សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ

565661468_2358993554520929_5089567274365792881_n

ភ្នំពេញ៖ អាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២០ តុលា ឆ្នាំ២០២៥នេះ។

អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីទំហំ២,៦០០ហិកតា ក្រោមទុនវិនិយោគប្រមាណ ១,៥០០លានដុល្លារអាមរិក គឺមានវិសាលភាពដ៏ធំមហិមាយ៉ាងទំនើបល្អប្រណិត និងជាប់ចំណាត់ថ្នាក់ទី៩ ក្នុងចំណោមព្រលានយន្ដហោះអន្ដរជាតិធំៗមហិមាលើពិភពលោក ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាល ក្រោមអំណរសាទរពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងប្រពៃថ្លៃថ្លា។

ចំពោះការប្រសិទ្ធនាមឈ្មោះអាកាសយានដ្ឋានអន្ដរជាតិ “តេជោ” ដោយភ្ជាប់ “គោរមងារ” នេះ គឺពិតជាឆ្លុះបញ្ចាំងអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរយើងតាំងពីបុរាណ ពិសេសសម័យចក្រភពអង្គរដ៏រុងរឿងនៃយើង។ ព្រោះបើយើងមើលប្រវត្តិអាណាចក្រខ្មែរ កាលពីសម័យបុរាណយើងឃើញថា នាសម័យចេនឡាក្នុងរាជ្យព្រះបាទឦសានវម៌ទី១ ព្រះអង្គបានកសាងក្រុមប្រាសាទសំបូរព្រៃគុក ដើមស.វ.ទី៧ រាជធានីមានឈ្មោះថា​ “ឦសានបុរៈ” គឺជាព្រះនាមរបស់ព្រះអង្គផ្ទាល់។

ហេតុនេះចំពោះប្រពៃណីភ្ជាប់ព្រះបរមនាម ទុកជានិមិត្ដរូបសមិទ្ធផលធំៗប្រចាំអាណាចក្រដ៏ប្រពៃថ្លៃថ្លានេះ បានបន្ដមកដល់កូនចៅជំនាន់ក្រោយៗ មកដល់សម័យចក្រភពអង្គរដ៏រុងរឿងនៃយើងយ៉ាងរស់រវើក ដូចជាក្នុងរាជព្រះបាទយសោវរ្ម័នទី១ ទ្បើងគ្រងរាជ្យឆ្នាំ៨៨៩ ចុងស.វ.ទី៩ ព្រះអង្គបានកសាងប្រាសាទភ្នំបាខែង នៅលើភ្នំកណ្ដាលនៃចក្រភពអង្គរ, រាជធានីនាសម័យនោះមានឈ្មោះថា យសោធរបុរ  គឺជាព្រះនាមរបស់ព្រះអង្គផ្ទាល់ , បន្ទាប់មកទៀតព្រះអង្គបានជីកបារាយណ៍ សួគ៌ខាងកើត ដ៏ធំមហិមា គឺមានបណ្ដោយ៧,១២០គ.ម.និងទទឹង១,៧០០គ.ម. មានឈ្មោះថា “យសោធរតដាក” ដែលជាព្រះនាមរបស់ព្រះអង្គ ផ្ទាល់ផងដែរ។

លោក រ័ត្ន សណ្ដាប់ បានបន្ដថា បច្ចុប្បន្នបើយើងងាកទៅមើលបណ្តាប្រទេសមហាអំណាចជឿនលឿននានាលើពិភពលោក គេក៏បានប្រសិទ្ធនាមឈ្មោះ មេដឹកនាំរបស់គេ ដើម្បីទុកជានិមិត្ដរូបសមិទ្ធផលជាតិធំៗ ប្រចាំជាតិគេយ៉ាងប្រពៃថ្លៃថ្លាផងដែរ ដូចជាប្រទេសបារំាង អាកាសយានដ្ឋានអន្ដរជាតិ ហ្សាលឌឺហ្គោល (Charles de Gaulle) គឺជាឈ្មោះប្រធានាធិបតីរបស់គេផ្ទាល់, សហរដ្ឋអាមេរិក អាកាសយានដ្ឋានអន្ដរជាតិ ចន កេណ្ណេឌី (John F. Kennedy International Airport) គឺជាឈ្មោះប្រធានាធិបតីរបស់គេផ្ទាល់ ឬរហូតគេកំណត់យកប្រធានាធិបតីទី១ លោក ចច វ៉ាស៊ីនតោន  (George Washington) ឆ្នាំ១៧៨៩ ដោយចាត់ទុកជា “បិតារដ្ឋបុរស” គឺជាបុព្វបុរសដើមរបស់ជាតិគេទៀតផង។ ដូច្នេះចំពោះប្រពៃណីប្រសិទ្ធនាមឈ្មោះរបស់មេដឹកនាំរបស់ជាតិ ចារឹកជាសមិទ្ធផលធំៗប្រចំាជាតិ គឺជាការបណ្តុះស្មារតីស្រឡាញ់ជាតិមាតុភូមិ ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយចងចាំគ្រប់ៗជំនាន់ ដោយហេតុថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបិតារដ្ឋបុរសសន្ដិភាព នៃកម្ពុជរដ្ឋសម័យទំនើប៕


