សមាគមបណ្តាញកសិករ និងធម្មជាតិ ផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”ដើម្បីពង្រឹងការផលិតពូជនៅក្នុងស្រុក

IMG_9864 (2)

ដោយ ឡុង សារេត

ខេត្តកំពង់ឆ្នាំង៖ សមាគមបណ្តាញកសិករ និងធម្មជាតិ ហៅកាត់ FNNរួមជាមួយអង្គការដៃគូ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានរៀបចំកម្មវិធីផ្សព្វផ្សាយជាផ្លូវការអំពីគម្រោង “គ្រាប់ពូជមានភាពធន់សម្រាប់កសិករ”,ការជំរុញប្រព័ន្ធគ្រាប់ពូជស្រូវក្នុងស្រុកនៅប្រទេសកម្ពុជា និងអាស៊ី និងការធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីកសិករទៅកសិករសម្រាប់ប្រព័ន្ធគ្រាប់ពូជស្រូវ។

ពិធីនេះ ត្រូវបានធ្វើឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីកសិករប្រមាណ៨០នាក់។

លោក ប៉ាន សុភាព នាយកប្រតិបត្តិនៃសមាគមបណ្តាញកសិករ និងធម្មជាតិ បានឱ្យដឹងថា កម្មវិធីនេះចែកចេញជាពីរ គឺទី១ ការផ្សាយជាផ្លូវការអំពីគម្រោង គ្រាប់ពូជមានភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករ ដែលមានការគាំទ្រមូលនិធីអង្គការកសិករ និងការស្តារឡើងវិញ (FFORA)តាមរយៈបណ្តាញកសិករអាស៊ី។ សមាគមបណ្តាញកសិករ និងធម្មជាតិ ធ្វើការជាមួយសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដ និងទី២ ដំណើរទស្សនកិច្ចសិក្សារបស់កសិករអាស៊ី ដែលជាបណ្តាញសមាគមកសិកររបស់ FNNនៅកម្ពុជា។

ទាក់ទងនិងគម្រោងគ្រាប់ពូជមានភាពធន់សម្រាប់កសិករ, លោក ប៉ាន សុភាព បានចាត់ទុកជាគម្រោងសំខាន់មួយ ព្រោះវាបានផ្តោតជាចម្បងទៅលើការផលិតពូជដោយខ្លួនឯង ដើម្បីមានឯករាជភាពលើពូជស្រូវ តាមរយៈការផលិតពូជស្រូវក្នុងស្រុក។

លោកបន្តថា ខេមស៊ីដ គឺជាសហគមន៍កសិកម្មទំនើបមួយ នៅក្នុងចំណោមសហគមន៍ទំនើបរបស់រាជរដ្ឋាភិបាល ដែលទើបបង្កើតឡើងថ្មីៗ។ សម្រាប់គម្រោងផលិតពូជស្រូវនេះ ទីមួយ នឹងផ្តល់ឱកាសដល់កសិករនៅក្នុងសហគមន៍អាចពង្រីកការផលិតពូជស្រូវដោយខ្លួនឯង និងទីពីរ គម្រោងផលិតពូជស្រូវមានភាពធន់នេះ និងចូលរួមចំណែកទៅដល់ការអនុវត្តគម្រោងរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

លោក ប៊ុន សុធន់ នាយកប្រតិបត្តិសហគមន៍កសិកម្មផលិតពូជស្រូវ ខេមស៊ីដ បានឱ្យដឹងថា បច្ចុប្បន្ន ខេមស៊ីដ ធ្វើការងារពាក់ព័ន្ធនិងផលិតកម្មពូជស្រូវ ដោយធ្វើយ៉ាងណាឱ្យពូជស្រូវ ដែលចេញពីកន្លែងផលិតរបស់ខ្លួនមានភាពសុទ្ធល្អ និងមានតម្រូវការទីផ្សារឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ខណៈសព្វថ្ងៃ ខេមស៊ីដ មានសមត្ថភាពផលិតពូជ និងចែកចាយពូជនៅក្នុងប្រទេសកម្ពុជាបានរហូតដល់១១ខេត្ត។

លោកបានបន្តថា នាពេលកន្លងមកដោយសារសហគមន៍ខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ ការផលិតពូជស្រូវក្នុងមួយឆ្នាំបានតែ៣៥០តោនសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ។ តែថ្ងៃនេះដោយសារយើងទទួលបានឱកាសចូលរួមកម្មវិធីផ្សព្វផ្សាយអំពីគម្រោង គ្រាប់ពូជមានភាពធន់សម្រាប់កសិករ និងទទួលបានការបើកភ្លើងខៀវពីក្រសួងកសិកម្ម ក៏ដូចជាការជួយពីសមាគមបណ្តាញកសិករ និងធម្មជាតិ (FNN)ដែលបានមូលនិធិពីអង្គការជាដៃគូ។ ខេមស៊ីដនឹងកាន់តែមានសមត្ថភាពខ្ពស់ ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ពូជស្រូវនៅក្នុងប្រទេសកម្ពុជា ដែលនៅក្នុងរយៈពេលបីឆ្នាំ យើងមានផែនការផលិតឱ្យបាន១២០០តោន។

សូមទស្សនា ការលើកឡើងរបស់លោក ប៉ាន សុភាព នាយកប្រតិបត្តិនៃ សមាគមបណ្តាញកសិករនិងធម្មជាតិ និងលោក ប៊ុន សុធន់ នាយកប្រតិបត្តិសហគមន៍កសិកម្មផលិតពូជស្រូវខេមស៊ីដ (វីដេអូទី២)

សូមជម្រាបជូនថា ពិធីផ្សព្វផ្សាយជាផ្លូវការគម្រោងគ្រាប់ពូជមានភាពធន់របស់កសិករនេះ សហការរៀបចំដោយសមាគមបណ្តាញកសិករ និងធម្មជាតិ, សមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (CFAP), សហព័ន្ធអង្គការកសិករកម្ពុជាដើម្បីអភិវឌ្ឍន៍ (FCFD), សមាគមបណ្តាញកសិករ និងទឹក (FWN), សមាគមសហព័ន្ធសហគមន៍ជំរុញសហគ្រាសកសិកម្មជាលក្ខណៈគ្រួសារ នៅកម្ពុជា(FAEC)និងសមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម (FACE Cambodia)និងទទួលថវិការៀបចំពីមូលនិធិសម្រាប់អង្គការកសិករ និងការស្តារឡើងវិញ (FFORA)តាមរយៈការសម្របសម្រួលពីបណ្តាញកសិករអាស៊ី (AFA)៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