srey touch
Author Social Media
News

ផលិតផលកែច្នៃក្នុងស្រុកមួយចំនួនទទួលបានការចាប់អារម្មណ៍នឹងនាំចេញទៅប្រទេសកូរ៉េ
ភ្នំពេញ៖ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា មានផលិតផលកែច្នៃក្នុងវិស័យកសិកម្មមួយចំនួនទទួលបានការចាប់អារម្មណ៍ចង់ធ្វើការនាំចេញទៅប្រទេសកូរ៉េ ដើម្បីយកទៅផ្គត់ផ្គង់ដល់ពលរដ្ឋនៅក្នុងតំបន់អាស៊ី ដែលបានកំពុងប្រកបកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង។ នៅក្នុងពិព័រណ៍ប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពឆ្នាំ២០២៤កាលថ្មីៗនេះ, ឯកឧត្តម មៀវ សុទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីតំណាងក្រុមហ៊ុនកូរ៉េ ដើរពិនិត្យមើលផលិតផលក្នុងស្រុករួចមក ភាគីខាងក្រុមហ៊ុនកូរ៉េ មានការចាប់អារម្មណ៍លើផលិតផលមានសក្តានុពលរបស់កម្ពុជាមានច្រើនដូចជា៖ទឹកត្រី, ទឹកសាអ៊ីវ, នំបញ្ចុក, គ្រាប់សណ្តែកគួ, ទឹកសៀង, ទឹកម្ទេស, ប្រហុក, ត្រីងៀត, ត្រីឆ្អើ សុទ្ធតែជាផលិតផលដែលពលរដ្ឋអាស៊ីរស់នៅប្រទេសកូរ៉េ ចូលចិត្តប្រើប្រាស់។ ឯកឧត្តមលើកឡើងថា ដោយសារតែផលិតផលខ្មែរមួយចំនួនគឺនៅបែកខ្ញែកគ្នា អត់មានការប្រមូលផ្តុំបែបនេះ នៅមិនទាន់អាចកំណត់នូវបរិមាណទំនិញដែលត្រូវនាំចេញបាននៅឡើយទេ។ បើការនាំចេញមានបរិមាណតិចតួចមិនអាចឱ្យក្រុមហ៊ុនរកប្រាក់ចំណេញទេ។ ដូចនេះទាមទារឱ្យខាងសមាគអ្នកផលិតចំណីអាហារកម្ពុជាជួយបង្កើតកន្លែងប្រមូលផ្តុំ ហើយចុះកិច្ចព្រមព្រៀងទិញលក់ក្នុងពេលឆាប់ៗ យ៉ាងហោចណាស់នៅត្រឹមចុងឆ្នាំ២០២៤ខាងមុខនេះ អាចនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េខាងត្បូងបានមួយកុងតឺន័រ។ យោងតាមប្រធានសមាគម្មអ្នកផលិតចំណីអាហារខាងលើ កន្លងមកផលិតផលកម្ពុជាក៏ធ្លាប់បានចេញទៅកូរ៉េមួយចំនួនដែរ ប៉ុន្តែការនាំចេញកាលពីមុននេះ វាមានលក្ខណៈយួរតាមដៃតិចតួចធ្វើឱ្យតម្លៃដែលត្រូវផ្ញើរទៅប្រទេសកូរ៉េវាថ្លៃ តែបើមានការនាំចេញជាលក្ខណៈតាមកុងតឺន័រវាអាចកាត់បន្ថយការចំណាយច្រើន។ បច្ចុប្បន្នសកលភាវូបនីយកម្មនេះ ព័ត៌មានទាំងឡាយដែលទាក់ទងនិងគុណភាពម្ហូបអាហារ ឃើញថាអាជីវករក្នុងស្រុកតែងតែបានធ្វើការស្រាវជ្រាវពីប្រទេសផ្សេងៗ ហើយម្ចាស់អាជីវកម្មក្នុងស្រុកមួយចំនួន កំពុងតែប្រែខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារទៅជាឱ្យទៅជាអាជីវកម្មលក្ខណៈពាណិជ្ជកម្ម ដោយផលិតផលមានស្តង់ដារផ្សេងៗដើម្បីឆ្លើយតបតម្រូវការរបស់ប្រទេសនៅខាងក្រៅផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រទេសកូរ៉េមួយ ដែលបានបង្ហាញការចាប់អារម្មណ៍ចង់នាំចេញផលិតកែច្នៃក្នុងស្រុកទៅប្រទេសកូរ៉េនៅចុងឆ្នាំ២០២៤នេះ យ៉ាងហោចណាស់បានមួយកុងតឺន័រនេះ ក៏បានចុះទស្សនកិច្ច ពិនិត្យមើលផលិតនៅក្នុងក្រុមហ៊ុន អ៊ីឆេ ង៉ូវហេង ហ្វូតប្រដាក់សិន មានទីតាំងនៅខេត្តកំពត រួចរាល់ផងដែរ។ […]
