srey touch

News
THN2 copy
កសិករដាំដុះស្វាយកែវរមៀតខុសរដូវកើនឡើង ប៉ុន្តែ​​តម្លៃវិញមិនសូវល្អនៅលើទីផ្សារនាពេលប្រមូលផល
កំពង់ស្ពឺ៖ ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះកសិករបានផលិតស្វាយកែវរមៀតខុសរដូវមានសន្ទុះកើនរហូតដល់ប្រមាណ៦០%នៃចំនួនសមាជិកសរុប៤០ចំការ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ការកើនឡើងនៃចំនួនកសិករផលិតស្វាយខុសរដូវនេះបានជះឥទ្ធិពលអវេជ្ជមាន ធ្វើឱ្យតម្លៃលក់មិនសូវល្អនៅលើទីផ្សារចាប់តាំងពីការប្រមូលផលក្នុងខែកញ្ញារហូតដល់ពេលនេះ។ លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ បានឱ្យដឹងថា ស្វាយកែវរមៀតចាប់ផ្តើមប្រមូលផលពីខែកញ្ញារហូតមកដល់ខែវិច្ឆិកានេះមានតម្លៃចន្លោះពី៧០០ទៅ១២០០រៀលក្នុងមួយគីឡូក្រាម ផ្អែកតាមទីផ្សារហាងឆេងជាក់ស្តែងប្រចាំថ្ងៃ ហើយតម្លៃនេះទាបជាងឆ្នាំមុន ដោយសារកសិករមិនសូវផលិតស្វាយខុសរដូវដូចឆ្នាំនេះ។ បើតាមប្រធានប្រតិបត្តិសមាគមខាងលើ តម្លៃស្វាយកែវរមៀតឆ្នាំនេះទោះបីកសិករលក់មិនសូវបានថ្លៃ តែកសិករនៅអាចរកប្រាក់ចំណេញខ្លះដែរ ហើយស្វាយទាំងនេះមួយចំនួននាំចេញទៅប្រទេសថៃ វៀតណាម និងមួយចំនួនផ្សេងទៀតផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក។ លោកលើកឡើងថា បច្ចុប្បន្ននេះទីផ្សារស្វាយកែវរមៀតមិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេ ទាក់ទងនិងតម្លៃនិងការបរិមាណផ្គត់ផ្គង់ ហើយកន្លងបញ្ហានេះខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះធ្វើមិនទាន់បាន។ ទាក់ទងនិងបញ្ហាទីផ្សារនេះ, លោក សុទ្ធ សុភា ប្រជាកសិករផលិតស្វាយកែវរមៀតនៅខាងគិរីរម្យ ក្នុងពេលបច្ចុប្បន្ននេះទីនៅប្រឈមភាពផុយស្រួយនៅឡើយ ពោលតម្លៃស្វាយកែវរមៀតមិនទាន់មានលក្ខណៈថេដូចទៅនិងដំណាំមួយចំនួនផ្សេងទៀតនោះទេ។ បើកសិករផលិតបានផលតិច តម្លៃស្វាយនឹងងើបឡើង តែផ្ទុយទៅវិញបើកសិករផលិតបានផលច្រើនតម្លៃវានឹងធ្លាក់ចុះ ហើយត្រូវឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញពីកសិករថែមទៀត៕  
News
THN1 copy
ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ
  ភ្នំពេញ៖យោងតាម​លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន​ឲ្យដឹងថា ក្រុមហ៊ុននាំចេញអង្ករអេមរុរ៉ាយស៍ បាន​​ឈ្នះពានអាស៊ានលើការចូលរួមអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សនៅក្នុងវិស័យស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ អេមរុរ៉ាយស៍បាននិងកំពុងបន្តឈរជើងនៅជួរមុខគេមួយ ក្នុងការលើកកម្ពស់សហគមន៍ក្នុងតំបន់ តាមរយៈកិច្ចសហការជាមួយកសិករខ្នាតតូចជាង២ម៉ឺនគ្រួសារ និងគាំទ្រពួកគេឱ្យផ្លាស់ប្តូរនូវការអនុវត្តការដាំដុះស្រូវតាមបែបប្រពៃណីនិងគ្រួសារ មកជាបែបពាណិជ្ជកម្មប្រកបដោយនិរន្តរភាព។ លោកឧកញ៉ា សុង សារ៉ន លើកឡើងថា តាមរយៈកិច្ចសន្យាកសិកម្មជាមួយសហគមន៍កសិកម្ម តាំងពីឆ្នាំ២០១៤មក អេមរុរ៉ាយស៍មិនត្រឹមតែជាក្រុមហ៊ុនដែលលធ្វើការលើការប្រមូលទិញស្រូវពីកសិករមួយមុខទេ តែយើងផ្តល់ឱ្យកសិករនូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលរួមមានការអភិវឌ្ឍសមត្ថភាពតាមរយៈការបណ្តុះបណ្តាលដែលចាំបាច់នានា ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសនៃការដាំដុះស្រូវដែលមិនប៉ះពាល់ដល់បរិស្ថាន និងសហគមន៍ជាដើម។ បន្ថែមពីនេះលោកឧគញ៉ាលើកឡើងថា នេះគឺ គំរូអាជីវកម្មរបស់អេមរុរ៉ាយស៍ មិនត្រឹមតែផ្តោតសំខាន់លើការផលិតនិងផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ដល់អ្នកទទួលទានប៉ុណ្ណោះទេ តែថែមទាំងចូលរួមកាត់បន្ថយភាពក្រីក្ររបស់សហគមន៍នៅតាមទីជនបទដាច់ស្រយាល ដោយកសិករអាចទទួលបានចំណូលខ្ពស់ជាងមុន និងស្ថេរភាពសេដ្ឋកិច្ចរយៈពេលយូរអង្វែង។ សមិទ្ធផលនៃការទទួលបានពានរង្វាន់នេះ ពិតជាមិនអាចកើតឡើងបានទេបើសិនជាមិនមានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចូលឈ្មោះក្រុមហ៊ុនអេមរុរ៉ាយស៍ទៅក្នុងការប្រកួតនិងបានទទួលស្គាល់នូវការរួមចំណែករបស់អេមរុរ៉ាយស៍លើកសិកម្មប្រកបដោយនិរន្តរភាព ការអភិវឌ្ឍតំបន់ជនបទ និងការរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ឧកញ៉ា សុង សារ៉ន ក្នុងនាម​អេមរុរ៉ាយស៍សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ការគាំទ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងជឿជាក់ថា យើងទាំងអស់គ្នានឹងបន្តឈរលើឆន្ទៈកសាងនូវអនាគតកសិកម្មកម្ពុជាដែលប្រកបដោយនិរន្តរភាព និងកសាងនូវបរិស្ថានដែលប្រកបដោយសុខុមាលភាព។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ក្រុមហ៊ុនអេមរុរ៉ាយស៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឃ្លាំងថ្មី និងឡសម្ងួតស្រូវ ដែលមានទីតាំងនៅឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។គ្រឿងបរិក្ខារថ្មីរបស់អេមរុរ៉ាយស៍ […]
News
THN2 copy
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបញ្ជាក់ពីស្ថានភាពតម្លៃស្រូវកសិករលក់លើទីផ្សារ
  ភ្នំពេញ៖ យោងតាម​ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ​តម្លៃស្រូវរាយការណ៍ដោយមន្រ្តីកសិកម្មឃុំនៅថ្ងៃទី 17 វិច្ឆិកា 2024 នៅបណ្តាឃុំនិងខេត្តមួយចំនួនជាទូទៅតម្លៃស្រូវរាងល្អជាងថ្ងៃ 16 វិច្ឆិកា 2024 ។ជាក់ស្តែង តម្លៃស្រូវនៅឃុំស្ពានត្នោត ស្រុកជីក្រែង​ ខេត្តសៀមរាប ស្រូវផ្ការំដួលមិនសុទ្ធ 1250៛/គក ស្រូវផ្ការំដួលសុទ្ធល្អ តម្លៃពី1280៛-1320៛ អាស្រ័យ​លើស្ថានភាពស្រូវធៀបនឹងថ្ងៃទី16 តម្លៃស្រូវរំដួលកើនឡើង20៛ក្នុង1គីឡូក្រាម។​ ចំណែក តម្លៃស្រូវនៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រូវផ្ការំដួល 1315៛ (ស្រូវល្អ) តម្លៃស្រូវនៅឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ស្រូវផ្ការំដួល 1280៛/គក ស្រូវក្រសាំងទាប 980៛/គក ធៀបនឹងថ្ងៃទី ១៦ វិច្ឆិកា ២០២៤ តម្លៃកើនឡើងមួយលេខទាំងផ្ការំដួល និងក្រសាំងទាប។​ តម្លៃស្រូវ(សើម)ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ស្រង៉ែ = ១០៧០៛/kg- OM […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក
  ប្រទេសប៉េរូ៖ បន្ទាប់ពីការ​​អញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍សម្រាប់តំបន់ឡាទីនអាមេរិក -តំបន់ខារីប៊ែន និងតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDBនិងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edgardo Alvarez អគ្គលេខាធិការ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន (ALIDE) ព្រមទាំងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ឋ្ញវត្ថុអភិវឌ្ឍន៍មួយចំនួនដែលជាសមាជិកនៃសមាគមនេះផងដែរ។ លោក Edgardo Alvarez តំណាង អោយសមាគមគ្រឹះស្ថានហិរញ្ញវត្ថុ អភិវឌ្ឍន៍តំបន់ឡាទីនអាមេរិក និងខារីប៊ែន បានសំដែងសេចក្តីអរគុណ ចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ADFIAP ដែលបានចំណាយពេលវេលា អញ្ជើញមកពីប្រទេសកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះបើកកម្មវិធីប្រជុំដ៏មានសារៈសំខាន់នេះ ហើយក៏បានបង្ហាញនូវសញ្ញាវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង របស់សមាគម ALIDE និងសមាគម ADFIAP។ ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍នៅកម្ពុជា និងក្នុងនាមសមាគម ADFIAP បានថ្លែងអំណរគុណដល់ភាគី សមាគម ALIDE  សម្រាប់ការទទួលស្វាគមន៍គណៈប្រតិភូ […]
News
THN2 copy
ផលិតផលកសិកម្មចំនួន៦មុខកា្លយជាគ្រឿងផ្សំសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤
  ភ្នំពេញ៖ផលិតផលកសិកម្មដែលជាគ្រឿងផ្សំផលិតឡើងនៅក្នុងស្រុកម្រាប់ធ្វើជាម្ហូបអាហារឱ្យមានរសជាតិឆ្ងាញ់មួយចំនួនស ត្រូវបានជ្រើសយកមកធ្វើជាគ្រឿងទេសសំខាន់នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤  ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាទនិងពិព័រណ៍កោះពេជ្រកាលថ្មីៗនេះ។ ក្នុងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ  ផ្សារភ្ជាប់ជាមួយនិងព្រឹត្តិការណ៍ប្រកួតធ្វើម្ហូបនិងបដិសណ្ឋាកិច្ចប្រចាំឆ្នាំ២០២៤, លោក