ផលិតផលគុណភាពខ្ពស់កម្ពុជាជាង ១០០មុខដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃប្រទេសចិន

(សៀងហៃ, ចិន)៖ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជាជាង ១០០មុខ រួមមាន៖ អង្ករ គ្រាប់ស្វាយចន្ទី សម្ភារធ្វើដំណើរនិងការបូប ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំ កាហ្វេ ដំណាប់ស្វាយ តែម្រេច តែ ទឹកជ្រលក់ម្រេច ម្សៅប្រហុក ស្ករត្នោត ទឹកស្ករត្នោត ស្ករគ្រាប់ត្នោត មីកញ្ចប់ មីជាតិ សម្ភារកែច្នៃសំណល់ប្លាស្ទិក។

ការដាក់តាំងបង្ហាញនេះធ្វើ​ឡើងរសៀលនៅទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ដើម្បីចូលរួមដាក់តាំងបង្ហាញក្នុងព្រិត្តិការណ៍ពិព័រណ៍កម្រិតអន្តរជាតិនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន។ ការនាំយកផលិតផលកម្ពុជាទៅចូលរួមដាក់តាំងបង្ហាញក្នុងពិព័រណ៍កម្រិតអន្តរជាតិនេះ ធ្វើឡើងនាឱកាសសម្ពោធពន្លាជាតិកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៧” ក្រោមមូលបទ “យុគសម័យថ្មី អនាគតរួម – New Era, Shared Future” ដែលប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជាតិ ក្នុងទីក្រុងសៀងហៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសចូលរួមសរុបចំនួន ១៦០ប្រទេស។

សូមជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានរៀបចំពន្លាជាតិកម្ពុជាទំហំ ១៣២ ម៉ែត្រក្រឡា តាមរចនាបទកម្ពុជាក្នុងយុគសម័យទំនើប ដោយផ្អែកលើគោលគំនិតរចនា “នវានុវត្តន៍ឆ្ពោះទៅរកអនាគត, វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ធ្វើឱ្យជីវិតកាន់តែប្រសើរ”។ ពន្លាជាតិកម្ពុជា បានតម្លើងយ៉ាងប្រណីត ដោយបែងចែកជា ៤តំបន់ រួមមាន៖

១. តំបន់តាំងបង្ហាញផលិតផលគុណភាពខ្ពស់កម្ពុជា៖ សម្រាប់ដាក់តាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ ការវេចខ្ចប់ប្រណីត និងមានស្តង់ដារអណាម័យទទួលស្គាល់ថ្នាក់ជាតិនិងអន្តរជាតិ ជាង ១០០មុខ

២. តំបន់វេទិកាសម្តែង និងផ្ទាំង LED៖ សម្រាប់ផ្សព្វផ្សាយស្ថានភាព និងសក្តាលនុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ សិល្បៈ និងទេសចរណ៍ របស់កម្ពុជា,

៣. តំបន់ជំនួបធុរកិច្ច៖ សម្រាប់ក្រុមហ៊ុន/សហគ្រាសកម្ពុជាទទួលជួបពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយក្រុមហ៊ុនដែលបានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ, និង

៤. តំបន់ផ្តល់ព័ត៌មាន និងភ្លក់រសជាតិ៖ ផ្តល់ព័ត៌មានអំពីការធ្វើធុរកិច្ចនិងកិច្ចសម្រួលពាណិជ្ជកម្ម និងភ្លក់រសជាតិ គ្រាប់ស្វាយចន្ទី កាហ្វេមណ្ឌលគិរី មីជាតិ និងបាយអង្ករសែនក្រអូប។

បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្ម ក៏បានសម្របសម្រួលក្រុមហ៊ុនចំនួន១១ ដើម្បីចូលរួមដាក់តាំងបង្ហាញ ផលិតផល នៅតំបន់ស្តង់ពិព័រណ៍ពាណិជ្ជកម្ម និងពន្លាជាតិកម្ពុជា នាព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ៕


