srey touch
Author Social Media
News

រដ្ឋមន្រ្តីក្រសួងកសិកម្មអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប១០០ឆ្នាំ កៅស៊ូចាស់ជាងគេនៅកម្ពុជា នៅឧទ្យានជាតិបេតិកភណ្ឌកៅស៊ូ តេជោ-ធិបតី ស្ថិតនៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនបងប្អូនទាំងអស់ក្នុងការងារវិស័យកៅស៊ូកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថាចំការកៅស៊ូចំណាស់នេះ គឺជាបេតិកភណ្ឌដ៏មានតម្លៃ ដែលត្រូវការពារថែរក្សា និងជាប្រភពធនធានយ៉ាងល្អប្រពៃបម្រើដល់ការស្រាវជ្រាវ រហូតមកដល់នាពេលបច្ចុប្បន្ន ដែលកម្ពុជាសម្រេចបានក្លូនកៅស៊ូចំនួនពីរគឺ CRRI 12 និង CRRI 19 ដែលមានគុណភាពល្អ មានជ័រច្រើន និងមានទិន្នផលខ្ពស់សម្រាប់បងប្អូនយកទៅដាំដុះ និងជំរុញពូជក្លូននេះបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ដល់អង្គពិធីអំពីគោលយោបាយអាទិភាពក្នុងវិស័យកសិកម្មក្នុងការធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ធ្វេីយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត ដែលត្រូវការការចូលរួមពីបងប្អូនទាំងអស់គ្នាក្នុងការស្វែងយល់ពី និងយកចិត្តទុកដាក់ពីដំណាក់កាលនីមួយៗឱ្យបានសុីជម្រៅ និងបន្តការងារវិស័យកៅស៊ូប្រកបដោយគុណភាពល្អ មានតម្លៃបន្ថែមខ្ពស់ និងអាចបម្រើដល់ការកែច្នៃក្នុងស្រុក ដើម្បីនាំចេញផលិតផលសម្រេចទៅកាន់ទីផ្សារអន្តរជាតិ។ […]
News

ក្រុមហ៊ុន Amru Rice និងក្រុមហ៊ុនអាមរិករួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក
ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន Amru Rice ដឹកនាំដោយ លោកឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយលោកប្រធានក្រុមហ៊ុន Michael A. Tarrasch មានឱកាសបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ លើកិច្ចការវិនិយោគរួមគ្នារវាងក្រុមហ៊ុនទាំងពីរ លើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះត្រូវបានរៀបចំឡើង ក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC បានចុះអនុស្សារណៈនៃការយោគយល់គ្នា កាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុងដំណើរទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាម៉េរិកកាលពីខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ។ តាមរយៈជំនួបនេះ អេមរុរ៉ាយស៍ មានកិត្តិយសដែលបានរាយការណ៍ជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងក្រុមហ៊ុនដៃគូ Stabil Nutrition LLC និងបានជំរាបជូនអំពីវឌ្ឍនភាពនៃការងារ ដោយ បាននិងកំពុងសិក្សាអំពីលទ្ធភាពបង្កើតរោងចក្រកែច្នៃកន្ទក់ នៅខេត្តកំពង់ធំ ដើម្បីផលិត […]
News

ធនាគារ (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារនៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារ នៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនកុះករ។ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រឹត្តិកាណ៍ពិព័រណ៍ពាណិជ្ជកម្មមានប្រសាសន៍ថា វត្តមានដ៏ឧត្តុងឧត្តមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាសក្ខីភាពបញ្ជាក់ពីការផ្តល់នៅសារសំខាន់យកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជាឱកាសនាំយកមកតាំងបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើបរបស់កម្ពុជា ព្រមទាំងជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជនដែលជាចំណែកចូលរួមជំរុញដ៏រស់រវើករបស់ពាណិជ្ជកម្មក្នុងប្រទេសនិងជំរុញការនាំចេញទៅទីផ្សារពិភពលោក។
News