តុង សេង ប្រធានសមាគមចុងភៅនៅកម្ពុជាបានឱ្យដឹងថា”គ្រឿងផ្សំដែលយើងជ្រើសយកមកធ្វើជាម្ហូបអាហារនៅពេលនេះមាន ប្រហុក ទឹកត្រី គ្រាប់ស្វាយចន្ទី ទឹកសាអ៊ីវ ទឹកម្ទេស ប្រេងខ្យង  ហើយនៅក្នុងគ្រឿងផ្សំទាំងនេះ យើងយកប្រហុកខ្មែរឱ្យចុងភៅដែលបានចូលរួមប្រកួតច្នៃប្រឌិតធ្វើម្ហូបអឺរ៉ុបពាក់កណ្តាល ម្ហូបខ្មែរពាក់កណ្តាលលាយចូលគ្នាផងដែរ”។ លោកបញ្ជាក់ថា “ព្រឹត្តិការណ៍ប្រកួប្រជែងធ្វើម្ហូបអាហារនិងបដិសណ្ឋារកិច្ចរៀបចំជាលើកទី១១ ដែលមានចុងភៅចាប់អារម្មណ៍ចូលរួមប្រកួតធ្វើម្ហូបអាហារច្រើនជាងពេលមុនៗ ដោយសារសមាគមបានផ្សព្វផ្សាយយកបន្លែផ្លែឈើឆ្លាក់ជារូបផ្សេងៗ។ នៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារនេះ បើចុងភៅចេះយកផលិតផលខ្មែរមកធ្វើ ជាមុខម្ហូបថ្មីហើយប្លែកៗដែលមានរសជាតិឆ្ងាញ់ ខ្ញុំយល់ថាវាអាចទាក់ទាញភ្ញៀវបានច្រើនឱ្យ ចង់មកសាកល្បងភ្លក្សម្ហូបអាហារខ្មែរយើង”។ តែទោះជាបែបនេះក្តី លោក តុង សេង ប្រធានសមាគមចុងភៅកម្ពុជា បានទទួលស្គាល់ថា បច្ចុប្បន្នការកែច្នៃម្ហូបខ្មែរ មានការរីកចម្រើនច្រើនពីមួយឆ្នំាំទៅមួយឆ្នាំ តាមរយៈចុងភៅដែលបានចូលរួមប្រកួតប្រជែងម្តងៗ ខាងសមាគមតម្រូវឱ្យមានការបង្កើតមុខម្ហូបថ្មីមានរសជាតិឆ្ងាញ់ ហើយប្លែក។ លោកលើកឡើង ចុងភៅដែលបានចូលរួមប្រកួតប្រជែងធ្វើម្ហូបអាហារប្រចាំឆ្នាំ២០២៤នេះបើទទួលបានការវាយតម្លៃជាប់ជាជ័យលាភី នឹងទទួលបាននូវប្រាក់រង្វាន់លើកទឹកចិត្ត កាដូ និង បណ្ណ័សរសើរមួយ ហើយបណ្ណសរសើរដែលខាងសមាគមចុងភៅកម្ពុជាផ្តល់ជូននេះ អាចជួយលើកស្ទួយអាជីបចុងភៅរបស់គាត់បាន បើគាត់ចង់ទៅធ្វើការងារនៅកន្លែងផ្សេង  គ៏អាចទទួលបានប្រាក់ខែច្រើនគួរសមផងដែរ។ អ្នកស្រី ថុល ស្រីហាន […]
News
THN1 copy
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃស្រូវវស្សាកសិករប្រមូលផលល្អសម្រាប់ស្រូវផ្ការំដួល​​
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ​​បញ្ជាក់ថា ទីផ្សារនិងតម្លៃល្អសម្រាប់ស្រូវផ្ការំដួល បើគិតតាំងពីរសៀលថ្ងៃទី 9 វិច្ឆិកា 2024 ហើយថ្មីៗនេះបានទៅជួបកសិករប្រើប្រាស់ពូជសុទ្ធផ្ការំដួលតាមរយៈការសម្របសម្រួលដោយមន្រ្តីកសិកម្មឃុំនៅស្រុកជើងព្រៃដែលកំពុងច្រូតកាត់ស្រូវដោយទទួលបានផលល្អ និងមានទីផ្សារល្អដោយមានអ្នកត្រូវការទិញច្រើននិងហ៊ានឲ្យតម្លៃខ្ពស់គឺជាង 1300 រៀលក្នុងមួយគីឡូក្រាមតម្លៃនៅតាមវាលស្រែ។ ឯកឧត្តមបណ្ឌិត បានលើកឡើងថា តម្លៃនេះអាចនឹងកើនថែមទៀតដោយសារបរិមាណស្រូវផ្ការំដួលពូជសុទ្ធមានតិច តែតម្រូវការមានច្រើន នៅទូទាំងស្រុកជើងព្រៃនៅឆ្នាំនេះមានកសិករចំនួន 618 គ្រួសារបានប្រើគ្រាប់ពូជសុទ្ធផ្ការំដួល