News

ក្រសួងពាណិជ្ជកម្មបានចុះហត្ថលេខាជាមួយនិងធនាគារARDB ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្ម
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតនាទីស្តីការក្រសួងដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគីដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។ នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាត់ទុកថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ ARDB ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។ សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ធនាគារ (ARDB) បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម,មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍ ដោយចាត់ទុកថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលធនាគារARDB […]
News

កសិករដាំខ្ញីពូជចិនក្នុងតំបន់អូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលនិងផ្គង់ផ្គង់នៅលើទីផ្សារក្នុងស្រុក
ពោធិ៍សាត់៖ ក្រោយពីបានដំាំដុះខ្ញីពូជចិនកាលពីខែមេសា នៅតំបន់អូរសោមខេត្តពោធិ៍សាត់ លោក ហ៊ុល សុធាម្ចាស់កសិដ្ឋានខ្ញីអូរសោម ចាប់ផ្តើមសាកល្បងប្រមូលផលខ្ញីដំបូងរបស់ខ្លួនបណ្តើរៗហើយ សម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារក្នុងស្រុកកាលពីសប្តាហ៍ទី២ខែវិច្ឆិកាកន្លងមកនេះ។ លោក ហ៊ុល សុធា បានឱ្យដឹងថា បច្ចុប្បន្នខាងកសិដ្ឋានកំពុងសាកល្បងប្រមូលផលខ្ញីជាបណ្តើរៗ ហើយបាននាំចេញទៅកាន់ទីផ្សារនៅក្នុងតំបន់សន្សឹមៗផងដែរ ក្នុងនោះផ្សារនៅខេត្តបាត់ដំបងនិងក្រុងភ្នំពេញ។ ការប្រមូលផលខ្ញីពូជចិនលើផ្ទៃដីជាង១០ហិកតានេះ ដើម្បីដកស្រង់បទពិសោធន៍ បច្ចេកទេស និងក៏ដូចជាការរក្សាទុកពូជខ្ញីដាំនៅគ្រាបន្ទាប់។ លោក ហ៊ុល សុធា លើកឡើងថា នៅពេលកន្លងមក លោកបានបញ្ជ្រាបផលិតផលខ្ញីអូសោម ចូលទីផ្សារក្នុងស្រុក នៅខាងបាត់ដំបងនិងទីផ្សារនៅភ្នំពេញមួយចំនួន សម្រាប់ចែកចាយបន្ត គេសរសើរថាគុណភាពខ្ញីដាំនៅតំបន់អូរសោមទាំងគុណភាព រសជាតិនិងភាពស្រស់របស់ខ្ញី ល្អជាងខ្ចីនាំចូលពីប្រទេសជិតខាង។ លោកបន្តថា “ការប្រមូលផលខ្ចីលើផ្ទៃដី១៣ហិកតានេះ ខ្ញុំគិតថាការផ្គត់ផ្គង់ទៅលើទីផ្សារជាចំណែកដ៏តូចមួយ ព្រោះបច្ចុប្បន្នតម្រូវការនៅក្នុងស្រុកប្រើប្រាស់ខ្ចីច្រើន ហើយនៅពេលខាងមុខនឹងមានការកាត់បន្ថយការនាំចូល ដោយសារការផលិតខ្ញីនៅក្នុងប្រទេសជិតខាង ផុតរដូវកាលប្រមូលផល។ដូចនេះបរិមាណខ្ញីដែលផលិតនៅតំបន់អូរសោមមិនអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់នោះទេ”។ ទាក់ទងនិងទីផ្សារក្នុងស្រុកនិងទីផ្សារនៅប្រទេសជិតខាងនាពេលបច្ចុប្បន្ន, បើតាមរយៈការសិក្សារបស់លោក ហ៊ុល សុធាកន្លងមកយល់ឃើញថា ការប្រើប្រាស់ខ្ចីមានទំហំធំណាស់។ សម្រាប់ទីផ្សារក្នុងស្រុក តាមការវាយតម្លៃបឋមក្នុងមួយថ្ងៃនៅក្រុងភ្នំពេញមានតម្រូវការប្រហែល៣០តោន និងនៅទីផ្សារក្នុងខេត្តបាត់ដំបងអាចមានចន្លោះពី១០ទៅ២០តោនក្នុងមួយថ្ងៃ។ដូចនេះបើគិតជាបរិមាណនៅក្នុងមួយខែៗឬ ក្នុងមួយឆ្នាំតម្រូវការខ្ញី មានរហូតដល់រាប់រយតោនឬច្រើនជាងនេះ។ លោកគូសបញ្ជាក់ថា “នៅថ្ងៃអនាគតបើសិនខ្ញុំអាចធ្វើការពង្រីកការដាំដុះខ្ចី នៅតំបន់អូរសោមបានទូលំទូលាយ វាជួយកាត់បន្ថយការចំណាកស្រុក វាជួយរកប្រាក់ចំណូលឱ្យសេដ្ឋកិច្ចជាតិបានមួយចំនួនធំបើប្រៀបធៀបជាមួយដំណាំរួមផ្សំផ្សេងទៀត។ពិសសជាងនេះដៃគូប្រកួតប្រជែងរបស់យើងមិនមែនប្រទេសជិតខាងទេ គឺប្រទេសដែលធ្វើការដាំខ្ចីធំៗនៅជាប្រទេសចិន ឥណ្ឌានិងប្រទេសប៉ាគីស្ថានជាដើម”៕
News

សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងផ្តោតលើដំណាំស្វាយចន្ទីនឹងជំរុញការនាំចេញ
ភ្នំពេញ៖ យោងតាមសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿងបានឲ្យដឹងថា សហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺផ្តោតការដាំដុះលើដំណាំស្វាយចន្ទី ដែលមានសមាជិកចំនួន ១៥២ គ្រួសារនិងមានផ្ទៃដីដាំដុះចំនួន ៦២៣ហិកតា ព្រមទាំងទទួលការជួយគាំទ្រពីក្រសួងកសិកម្ម ក្នុងការរៀបចំផែនការអាជីវកម្ម ការជ្រើសរើសបុគ្គលិក និងការសិក្សាពីហេដ្ឋារចនាសម្ព័ន្ធផលិតកម្មស្វាយចន្ទី។ ការលើកឡើងដូច្នោះធ្វើឡើងកាលពីសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ខណៈដែល ឯកឧត្តម ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ យោងតាមសហគមន៍ខាងលើបញ្ជាក់ថា គោលបំណងនៃការចុះទស្សនកិច្ចពីដំណើរការដាំដុះដំណាំស្វាយចន្ទី ការដាក់ជីបំប៉ន ដើម្បីស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៃដំណាំស្វាយចន្ទី និងជំរុញទៅកាន់ទីផ្សារប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ដោយឡែក ចំពោះការរៀបចំនូវផែនការសហគមន៍បានល្អ មានយុទ្ធសាស្រ្តក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៥០%និងគ្រាប់ស្វាយចន្ទីស្ងួត ៥០%ដែលអាចធានាតម្លៃទីផ្សារស្វាយចន្ទីបានល្អ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកទឹកចិត្តដល់សមាជិកទាំងអស់ត្រូវចេះធ្វើការរួមគ្នា មានទំនើបកម្មទាំងសហគមន៍ និងធនធានមនុស្ស មានការគ្រប់គ្រងល្អ ត្រួតពិនិត្យស្តង់ដាការងារត្រឹមត្រូវ ជាពិសេសត្រូវមានភាពស្មោះត្រង់ជាមួយគ្នា ដោយពង្រឹងការដាំដុះឱ្យមានគុណភាពល្អ និងលក់បានថ្លៃ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានទទួលនូវសំណូមពររបស់សហគមន៍ និងស្វែងរកដៃគូ និងគម្រោងនានាជួយគាំទ្រនូវសហគមន៍កសិកម្មទំនើបនេះ ហើយក្រសួងកសិកម្មនឹងជួយជាជំនួយបច្ចេកទេស ការគ្រប់គ្រងសត្វល្អិត ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ទន្ទឹមនិងគ្នានោះ […]
News

សហគមន៍កសិកម្មទំនើបស្រូវនាងអំ ចាប់ផ្តើមសម្រុកធ្វើការប្រមូលផលលើកដំបូងរបស់ខ្លួន
សៀមរាប៖ សហគមន៍កសិកម្មទំនើបស្រូវនាងអំកំពុងសម្រុកធ្វើការប្រមូលផលស្រូវលើកដំបូងរបស់ខ្លួន បើគិតត្រឹមចុងខែវិច្ឆិកា សម្រេចបានលើផ្ទៃដី១៦៧ហិកតា និងបានផលប្រមាណ ៣២៤តោន ។ យោងតាមតំណាងសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា ការផលិតស្រូវនាងអំលក្ខណៈសហគមន៍នៅឆ្នាំដំបូងនេះ ក្នុងស្រែមួយហិកតាបានផលចាប់ពី២តោនកន្លះទៅដល់៣តោន ពោលច្រើនជាងកសិករធ្វើស្រែតាមគ្រួសារដោយសារអ្នកខ្លះមិនបានរៀបចំដីឱ្យល្អមុនធ្វើការសាបព្រោះគ្រាប់ពូជ តែនៅពេលបង្កើតបានជាហគមន៍ មុនចាប់ផ្តើមធ្វើស្រែ ក្រុមការងារសហគមន៍ បានរៀបចំដីបានល្អ និងប្រើប្រាស់ថ្នាំនិងជីគីមីបានត្រឹមត្រូវ ធ្វើឱ្យទិន្នផលស្រូវនាងអំកើនឡើង។ អ្នកស្រី ឈិន សុភាសី ប្រធានសហគមន៍កសិកម្មទំនើបស្រូវនាងអំ បានឱ្យដឹងថា តម្លៃស្រូវនាងអំនៅក្នុងពេលកំពុងប្រមូលផល ថ្លៃ៩៥០ទៅ១០៥០រៀលក្នុងមួយគីឡូក្រាម ហើយចំពោះតម្លៃនេះអ្នកស្រី យល់ឃើញថាមានតម្លៃល្អ សម្រាប់កសិករ។ អ្នកស្រីបញ្ជាក់ថា “ប្រភេទស្រូវនាងអំកសិករទើបលក់បានថ្លៃក្នុងឆ្នាំ២០២៣ ។ដូចនេះខ្ញុំគិតថាតម្លៃស្រូវនាងអំនៅឆ្នំាំ២០២៤នេះក៏ដូចជា ទៅថ្ងៃខាងមុខទៀត វាមិនអាចធ្លាក់ចុះក្រោម៩០០រៀលឬឡើងថ្លៃលើសពី១០៥០រៀលនោះទេក្នុងមួយគីឡូក្រាម ព្រោះវាជាតម្លៃមួយសមស្រប ដែលអាចឱ្យកសិករទទួលបាន”។ អ្នកស្រីលើកឡើង ថាទិន្នផលស្រូវនាងអំដែលផលិតបាន គឺខាងសហគមន៍មិនមានគម្រោងលក់ឱ្យក្រុមហ៊ុនដៃគូក្នុងស្រុកណានោះទេ គឺសហគមន៍ស្តុកទុក សម្រាប់កែច្នៃកិនជាអង្ករ ធ្វើទីផ្សារដោយខ្លួនឯង ហើយកសិករដែលជាអ្នកផលិតសង្ឃឹមថាប្រជាពលរដ្ឋក្នុងស្រុកនឹងគំាំទ្រ អង្ករនាងអំ ព្រោះវាជាប្រភេទអង្ករសុវត្ថិភាព៕