HKSrx5PbkAAttwg
នេប៉ាល់រឹតបន្តឹងច្បាប់នាំចូលផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ហាមផ្លែស្វាយឥណ្ឌា

កដ្ឋមណ្ឌូ៖ ប្រទេសនេប៉ាល់បានដាក់ចេញនូវតម្រូវការនាំចូលយ៉ាងតឹងរ៉ឹងសម្រាប់ផ្លែស្វាយស្រស់ពីប្រទេសចិន បន្ទាប់ពីការវិភាគហានិភ័យសត្វល្អិត ដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងការដាក់ឱ្យនៅដាច់ពីគេ និងថ្នាំសម្លាប់សត្វល្អិត។ លក្ខខណ្ឌថ្មីនេះ បានចូលជាធរមានកាលពីសប្តាហ៍មុន ក្នុងគោលបំណងការពារច្បាប់ស្តីអំសត្វល្អិតចង្រៃ ដែលមានហានិភ័យខ្ពស់ ព្រមទាំងរក្សាការនាំចូលក្រោមលក្ខខណ្ឌតម្រូវតាមភូតគាមអនាម័យតឹងរ៉ឹង។ យោងតាមមជ្ឈមណ្ឌលនេះ បានឱ្យដឹងថា សត្វល្អិតចងករៃជាង២៧ប្រភេទ ត្រូវបានកំណត់ឈ្មោះនៅក្នុងផ្លែស្វាយរបស់ចិន។ សត្វល្អិតប្រាំបីប្រភេទត្រូវបានចុះបញ្ជីរួចហើយថា ត្រូវបានហាមឃាត់នៅក្នុងច្បាស់របស់នេប៉ាល់ព្រោះវាបង្កហានិភ័យធ្ងន់ធ្ងរ ចំណែកសត្វល្អិត១៩ប្រភេទផ្សេងទៀត ត្រូវបានកំណត់អត្តសញ្ញាណថា ជាសត្វល្អិតបង្កហានិភ័យថ្មី។ តម្រូវការភូតគាមអនាម័យស្រដៀងគ្នានេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ការនាំចូលផ្លែចេក ផ្កាខាត់ណា ផ្លែប័រ គ្រាប់អាល់ម៉ុន និងផ្លែឪឡឹក។ មន្ត្រីនេប៉ាល់បាននិយាយថា វិធានការនេះមិនមែនជាការហាមឃាត់ការនាំចូលទេ ប៉ុន្តែមានគោលបំណងធានាថាផលិតផលនាំចូលត្រូវតែបំពេញតាមស្តង់ដារស្តីពីជីវសុវត្ថិភាពរបស់ប្រទេសនេប៉ាល់។ ប្រទេសនាំចេញត្រូវតែផ្តល់វិញ្ញាបនបត្រអនាម័យ ដែលបញ្ជាក់ថា ការដឹកជញ្ជូនបានអនុលោមតាមតម្រូវការនាំចូលរបស់ប្រទេសនេប៉ាល់ ហើយមិនមានសត្វល្អិត ដែលត្រូវបានកំណត់នៅក្នុងច្បាប់។ ការវិភាគហានិភ័យសត្វល្អិតរបស់នេប៉ាល់ បានវាយតម្លៃថា តើសត្វល្អិតទាំងនេះធ្លាប់មាននៅក្នុងប្រទេសនាំចេញឬទេ ចំណែកសមត្ថភាពរបស់សត្វល្អិតអាចឆ្លងរាលដាលនៅក្នុងស្រុក និងបង្កផលប៉ះពាល់សេដ្ឋកិច្ច និងបរិស្ថានដែរឬទេ។ មជ្ឈមណ្ឌលគ្រប់គ្រងចត្តាឡីស័កដំណាំ និងថ្នាំសម្លាប់សត្វល្អិត របស់ប្រទេសនេប៉ាល់ បានបញ្ចប់ការវិភាគហានិភ័យលើកសិផលនាំចូលពីបរទេសប្រមាណពី៤០០ ទៅ៥០០មុខ ហើយការវាយតម្លៃបន្ត។ ពាក្យស្នើសុំនាំចូលត្រូវបានដំណើរការតាមរយៈប្រព័ន្ធច្រកចេញចូលតែមួយ របស់ប្រទេសនេប៉ាល់។ ការដឹកជញ្ជូនត្រូវឆ្លងកាត់ការត្រួតពិនិត្យរាងកាយ និងការយកគំរូនៅតាមច្រកព្រំដែន ដោយការធ្វើតេស្តមន្ទីរពិសោធន៍ត្រូវបានអនុវត្តនៅកន្លែងកំណត់ច្បាស់លាស់។ ការដឹកជញ្ជូនណាមួយ ដែលត្រូវាបនរកឃើញថា មានសត្វល្អិតចង្រៃដូចច្បាប់បានហាម ត្រូវតែប្រគល់ទៅប្រភពដើមញ ឬបំផ្លាញស្របតាមច្បាប់របស់ជាតិ។ […]

