ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំប្រជុំត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល  និងដាក់ចេញវិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ

បាត់ដំបង៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំនៅសាខាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាខាបាត់ដំបង ដើម្បីត្រួតពិនិត្យមើលការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល  និងដាក់ចេញវិធានការដោះស្រាយបញ្ហាស្រូវចាល់ស្តុក និងការប្រកួតប្រជែងទីផ្សារ។

កិច្ចប្រជុំនេះមានការចូលរួមពីឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជា ព្រមទាំងតំណាងរោងម៉ាស៊ីនកិនស្រូវធំៗនៅតាមបណ្តាខេត្តគោលដៅដូចជាពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពង់ធំ។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ ផ្តោតលើការត្រួតពិនិត្យ និងវាយតម្លៃដោយហ្មត់ចត់ទៅលើលទ្ធផលនៃការប្រើប្រាស់មូលនិធិពិសេសរបស់រាជរដ្ឋាភិបាល ដែលបានបញ្ចេញតាមរយៈធនាគារ ARDB ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃស្រូវ និងធានាបាននូវការប្រមូលទិញស្រូវពីកសិករឱ្យបានទាន់ពេលវេលា និងចំគោលដៅ។

បញ្ហាប្រឈមដែលត្រូវដោះស្រាយ ហើយកិច្ចប្រជុំបានវាយតម្លៃទៅលើបញ្ហាប្រឈមជាយុទ្ធសាស្ត្រ ដែលកំពុងកើតមាននៅក្នុងវិស័យស្រូវអង្ករ រួមមាន៖

១- មូលហេតុនៃតម្លៃស្រូវធ្លាក់ចុះ៖ តំណាងរោងម៉ាស៊ីន និងប្រធានសហពន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា ការធ្លាក់ចុះតម្លៃស្រូវនាពេលបច្ចុប្បន្ន មិនត្រឹមតែកើតឡើងដោយកត្តាប្រមូលផលក្នុងស្រុកច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាកើតឡើងដោយឥទ្ធិពលចម្បងពីកត្តាទីផ្សារសកល និងការប្រកួតប្រជែងតម្លៃដ៏ខ្លាំងក្លា ជាមួយប្រទេសជិតខាង និងអន្តរជាតិ ជាពិសេសក្រោយពេលដែលប្រទេសនាំចេញអង្ករធំៗមានការប្រែប្រួលគោលនយោបាយ និងការបញ្ចេញស្តុក (ដូចជាប្រទេសឥណ្ឌា) ធ្វើឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិមានភាពប្រែប្រួលយ៉ាងគំហុក។
២- បញ្ហាឃ្លាំងស្តុកស្រូវ៖ ដោយសារតែរោងម៉ាស៊ីននានា បានបន្តខិតខំប្រើប្រាស់កម្ចីមូលនិធិពិសេសនេះ ប្រមូលទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាព ក្នុងគោលបំណងទប់ស្កាត់ការធ្លាក់ចុះតម្លៃ និងជួយជីវភាពកសិករ ជាហេតុធ្វើឱ្យឃ្លាំងស្តុកស្រូវ/អង្ករមានសភាពពេញលឿនហួសពីសមត្ថភាពផ្ទុក ដែលជាសម្ពាធធំសម្រាប់រដូវប្រមូលផលខាងមុខ។

៣- ការប្រកួតប្រជែងទីផ្សារអន្តរជាតិ៖បញ្ហាប្រឈមនៃតម្លៃអង្ករកម្ពុជា ដែលពិបាកប្រកួតប្រជែងជាមួយអង្ករថៃ និងវៀតណាម លើទីផ្សារអន្តរជាតិនៅតែក្តៅគគុក ទាមទារឱ្យមានការចរចារ និងយុទ្ធសាស្ត្រនាំចេញថ្មី។

ដំណោះស្រាយ និងវិធានការបន្ទាន់ ដែលដាក់ចេញដើម្បីដោះស្រាយស្ថានការណ៍នេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្ររួមមាន៖
– ការបង្កើនលំហូរទុនបន្ថែម៖ ARDB នឹងត្រៀមខ្លួនបន្តបញ្ចេញកញ្ចប់ឥណទាន ប្រកបដោយភាពបត់បែន ដើម្បីធានាលទ្ធភាពប្រមូលទិញស្រូវនៅរដូវខាងមុខ។

