ព័ត៌មានពេលព្រឹក
ព័ត៌មានពេលព្រឹក

មន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន
ភ្នំពេញ៖ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបានហើយ។ ទោះយ៉ាងណា ដើម្បីអាចលក់ស្រូវបានក្នុងតម្លៃល្អ លោក គង់ គា បានណែនាំដល់ប្រជាកសិករ អនុវត្តតាមការណែនាំរបស់ជំនាញ ក្នុងនោះរួមមាន៖ ទុកឱ្យស្រូវទុំល្អ កុំឱ្យមានគ្រាប់ស្ពៀតច្រើន ប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ និងសំខាន់បំផុត កុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវរបស់ខ្លួន។ សម្រាប់ពូជវិញ មន្រ្តីក្រសូងកសិកម្ម ខាងលើលើកឡើងទៀតថា កសិករស្រូវទទួលបានផលល្អហើយ ត្រូវប្រុងប្រយ័ត្ន ករណីពូជស្រូវមិនសុទ្ធ ដែលលាយនិងប្រភេទស្រីផ្សេង នាំឲ្យរោងម៉ាស៊ីនពិបាកឲ្យតម្លៃបានខ្ពស់ល្អ ហើយម្យ៉ាងវិញទៀត ករណីបងប្អូនចែកចាយព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គម រឿងតម្លៃស្រូវថោកគឺ ធ្វើឲ្យប៉ះពាល់ដល់កសិករយើងតែម្តង តាមពិតមិនដូច្នោះទេ។ ចំពោះ រោងម៉ាស៊ីន ឡាយសែ ក្នុង១ថ្ងៃបានប្រមូលទិញស្រូវពីកសិករចន្លោះពី២ពាន់ទៅ៣ពាន់តោន ក្នុងមួយថ្ងៃ ហើយរោងម៉ាស៊ីនផ្សេងទៀតកំពុងប្រមូលទិញ ពីកសិករឲ្យអស់ផង ដែរ ប៉ុន្តែបើសិនជាឈ្មួញមកឲ្យតម្លៃថោក គឺកសិករផ្អាកការច្រូតមួយរយៈសិន ដើម្បីរង់ចាំមើលតម្លៃល្អប្រសើរទើបលក់ ដោយសារតែរដូវភ្ជុំបិណ្ឌនេះ រោងម៉ាស៊ីនមិនមានកម្លាំងកម្មករ ធ្វើការសង្ងួតនិងប្រមូលទិញនោះទេ។ ចំណែក នៅតាមរោងម៉ាស៊ីនកិនស្រូវធំៗក្នុងខេត្តបាត់ដំបងកំពុងចាល់ស្រូវដឹកចូល ស្របពេលកម្មករសុំច្បាប់ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ […]
ព័ត៌មានពេលព្រឹក

