របរកសិកម្ម និងជំនឿផ្សេងៗរបស់ប្រជាកសិករ ដែលជាជនជាតិភាគតិច ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់ខ្ជួន

Screenshot 2025-11-03 142732 copy

មណ្ឌលគិរី៖  តាមរយៈការធ្វើស្រែចម្ការ ដូចជាការដាំស្រូវ ការដាំដំណាំ នៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន គឺជាទម្លាប់ ដែលជនជាតិភាគតិចនៅកម្ពុជាតែងប្រកាន់ខ្ជាប់។ ការធ្វើចម្ការនេះត្រូវបានជនជាតិភាគតិចហៅថា ចម្ការវិលជុំ ដែលជាមុខរបរកសិកម្មតាំងតែពីដូនតាយូរលង់មកហើយ។

ទោះបីទំនៀមទម្លាប់នេះមានរយៈកាលដ៏យូរលង់មកហើយ តែការដាំស្រូវ ការធ្វើស្រែចម្ការ និងការគោរពនូវជំនឿដែលដូនតាបានបន្សល់ទុកឱ្យមកនេះ ត្រូវបានពួកគាត់ប្រកាន់ខ្ជាប់ ហើយគេឃើញតំបន់ ដែលជាការគោរពបូជារបស់ពួកគាត់ជាច្រើននៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន។

លោក ថុល វីរៈ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង បានប្រាប់ថា បើទោះបីជាពិភពលោករីករចម្រើន និងវិទ្យាសាស្រ្តជឿនលឿនបែបណាក្តី ពួកគាត់នៅតែប្រកាន់ប្រពៃណីបុរាណរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការដាំស្រូវ ការធ្វើស្រែចម្ការ សែនព្រេន ការគោរពព្រៃអារក្ខ ជំនឿ និងរក្សាដីកប់ខ្មោច ការធ្វើចម្ការវិលជុំ និងការគោរពជំនឿផ្សេងៗទៀត។ ជាពិសេសជាងនេះ ពួកគាត់នៅរក្សាបាននូវភាសាជនជាតិដើមភាគតិចព្នង ដោយភាគច្រើនអាចនិយាយភាសាដើមកំណើតបានទាំងចាស់ទាំងក្មេង។

លោកបានបញ្ជាក់ប្រាប់ថា​ «រៀងរាល់ការរៀបចំពិធីអ្វីមួយ គឺជនជាតិដើមភាគតិចព្នង តែងរក្សាប្រពៃណី ទំនៀមទម្លាប់របស់ចាស់បុរាណរៀងរហូតមក។ ការគោរពនេះតែងធ្វើឱ្យការរស់នៅ និងពិធីអ្វីមួយរបស់ពួកគាត់តែងជួបសេចក្តីសុខ និងចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច»។

លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាងវិញ បានប្រាប់ឱ្យដឹងថា ចំពោះមុខរបររបស់បងប្អូនជនជាតិព្នង សព្វថ្ងៃដូចជាដាំស្រូវ ដាំដំឡូង ចិញ្ចឹមសត្វផ្សេងៗ មានចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមគោក្របី ដែលតាមរយៈវិស័យកសិកម្មបុរាណនេះ ពួកគាត់អាចផ្គត់ផ្គង់ជីវភាព សម្រាប់បន្តការសិក្សារបស់កូនចៅរបស់ពួកគាត់។

ប្រធានសហគមន៍រូបនេះ បានឱ្យដឹងបន្ថែមថា ​សម្រាប់អ្នកភូមិពូរ៉ាង ដែលជាជនជាតិភាគតិចព្នង ភាគច្រើនបានកាន់សាសនាព្រះសែន ដែលមានការសែនព្រេន ក៏ដូចជាប្រពៃណីជំនឿទៅលើអរក្ខ អ្នកតាផ្សេងៗ ហើយក៏មានអ្នកខ្លះក៏មានកាន់សាសនាព្រះពុទ្ធ និងខ្លះទៀតកាន់សាសនាគ្រិស្តផងដែរ។