image_2025-12-11_10-27-36
ទិន្នផលខ្ញីឥណ្ឌូណេស៊ីឆ្នាំនេះ អាចផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រុមហ៊ុននាំចេញផលិតផលកសិកម្មឥណ្ឌូណេស៊ី​ បានប្រកាសថា វិស័យនាំចេញខ្ញីស្រស់របស់ប្រទេសឥណ្ឌូណេស៊ីកំពុងចូលដល់រដូវកាលថ្មី ព្រមទាំងស្ថិតក្នុងស្ថានភាពរឹងមាំជាងមុន ដោយសារការផ្គត់ផ្គង់ និងគុណភាពខ្ញី កាន់តែមានស្ថេរភាពនៅតាមតំបន់ដាំដុះសំខាន់ៗរបស់ប្រទេសឥណ្ឌូណេស៊ី។ តំណាងក្រុមហ៊ុន បានមានប្រសាសន៍ថា «ភាពអាចរកបានខ្ញី គឺល្អជាងឆ្នាំមុនបន្តិច ដោយសារអាកាសធាតុអំណោយផល និងការដាំដុះកាន់តែច្រើន ជាពិសេសកសិករឥណ្ឌូណេស៊ី នៅក្នុងកោះជ្វាខាងកើត។ ផលិតកម្មខ្ញីនៅក្នុងតំបន់សំខាន់ៗ ដែលយើងទទួលបាន គឺកើនឡើងប្រមាណពី១០​ទៅ១២ភាគរយ ធ្វើឱ្យអ្នកនាំខ្ញីចេញមានទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការនាំចេញ និងផ្គត់ផ្គង់អតិថិជនឱ្យបានជាប់លាប់ពេញមួយឆ្នាំ»។ តំំណាងក្រុមហ៊ុនដដែលនេះ បានពន្យល់អំពីពូជខ្ញីសំខាន់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារនាំចេញ មានដូចជា ពូជខ្ញីរបស់ឥណ្ឌូណេស៊ីឈ្មោះ អេមព្រិត​ (Emprit) ដែលជាខ្ញីពណ៌សមានមើមតូចជាងពូជខ្ញីឈ្មោះ ហ្គាចាស (Gajah) ដែលជាខ្ញីពណ៌លឿងមានមើមធំជាង។​ ខ្ញីទាំងពីរប្រភេទនេះត្រូវបានគេឱ្យតម្លៃខ្ពស់ចំពោះក្លិនក្រអូបខ្លាំង មានប្រេងច្រើន និងសមស្របសម្រាប់ទីផ្សារខ្ញីស្រស់ និងកែច្នៃ។ ចំណែកពូជខ្ញីឥណ្ឌូណេស៊ីម្យ៉ាងទៀត មានព៌ណក្រហមឈ្មោះ ចាហេ មេរ៉ាស (Jahe Merah) ក៏ត្រូវបាននាំចេញផងដែរសម្រាប់ផ្គត់ផ្គង់ឧស្សាហកម្មផលិតឱសថ។ លោកស្រីតំណាងអ្នកនាំចេញខ្ញីឥណ្ឌូណេស៊ី បានឱ្យដឹងទៀតថា ចំណែកទាក់ទងនឹងគុណភាពវិញ គឺខ្ញីមានភាពរឹងមាំ និងស្អាតជាងមុន ដោយសារកសិករឥណ្ឌូណេស៊ីអនុវត្តកសិកម្មកាន់តែល្អប្រសើរឡើង បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុមិនទៀងទាត់ កាលពីឆ្នាំមុន។ ចំពោះនៅផ្នែកនាំចេញទៅទីផ្សារក្រៅប្រទេសវិញ ក្រុមហ៊ុនបានវិនិយោគលើការលាងសម្អាត ការដុសខាត់ និងការរៀបចំទុកដាក់ […]

IMG_0114 (2)
ផលិតផលកែច្នៃពីវត្ថុធាតុដើមក្នុងវិស័យកសិកម្មមានកាន់តែច្រើនទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងស្រុក