សមាគមចំនួន៣រួមគ្នាបង្កើតវេទិកាជំនួបជាមួយសហគ្រិន ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម
សមាគមក្នុងស្រុកចំនួន៣ មានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នាបង្កើតវេទិកាលើកទី៤ ស្តីពី ជំនួបសហគ្រិនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង្កើតជាវេទិកាពិភាក្សារវាងសហគ្រិន និងគ្រឹះស្ថានហិរញ្ញវត្ថុដើម្បីស្វែងរកអនុសាសន៍សម្រាប់លើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។ វេទិការលើកទី៤នេះបានផ្តោតសំខាន់លើដំណោះស្រាយឌីជីថលផ្នែកហិរញ្ញវត្ថុនិងរបៀបដែលសហគ្រិន ម្ចាស់អាជីវកម្ម ត្រៀមខ្លួនឱ្យបានល្អប្រសើរដើម្បីទទួលបាននូវហិរញ្ញប្បទាន និងគោលនយោបាយគាំទ្រការទទួលបានហិរញ្ញប្បទាន តាមរយៈការផ្តល់បទបង្ហាញ ជាសិក្ខាសាលាតូចៗ និងកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាគ្មិន តំណាងមកពីវិស័យសាធារណៈ អ្នកជំនាញវិស័យហិរញ្ញវត្ថុ និងសហគ្រិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ ឯឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាមានប្រសាសន៍លើកឡើងថា ដើម្បីទទួលបានប្រាក់កម្ចី ពីធនាគារនិងហិរញ្ញវត្ថុយើងត្រូវមានរបាយការណ៍ ឯកសារអភិបាលកិច្ចល្អ ដូចនេះហើយទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដើម្បីឱ្យម្ចាស់អាជីវកម្មមានសមត្ថភាពឬមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទំាងការរៀបចំបញ្ជីស្នាមគណនេយ្យ រៀបចំរបាយការណ៍រហិញ្ញវត្ថុ ផែនការអាជីវកម្ម រៀបចំវគ្គបណ្តុះបណ្តាលជំនាញខាងទីផ្សារ និងគ្រប់គ្រងធនធានមនុស្ស ដើម្បីផ្តល់ទំនុកទុកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុពេលផ្តល់ប្រាក់កម្ចីទៅអាចគ្រប់គ្រងឬប្រើប្រាស់ចំទិសដៅអាជីវកម្មបាន។ លោក អេង ផុន អនុប្រធាននាយកដ្ឋានឥណទាននៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)បានលើកឡើងនៅក្នុងបទបង្ហាញថា ធនាគារ ARDBបានផ្តល់ឥណទានទៅឱ្យអតិថិជន មានទំាងរូបវន្តបុគ្គល និងនីតិបុគ្គល មានកសិករ អ្នកធ្វើអាជីវកម្មផ្នែកវារីវប្បកម្ម, អ្នកដំាដុះបន្លែផ្លែឈើ, អ្នកដំាដំណាំឧស្សាហកម្ម និងអ្នកទិញលក់ធាតុចូលក្នុងវិស័យកសិកម្មគឺធនាគារផ្តល់ជូនទំាងអស់។មិនត្រឹមប៉ុណ្ណោះសម្រាប់អាជីវកម្មដែលធ្វើការប្រមូលទិញផលិតផលកសិកម្មក៏ខាងធនាគារផ្តល់ជូនផងដែរ។ លោកលើកឡើងថា លក្ខណៈវិនិច្ឆ័យរបស់អតិថិជនទំាងនោះជាបុគ្គលបែបណាខ្លះ? លក្ខណៈផ្លូវច្បាប់ទំាងរូបវន្តបុគ្គលនិងនីតិបុគ្គលត្រូវមានបទពិសោធន៍ពាក់ព័ន្ធនិងអាជីវកម្មរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ត្រូវមានព័ត៌មានផ្នែកហិរញ្ញវត្ថុ បើសិនគាត់ជាម្ចាស់ក្រុមហ៊ុន […]
ព័ត៌មានពេលព្រឹក