អ្នកស្រី ហើត ភិត អាយុ៤១ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី បានរៀបរាប់ថា ការប្រកបរបរដាំស្រូវនៅក្នុងចម្ការ គឺជាទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច ដែលពួកគាត់បានចេះតៗគ្នាពីបុរាណ ហើយអ្វី ដែលគួរចាប់អារម្មណ៍នោះ គឺមុននឹងពួកគាត់ចាប់ផ្ដើមបុកដាំ ស្រូវចម្ការនៅតាមចំណុច និងទីតាំងនីមួយៗនោះ ពួកគាត់តែងតែនាំគ្នាកាប់មាន់កាប់ទា មានសម្បថ ម្លូរស្លា ស្រាពាង ពូជស្រូវ និងឧបករណ៍ដាក់ស្រូវមុននឹងធ្វើការបុកដាំ ពួកគេប្រមូលគ្នីគ្នាជាច្រើន មានចាស់ទុំ និងម្ចាស់ស្រុក ធ្វើការសែនព្រេន នៅចម្ការនាំគ្នា សុំបួងសួងដល់អារុក្ខអារក្សអ្នកតាគ្រប់សព្វ សូមជួយឱ្យពូជស្រូវរបស់គាត់ទទួលផលបានទិន្នផលច្រើនហើយសូមឱ្យស្រូវលូតលាស់ចេញផ្កាផ្លែ និងសូមបួងសួងកុំឱ្យពពួកសត្វចង្រៃយាយី ឬបំផ្លាញដំណាំស្រូវគាត់។

ជាមួយគ្នានេះ លោក ញ៉ាន់ ស្រេវ មេកន្ទ្រាញ ឬហៅថា ចាស់ទុំប្រចាំភូមិ ពូរ៉ាង បានប្រាប់ថា ការគោរពបានប្រពៃណីដូនតាបានធ្វើឱ្យអ្នកភូមិសុខសប្បាយ ហើយការរស់នៅមានការរីកចម្រើនបោះជំហ៊ានទៅមុខជានិច្ច។ ក្រៅពីនេះការរក្សាដីកប់ខ្មោច ចម្ការវិលជុំ និងតំបន់ព្រៃអារក្ខ គឺជនជាតិភាគតិចព្នង តែងរក្សាទុកជាចាំបាច់បំផុត។

គួរបញ្ជាក់ថា នៅប្រទេសកម្ពុជា មានជនជាតិដើមភាគតិចដូចជា ព្នង កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវ៉ែត ព័រ ខោញ ជង សួយ ថ្នូន លុន ស្អូច សំរែ និងជនជាតិដើមភាគតិចផ្សេងៗទៀត ។ ជនជាតិដើមភាគទាំងនេះគេឃើញមានរស់នៅក្នុងខេត្តមួយចំនួន ដូចជារតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប និងតំបន់ផ្សេងៗទៀតជាដើម៕


IMG_2089
ឯកឧត្តមបណ្ឌិត កៅ ថាច​ ណែនាំកសិករឱ្យស្វែងយល់ពីថ្លៃដើមផលិត​ជាមុន ទើបធ្វើកសិកម្មមិនខាត​

ខេត្តកណ្តាល​៖ ឯកឧត្តមបណ្ឌិត កៅ ថាច​ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ​អភីវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាព្រឹកថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២៦នេះ បានពន្យល់ណែនាំប្រជាកសិករជាង​៥០០នាក់ នៅស្រុកលើកដែក ខេត្តកណ្តាល​ ឱ្យខិតខំស្វែងយល់ឱ្យបានច្បាស់លាស់អំពីថ្លៃដើមផលិត ដើម្បីធ្វើយ៉ាងណាចៀសវៀងនូវការខាតបង់ណាមួយនៅពេលលក់កសិផលរបស់ខ្លួន។ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ណែនាំបែបនេះ  ក្នុងពិធីជួបសំណេះសំណាល​ប្រជាកសិករ និងមន្ត្រីមូលដ្ឋានជាង៥០០នាក់​ នៅក្នុងបរិវេណ​សាលាស្រុកលើកដែក​ ដោយមានការអញ្ចើញចូលរួមជាកិត្តិយស​ពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាល​រងនៃគណៈអភិបាល​ខេត្តកណ្តាល លោក ចាប ច័ន្ទវិទ្យា អភិបាល​នៃគណៈអភិបាល​ស្រុកលើកដែក​ ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្មខេត្ត រដ្ឋបាល​ស្រុកស្អាង ការិយាល័យកសិកម្ម​ស្រុក មេឃុំ​ទូទាំងស្រុក មេភូមិគ្រប់ភូមិ រួមនិងកសិករប្រមាណ​៥៣៩នាក់​ផ្សេងទៀត​។ ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ក្នុងនាមជា​ប្រធាន​សមាគមបណ្តាញកសិករតេជោ និងក្នុងនាមជាប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ សម្រាប់​បម្រើដល់គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ បានឱ្យដឹងថា​ បងប្អូនប្រជាកសិករជួបការលំបាក​ធំៗមួយចំនួន៖ ទី​១) បងប្អូន​កសិករ​ខ្វះដើមទុន​សម្រាប់ធ្វើការងារកសិកម្ម​, ទី២) បងប្អូនកសិករ​ធ្វើកសិកម្ម​បាន​ផលហើយ​លក់មិនសូវដាច់​ និងបានតម្លៃទាបនិង ទី៣) ការធ្វើកសិកម្មរបស់បងប្អូន​ក្នុងរដូវខ្លះបាន​ផលច្រើន និងពេលខ្លះ​ពុំសូវ​បានផល​ ហើយ​ប្រឈម​ជាមួយនិងការប្រែប្រួលអាកាសធាតុ​។ […]

698928568_1436076968562587_1188719781760187970_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ស្រុកកៀនស្វាយ ខេត្តកណ្តាល៖  នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ ក៏មានការចូលរួមពីឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល, មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះ ក្នុងគោលបំណងធំបំផុត គឺចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោ ដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករ។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផល ដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សារ រួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រ ឬជាយន្ត ដើម្បីការពារពីការរំលោភបំពានណាមួយផងដែរ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ […]

photo_2026-05-13_08-38-39
តម្បាញក្រមាកំពុងក្លាយជាមុខរបររកប្រាក់ចំណូលសំខាន់មួយរបស់ជនជាតិព្នង

ដោយ រស្មី មណ្ឌលគិរី៖ តម្បាញក្រមាបានក្លាយជាមុខរបរមួយដ៏សំខាន់ ក្នុងចំណោមមុខរបរដទៃទៀតដែលក្រុមជនជាតិភាគតិចព្នងរស់នៅខេត្តមណ្ឌលគិរី បានបង្កើតឡើងសម្រាប់រកចំណូលក្នុងក្រុមគ្រួសាររបស់ពួកគាត់អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ អ្នកស្រី ច្រា អៀ ជាប្រធានក្រុមតម្បាញក្រមា ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ចាប់តាំងតែពីការរៀនតម្បាញក្រមា ឆ្នាំ២០២៣មក ឃើញថា ក្រុមអ្នកភូមិជាច្រើនបានចេះជំនាញនេះច្បាស់លាស់ ហើយអាចរកប្រាក់ចំណូល តាមរយៈការលក់ក្រមាជាបន្តបន្ទាប់។ ប្រាក់ចំណូលបានមកពីការត្បាញក្រមា បានចូលរួមកាត់បន្ថយការចំណាយក្នុងជីវភាព ហើយអាចដោះស្រោយឱ្យកូនទៅរៀន។ ការងាររបស់ដូនតានេះបានកំពុងជួយស្រ្តីក្នុងការរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ដោយមិនចាំបាច់ចាកចេញទៅប្រកបរបរទីឆ្ងាយ។ អ្នកស្រីបន្តទៀតថា ក្រុមស្ត្រី ដែលត្បាញក្រមានៅក្នុងភូមិ ត្រូវបានបណ្តុះបណ្តាលជំនាញពីគ្រូតម្បាញមកពីខេត្តតាកែវ ដែលមានជំនាញច្បាស់លាស់ណាស់ ដោយមានសមាជិក១៥នាក់ បានកំពុងតែត្បាញនៅតាមផ្ទះ។ ការចាប់យកមុខរបតម្បាញនេះ បាននិងកំពុងជួយសម្រាលបន្ទុកស្វាមីមួយភាគ ដែលធ្លាប់ជាជន្ទល់សំខាន់ក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារនាពេលកន្លងមក។ បើតាមការបញ្ជាក់របស់អ្នកស្រី ច្រា អៀ ឱ្យដឹងទៀតថា តម្បាញក្រមានេះ ត្រូវបានធ្វើការណែនាំប្រាប់ពីគ្រូបណ្តុះបណ្តាលត្រឹមត្រូវ ដោយក្នុងនេះ ក្រមាខ្លះមានបណ្តោយ១,៨ម៉ែត្រ និងទទឹង៨០សង់ទីម៉ែត្រ។ លោក នេត្រ វិបុល នាយករងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS)បានប្រាប់ ARDBថា អង្គការរបស់លោកបានចូលរួមគាំទ្រដល់ស្ត្រី ដើម្បីទទួលចំណូលពីតម្បាញនៅភូមិពូតាំង និងភូមិពូរ៉ាង ខេត្តមណ្ឌលគិរី […]

