News & ជាតិ
cover image
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញដឹកនាំប្រតិភូធនាគារ ARDB ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក
ប្រទេសអូម៉ង់ ៖​ សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និង ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) លើកទី៩៨ និងការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងមូស្អាត ប្រទេសអូម៉ង់ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៨,ព្រមទាំងបានដឹកនាំប្រតិភូធនាគារ ARDBចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគម ADFIAP លើកទី ៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដោយទទួលបាននូវលទ្ធផលដូចការរំពឹងទុក។ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគម ADFIAP លើកទី៩៨ នេះ បានរៀបចំឡើងក្នុងគោលបំណ ពិភាក្សាលើរបៀបវារៈសំខាន់ៗ ដែលពាក់ព័ន្ធនឹងដំណើរវិវត្តន៍និងវឌ្ឍនភាពការងារនៃសមាគម ក៏ដូចជាដើម្បី អនុម័តលើការផ្តួចផ្តើមនានា សំដៅលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ […]
News & ជាតិ
494268535_1099917638833352_3912595809775162559_n
រាជរដ្ឋាភិបាលដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ
ខេត្តកំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដាក់ឱ្យដំណើរការគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ តាមរយៈការរួមសាមគ្គីគ្នាចងក្រងជាសហគមន៍កសិករ ដើម្បីពង្រឹងសមត្ថភាពធ្វើកសិកម្មឱ្យកាន់តែល្អ។ ថ្លែងនៅក្នុងពិធីដាក់ឱ្យដំណើរគម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ នៅសហគមន៍កសិកម្មជ្រលងពន្លឺមានជ័យ ស្ថិតក្នុងស្រុកតាំងគោក ខេត្តកំពង់ធំ កាលថ្ងៃទី២៧ ខែមេសា, ឯកឧត្ដម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា  គម្រោងលើកកម្ពស់ជីវភាពប្រជាជនខេត្តកំពង់ធំ គឺជាគំនិតផ្តួចផ្តើម និងជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញដោយឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ សំដៅដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រជាជន។ ឯកឧត្តមគូសបញ្ជាក់ថា “គម្រោងនេះមានគោលបំណងបង្កើនប្រាក់ចំណូលប្រជាជនក្នុងមូលដ្ឋាន និងកាត់បន្ថយចំណាកស្រុក តាមរយៈការជំរុញការធ្វើពិពិធកម្ម និងការពង្រីកមុខរបរផលិតកម្មកសិកម្ម ដែលនឹងជំរុញដល់សកម្មភាពសេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងលើកកម្ពស់កម្រិតជីវភាពប្រជាជន។ គម្រោងនឹងផ្តោតតែលើផលិតកម្មកសិកម្មខ្នាតតូច ដែលអាចហុចផលរហ័ស ត្រូវការទុនតិច និងមានតម្រូវការបច្ចេកទេសកសិកម្មមិនស្មុគស្មាញ បន្ថែមលើផលិតកម្មកសិកម្មគោល ដូចជា ការដាំបន្លែ, ការចិញ្ចឹមសត្វ, ការផលិតជីសរីរាង្គ, និងថ្នាំសម្លាប់សត្វល្អិតតាមបែបធម្មជាតិ តាមរយៈការចូលរួមផ្តល់ទុនបដិភាគ (ចូលរួមជាភាគហ៊ុនក្នុងមុខរបរសហគមន៍កសិកម្ម) និងចូលរួមសម្របសម្រួល និងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម […]
News & ជាតិ
thn1 copy 2
សហព័ន្ធដំឡូងមីកម្ពុជា ចុះអនុស្សរណៈជាមួយសភាឧស្សាកម្មថៃ ដើម្បីទិញដំឡូងមី៣០ម៉ឺនតោន និងពោតក្រហម ១០ម៉ឺនតោន ពីកម្ពុជាក្នុងមួយឆ្នាំ