– យន្តការលក់ចេញ និងទីផ្សារ៖ ឯកឧត្តមបណ្ឌិតលើកទឹកចិត្តដល់ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហពន្ធស្រូវអង្ករកម្ពុជាបន្តសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីពង្រឹងយុទ្ធសាស្ត្រនាំចេញ និងស្វែងរកទីផ្សារដែលមានតម្លៃល្អជាងមុន ព្រមទាំងជំរុញការកែច្នៃអង្ករប្រភេទពិសេសៗ ដើម្បីបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែង។

– ការរៀបចំផែនការផលិតកម្ម៖ ជំរុញឱ្យរោងម៉ាស៊ីន និងកសិករចុះកិច្ចសន្យាកសិកម្ម និងផ្តោតលើការដាំដុះពូជស្រូវ ដែលទីផ្សារត្រូវការខ្ពស់ដើម្បីកាត់បន្ថយហានិភ័យពីការធ្លាក់ចុះតម្លៃ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយការសន្យាថា នឹងមានការសហការគ្នាយ៉ាងសកម្មរវាងរដ្ឋាភិបាល តាមរយៈធនាគារ ARDB និងវិស័យឯកជន ដូចជាសហពន្ធស្រូវអង្ករកម្ពុជា និងរោងម៉ាស៊ីនកិនស្រូវ ដើម្បីដោះស្រាយវិបត្តិតម្លៃស្រូវ និងធានាបាននូវនិរន្តរភាពក្នុងវិស័យកសិកម្ម៕


photo_2025-11-27_17-47-39 (4)
ឯកឧត្តម បាន លឹម ដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ធ្វើទស្សនៈកិច្ចនៅកសិដ្ឋានប្រសិទ្ធិ និងក្រុមហ៊ុនព្រីម្លិះ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម បាន លឹម អគ្គនាយករងធនាគារ ARDB បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន (ADBC) ទៅស្សនកិច្ចស្វែងយល់នៅកសិដ្ឋានប្រសិទ្ធមានទីតាំងស្ថិតនៅភូមិតាគោក ឃុំឃ្លាំង ស្រុកពញាឮ ខេត្តកណ្តាល និងក្រុមហ៊ុនព្រីម្លិះ កែច្នៃអង្ករនាំចេញមានទីតាំងក្នុងខេត្តកំពង់ស្ពឺ។ នៅក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ទទួលបានស្វាគមន៍ពីលោកស្រី កៅ លីនដា ម្ចាស់កសិដ្ឋានប្រសិទ្ធប្រកបដោយភាពរុះរាយរាក់ទាក់ផងដែរ។ ក្នុងឱកាសនោះ លោកស្រី កៅ លីនដា ក៏បានចែករំលែកនូវព័ត៌មានអំពីកសិដ្ឋានមួយចំនួនតាមរយៈការធ្វើបទបង្ហាញដូចជាចំនួនផ្ទះសំណាញ់បច្ចុប្បន្ន, បច្ចេកទេសសាងសង់ផ្ទះសំណាញ់ឱ្យមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ធាតុចូល, ការជ្រើសរើសប្រភេទពូជបន្លែដាំនៅក្នុងផ្ទះសំណាញ់ ដើម្បីឆ្លើយតបតាមតម្រូវការក្នុងស្រុក និងចំនួនកម្លាំងពលកម្មដែលបាននិងកំពុងមានសកម្មភាពនាពេលបច្ចុប្បន្ន។ លោកស្រីបង្ហាញថា ជាទូទៅការផ្គត់ផ្គង់បន្លែរបស់កសិដ្ឋានទៅលើទីផ្សារប្រចាំថ្ងៃបានចន្លោះពី៥០០គីឡូក្រាមដល់១០០០គីឡូក្រាម ហើយការផ្គត់ផ្គង់បន្លែ គឺផ្តោតលើស្តង់ដារអនុវត្តកសិកម្មល្អ (Good Agriculture Practice) តាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកស្រីបានសម្តែងនូវការអរគុណដល់គណៈប្រតិភូធនាគារអភិវឌ្ឍន៍កសិកម្មប្រទេសចិន ដែលបានចូលមកទស្សនកិច្ចនៅទីនេះ បានផ្តល់ឱកាសឱ្យលោកស្រីបង្ហាញពីផលិតផលក្នុងស្រុក ជាពិសេសផលិតផលខ្មែរធ្វើដោយដៃខ្លួនឯង តាមរយៈការប្រើប្រាស់បច្ចេកទេសដាំដុះបែបបុរាណ […]

image_2025-11-27_15-58-53
កសិករឥណ្ឌាបំផ្លាញចោលដំណាំចេក ព្រោះផ្លែថោកខ្លាំងពេក និងគ្មានទីផ្សារ