Durian-Season-April-2026-Penang
រដូវទុរេនម៉ាឡេស៊ីចាប់ផ្តើមប្រមូលផលឆាប់ជាងឆ្នាំមុន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិត

គូឡាឡាំពួរ៖ រដូវប្រមូលផលផ្លែទុរេននៅប្រទេសម៉ាឡេស៊ីកំពុងដំណើរការ បន្ទាប់ពីមានអាកាសធាតុក្តៅនិងស្ងួតរយៈពេលយូរនៅដើមឆ្នាំ២០២៦នេះ ដោយការផ្គត់ផ្គង់ចាប់ផ្តើមទៅដល់ទីផ្សារក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។ យោងតាមរបាយការណ៍ក្នុងស្រុក ពូជទុរេនផ្តល់ផលដើមរដូវ រួមមាន ឌី៦០៤ (D604) លីប៉ាន (Lipan) និងពូជមូសាង ឃីង (Musang King)។ ពូជទុរេនឌី៦០៤ ដែលជាពូជកូនកាត់មានប្រភពមកពីតំបន់ បាលីក ពូឡៅ (Balik Pulau) នៃកោះប៉េណាំង (Penang)​ ប្រទេសម៉ាឡេស៊ី និងបានណែនាំឱ្យដាំដុះនៅឆ្នាំ១៩៨៧ គឺជាពូជដំបូងគេ តែងតែមានទម្ងន់ជាង២គីឡូក្រាមក្នុងមួយផ្លែ។ អ្នកលក់ផ្លែទុរេនម្នាក់ បាននិយាយថា លក្ខខណ្ឌអាកាសធាតុបានជះឥទ្ធិពលដល់គុណភាពផ្លែឈើ។ កង្វះខាតភ្លៀងនៅឆ្នាំនេះ បានធ្វើឱ្យផ្លែទុរេនកាន់តែមានរសជាតិ។ រដូវប្រមូលផលនេះអាចមានរយៈពេលវែងជាងឆ្នាំមុន។ ទោះបីជាមានការចាប់ផ្តើមប្រមូលផលដំបូងក៏ដោយ ក៏ទីផ្សារនៅមានទំហំតូចនៅឡើយ។ ផ្លែទុរេន ដែលអាចរកទិបាននាពេលបច្ចុប្បន្ន រួមមានពូជ ឌី៦០៤, លីប៉ាន, លីប៉ាន បារ៉ា (Lipan Bara) ខ្ញីលឿង (Yellow Ginger) កាព្រី (Capri) ឌី៦០០ (D600) និងពូជមូសាង​ ឃីង (Musang […]

កាលវិភាគផ្សព្វផ្សាយ