ភ្នំពេញ៖ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជាកាលពីថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ដើម្បីទិញដំឡូងមីចំនួន៣០ ម៉ឺនតោននិងពោតក្រហម ១០ម៉ឺនតោនពីកម្ពុជាក្នុង១ឆ្នាំ។ កម្មវិធីនេះមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី និងលោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។ ប្រតិភូកម្ពុជា និងសភាឧហ្សាកម្មថៃបានពិភាក្សាយ៉ាងផុលផុស ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃរវាងកម្ពុជា-ថៃ ដែលផ្តោតទៅលើផលិតកម្មដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ,កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្ម។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានជំរុញ និងលើកទឹកចិត្តអ្នកវិនិយោគថៃ ទៅដាក់ទុនវិនិយោគ […]
News & ជាតិ
492373903_1114208467416107_7876990396446278574_n
សរុបព័ត៌មានប្រចាំសប្តាហ៍របស់ថ្នាក់ដឹកធនាគារ ARDB នៅប្រទេសអូម៉ង់
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងមានគោលបំណងផ្តល់ជាវេទិកាសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានជុំវិញហិរញ្ញប្បទានប្រកបដោយចីរភាព និងការចែករំលែកនូវឧត្តមានុវត្តនានាសម្រាប់សមាជិក ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព។ នាព្រឹក​​ថ្ងៃទី២២ ខែមេសា […]
News & ជាតិ
492347428_1114208464082774_3168170645839927662_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ក្នុងប្រទេសអូម៉ង់ ក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន”
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ “កត្តាមនុស្ស៖ ការកសាងសហគមសហគ្រិន” (The People Factor: Building Entrepreneurial Communities) ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា និងរបស់ធនាគារ ARDB ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រិននៅប្រទេសកម្ពុជា ព្រមទាំងបានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ នាព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT […]
News & ជាតិ
FB_IMG_1745405701981
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមគណៈប្រតិភូក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ ក្រោមប្រធានបទ “ការអភិវឌ្ឍសួនសេដ្ឋកិច្ច និងផលជះ”(ECONOMIC GARDENING AND DEVELOPMENT IMPACT) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារ MANDARIN ORIENTAL ទីក្រុងមូស្កាត ប្រទេសអូម៉ង់។ ឯកឧត្តមបានរំលេចថា៖ “គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍មានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសួនសេដ្ឋកិច្ច តាមរយៈការវិនិយោគលើអាជីវកម្មក្នុងស្រុក, ការកសាងប្រព័ន្ឋអេកូឡូស៊ីសម្រាប់សហគ្រិន, ការជំរុញការផ្តល់ហិរញ្ញប្បទានដែលផ្តោតលើគោលដៅអភិវឌ្ឍន៍ជាក់លាក់, និងការដើរតួជាស្ពានតភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព” ៕ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏នឹងដឹកនាំប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ADFIAP លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធនានា […]