ការកែច្នៃម្រេចខ្ចីធ្វើជ្រក់ ក្លាយជាផលិតផលសំខាន់មួយកំពុងទទួលបានការគំាំទ្រពីភ្ញៀវបរទេសនិងទីផ្សារអន្តរជាតិ
ការកែច្នៃផ្លែម្រេចខ្ចី ផ្សំជាមួយផ្កាអំបិលធ្វើជាម្រេចជ្រក់ស្ងួត របស់កសិដ្ឋាន La Plantationមានទីតំងនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានក្លាយជាផលិតផលសំខាន់មួយ កំពុងទទួលបានការគាំទ្រពីភ្ញៀវបរទេសចូលមកទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រនៅលើទីផ្សារក្នុងប្រទេសបារាំង និងប៊ែលហ្សិកនាពេលបច្ចុប្បន្ន។ លោក យុត លីណា មគ្គុទេសក៍ ទេសចរណ៍នៅ La Plantation បានឱ្យដឹងថា ម្រេចជ្រក់នេះ ជាផលិតផលថ្មីមួយ ងាយស្រួលក្នុងការប្រើប្រាស់ ដោយសារវាផ្សំជាមួយផ្កាអំបិល និងផ្លែម្រេចខ្ចី វាជួយឱ្យម្ហូបមានជាតិប្រៃតិចៗនិងមានរស់ជាតិ ហិរល្មម។ លោកបន្តថា ម្រេចជ្រក់នេះ មានភ្ញៀវបរទេសដែលចូលមកទីនេះភាគច្រើនគំាំទ្រ ដោយសារម្រេចជ្រក់នេះវាមិនសូវមានជាតិហិរខ្លាំ ដូចនេះទើបធ្វើឱ្យភ្ញៀវមកពីខាងអឺរ៉ុបចិត្តជាមួយរសជាតិម្រេចជ្រក់នេះច្រើន។ដោយឡែកសម្រាប់ពលរដ្ឋខ្មែរយើងវិញ មានអ្នកចូលចិត្តនៅមានចំនួនតិចតួច ដោយសារម្រេចស្រស់មានលក់ច្រើនតាមតំបន់ងាយស្រួលរកទិញនៅលើទីផ្សារបាន បើចង់ធ្វើម្ហូបជាមួយម្រេចស្រស់នេះ។ បើតាមលោក យុត លីណា, ម្រេចជ្រក់ក៏ដូចជាផលិតផលផ្សេងទៀតរបស់ La Plantation សម្រាប់ទីផ្សារនៅក្នុងស្រុក មានលក់នៅក្រុងកំពត, ក្រុងភ្នំពេញ និងមាននៅខេត្តសៀមរាប ហើយនៅថ្ងៃអនាគត La Plantation ចង់ពង្រីកបន្ថែមទៅតាមខេត្តផ្សេងទៀត ។ចំណែកទីផ្សារនៅក្រៅប្រទេស La Plantationបាននាំចេញទៅលក់នៅទីតាំងផ្ទាល់របស់ខ្លួនក្នុងប្រទេសបារាំង និងប្រទេសប៊ែលហ្សិកដែលមានបរិមាណ១០តោនក្នុងមួយឆ្នាំ ស្របពេលបច្ចុប្បន្ន La […]
ព័ត៌មានពេលព្រឹក

រោងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមប្រមាណ ១៣៨ កំពុងតែប្រមូលទិញស្រូវ OM 5451ពីកសិករ
ភ្នំពេញ៖ លោកឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះថា ឥឡូវនេះ មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យមប្រមាណ ១៣៨ បាននិងកំពុងតែប្រមូលទិញស្រូវ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេសកំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីស្តុកទុកសម្រាប់កែច្នៃនិងនាំចេញ។ លោកឧកញ៉ាបានថ្លែងទៀតថា តម្លៃស្រូវកសិករយើងបានលក់ទៅរោងម៉ាស៊ីនមានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករបានលក់ទៅឲ្យឈ្មួញលក់បន្តឲ្យទៅប្រទេសវៀតណាមខ្លះ ហើយតម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅ ១១៥០ រៀលក្នុង១ គីឡូក្រាម ។ បន្ថែមពីនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើសុំឲ្យរោងម៉ាស៊ីនក្នុងស្រុក ជួយបន្ត ប្រមូលទិញស្រូវពីកសិករបន្ថែមទៀត។ បច្ចុប្បន្ននេះ រោងម៉ាស៊ីនកិនស្រូវទាំងនោះ កំពុងមមាញឹកទិញស្រូវក្នុងតម្លៃ ប្រមាណ ១០២០រៀលក្នុងមួយគីឡូក្រាម ចំពោះស្រូវ OM […]
ព័ត៌មានពេលព្រឹក

កំណើនសេដ្ឋកិច្ចកម្ពុជាសំរាប់ ឆ្នាំ ២០២៤-២០២៥ រក្សាបានកំណើននៅកម្រិត ៥,៨%ទៅ ៦,០%
ភ្នំពេញ ៖ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជាថា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០%សម្រាប់ឆ្នាំ ២០២៥។ អ្នកជំនាញធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានចាត់ទុកថា កំណើននេះ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការ ធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,០% មក ០,៥%សម្រាប់ឆ្នាំ ២០២៤ នេះបើយោងតាម ទស្សនវិស័យ អភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬ ADO) ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសាសន៍ថា ការ ស្ទុះងើបឡើងវិញនៃវិស័យវាយនភណ្ឌ ជាពិសេសសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរកំពុង ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា។ វិស័យកសិកម្ម និងទេសចរណ៍កំពុងបន្តកើនឡើង ខណៈការបន្ត ហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស កំពុងជួយជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជ រៀនសេដ្ឋកិច្ចកម្ពុជា។ […]