ញូវដេលី៖ កសិករដាំចេកនៅរដ្ឋម៉ាឌីយ៉ាប្រាដេស កំពុងរាយការណ៍ពីការខាតបង់ប្រាក់ចំណួលរបស់ខ្លួន ដោយសារតម្លៃផ្លែចេកនៅតាមទីផ្សារធ្លាក់ចុះទាប នាំឱ្យអ្នកដំាចេកមួយចំនួនបង្ខំចិត្តឈូសបំផ្លាញចោលដើមចេក ដោយសារគ្មានអ្នកទិញ ព្រមទាំងមានតម្លៃថោកជាងថ្លៃដើមធាតុ ដែលបណ្តាលឱ្យកម្លាំងពលកម្ម និងការវិនិយោគរាប់ខែគ្មានផលចំណេញ។ តាមរយៈឃ្លីបវីដេអូបង្ហាញពីកសិករឥណ្ឌាប្រើត្រាក់ឈូសចោលដើមចេក ដែលគេបានថែរក្សាអស់រយៈពេលជាច្រើនខែកន្លងមក។ កសិករដាំចេក បាននិយាយរអ៊ូរទាំថា ពួកគេបានរង់ចាំពេលប្រមូលផលជាយូរមកហើយ ប៉ុន្តែទីបំផុតគ្មានជម្រើសអ្វីក្រៅពីឈូសចោលឱ្យស្រឡះដូចវាលស្រែឡើយ។ អ្នកដាំចេកខ្លះរៀបរាប់ថា ពួកគេបានវិនិយោគអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ បែរជាលក់បានប្រាក់បន្តិចបន្តួច មិនអាចទូទាត់សងថ្លៃដើមបានឡើយ។ ពួកកសិករបានពិពណ៌នាអំពីផលលំបាកផ្នែកហិរញ្ញវត្ថុ និងបញ្ហាផ្លូវចិត្ត ក្នុងការសម្រេចចិត្ត ឈូសបំផ្លាញចោលដំណាំចេក ដែលកំពុងពេញវ័យចេញត្រយូង។ ស្ថានភាពឈូសបំផ្កាញចោលចម្ការចេកនេះ កើតឡើងបន្ទាប់ពីអភិបាលរដ្ឋម៉ាឌីយ៉ាប្រាដេស បានលើកឡើងទាក់ទងនឹងគម្រោងកែច្នៃសរសែរបាចេក ធ្វើជាវត្ថុប្រើប្រាស់នាពេលអនាគត។ លោកអភិបាលរដ្ឋបានមានប្រសាសន៍ថា «យើងកំពុងរៀបចំបង្កើតរោងចក្រកែច្នៃយកសរសៃពីដើមចេកមកធ្វើជាអំបោះ។ សរសៃចេកនឹងត្បាញជាក្រណាត់»។ ចំណេកកសិករវិញ បានកត់សម្គាល់ឃើញថា គំនិតផ្តួចផ្តើមបែបនេះអាចបង្កើតឱកាសនាពេលអនាគត ប៉ុន្តែ ស្ថានភាពទីផ្សារនាពេលបច្ចុប្បន្នកំពុងធ្វើឱ្យកសិករជួបការលំបាក។ រដ្ឋម៉ាឌីយ៉ាប្រាដេស គឺជារដ្ឋមានដំណាំចេកធំជាងគេទីប្រាំពីរនៅក្នុងប្រទេសឥណ្ឌា ដែលមានទិន្នផលផ្លែចេកប្រចាំឆ្នាំជិត២,៥លានតោន ដែលស្មើជាង៦,៥ភាគរយនៃផលិតកម្មចេកសរុបរបស់ប្រទេសឥណ្ឌា។  កសិករដាំចេកបាននិយាយថា តួលេខផលិតកម្មខ្ពស់មិនប្រាកដថា តម្លៃមានស្ថេរភាព ឬយុត្តិធម៌នោះទេ ដែលធ្វើឱ្យកសិករងាយរងគ្រោះដោយសារការប្រែប្រួលទីផ្សារ។ ការឈូសបំផ្លាញចោលដើមចេកនៅក្នុងតំបន់នេះ បង្ហាញពីការប្រែប្រួលជាបន្តបន្ទាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផ្លែចេក និងទាមទារឱ្យមានដំណោះស្រាយចំពោះការខាតបង់របស់កសិករក្នុងអំឡុងពេលទីផ្សារមានតម្រូវការទាប និងតម្លៃចុះថោក៕