News & ជាតិ
66361
រដ្ឋាភិបាលហ្វីលីពីន កំពុងពិចារណាលើតម្លៃប្រេងដូង​​ក្នុងស្រុកដើម្បី​ធានានរន្តរភាពនៃការផ្គត់ផ្គង់
អន្តរជាតិ៖ រដ្ឋាភិបាលប្រទេសហ្វីលីពីន ​កំពុងតែ​ពិចារណា​ដាក់ចេញគោលនយោបាយថ្មី​មួយ ​ដែល​អាច​រក្សា​​ទុកប្រេងដូង​របស់​ខ្លួនខ្លះ ​សម្រាប់​តម្រូវការក្នុង​ស្រុកដើម្បី​ធានាបាននូវការផ្គត់ផ្គង់ និង​ទប់ស្កាត់ការឡើង​ថ្លៃ​បន្ថែម​ទៀត ខណៈ​ការ​ដឹកជញ្ជូន​ចេញទៅកាន់​ទីផ្សារ​ក្រៅប្រទេសនៅតែបន្តជាធម្មតា។ យោងតាមការចេញផ្សាយលើសារព័ត៌មាន PhilStar Global របស់ហ្វីលីពីន បានឱ្យដឹងថា គោលនយោបាយថ្មីនេះ​ គឺសម្រាប់រក្សាទុកផលិតផលប្រេងដូងខ្លះ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលរួមមានតម្រូវការលាយជាជីវៈប្រេងឥន្ធនៈ ឱ្យបានគ្រប់គ្រាន់សិន ទើបអនុញ្ញាតឱ្យចេញនូវអតិរេកប្រេងដូង។ លោក លូស ប្រេនដា បាលីប្រៀ (Luz Brenda Balibrea) ប្រធានផ្នែកទំនាក់ទំនងពាណិជ្ជកម្ម និងព័ត៌មានរបស់អាជ្ញាធរប្រេងដូងហ្វីលីពីន បាននិយាយថា «គម្រោងដែលបានស្នើឡើងនេះ មានគោលបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងស្រុក និងរក្សាបាននូវស្ថិរភាពតម្លៃដោយមិនរំខានដល់ការប្តេជ្ញាចិត្តនាំចេញរបស់យើងឡើយ»។ លោក បាលីប្រៀ បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ អាជ្ញាធរដូងហ្វីលីពីន កំពុងតែសិក្សាលទ្ធភាពជោគជ័យនៃគោលនយោបាយនេះ និងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច។  អាជ្ញាធរដូងហ្វីលីពីន កំពុងតែពិភាក្សាជាមួយភាគីពាក់ព័ន្ធនានាក្នុងឧស្សាហកម្មប្រេងដូង និងទីភ្នាក់ងាររដ្ឋាភិបាលរួចហើយ ទាក់ទងនឹងសំណើនេះ។ គោលនយោបាយរក្សាទុកប្រេងដូងនេះ កើតចេញពីអនុសាសន៍លើកឡើងជូនថ្នាក់ដឹកនាំអាជ្ញាធរដូង ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃចំពោះសាច់ដូង និងប្រេងឆា។ ចំណែកប្រទេសថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី បានអនុវត្តគោលនយោបាយរឹតបន្តឹងការនាំចេញនេះរួចមកហើយ ដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ និងការកើនឡើងនៃតម្លៃប្រេងឆាក្នុងប្រទេស។ តម្លៃប្រេងឆានៅលើសកលលោក បានឡើងថ្លៃដោយសារតែមានឧបសគ្គក្នុងការផ្គត់ផ្គង់ពីប្រទេសអ្នកផលិតផ្សេងៗរួមទាំងហ្វីលីពីនផងដែរ។ យោងតាមសន្ទស្សន៍តម្លៃប្រេងឆារបស់អង្គការស្បៀងអាហារ […]
News & ជាតិ
491290044_1112608357576118_4558340360397639021_n
ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​​ នៅក្នុងប្រទេស​អូម៉ង់​
មូស្កាត,​ ប្រទេស​អូម៉ង់​៖​ នាព្រឹក​​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥​នេះ​ ឆ្លៀតឱកាស​មុន​កិច្ចប្រជុំ​របស់​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍន៍​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ (ADFIAP) ឯកឧត្តម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានដឹក​នាំ​សហការី​ ធ្វើទស្សនកិច្ចសិក្សា​កសិដ្ឋាន​ចញ្ចឹម​ត្រី​មួយ​កន្លែង​ ក្រោម​ការ​សម្របសម្រួល​របស់​ធនាគារ​អភិវឌ្ឍន៍​អូម៉ង់​។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី កាលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ  បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ […]
News & ជាតិ
