សមាគមបណ្តាញកសិករអាស៊ី មកពីបួនប្រទេស ធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវមានភាពធន់

IMG_1063

ដោយ ឡុង សារេត

ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបិទបញ្ចប់កម្មវិធីផ្សព្វផ្សាយជាផ្លូវការនៅគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥,សមាគមបណ្តាញកសិករ និងធម្មជាតិ(FNN)នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំសមាគមបណ្តាញកសិករអាស៊ី មកពីបួនប្រទេស រួមនិងអង្គការដៃគូជាតិ អន្តរជាតិ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធមួយចំនួនបានធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ នៅភូមិថ្លុកជ្រៅ ឃុំពេជចង្វារ ស្រុកបរិបូរណ៌ និងនៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

មានមតិនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ លោក ប៉ាន សុភាព នាយកប្រតិបត្តិសមាគមបណ្តាញកសិករនិងធម្មជាតិ បានថ្លែងអំណរគុណដល់តំណាងអង្គការជាតិ អន្តរជាតិរួមនិងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួម។

លោកថាការបើកឱ្យប្រើប្រាស់ជាផ្លូវការនូវគម្រោងគ្រាប់ពូជមានភាពធន់សម្រាប់កសិករ  និងដំណើរទស្សនៈកិច្ចសិក្សាថ្នាក់តំបន់នាពេលនេះ ដើម្បីបង្ហាញពីឆន្ទៈរួមគ្នាមួយ ដែលអាចជួយដល់សហគមន៍កសិកម្មទំនើប ខេមស៊ីដ តំណាងឱ្យតួអង្គកសិករ​ ដែលជាអ្នកផលិតពូជស្រូវ តាមរយៈការគាំទ្រពីគម្រោងរបស់ FFORA។

លោក ប៉ាន សុភាព គូសបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំសមាគមបណ្តាញកសិករ និងធម្មជាតិ យើងនឹងធ្វើកិច្ចសហការឱ្យបានស៊ីជម្រៅជាមួយមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ក៏ដូចជាក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ដើម្បីជួយអភិវឌ្ឍសហគមន៍កសិកម្មទំនើប ខេមស៊ីដ មួយនេះឱ្យក្លាយទៅជាសហគមន៍ផលិតពូជគំរូល្អមួយនៅក្នុងប្រទេសកម្ពុជា ”។

លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា លោកមានសេចក្តីសោមនស្សរីករាយចំពោះការសហការ  និងអរគុណដល់ម្ចាស់ជំនួយទាំងអស់ ដែលបានមកទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ។ ក្នុងនាមមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សូមស្វាគមន៍ និងសហការយ៉ាងរីករាយដើម្បីធ្វើការអភិវឌ្ឍទៅលើផលិតកម្មពូជ និងផលិតកម្មផ្សេងៗ ឱ្យមានសមត្ថភាពអាចផលិតដោយធ្វើយ៉ាងណាឱ្យពូជរបស់កសិករកាន់តែល្អប្រសើរ។

នៅចំពោះមុខ សមាគមបណ្តាញកសិករទាំងបួនប្រទេសមកពីក្នុងតំបន់, តំណាងក្រុមប្រឹក្សាឃុំពេជចង្វារ នៃសហគមន៍កសិកម្មទំនើប ខេមស៊ីដ បានបង្ហាញក្តីសប្បាយរីករាយចំពោះការគាំទ្រទាំងធនធានបច្ចេកទេស និងហិរញ្ញវត្ថុនេះ ឆ្លៀតពេលនោះលោកបានសំណូមពរដល់ភាគីពាក់ព័ន្ធទាំងអស់៖(១)សូមចូលរួមជួយដល់សហគមន៍ ខេមស៊ីដ ឱ្យដំណើរការទៅប្រកបដោយជោគជ័យ, (២)សំណូមពរដល់អ្នកពាក់ព័ន្ធ ពិសេសមន្ទីរកសិកម្ម និងក្រសួងកសិកម្ម ធ្វើយ៉ាងណាជួយសម្របសម្រួលបញ្ហាទីផ្សារដើម្បីឱ្យតម្លៃស្រូវមានលំនឹង និងទី (៣)សូមមកទស្សនៈកិច្ចសិក្សាស្វែងយល់បន្ថែមទៀត ព្រោះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរនៅមូលដ្ឋានឃុំពេជចង្វារមិនសូវទទួលបានអ្វីដែលថ្មីនោះទេពាក់ព័ន្ធនិងការបង្កបង្កើនផលស្រូវ។

សូមជម្រាបជូនផងដែរថា, សមាគមបណ្តាញកសិករអាស៊ីមកពីបួនប្រទេស ធ្វើដំណើរទៅទស្សនៈកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ នៅភូមិថ្លុកជ្រៅ ឃុំពេជចង្វារ ស្រុកបរិបូរណ៌ និងនៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង មានមកពីប្រទេស ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រខាងកើត៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