផលិតកម្ម និងស្តង់ដារគុណភាពនៅ ក្រុមហ៊ុន ហនុមាន (Hanuman Beverages) ដោយគណៈប្រតិភូបានចូលទស្សនាខ្សែច្រវាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាផលិត គុណភាព និងរសជាតិនៃស្រាបៀរ និងភេសជ្ជៈ ដែលជាមោទកភាពនៃផលិតផលក្នុងស្រុក។ ចំណែកមួយទៀត គឺក្រុមហ៊ុន គីរីរម្យ ហ៊្វូត ប្រូដាក់សិន (Kirirom Food Production)ដោយគណៈប្រតិភូបានពិនិត្យយ៉ាងហ្មត់ចត់លើដំណើរការកែច្នៃ និងវេចខ្ចប់ «តំណាប់ស្វាយកែវរមៀតខ្មែរ» ដែលជាផលិតផលកសិឧស្សាហកម្មដ៏មានសក្តានុពល ដោយផ្តោតលើអនាម័យ និងស្តង់ដារសុវត្ថិភាពចំណីអាហារ។ ដំណើរទស្សនកិច្ចនេះមិនត្រឹមតែជាការស្វែងយល់ប៉ុណ្ណោះទេ ប៉ុន្តែជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការធុរកិច្ច។ គោលបំណងស្នូលរបស់ក្រុមវិនិយោគិននូវែលហ្សេឡង់ គឺវាយតម្លៃលើសមត្ថភាពផ្គត់ផ្គង់ និងស្តង់ដារគុណភាព ដើម្បីពិនិត្យលទ្ធភាព និងអាចឈានទៅរកការចុះកិច្ចព្រមព្រៀងនាំយកផលិតផលខ្មែរដ៏មានគុណភាពទាំងនេះ ទៅចែកចាយ និងដាក់លក់នៅលើទីផ្សារប្រទេសនូវែលហ្សេឡង់ ដែលជាជំហានដ៏វិជ្ជមានមួយក្នុងការលើកកម្ពស់កិត្យានុភាពផលិតផល […]
News & ជាតិ

កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករដាំឆៃថាវនៅខេត្តសៀមរាបកំពុងព្រួយបារម្ភពីការធ្លាក់ថ្លៃក្នុងរដូវប្រមូលផលដោយសារពួកគាត់ជួបប្រទះនឹងការប្រៃប្រួលតម្លៃជាងពាក់កណ្តាល នៅដើមឆ្នាំ២០២៦នេះ។ កសិកររស់នៅសង្កាត់អង្គរធំ ខេត្តសៀមរាប បាននិយាយថា រហូតដល់ចុងខែមករា ឆ្នាំ២០២៦នេះ មើមឆៃថាវរបស់បានធ្លាក់ចុះតម្លៃពី១ ០០០រៀល មកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម ដូច្នេះធ្វើឱ្យកសិករមានការព្រួយបារម្ភជាខ្លាំងបើប្រៀបធៀបទៅនិងឆ្នាំមុនៗ។ លោក ធឿន វុទ្ធី អ្នកសម្របសម្រួលទីផ្សារដល់កសិករដាំឆៃថាវនៅសង្កាត់ខាងលើ បានឱ្យដឹងថា កសិករចាប់ផ្តើមដាំដុះឆៃថាវ នៅក្នុង ខែវិច្ឆិកាឆ្នាំ២០២៥ នៅលើផ្ទីសរុបជិត៣០០ហិកតា (រួមនិងដំណាំផ្សេងៗ) និងបានប្រមូលផលនៅចុងខែធ្នូ ឆ្នាំ២០២៥ ហើយនៅក្នុងរដូវកាលប្រមូលផលបានប៉ុន្មានថ្ងៃដំបូងៗ កសិករលក់បានថ្លៃប្រមាណ ១០០០រៀលក្នុងមួយគីឡូក្រាម តែនៅថ្ងៃក្រោយបន្ទាប់ តម្លៃមើមឆៃថាវ បានធ្លាក់ចុះមកនៅត្រឹម៤០០រៀល រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ បើតាម ធឿន វុទ្ធី, មូលហេតុដែលនាំឱ្យតម្លៃឆៃថាវ របស់កសិករធ្លាក់ចុះជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្លៃកន្លងទៅនេះឈ្មួញប្រាប់ថាមកពីការផ្គត់ផ្គង់នៅលើទីផ្សារមានច្រើនធ្វើឱ្យកកស្ទះ។ ប៉ុន្តែនៅពេលលោកធ្វើការសិក្សានៅតាមផ្សារមួយចំនួននៅក្នុងខេត្ត ឃើញថាតម្លៃមើមឆៃថាវ លក់ចេញមានតម្លៃចន្លោះពី២៥០០ ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។ ពីនេះសម្រាប់អាជីវករលក់បោះដុះ អាចលក់បានថ្លៃជាង១០០០រៀល ហើយកន្លែងខ្លះទៀតលក់បានលើសពី២០០០រៀល ក្នុងមួយគីឡូក្រាម។ ទន្ទឹមនិងតម្លៃឆៃថាវធ្លាក់ថ្លៃមកនៅត្រឹម៤០០រៀល ក្នុងមួយគីឡូក្រាម, ធឿន វុទ្ធី […]
News & ជាតិ

កសិករនៅស្រុកមោងឫស្សីអំពាវនាវដល់ផ្សារទំនើបៗឱ្យជួយប្រមូលទិញផ្លែម្នាស់ ដើម្បីកាត់បន្ថយការខាតបង់
ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ កសិករ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង បានអំពាវនាវ ឱ្យម្ចាស់ផ្សារទំនើបនានាដែលមានការលក់ផលិតផលកសិកម្ម រួមជាមួយនឹងអាជីវករផ្សេងទៀត ឱ្យជួយទិញផ្លែម្នាស់របស់ខ្លួន បន្ទាប់ពីជួបវិបត្តិទីផ្សារ និងគ្មានការបញ្ជាទិញពីអតិថិជន។ លោក ហាក់ សុងឌី កសិករដាំម្នាស់មួយរូបនៅកស្រុកមោងឬស្សី បានថ្លែងប្រាប់ទូរទស្សន៍ ARDB ថា សម្រាប់ឆ្នាំនេះ ក៏ដូចជាឆ្នាំកន្លងទៅ លោកបានជួបប្រទះបញ្ហាប្រឈមវិបត្តិទីផ្សារ គ្មានការបញ្ជាទិញពីអថិតិជន ដែលបណ្តាលឱ្យផ្លែម្នាស់មួយចំនួនមានការខូចខាត។ លោកបន្តថា ដូច្នេះ លោកក៏សម្រេចចិត្តអំពាវនាវដល់ម្ចាស់ផ្សារទំនើប និងអតិថិជនផ្សេងទៀតជួយទិញ និងកុំឱ្យលោកមានការខាតបង់បន្តទៀត ជាពិសេសអាចឱ្យលោកមានលទ្ធភាពដាំដុះនៅឆ្នាំបន្តបន្ទាប់ទៀត ។ លោកបន្តថា លោក បានដាំម្នាស់ក្នុងទំហំដីប្រមាណ៣ ហិកតា ដែលសរុបជាផ្លែជាង១០ម៉ឺនផ្លែ ក្នុងពេលប្រមូលផលម្តងៗ ប៉ុន្តែសម្រាប់នេះ ផ្លែម្នាស់បានទុំជោ បណ្តាលឱ្យមានការខូចខាតជាច្រើនហើយបើគ្មានការបញ្ជាទិញពីអតិថជនផ្លែម្នាស់ទាំងអស់នឹងទទួលរងនូវការខូចខាត ។ លោកបន្ថែមទៀតថា ទោះជាយ៉ាងណាក្រោយមានការអំពាវនាវរបស់លោកតាមបណ្តាញសង្គម ក៏មានតំណាងម្ចាស់ផ្សារទំនើបជីពម៉ុងបានទាក់ទងមកជួយទិញ ។លើសពីនេះទៀត ក៏មានប្រជាពលរដ្ឋជួយទិញជាហូរហែ និងជាបន្តបន្ទាប់ ដែលអាចឱ្យលោក មិនមានការខាតបង់ច្រើន។ ស្រុកមោងឬស្សី គឺជាតំបន់កសិកម្មសំខាន់មួយរបស់ខេត្តបាត់ដំបង ដែលល្បីឈ្មោះពីការដាំដំណាំស្រូវ បន្លែ និងជាពិសេស […]
News & ជាតិ

កសិករនៅខេត្តព្រះវិហារម្នាក់ដាំបន្លែត្រឹមតែប្រាំមួយខែ អាចរកប្រាក់ចំណូលបានដល់៤០លានរៀល