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផលនិងពង្រីកទីផ្សារបន្ថែម
ភ្នំពេញ៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ ដែលធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែធ្នូនេះ បានធ្វើឱ្យម្ចាស់អាជីវកម្មកែច្នៃផលិតផលក្នុងស្រុកមានឱកាសផ្សព្វផ្សាយអំពីផលិតផលនិងសេវាងកម្មរបស់ខ្លួនបន្ថែមទៅកាន់ទីផ្សារក្នុងពេលបច្ចុប្បន្ន។ អ្នកស្រី ហោ សុគន្ធា ម្ចាស់អាជីវកម្ម “គន្ធាអង្ករធម្មជាតិ”បានឱ្យដឹងថា យើងពិតជាមានមោទនភាព ដែលមានឱកាសចូលរួមយកផលិតផលដាក់តាំងនៅក្នុងពិព័រណ៍ពេលនេះ ព្រោះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់អ្នកកែច្នៃ អ្នកផលិត និងចែកចាយ ដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់ជាតិ ជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។ អ្នកស្រីបន្តថា បញ្ជាក់ថា សម្រាប់អង្ករដែលយកមកដាក់តាំងពេលនេះសុទ្ធតែប្រភេទអង្ករមានស្តង់ដារសម្រាប់នាំចេញ ធ្វើយ៉ាងណាឱ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋបានស្គាល់អំពីគុណភាពនិងការវេចខ្ចប់មុនធ្វើការនាំចេញទៅទីផ្សារបរទេស។ កាលពីមុនប្រជាពលរដ្ឋពួកគាត់ផ្តោតទៅលើអង្ករមានរសជាតិឆ្ងាញ់ ដូចជាផ្កាម្លិះ សែនក្រអូប ផ្ការរំដួល តែសព្វថ្ងៃនេះនៅពេលពលរដ្ឋបានយល់ដឹងសុខភាព ពួកគាត់បានងាកមកគាំទ្រប្រភេទអង្ករសុខភាពច្រើនបើប្រៀបធៀបទៅនិងពេលមុនៗ។ អ្នកស្រី សៀ សុគន្នី ម្ចាស់សិប្បកម្មណែមត្រី ស្រីទូចបាត់ដំបងបានឱ្យដឹងថា “ការដែលយើងមានវត្តមានដាក់តាំងពិព័រណ៍ផលិតផលនៅក្នុងពេលនេះ ធ្វើឱ្យពលរដ្ឋនៅក្នុងស្រុក ក៏ដូចជានៅក្រៅស្រុកបានស្គាល់ផលិតផលខ្មែរយើង ហើយវាធ្វើអាជីវកម្មមានទីផ្សារច្រើន ជាងអ្នកដែលមិនបានចូលដាក់តាំងបង្ហាញផលិតផល ”។ បើតាមម្ចាស់សិប្បកម្ម ណែមត្រីខាងលើ, ការចូលរួមក្នុងពិព័រណ៍ពេលនេះ គឺជាការតាំងបង្ហាញផលិតលើកទី២ របស់ខ្លួនហើយនៅក្នុងការដាក់តាំងបង្ហាញផលិតផល៤ថ្ងៃនេះ អ្នកស្រីមានការរំពឹងខ្ពស់ថា មិនត្រឹមតែលក់អស់ប៉ុណ្ណោះទេ អ្នកស្រីនឹងក្រុមការងារផ្ញើរមកដាក់បង្ហាញបន្ថែទៀត។ អ្នកស្រីលើកឡើង “ពីមុននៅពេលដែលយើងមិនបានចូលរួមយកផលិតផលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ ទីផ្សាររបស់ផលិតផលរបស់យើង ចង្អៀត តែក្រោយពីបានចូលរួមជាបន្តបន្ទាប់មកឃើញថាផលិតផលរបស់យើងមានការគាំទ្រច្រើន”។ ចំណែក បុគ្គលិកទីផ្សារតំណាងក្រុមហ៊ុន Confirel […]
News