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ ងាកមកគាំទ្រផលិតផលក្នុងស្រុក គេសង្កេតឃើញនៅពិព័រណ៍មានការដាក់តាំងបង្ហាញពីផលិតផលថ្មីៗប្លែក មានកាន់តែច្រើនទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ក្នុងស្រុក តួយ៉ាងដូចជាផលិតផលប្រេងសណ្តែកដីរបស់ក្រុមហ៊ុនកូនខ្មែរមួយ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននិងកំពុងមានការគាំទ្រច្រើន បើប្រៀបទៅនិងពេលមុនៗ។ បើតាមកញ្ញា ទូច នីតា តំណាងផ្នែកលក់របស់ក្រុមហ៊ុន Tiger Power បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនមានផលិតផលកែច្នៃច្រើនប្រភេទ ហើយក្នុងនោះសម្រាប់ប្រេងសណ្តែកដី នៅពេលកន្លងមកនេះមិនសូវមានប្រជាពលរដ្ឋបានស្គាល់ច្រើននោះទេ។ ប៉ុន្តែសព្វថ្ងៃនេះ គឺមានអតិថិជនជាពលរដ្ឋខ្មែរបានស្គាល់ច្រើន ពិសេសនៅពេលបងប្អូនខ្មែរងាកមកគាំទ្រផលិតផលកែច្នៃដោយសហគ្រាស ក្រុមហ៊ុនក្នុងស្រុក។ ចំណែកលោក ធា កក្កដា តំណាងផ្នែកលក់នៃក្រុមហ៊ុនខាងលើ បានឱ្យដឹងថា នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុនចង់ឃើញផលិតផលរបស់ខ្លួន មានការគាំទ្រច្រើនបន្ថែមទៀត ដើម្បីជួយដល់ជីវភាពរបស់កសិករខ្មែរ ពេលតម្រូវការប្រើប្រាស់កើនឡើងធ្វើឱ្យកសិករបង្កើនការដាំដុះសណ្តែកដីរបស់ខ្លួនបន្ថែម។ បើតាមតំណាងក្រុមហ៊ុនខាងលើ វត្ថុធាតុដើម ដែលក្រុមហ៊ុនយកមកកែច្នៃធ្វើជាប្រេងសណ្តែកដី មានការផ្គត់ផ្គង់ពីខាងកសិករនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ក្នុងមួយខែមានបរិមាណពីរតោន ដែលអាចផលិតបានជាប្រេងសណ្តែកដីពី៦០០០ ទៅ៨០០០លីត្រ។ លោកបន្តថា បច្ចុប្បន្ននេះផលិតផលប្រេងសណ្តែកដី របស់ក្រុមហ៊ុនកំពុងតែចរាចរនៅលើទីផ្សារ បាន៨០ភាគរយ។ ពោលមានលក់នៅតាមផ្សារទំនើប និងតាមផ្សារម៉ាតធំៗ ដូចជាផ្សារឡាក់គី ផ្សារទំនើបអ៊ីអន ផ្សារជីបម៉ុង ផ្សារស៊ីត្រា ផ្សារបាយ័ន រួមនិងផ្សារទំនើបផ្សេងទៀតទាំងនៅក្នុងក្រុងភ្នំពេញ […]

image_2025-12-04_10-14-06
អ្នកនាំចេញអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ី  សម្របខ្លួនដើម្បីទទួលបានជោគជ័យធំនៅទីផ្សារអូស្ត្រាលី

ហ្សាការតា៖ យោងតាមស្ថិតិរបស់ឥណ្ឌូណេស៊ី  បានឱ្យដឹងថា ការនាំចេញម្ហូបអាហារ និងភេសជ្ជៈរបស់ឥណ្ឌូណេស៊ីទៅកាន់ប្រទេសអូស្ត្រាលី បានកើនឡើងរហូតដល់ចំនួន៣៣៣,៣លានដុល្លារ កាលពីឆ្នាំ២០២៤ គឺកើនឡើង៤៤,៦ភាគរយ លើពីចំនួន២៣០លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំកន្លងមក។ គ្រឿងម៉ាស៊ីន ដែកថែប ប្រេង ឧស្ម័ន និងជី នៅតែទំនិញនាំចេញធំបំផុតរបស់ឥណ្ឌូណេស៊ី ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែទិន្នន័យបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃការដឹកជញ្ជូនម្ហូបអាហារ និងភេសជ្ជៈ ហើយអ្នកនាំចូលទៅប្រទេសអូស្ត្រាលី បានមើលឃើញសក្តានុពលជាច្រើន ប៉ុន្តែលុះត្រាតែអ្នកផលិតឥណ្ឌូណេស៊ី ពង្រឹងអនុលោមភាពតាមបទប្បញ្ញត្តិក្នុងប្រទេស និងកែសម្រួលការវេចខ្ចប់ និងគ្រឿងផ្សំ ឱ្យស្របទៅតាមរសជាតិរបស់អូស្ត្រាលី។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ឆ្នាំនេះ ជាមួយនឹងការកើនឡើងចំនួន១២,៨ភាគរយថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលជំរុញដោយផលិតផលកាកាវ និងទំនិញកែច្នៃពីកាកាវ។ អ្នកជំនួញអូស្ត្រាលីម្នាក់ ដែលបានបង្កើតក្រុមហ៊ុននាំចូលផលិតផលពីឥណ្ឌូណេស៊ី កាលពីក្នុងឆ្នាំ២០០៤ បាននិយាយថា ក្រុមហ៊ុនឥណ្ឌូណេស៊ី ត្រូវតែបំពេញតាមលក្ខខណ្ឌសំខាន់ៗមួយចំនួនដើម្បីទទួលបានជោគជ័យនៅក្នុងទីផ្សារអូស្ត្រាលី។ លោកបានបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន ការដាក់តាំងផលិតផលលើធ្នើររបស់ហាងលក់រាយធំៗ នៅទូទាំងទីក្រុង ការរក្សាតម្លៃឱ្យប្រកួតប្រជែង គឺត្រូវអនុវត្តតាមច្បាប់ដ៏ តឹងរ៉ឹងរបស់ប្រទេសអូស្ត្រាលី ចំពោះការបិទស្លាក និងគ្រឿងផ្សំ។ លោកបានកត់សម្គាល់ថា អ្នកនាំចេញជាច្រើនបានសន្មត់ថា បទប្បញ្ញត្តិដ៏តឹងរឹងទាណងនេអ នឹងមានការបន្ធូរបន្ថយវិញខ្លះ បន្ទាប់ពីមានកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងឥណ្ឌូណេស៊ី  និងអូស្ត្រាលី ដែលបានចូលជាធរមាន តាំងពីឆ្នាំ២០២០ […]