photo_2025-11-27_09-59-40
ធនាគារ ADBផ្តល់មូលនិធិ៥០លានដុល្លារដល់កម្មវិធីបង្កើនស្ថិរភាពហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់កម្ពុជា

ដោយ ឡុង សារេត​ ភ្នំពេញ៖  ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ ADBបានអនុម័តវិធីសាស្រ្តកម្មវិធី និងកម្ចីផ្អែកលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បីពង្រឹងវិស័យហិរញ្ញវត្ថុរបស់កម្ពុជាដោយផ្តោតលើទាំងគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានដែលមិនមែនជាធនាគារព្រមទាំងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងសមត្ថភាពហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យោងតាមការចេញផ្សាយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមួយនេះបានគូសបញ្ជាក់ថាកម្មវិធីអភិវឌ្ឍន៍ហិរញ្ញវត្ថុប្រកបដោយបរិយាបន្ននិងនិរន្តរភាពនេះ មានគោលបំណងលើកកម្ពស់សមត្ថភាព ស្ថិរភាព និង ការអនុវត្តប្រតិបត្តិការរបស់វិស័យនេះ សំដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប្រកបដោយបរិយាបន្ន និងភាពធន់។ នាយកស្តីទីរបស់ ADB ប្រចាំប្រទេសកម្ពុជា លោក Anthony Gill មានប្រសាសន៍ថា “ដំណើររបស់កម្ពុជា ឆ្ពោះទៅរកកំណើនប្រកបដោយបរិយាបន្ននិងនិរន្តរភាពបានចាក់ឫសក្នុងចក្ខុវិស័យរបស់ប្រទេសដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈការវិនិយោគលើកម្មវិធីនេះ ADB គាំទ្រកម្ពុជាក្នុងការពង្រឹងសមត្ថភាព ស្ថិរភាព និងការអនុវត្តប្រតិបត្តិការវិស័យហិរញ្ញវត្ថុរបស់ប្រទេសកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនដែលធន់ ពង្រីកបរិយាបន្នហិរញ្ញវត្ថុ និង ជំរុញសក្តានុពលវិស័យឯកជន។ តាមរយៈការពង្រឹងប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយថាមពល និង បរិយាបន្ន ADB មានគោលបំណងផ្តល់អំណាចដល់ ស្ថានប័នអាជីវកម្ម ទាក់ទាញការវិនិយោគ និងធានាថាវិបុលភាពគ្របដណ្តប់គ្រប់ជ្រុងនានាក្នុងសង្គម”។ បើយោងតាម ADB,ស្របពេលដែលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ការអភិវឌ្ឍបន្ថែមគឺចាំបាច់ដើម្បីជំរុញសក្តានុពលពេញលេញរបស់ប្រទេស។ បញ្ហាប្រឈមដូចជា សកម្មភាពទីផ្សារមិនទាន់ខ្លាំងក្លា ការទទួលបានសេវានៅមានកម្រិត និង ចន្លោះប្រហោងក្នុងការការពារអ្នកវិនិយោគនៅតែមាន ទន្ទឹមនឹងក្របខ័ណ្ឌបទប្បញ្ញត្តិដែលមិនទាន់បានអភិវឌ្ឍពេញលេញ ចំណេះដឹងផ្នែកហិរញ្ញវត្ថុទាប […]

image_2025-11-26_09-16-31
ក្រសួងកសិកម្មហ្វីលីពីនឱ្យយុវជនចូលរួមក្នុងវិស័យកសិកម្ម ដើម្បីជំរុញនិរន្តរភាពស្បៀង