អ្នកជំនាញថា ទីផ្សារក្នុងវិស័យវារីវប្បកម្មនៅមានទំហំធំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន
ភ្នំពេញ៖ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថាប្រជាពលរដ្ឋក្នុងស្រុកបាន ងាកមកចាប់អារម្មណ៍ប្រកបមុខរបរចិញ្ចឹមត្រីបែបលក្ខណៈគ្រួសារច្រើនគួរឱ្យកត់សម្គាល់ ហើយផលិតផលកែច្នៃក្នុងវិស័យនេះទៀតសោធក៏បាននិងកំពុងទទួលបានគាំទ្រពីបរិភោគផងដែរនៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។ ផ្អែកលើបច្ចេកទេសនៃការចិញ្ចឹមត្រីមានការរីកចម្រើន, អ្នកជំនាញនៅក្នុងសមាគមវារីវប្បករកម្ពុជា លើកទឹកចិត្តដល់អ្នកដែលមានថវិកាគ្រប់គ្រាន់អាចបណ្តាក់ទុនវិនិយោគក្នុងវិស័យវារីវប្បកម្មបានដោយសារទីផ្សារក្នុងវិស័យមួយនេះនៅមានទំហំ ជួយឱ្យអ្នកវិនិយោគមានឱកាសបានប្រាក់ចំណេញច្រើន។ លោក ឡែមផូរ វរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិសមាគមវារីវប្បករកម្ពុជា ក្រៅពីបានលើកទឹកចិត្តដល់ពលរដ្ឋ រួមគ្នាគាំទ្រផលិតផលក្នុងវិស័យវារីវប្បកម្ម មិនថាផលិតផលកែច្នៃ និងផលិតផលស្រស់នោះទេ។ លោក ឡែមផូរ វរិទ្ធិ បានបញ្ជាក់ថា “ទីផ្សារវារីវប្បកម្មកម្ពុជាមានទំហំធំ ហើយឱកាសទទួលបានអត្ថប្រយោជន៍នៅមានច្រើន។ ដូចនេះប្រសិនជាបងប្អូនដែលមានថវិកាគ្រប់គ្រាន់ចង់ចូលរួមវិនិយោគនៅក្នុងវិស័យនេះ សូមអញ្ចើញចូលរួម ព្រោះបច្ចុប្បន្ននេះ ការរីកចម្រើនផ្នែកបច្ចេកទេសអាចធ្វើឱ្យយើងមានប្រាក់ចំណេញច្រើនទៅលើការចិញ្ចឹម កាត់បន្ថយថ្លៃដើម ហើយការចំណេញពីអាជីវកម្មក្នុងវិស័យវារីវប្បកម្មមានភាពល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។ គួររម្លឹកផងដែរថា នៅក្នុងវិស័យវារីវប្បកម្មនាប៉ុន្មានឆ្នាំកន្លងមកនេះពិតជាបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋក្នុងស្រុកបង្កើតជាមុខរបរចិញ្ចឹមត្រី និងកែច្នៃត្រីងៀត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ក្រុមជីវភាពគ្រួសារ។ ជាក់ស្តែង គ្រួសារ អ្នកស្រី សុខ ឃីម ម្ចាស់សិប្បកម្ម កែច្នៃ ហេង ហ៊ត់ មានទីតាំងនៅភូមិខ្នារ សង្កាត់ជ្រាវ ខេត្តសៀមរាប បន្ទាប់ពីចាប់ផ្តើមមុខរបរនៅក្នុងវិបត្តិជំងឺកូវីដ១៩ រហូតមកដល់សព្វថ្ងៃនេះ ការផលិតត្រីងៀតមានការកើនឡើងជាបន្តបន្ទាប់។ អ្នកស្រី សុខ ឃីម បានបញ្ជាក់ថា “បច្ចុប្បន្នប្រជាពលរដ្ឋក្នុងស្រុក មានការគាំទ្រផលិតផលកែច្នៃត្រីងៀតច្រើន […]