ដោយ ឡុង សារេត ភ្នំពេញ៖ កសិករគំរូ ចន គឹមស្រស់ នៅស្រុកឆែប ខេត្តព្រះវិហារបន្ទាប់ពីចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់និងនៅលើទីវាលបន្ទាប់បន្សំ នៅខែឧសភា ឆ្នាំ២០២៥រហូតមកដល់ពេលនេះធ្លាប់រកប្រាក់ចំណូលបានដល់៤០លានរៀល ដោយចំណាយពេលត្រឹមតែ៦ខែ។ លោក ចន គឹមស្រស់ មានបទពិសោធន៍ដាំបន្លែនៅលើទីវាលជាង២០ឆ្នាំបានអះអាងថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកមានសមត្ថភាពរកចំណូលពីការដាំលើទីវាល ក្នុងមួយឆ្នាំបានយ៉ាងច្រើន២០លានរៀលប៉ុណ្ណោះ។ ប៉ុន្តែនៅពេលមកចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេល៦ខែអាចរកប្រាក់ចំណូលបានដល់៤០លានរៀល ហើយក្នុងឆ្នាំ២០២៦នេះ លោកនៅតែមានជំនឿចិត្តថា នៅតែអាចរកប្រាក់ចំណូលបាន៤០លានរៀលដូចពេលកន្លងទៅ ព្រោះលោកបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែបន្ថែមឱ្យបានដល់១០ខ្នង ច្រើនជាងនាពេលសព្វថ្ងៃ។ ផ្អែកលើបទពិសោធន៍ដាំបន្លែលើទីវាលជាង២០ឆ្នាំ, លោក ចន គឹមស្រស់ បានឱ្យដឹងថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់កសិករទទួលបានទិន្នផលបន្លែច្រើន ចំណាយថ្លៃផលិតតិច តែទទួលបានប្រាក់ចំណូលខ្ពស់ជាងការដាំបន្លែនៅលើទីវាល ។តួយ៉ាងនៅខែមីនាឆ្នាំ២០២៦ខាងមុខនេះ គ្រោងប្រមូលផលបន្លែរបស់ខ្លួនប្រមាណ៣ទៅ៤តោន ហើយរំពឹងថាលក់បានតម្លៃល្អប្រសើរ។ បើតាមកសិករគំរូនៅស្រុកឆែបខាងលើ, ការដាំបន្លែនៅលើទីវាបើកសិករចំណាយដើមទុនអស់ប្រាក់៧០ម៉ឺនរៀល ពេលប្រមូលផលត្រឡប់មកវិញបានប្រាក់តែជាង១លានរៀល ហើយបើកាត់ថ្លៃចំណាយអស់គឺនៅសល់ប្រាក់តិចប៉ុណ្ណោះ។ ប៉ុន្តេបើកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ ចំណាយទុនអស់តិច តែចំណូលបានមកវិញច្រើន។ ឧទាហរណ៍ក្នុងផ្ទះសំណាញ់១ ចំណាយមួយខែអស់ប្រាក់ជាង១០ម៉ឺនរៀល តែដល់ពេលប្រមូល អាចបានប្រាក់ជាង១លានរហូតដល់៣លានរៀលក៏បាន អាស្រ័យលើទំហំផ្ទះសំណាញ់ជាក់ស្តែង។ លោក ចន គឹមស្រស់ មានជំនឿយ៉ាងមុតមាំថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងពេលសព្វថ្ងៃនេះនឹងជួយឱ្យគ្រួសាររបស់លោកមានប្រភពប្រាក់ចំណូលកាន់តែរឹងមាំបន្ថែមទៀតនៅពេលខាងមុខ ខណៈបច្ចុប្បន្នលោកមានទីផ្សារចាំទទួលទិញនៅតាមខេត្តមានច្រើនកន្លែង៕
News & ជាតិ

ក្រុមហ៊ុនមួយគ្រោងប្រមូលកាកសំណល់ពីលាមកជ្រូក កែច្នៃធ្វើជីកំប៉ុស ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករ
ដោយ អៀវ ឈៀងនី ភ្នំពេញ៖ ក្រុមហ៊ុនមួយគ្រោងសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក មកផលិតជាជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន និងផ្គត់ផ្គង់ជីកំប៉ុសមានគុណភាពខ្ពស់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។ ក្រុមហ៊ុន ខាបូន ខេភីថល បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីសាកល្បងប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក សម្រាប់កែច្នៃធ្វើជាជីកំប៉ុស្តិ៍ ដើម្បីបង្កើតប្រភពចំណូលបន្ថែមជូនកសិករចិញ្ចឹមជ្រូក ជាពិសេស គាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប។ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ ក្រុមហ៊ុន ខាបូន ខេភីថល នឹងធ្វើវិភាគទានប្រាក់ចំណូលមួយផ្នែកសម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។ ទាក់ទងនិងបរិមាណផលិត ក៏ដូចជាកាលបរិច្ឆេតដំណើរការប្រមូលកាកសំណល់លាមកពីកសិដ្ឋានចិញ្ចឹមជ្រូក ដើម្បីយកមកធ្វើជីកំប៉ុស្តិ៍នេះ ត្រូវបានលោក ចាន់ សុផល សមាជិកគណៈកម្មការនាយកក្រុមហ៊ុន ខាបូន ខេភីថល ប្រាប់ទូរទស្សន៍អនឡាញ ARDB ថា សម្រាប់ពេលវេលាជាក់លាក់ និងចំនួនផលិតពិតប្រាកដ ក្រុមហ៊ុន កំពុងធ្វើការសិក្សាឱ្យបានច្បាស់លាស់សិន មុននឹងដាក់ឱ្យដំណើរការ។ ជាមួយគ្នានេះ លោកសង្ឃឹមថា ដំណើរការផលិត អាចនឹងចាប់ផ្តើមសាកល្បងនាចុងឆ្នាំ២០២៦នេះ។ លោកបានគូសបញ្ជាក់ថា តាមរយៈគម្រោងនេះ នៅពេលដំណើរការ អ្នកទទួលផល គឺម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក និងកសិករប្រើប្រាស់ជីកំប៉ុស។ នៅកម្ពុជា […]
News & ជាតិ

ឯកឧត្ដមបណ្ឌិត កៅ ថាច គាំទ្រ ជំរុញក្រុមហ៊ុនអាមេរិក Maple Leaf Farms ឱ្យពន្លឿនការវិនិយោគខ្សែចង្វាក់ផលិតកម្មចិញ្ចឹមទា «White Pekin Duck» នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតជូនតំណាងក្រុមហ៊ុន Maple Leaf Farms ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការសម្របសម្រួលពីការិយាល័យសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទទាសប៉េកាំង «White Pekin Duck» យ៉ាងពេញលេញ។ គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម និងការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។ ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតប្រតិភូ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Maple Leaf Farms។ ឯកឧត្តមបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនពន្លឿនការសិក្សា និងចាប់ផ្តើមដំណើរការវិនិយោគលើខ្សែចង្វាក់ផលិតកម្មសាច់ទាសប៉េកាំងនេះឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ […]