758501482_1334825982104727_7169261848507165363_n
រដ្ឋមន្ត្រីអប់រំជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ចងក្រងគំរូអាជីវកម្មកសិកម្មជាសៀវភៅសម្រាប់សាលារៀន និងគ្រឹះស្ថានសិក្សាស្រាវជ្រាវ

ដោយ នៅ ស៊ីវុត្ថា បាត់ដំបង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅក្នុងខេត្តបាត់ដំបង រៀបចំសរសេរ ចងក្រង និងផ្សព្វផ្សាយគំរូអាជីវកម្មកសិកម្មជាសៀវភៅគំរូ ដើម្បីឱ្យសាលារៀន និងគ្រឹះស្ថានសិក្សានានា អាចយកទៅសិក្សាស្រាវជ្រាវ និងអភិវឌ្ឍបន្ថែមលើបច្ចេកទេសកសិកម្ម ឆ្ពោះទៅរកការអភិវឌ្ឍអាជីវកម្មកសិកម្មទំនើប នាពេលអនាគត។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ធ្វើទស្សនកិច្ច និងពិនិត្យសកម្មភាពការងារដាំដុះនៅសហគមន៍កសិកម្មតាសីសាមគ្គី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញកសិកម្មតាសី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ការធ្វើកសិកម្មតាមបែបប្រពៃណីតែមួយមុខមិនអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍នាពេលបច្ចុប្បន្នបានទេ ដូចគ្នានឹងការរៀនត្រឹមទ្រឹស្តីតែមួយមុខក៏មិនអាចដោះស្រាយបញ្ហាជាក់ស្តែងបានដែរ។ ដូច្នេះ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្តែង តាមរយៈការពង្រឹងទំនាក់ទំនងរវាងសាលារៀន សាកលវិទ្យាល័យ កសិដ្ឋាន និងសហគមន៍កសិកម្ម។ ឯកឧត្តមបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានគោលបំណងជំរុញការផ្សារភ្ជាប់ការអប់រំនៅក្នុងថ្នាក់រៀន ទៅនឹងការអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន និងសហគមន៍ ដើម្បីលើកកម្ពស់គុណភាពធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ […]

image_2026-07-28_09-33-18
ទីម័រខាងកើតងាកទៅរកវៀតណាម ដើម្បីពង្រឹងសន្តិសុខស្បៀង និងនេសាទ

ឌីលី៖ ប្រទេសវៀតណាម និងប្រទេសទីម័រខាងកើត បានឯកភាពគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀង ជលផល ការអភិវឌ្ឍជនបទ និងការបណ្តុះបណ្តាលធនធានមនុស្ស ស្របពេលប្រទេសទីម័រខាងកើត ព្យាយាមពង្រឹងផលិតកម្មក្នុងស្រុក និងបង្កើតការងារបន្ថែមទៀត។ ភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត លោក ផាម ប៊ិញដាំ (Pham Binh Dam) បានជួបជាមួយឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត លោក ម៉ារីយ៉ាណូ អាសាណាមី សាប៊ីណូ លូប៉េស (Mariano Assanami Sabino Lopes) នៅទីក្រុងដីលី (Dili) ប្រទេសទីម័រខាងកើត កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីវិធានការនានាសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រីទីម័រខាងកើត ដែលជារដ្ឋមន្ត្រីករសួងសម្របសម្រួលកិច្ចការសង្គម និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលំនៅឋានសហគមន៍ផងដែរនោះ បានឱ្យដឹងថា បច្ចុប្បន្នទីម័រខាងកើតផលិតស្បៀងអាហារក្នុងស្រុកបានប្រមាណតែ៤០ភាគរយប៉ុណ្ណោះនៃតម្រូវការក្នុងប្រទេស។ ដូច្នេះ ការពង្រឹងផលិតកម្មកសិកម្ម គឺពិតជាមានសារសំខាន់ ព្រោះមិនត្រឹមតែដើម្បីបង្កើនភាពគ្រប់គ្រាន់ផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីសម្រេចបាននូវគោលដៅសេដ្ឋកិច្ចសង្គមកាន់តែទូលំទូលាយ រួមមាន អាហារូបត្ថម្ភកាន់តែប្រសើរ ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ និងប្រាក់ចំណូលកាន់តែមានស្ថិរភាពសម្រាប់គ្រួសារនៅតាមជនបទ។ ចំណែកលោកភារធារីវៀតណាមប្រចាំនៅប្រទេសទីម័រខាងកើត បាននិយាយថា ការចែករំលែកបទពិសោធន៍អំពីការអភិវឌ្ឍរបស់វៀតណាម កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិសុខស្បៀងអាចទទួលបានជោគជ័យដោយឈរលើមូលដ្ឋាននៃការបំពេញបន្ថែម។ ក្នុងរយៈពេលខ្លី […]