107A8330
ដំណាំការ៉ុតពូជជប៉ុន ងាយស្រួលដាំដុះ មិនពិបាកថែទាំ ព្រមទាំងមានតម្រូវការទីផ្សារថែមទៀត
ប្រជាកសិករនៅក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមមានចំណង់ចំណូលចិត្តដាំដំណាំបន្លែប្រភេទថ្មី ដែលមានប្រភពពូជពីប្រទេសជប៉ុន គឺដំណាំការ៉ុតឈ្មោះ “សាគោតា” ងាយដាំដុះ មិនពិបាកថែទាំច្រើន ព្រមទាំងមានតម្រូវការទីផ្សារថែមទៀតផង។ កសិកររស់នៅក្នុងសហគមន៍សាមគ្គីសែនមនោរម្យ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានដាំដុះដើម្បីលក់នៅតាមទីផ្សារទំនើប និងផ្សារទូទៅ ដោយទទួលបានប្រាក់កម្រៃខ្ពស់គ្រាន់បើ។ ដំណាំការ៉ុតពូជជប៉ុននេះ កសិករត្រូវប្រើពេលវេលាដាំដុះរយៈពេល៣ខែ គិតចាប់ពីថ្ងៃដាក់គ្រាប់ រហូតដល់ថ្ងៃប្រមូលផល។ លោក ឡុង នី ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានប្រាប់ពីរបៀបនៃការដាំដុះការ៉ុតនោះយ៉ាងដូច្នេះថា ការ៉ុតជាប្រភេទដំណាំមានគ្រាប់ល្អិត ដូច្នេះកសិករត្រូវមានការអត់ធ្មត់ នៅពេលដាក់ដាំគ្រាប់ ដោយមិនអាចព្រោះដូចគ្រាប់ដំណាំផ្សេងៗបាននោះទេ។ ប្រធានសហគមន៍សាមគ្គីសែនមនោរម្យ បានបញ្ជាក់ថា ’ក្នុងមួយថ្ងៃអាចដាំបានតែ២ ទៅ៣រង។ យើងព្យាយាមមែនទែនដើម្បីយកគ្រាប់តូចៗរបស់ការ៉ុតដាក់ក្នុងរង ដែលកសិករបានឆូត ព្រោះគ្រាប់ការ៉ុតតូចៗល្អិតពិបាកដាំបន្តិច”។ ដំណាំនេះមានភាពងាយស្រួលក្នុងការថែទាំ ព្រោះវាមិនសូវមានបញ្ហាប្រឈមជាមួយសត្វល្អិតចង្រៃច្រើននោះទេ ក្រោយពេលចាប់ដុះលូតលាស់។ ប៉ុន្តែវាក៏អាចមានជំងឺដែរ គឺអាស្រ័យទៅលើប្រភេទដី និងអាកាសធាតុ។ រីឯបញ្ហាប្រឈមការបំផ្លាញពីសត្វល្អិតវិញ មិនដូចដំណាំមួយចំនួននោះទេ។ នេះជាការរៀបរាប់របស់លោក ឡុង នី ដែលមានបទពិសោធន៍អនុវត្តដោយផ្ទាល់។ ចំពោះការស្រោចស្រព និងថែទាំវិញ ក្រោយពេលដាក់ដាំគ្រាប់រួច ត្រូវស្រោចទឹកឱ្យបានច្រើនដង ដោយក្នុងមួយថ្ងៃពី៤ ទៅ៥ដង ហើយស្រោចទឹកតិចៗ […]
News & ជាតិ & វឌ្ឍនភាពកសិករ
photo_2025-04-21_16-37-14
មុខរបរធ្វើឆៃប៉ូវផ្អែមជួយបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ នៅក្នុងឃុំឈូកមាសខាងលិច ខេត្តកំពត
ខេត្តកំពត៖ មុខរបរធ្វើឆៃប៉ូវផ្អែមនៅសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាសខេត្តកំពត នាពេលសព្វថ្ងៃនេះបាននិងកំពុងចូលរួមផ្តល់ការងារ និងជួយពលរដ្ឋនៅក្នុងតំបន់មួយចំនួនឱ្យមានប្រាក់ចំណូលបន្ថែមសម្រាប់កែប្រែជីវភាពគ្រួសារ។ លោក ឈុន សំណាង អ្នកគ្រប់គ្រងទូទៅនៃសហគមន៍កសិកម្មបន្ទាយមានសុភមង្គល មានទីតាំងនៅឃុំឈូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានឱ្យដឹងថា ឆៃប៉ូវផ្អែម ម៉ាអ៊ានេះ បានក្លាយជាផលិតផលកែច្នៃមួយដ៏សំខាន់ ហើយទទួលបានការគាំទ្រកើនឡើងពីបងប្អូនក្នុងស្រុក និងក្រៅស្រុក ព្រមទាំងទទួលបានការគាំទ្រពីផ្សារទំនើបតូចធំមួយចំនួននៅក្នុងខេត្ត និងនៅក្រុងភ្នំពេញ ។ លោក ឈុន សំណាង បានអះអាងថា សព្វថ្ងៃនេះដោយសារមានកំណើនក្នុងការផលិត និងការលក់ឆៃប៉ូវផ្អែមម៉ាអ៊ានេះ បានធ្វើឱ្យសហគមន៍កសិកម្មបន្ទាយមាសសុភមង្គល អាចជួយកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ជាក់ស្តែងនៅក្នុងមួយថ្ងៃសហគមន៍បានផ្តល់ការងារដល់ពលរដ្ឋចំនួន២០នាក់ រួមគ្នាធ្វើជាឆៃប៉ូវផ្អែម ដោយក្នុងមនុស្សម្នាក់អាចទទួលបានប្រាក់កម្រៃប្រមាណ៣ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកបន្តថា តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃនេះ ពួកគាត់អាចយកប្រាក់ទៅទិញម្ហូបអាហារបន្ថែមសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ និងសន្សំប្រាក់បានមួយចំណែក, កាត់បន្ថយការផ្តល់ប្រាក់ពីកូនចៅបានមួយចំនួន ដោយសារគាត់មានចំណូលដោយខ្លួនឯង សម្រាប់ទ្រទ្រង់ការចំណាយផ្សេងៗ តាមរដូវកាលនៅក្នុងតំបន់បាន។ លោកបន្តថា “ចំពោះការងារទីផ្សារ យើងមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការធ្វើយ៉ាងណាឱ្យផលិតផលកែច្នៃក្នុងវិស័យកសិកម្មមានការរីកចម្រើនចូលទៅក្នុងទីផ្សារ។ យើងខិតខំធ្វើយ៉ាងណាឱ្យការផលិតរបស់យើងវាមានលក្ខណៈស្តង់ដារ ដើម្បីពង្រីកទីផ្សារឱ្យបានច្រើនបន្ថែថមទៀតនៅពេលខាងមុខ”។ បើតាមលោក ឈុន សំណាង, កាលឆ្នាំ២០២៣ លោកធ្លាប់លើកឡើងអំពីកង្វះខាតការផ្គត់ផ្គង់ឆៃថាវ សម្រាប់យកមកកែច្នៃធ្វើជាឆៃប៉ូវផ្អែមនៅក្នុងសហគមន៍  តែចូលមកដល់ឆ្នាំ២០២៤ កំណើននៃការដាំឆៃថាវពីសហគមន៍ដៃគូមានការកើនឡើងនៅក្នុងខេត្តតាកែវ […]
News & ជាតិ
FB_IMG_1745232473584
ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារ ជាមួយអគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់
ទីក្រុងមូស្កាត, ប្រទេសអូម៉ង់៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក អេនរិក ហ្វរិនស្យូ (Enrique I. Florencio) អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម មះមូដ​ អាប់ឌុលឡះ អាល់ អាវីនី (Mahmood Abdullah Al Aweini) អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍។ ភាគីទាំងពីរបានពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា […]
News & ជាតិ
Cambodia-Rice-Baitang-2016-e1579769595656
កម្ពុជានាំចេញអង្ករនៅត្រីមាសទី១ឆ្នាំ២០២៥ មានទឹកប្រាក់ជាង១៦០លានដុល្លារ
រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នាពេលថ្មីៗនេះបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅទីផ្សារពិភពលោក ជាង២១១ពាន់តោន ហើយបើគិតជាទឹកប្រាក់ជាង១៦០លានដុល្លារ។ របាយការណ៍ដដែលបានគូសបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន២១១ពាន់តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៥ បានបរិមាណអង្ករចំនួន ១០៦ពាន់តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣ លានដុល្លារ។ នាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន២២.៥៩ លានដុល្លារសហរដ្ឋអាមេរិក។ នាំចេញ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៤ ប្រទេសបានបរិមាណជាង៣៤ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥ លានដុល្លារ និងទៅកាន់គោលដៅ២៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹមបូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ណូវែលហ្សេឡង់  បានជាង៣១ពាន់តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤ លានដុល្លារ។ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ ចំពោះប្រភេទអង្ករ ដែលកម្ពុជាបាននាំចេញមានដូចជាអង្ករក្រអូបជាង៨១ភាគរយ ប្រភេទអង្ករសគ្រាប់វែងជាង១៣ភាគរយ អង្ករចំហ៊ុយជាង ២ភាគរយ អង្ករសរីរាង្គជាង១ភាគរយ និងអង្ករផ្សេងៗចំនួន ០.៤៩ភាគរយ។ […]

កាលវិភាគផ្សព្វផ្សាយ