image_2025-12-03_09-45-18
រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញថា​ ជំងឺគ្រុនផ្តាសាយជ្រូកអាចបង្កឡើងដោយជ្រូកព្រៃស៊ីសាំងវិច

ម៉ាទ្រីត៖ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ​ បានមានយោបល់ណែនាំថា សត្វជ្រូកព្រៃអាចឆ្លងមេរោគគ្រុនផ្តាសាយជ្រូក ដោយសារពួកវាស៊ីចំណីអាហារស្មោកគ្រោក​ ដែលមនុស្សបោះចោលក្នុងធុងសំរាម​​ ហើយបានចម្លងមេរោគមកសត្វជ្រូកចិញ្ចឹមនៅក្នុងកសិដ្ឋាន។ រដ្ឋមន្ត្រីក្រសួងកសិកម្មអេស្ប៉ាញ លោក  អូស្កា អរដេក (Oscar Ordeig) បានមានប្រសាសន៍អះអាងថា វិបត្តិជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសអេស្ប៉ាញ អាចបណ្តាលមកពីសត្វជ្រូកព្រៃ ដែលបានស៊ីសាំងវិចគេបោះចោលក្នុងធុងសំរាម ហើយបណ្តាលឱ្យកើតជំងឺឆ្លងមកសត្វជ្រូកចិញ្ចឹម។ រដ្ឋាភិបាលអេស្ប៉ាញ បានដាក់ពង្រាយយោធាដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយជ្រូក បន្ទាប់ពីមានបញ្ជាក់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា សត្វជ្រូកព្រៃពីរក្បាលត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺផ្តាសាយជ្រូកនៅតំបន់មួយ ស្ថិតនីជិតទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ ជាការឆ្លើយតបចំពោះការឆ្លងរាលដាលជំងឺផ្តាសាយជ្រូកនេះ ប្រទេសអង់គ្លេស ចិន និងប្រទេសម៉ិកស៊ិក បានប្រកាសហាមឃាត់មិនឱ្យនាំចូលសាច់ជ្រូកពីប្រទេសអេស្ប៉ាញ។ លោក អូស្កា អរដេក រដ្ឋមន្ត្រីកសិកម្មអេស្ប៉ាញ បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មូលហេតុទំនងបំផុតចំពោះការរីករាលដាលនៃជំងឺផ្តាសាយជ្រូក គឺអាចបង្កឡើងពីសត្វជ្រូកព្រៃស៊ីចំណី ដែលមានមេរោគ។ លោករដ្ឋមន្ត្រីកសិកម្ម​ បានអះអាងថា  «ជម្រើសដែលទំនងបំផុត… គឺថា សាច់ត្រជាក់ នំសាំងវិច និងអាហារផ្អូមមានមេរោគ ដែលគេបោះចោលទៅក្នុងធុងសំរាម នៅតំបន់មានចរាចរណ៍ឆ្លងកាត់ច្រើនពីទូទាំងទ្វីបអឺរ៉ុប  បន្ទាប់មកជ្រូកព្រៃនឹងស៊ីចំណីនោះ ហើយក៏ឆ្លងមេរោគតែម្តង»។ បន្ទាប់ពីរកឃើញជ្រូកព្រៃពីរក្បាលមានផ្ទុកមេរោគ មន្ត្រីអេស្ប៉ាញ បានធ្វើតេស្តិ៍រកឃើញមេរោគនៅលើខ្លួនជ្រូកព្រៃចំនួន១២ក្បាលទៀត ដែលគេសង្ស័យថា មានផ្ទុកមេរោគដោយសារស៊ីចំណីតាមធុងសំរាម។ […]

កាលវិភាគផ្សព្វផ្សាយ