image_2026-07-28_14-17-05
សមាគមវារីវប្បករនៅកម្ពុជា អំពាវនាវដល់ស្ថាប័នពាក់ព័ន្ធឱ្យមានវិធានការបន្ទាន់ ក្រោយពីតម្លៃកង្កែបសាច់ក្នុងស្រុកធ្លាក់ចុះខ្លាំង

ដោយ ឡុង សារេត ភ្នំពេញ៖ យោងតាមសមាគមវារីវប្បករនៅកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធមានវិធានការបន្ទាន់ ព្រោះតម្លៃកង្កែបសាច់មានការធ្លាក់ចុះខ្លាំង ចាប់តាំងពីខែមេសា ឆ្នាំ២០២៦ ពីតម្លៃជាង៧ ០០០រៀល មកដល់៥ ០០០រៀលក្នុងមួយគីឡូក្រាម គិតត្រឹមដើមសប្តាហ៍ទី៣ នៃខែកក្កដា ឆ្នាំ២០២៦។ សមាគមបញ្ជាក់ថា តម្លៃកង្កែបសាច់ធ្លាក់ចុះ ដោយសារអ្នកប្រមូលទិញកង្កែបសាច់ក្នុងស្រុកបានទម្លាក់តម្លៃទៅតាមតម្លៃកង្កែបនាំចូល។ ទាក់ទងនិងការធ្លាក់ចុះតម្លៃកង្កែបសាច់នេះ លោក គង់ គឹមឆាវ អ្នកចិញ្ចឹមកង្កែប និងជាប្រធានក្រុមអ្នកចិញ្ចឹមកង្កែប នៅស្រុកបា្រសាទបាគង ខេត្តសៀមរាប បានយល់ឃើញថា ការធ្លាក់ចុះតម្លៃកង្កែបសាច់នៅក្នុងតំបន់មួយរយៈចុងក្រោយនេះ បណ្តាលមកពីកក្តាធំៗ។ ទី១)ដោយសារការនាំចូលកង្កែបសាច់ច្រើនហួសហេតុពេក ស្របពេលកសិករនៅក្នុងស្រុកចិញ្ចឹមកង្កែបបានច្រើនជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។ ទី២) កង្កែកចិញ្ចឹមដោយកសិករក្នុងស្រុក មានរដូវចិញ្ចឹម។ ដូច្នេះការប្រមូលផលមានច្រើនក្នុងពេលដូចគ្នា ធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ចូលទីផ្សារ ខណៈពេលនៅក្នុងខេត្តសៀមរាប ខ្សត់ភ្ញៀវទេសចរណ៍ចូលមកកម្សាន្តធ្វើឱ្យការលក់កង្កែបមិនសូវបានច្រើន។ បើយោងតាមលោក គង់ គឹមឆាវ, កាលពីដើមខែកក្កដា កសិករជាសមាជិកចិញ្ចឹមកង្កែបសាច់នៅក្នុងតំបន់លក់បានថ្លៃ៦ ០០០រៀល ហើយសមាជិកខ្លះនៅតំបន់ឆ្ងាយលក់បានថ្លៃប្រមាណ៥ ៥០០រៀល ក្នុងមួយគីឡូក្រាម ហើយតម្លៃនេះសម្រាប់កសិករមិនទទួលបានផលចំណេញនោះទេ។ លុះត្រាតែលក់បានថ្លៃចាប់ពី៦៥០០រៀលឡើងទៅ ទើបរកបានប្រាក់ចំណេញ។ លោកលើកឡើងថា […]

កាលវិភាគផ្សព្វផ្សាយ