ហើយចំនួននេះនឹងកើនឡើងកាន់តែច្រើនថែមទៀតនៅឆ្នាំខាងមុខដោយកសិករកាន់តែយល់ពីផលចំណេញពីការប្រើពូជសុទ្ធ។ បន្ថែមពីនេះឯកឧត្តមបណ្ឌិត បញ្ជាក់ថា នេះអាច​​ចាត់ទុកជាការចាប់ផ្តើមដ៏ល្អរបស់មន្រ្តីកសិកម្មក្នុងការធ្វើការបម្រើកសិករ។ខ្ញុំបានណែនាំឲ្យមន្រ្តីកសិកម្មឃុំចាប់ផ្តើមចុះឈ្នោះកសិករដើម្បីចូលរួមក្រុមផលិតស្រូវផ្ការំដួលផ្សារភ្ជាប់មកទីផ្សារនៅរដូវក្រោយ។ រោងម៉ាស៊ីនក្នុងស្រុកទិញស្រូវផ្ការំដួលដឹកដល់ឃ្លាំងដោយឲ្យតម្លៃពី ១៣៥០ ទៅ ១៤០០ រៀលក្នុងមួយគីឡួទៅតាមគុណភាព ។ ជាពិសេសនោះ កាលពីនៅថ្ងៃទី 6 វិច្ឆិកា 2024នេះ រោងម៉ាស៊ីន City Rice បាន​​​ទិញចូលចំនួន 600 តោន ហើយ​​តម្លៃស្រូវផ្ការំដួលគុណភាពល្អគឺ 1380រៀល ក្នុងមួយគីឡូក្រាមតម្លៃស្រូវស្រង៉ែ 1220 រៀលមួយគីឡូក្រាម។ បន្ថែមពីនេះ រោងម៉ាស៊ីនកិនស្រូវ City Rice ថ្មគោលបាត់ដំបង ត្រូវការទិញស្រូវផ្ការំដួល 50000 តោនក្នុងខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។ […]
News
THn3 copy
ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់នៅឆ្នាំ២០២៥
ភ្នំពេញ៖បើសិនដំណើរការរៀបចំឯកសារផ្នែកបច្ចេកទេស ក៏ដូចជានីតិវិធីចរចារស្តីពីការនាំចេញផ្លែទុរេនទៅប្រទេសចិនអាចប្រព្រឹត្តិទៅដោយរលូនដោយពុំមានការរាំងស្ទះណាមួយកើតឡើង ផ្លែទុរេនកម្ពុជារំពឹងថា នឹងធ្វើការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាននៅឆ្នំាំ២០២៥ ហើយដល់ពេលនោះវានឹងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបានច្រើន។ សម្រាប់កម្ពុជាមានទីផ្សារជាក់លាក់ ហើយចំណែកភាគីចិននិងទទួលបាននូវផលិតដែលមានគុណភាពល្អ និងមានតម្លៃសមរម្យបើប្រៀបធៀបទៅនិងការនាំចូលផ្លែទុរេនរបស់ខ្លួនកាលពីពេលមុនៗ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក កាលពីថ្ងៃទី២៥ខែតុលាថា “អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងរៀបចំឯកសារប្រូតូកូលសម្រាប់ដំណាំទុរេន ហើយយើងសង្ឃឹមថានៅឆ្នាំក្រោយនេះអាចនាំចេញផ្លែទុរេនទៅប្រទេសចិន។ បច្ចុប្បន្នខាងភាគីចិនកំពុងតែពិនិត្យលើឯកសារនេះ ក្រោយពីពិនិត្យរួចហើយ យើងនឹងឈានទៅពិនិត្យលើពិធីសារបច្ចេកទេស ពេលត្រួតពិនិត្យហើយ ខាងភាគីចិននឹងចុះមកត្រួតពិនិត្យនៅតាមចំការទុរេនដែលយើងបានដាំដុះនិងទីតាំងវេចខ្ចប់សម្រាប់ធ្វើការនាំចេញ”។ លោក ឃឹម ប៊ុនឡែន ស្ថាបនិកសហគមន៍ចម្ការស្តេចទុរេន ក្រៅពីសម្តែងនូវការគាំទ្រនិងសាទរ លោកថែមទាំងបានចាត់ទុកជារឿងមួយដ៏ល្អសម្រាប់អ្នកផលិតនិងអ្នកប្រមូលទិញទុរេនសម្រាប់នាំចេញ ហើយនៅពេលកន្លងមក លោកថែមទាំងបានជំរុញការនាំចេញផ្លែទុរេនទៅប្រទេសចិនតាមរយៈអ្នកបញ្ជាទិញ និងបានផ្តល់ព័ត៌មានទៅក្រសួងពាក់ព័ន្ធអំពីភាពជាក់ស្តែងនៃចំការទុរេន ព្រមទាំងផលលំបាកនៃការនាំចេញ ឆ្លងកាត់ប្រទេសវៀតណាម និងប្រទេសថៃផងដែរ។ លោក ឃឹម ប៊ុនឡែន លើកឡើងថា “បើចិនទិញផ្លែទុរេនផ្ទាល់ពីកម្ពុជា ចិននឹងទទួលបានតម្លៃល្អជាងទិញបន្តពីវៀតណាមនិងថៃ ដែលបច្ចុប្បន្នវៀតណាមក៏ដូចជាថៃ គេទទួលបានប្រាក់ចំណេញចន្លោះពី៣០ទៅ៥០% ។ ផ្ទុយទៅវិញបើឈ្មួញចិនទិញផ្លែទុរេនពីកម្ពុជាផ្ទាល់ គេចំណេញបានតម្លៃ និងផលិតផលមានគុណភាព ហើយខ្មែរយើងចំណេញបានទីផ្សារមានស្ថិរភាពនិងតម្លៃល្អ និងមានឱកាសទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ពេលដែលកម្ពុជាបើកទីផ្សារបាននៅប្រទេសចិន” ។ ទាក់ទងនិងការនាំចេញផ្លែទុរេនទៅកាន់ទីផ្សារចិន លោកធ្លាប់ឡើងថា បើកម្ពុជាអាចបើកទីផ្សារទៅប្រទេសចិនបាន អាចរកចំណូលរាប់ពាន់លានដុល្លារអាម៉េរិកចាក់ចូលមកប្រទេសកម្ពុជា […]
News
THN2 copy
ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃប្រទេសចិន
(សៀងហៃ, ចិន)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាជាង ១០០មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក។ ការដាក់តាំងបង្ហាញនេះធ្វើ​ឡើងរសៀលនៅទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមដាក់តាំងបង្ហាញក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ការនាំយកផលិតផលកម្ពុជាទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន […]
News
THN1 copy
ឯកឧត្តមបណ្ឌិត កៅ ថាច ថ្លែងបើកវេទិកាអន្តរជាតិថ្នាក់ដឹកនាំនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី ១៧
  ឥណ្ឌូនេស៊ី ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) បានអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើក វេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី ១៧ (ADFIAP International CEO Forum XVII) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ” ។ វេទិកាអន្តរជាតិនេះ សមាសភាពអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៤០ប្រទេស សរុប ៩៤ ស្ថាប័ន ជាសមាជិករបស់សមាគម ADFIAP ដែល ក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍដែលបញ្ចេញកាបូនតិច” ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចថា គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍គឺជាកាតាលីករសម្រាប់ការបោះជំហានប្រកបដោយសមធម៌ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ដែលបញ្ចេញកាបូនតិចហើយជាវេទិកាមិនត្រឹមតែសម្រាប់ការផ្លាស់ប្តូរគំនិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បង្កើតភាពជាដៃគូដែលនឹងកំណត់អនាគតរួមរបស់យើង។ ឯកឧត្តមបណ្ឌិត […]
កាលវិភាគផ្សព្វផ្សាយ