ផ្សារចុងសប្តាហ៍ខេត្តតាកែវ​ ចូលរួមជំរុញ​ផលិតផល​របស់កសិករ​​ខ្នាតតូច​ ទទួលបាន​ការគាំទ្រពី​អ្នកប្រើប្រាស់​​ក្នុងស្រុក

IMG_1395

ដោយ ឡុង សារេត

តាកែវ៖ ក្រោយពីអាក់ខាន​អស់រយៈពេលជាច្រើនឆ្នាំ​​​, មន្ទីរពាណិជ្ជកម្មខេត្តតាកែវ បាន​បើកឱ្យសាកល្បង​ផ្សារចុងសប្តាហ៍​​ឡើងវិញ​ជាថ្មី​ចំនួន​១០ស្តង់ កាលពីថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៥​​ នៅទល់មុខសាលមហាស្រព​ខេត្តតាកែវ​​ ​ដើម្បី​ផ្តល់ឱ្យកាស​ដល់ផលិតករ​ខ្នាតតូចនៅក្នុងស្រុក​បាន​ដាក់តាំងលក់ផលិតផល​របស់ខ្លួន​ឆាប់ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងាស្រុក​។​

លោក សុខគឹម យូហេង ប្រធានការិយាល័យអភិវឌ្ឍន៍​អាជីវកម្ម​នៃមន្ទីរពាណិជ្ជកម្ម​ខេត្តតាកែវ និងជា​មន្ត្រីបង្គោល​សម្រាប់​​អនុវត្ត​គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូចហៅថា អេមស៍ បានប្រាប់ឱ្យ​ ARDB TVដឹងថា​​ ផលិតផលដែលយកមកដាក់តាំង​លក់នៅផ្សារចុងសប្តាហ៍​ពេលនេះ គឺមានការសម្រិតសម្រាំងចេញពីគម្រោង ​​​តាមរយៈ​ក្រុមផលិត និងចង្កោមផលិត​​ ក្នុងនោះ​មានទាំងលក់ទិញ អ្នកផ្គត់ផ្គង់ធាតុចូល និងអ្នកផ្តល់សេវាកម្មផ្សេងៗ​។

លោកបន្តថា “ក្រុមអ្នកផលិតក៏ដូចជា​ចង្កោម​អ្នកផលិត ដែលយើងប្រមូលផលិតផលពួកគាត់មកដាក់តាំងលក់នៅចុងសប្តាហ៍ជាថ្មីវិញនេះ គឺយើងបានដឹង​អំពីសាវតាពិតប្រាកដ​។ មានន័យថា ដឹងទាំងគ្រាប់ពូជ​យកទៅដាំ​ ​ការផ្គត់ផ្គង់បច្ចេកទេស​  ​ការប្រើប្រាស់ជី​ និងការរៀបចំវេចខ្ចប់ផ្សេងៗ គឺស្ថិតនៅក្នុងរង្វង់​នៃ​គម្រោងផលិតទាំងអស់​។ ដូច្នេះផលិតផល​ ដែលបាន​យកមកដាក់លក់នៅផ្សារចុងសប្តាហ៍នេះ ​គឺ​មានសុវត្ថិភាព​១០០ភាគរយ​”។​

បើតាម​មន្ត្រីបង្គោលសម្រាប់​​អនុវត្ត​គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច​​ថា ផ្សារចុងសប្តាហ៍ខេត្តតាកែវ​ពីមុន មានការ​​ដាក់តាំងបង្ហាញផលិតផលរបស់កសិករខ្នាតតូច​នៅជិតផ្សារណាត់​ តែសម្រាប់គម្រោងសាកល្បងឡើងវិញ​ថ្មីនេះ​ ទទួលបានការអនុញ្ញាតពី​អភិបាល​ខេត្ត​​​ ឱ្យដាក់នៅទីតាំងសាធារណៈនៅទល់មុខសាលមហោស្រព​ខេត្តតាកែវ​។​ ផ្អែកលើទីតាំង​ ដែលភ្ញៀវទេសចរណ៍​តែងមកកម្សាន្តនេះ គម្រោង​មានការរំពឹងទុកថា ​អាច​ទាក់ទាញប្រជាពលរដ្ឋ​ ដែលនិយម​គាំទ្រ និងប្រើប្រាស់ផលិតផល​ខ្មែរ​ក្នុងខេត្ត​បានកាន់តែច្រើន​នៅគ្រាបន្ទាប់​។​​