ក្រុងបាហ្គីយ៉ូ – ក្រសួងកសិកម្មហ្វីលីពីន បានលើកឡើងថា ការបង្រៀនកុមារ ដែលជាក្តីសង្ឃឹមរបស់ប្រទេសជាតិ ដោយផ្តល់ព័ត៌មានសមស្របទាក់ទងនឹងវិស័យកសិកម្ម នឹងជំរុញនិរន្តរភាពស្បៀងអាហារ។ មន្ត្រីក្រសួងកសិកម្ម បានប្រាប់សិស្សថ្នាក់ទី៥ និងថ្នាក់ទី៦ មកពីសាលាបឋមសិក្សាក្នុងអំឡុងពេលទស្សនកិច្ចនៅការិយាល័យរុក្ខជាតិ និងឧស្សាហកម្ម កាលពីសប្តាហ៍មុនថា «យើងកំពុងប្រារព្ធទិវាកុមារ ហើយយើងដឹងថា កុមារមានសារៈសំខាន់យ៉ាងណាចំពោះប្រទេសជាតិ ដូច្នេះហើយទើបយើងបានបបួលមកលេងទីនេះ ដើម្បីយើងប្រាប់អំពីប្រភពអាហាររបស់អ្នក»។ លោកស្រីបានមានប្រសាសន៍ទៀតថា កុមារត្រូវតែរៀនពីអ្វីដែលពួកគេត្រូវរៀន ដើម្បីឱ្យពួកគេអាចចាប់ផ្តើមឱ្យតម្លៃតាំងពីក្មេង។ លោកស្រីបានមានប្រសាសន៍ថា «យើងគិតថា ប្រហែលជាដោយការបង្ហាញពួកគេឱ្យស្គាល់វិស័យកសិកម្មនៅពេលពួកគេនៅក្មេង ពួកគេនឹងឱ្យតម្លៃអាហារ ដែលយកមកដាក់លើតុ ហើយមិនខ្ជះខ្ជាយអាហារទេ ព្រោះពួកគេបានឃើញពីការលំបាកក្នុងការផលិតអាហារ»។ លោកស្រីបានពន្យល់ថា «សំខាន់ជាងនេះទៅទៀត យើងសង្ឃឹមថា តាមរយៈការបង្ហាញពួកគេពីរបៀបដែលអាហារត្រូវបានផលិត ពួកគេនឹងចូលរួមក្នុងការថែសួនដើម្បីផលិតបន្លែ ឬថែទាំសត្វជាអាហារ»។ អាជ្ញាធរស្ថិតិហ្វីលីពីន បាននិយាយថា អាយុជាមធ្យមរបស់កសិករនៅក្នុងប្រទេសពីមុនមានអាយុ៥៧ ឆ្នាំ ប៉ុន្តែក្រសួងកសិកម្ម បាននិយាយថា ទិន្នន័យថ្មីៗនៃប្រព័ន្ធចុះបញ្ជីសម្រាប់កសិកម្មជាមូលដ្ឋាននៅក្នុងតំបន់បង្ហាញថា អាយុបានធ្លាក់ចុះមកត្រឹម៤៥ឆ្នាំ។ លោកស្រីបានមានប្រសាសន៍ថា «អ្នកចូលរួមស្វែងយល់បញ្ហារបស់កសិករវ័យក្មេងកំពុងកើនឡើង ហើយយើងកំពុងឃើញយុវជនកាន់តែច្រើនកំពុងចូលរួមផលិតចំណីអាហារ ឬកែច្នៃចំណីអាហារ»។ លើសពីនេះ សាលារៀនគ្រប់កម្រិតកំពុងបង្កើតក្លឹប ដែលទាក់ទាញយុវជនឱ្យចូលរួមក្នុងវិស័យកសិកម្ម ដោយសង្ឃឹមថា ពួកគេនឹងពង្រឹងជំនាញរបស់ខ្លួន និងអនុវត្តដូចគ្នា ឬចូលរៀនវគ្គសិក្សាកសិកម្ម។ អ្នកគ្រូបង្រៀនថ្នាក់ទី៥ម្នាក់ […]

កាលវិភាគផ្សព្វផ្សាយ