លោក សុខគឹម យូហេង​ មានសុទិដ្ឋិនិយមថា​ ​“ការបើកសាកល្បង​ផ្សារចុងសប្តាហ៍ខេត្តតាកែវ​ឡើងវិញ​ក្នុងរយៈពេល​៣ខែ​ចុងក្រោយនៃឆ្នាំ​២០២៥​នេះ គម្រោងរំពឹងទុក​គឺ​នឹងទទួលបានជោគជ័យ​១០០ភាគរយ ដោយសារតែ​ផលិតផល ដែលយើងយកមកដាក់តាំងនេះ គឺ​ជាផលិតផលរបស់ខេត្តតាកែវ ផលិតដោយប្រជាពលរដ្ឋក្នុងខេត្តតាកែវ​ ដែលគិតដល់សុខភាព សុវត្ថិភាព​របស់អ្នកប្រើប្រាស់​”។

អ្នកស្រី សេម សុវណ្ណនី​ ប្រធាន​សហគមន៍កសិកម្ម​ពន្លឺសរីរាង្គ​នៅឃុំពេជ្រសារ ស្រុកកោះអណ្តែត​ខេត្ត​តាកែវ​ ដែលបានយក​អង្ករសែនក្រអូប​រួមនឹងជីទឹក ជីគ្រាប់ ដែល​ផលិតឡើងដោយវត្ថុធាតុដើមក្នុងស្រុក​ផ្ទាល់​ មានការជឿជាក់ថា ​​​ផ្សារចុងសប្តាហ៍ថ្មីនេះ​នឹងចូលរួមផ្តល់អត្ថប្រយោជន៍​ដល់សហគមន៍​ តាមរយៈអ្នកប្រើប្រាស់​ក្នុងស្រុក​បានស្គាល់តែច្បាស់​អំពីផលិតផល​។​

​        អ្នកស្រី​បាននិយាយថា​ “នៅថ្ងៃអនាគត​ខ្ញុំរំពឹងថា ប្រជាពលរដ្ឋក្នុងស្រុកនឹងទទួលស្គាល់ ក៏ដូចជួយ​គាំទ្រផលិតផលក្នុងស្រុក​ទាំងអស់គ្នា។ បើយើងអត់បើកផ្សារចុងសប្តាហ៍​ គឺកសិករមិនបានស្គាល់ផលិតផលក្នុងស្រុកនោះទេ​។​ ទោះបី​ការសាកល្បង​​បើកនៅពេល​ដំបូងៗ​មានអ្នកមកគាំទ្រតិចតួចក៏គឺយើងមានឱកាសមួយ​ឱ្យអ្នកប្រើប្រាស់​​ និងកសិករ​បាន​យល់ដឹងច្បាស់​លាស់​ពី​ផលិតផលរបស់សហគមន៍ ដែលផលិតដោយកសិករ​ក្នុងស្រុក​ផ្ទាល់​”។​

ទាក់ទងនិងបើកឡើងវិញនូវផ្សារចុងសប្តាហ៍ខេត្តតាកែវ​នេះ សូមទស្សនាការលើកឡើង​របស់លោក ​ សុខគឹម យូហេង​​ ប្រធានការិយាល័យអភិវឌ្ឍន៍​អាជីវកម្ម​នៃមន្ទីរពាណិជ្ជកម្ម​ខេត្តតាកែវ និងជា​មន្ត្រីបង្គោល​សម្រាប់​​អនុវត្ត​គម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច ​(អេមស៍)​៕

​


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