កូរ៉េខាងត្បូង​នឹង​​ចែកចាយ​កសិផល​តាមប្រព័ន្ធឌីជីថល ​នៅ​ឆ្នាំ​២០៣០ ដើម្បីកាត់បន្ថយចំណាយ

image_2025-09-19_10-50-49

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីពេលថ្មីៗកន្លងមកនេះ បានប្រកាសផែនការកាត់បន្ថយការប្រែប្រួលតម្លៃផលិតផលកសិកម្ម ត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ តាមរយៈការធ្វើឌីជីថលនៃខ្សែសង្វាក់ចែកចាយ។  យុទ្ធសាស្ត្រនេះនឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីកសិដ្ឋានទៅកាន់អ្នកប្រើប្រាស់ ដោយមានបំណងធានាបាននូវផលចំណេញសមរម្យសម្រាប់អ្នកផលិត និងការចំណាយទាបសម្រាប់អ្នកទិញ។

គោលបំណងសំខាន់នៃផែនការកែលម្អរចនាសម្ព័ន្ធការចែកចាយផលិតផលកសិកម្ម គឺជាការលក់ដុំផលិតផលកសិកម្មតាមអ៊ីនធឺណិត។  ជំនួសឱ្យការប្រមូលផ្តុំលំហូរតាមរយៈទីផ្សារលក់ដុំ ផែនការតភ្ជាប់រវាងកសិករ និងអ្នកប្រើប្រាស់ដោយផ្ទាល់តាមរយៈវេទិកាអនឡាញ។

បច្ចុប្បន្ននេះ តម្លៃចែកចាយមានចំនួនជិតពាក់កណ្តាលនៃតម្លៃអ្នកប្រើប្រាស់។  នៅឆ្នាំ ២០២៣ តម្លែចែកចាយតំណាងឱ្យ៤៩,២ភាគរយនៃតម្លៃសរុប។  អស្ថិរភាពតម្លៃក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងអាកាសធាតុមិនប្រក្រតីផងដែរ។  ជាឧទាហរណ៍ ការផលិតផ្លែប៉ោមបានធ្លាក់ចុះ ៣០ភាគរយ កាលពីឆ្នាំមុន ដោយសារការខូចខាតក្នុងអាកាសធាតុត្រជាក់ពេក និងកើតជំងឺ ដែលនាំឱ្យតម្លៃផ្លែប៉ោមលក់ដុំកើនឡើង៦២ភាគរយ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​និយាយ​ថា​ «​យើង​បាន​វិនិច្ឆ័យ​ថា ​ការ​បង្កើន​ប្រសិទ្ធភាព​ការ​ចែកចាយ ​គឺ​ចាំបាច់​ព្រោះ​អាកាសធាតុ​មិន​ប្រក្រតី​ក្លាយ​ជា​ទម្លាប់​»។

រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលបំណងពង្រីកទីផ្សារលក់ដុំតាមអ៊ីនធឺណិត ដែលបានចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ពីទំហំទឹកប្រាក់៧៣០លានដុល្លារ ក្នុងប្រតិបត្តិការបានកើនទៅដល់៥,១ពាន់លានដុល្លារ នៅឆ្នាំ២០៣០។ វានឹងស្មើនឹងពាក់កណ្តាលនៃការចែកចាយលក់ដុំទាំងអស់។  ការរឹតបន្តឹងការចូលនឹងត្រូវបានអនុវត្ត ដើម្បីអនុញ្ញាតឱ្យមានការចូលរួមពីកសិដ្ឋានខ្នាតតូច ហើយប័ណ្ណបញ្ចុះតម្លៃនឹងត្រូវបានផ្តល់ជូនសម្រាប់គ្របដណ្តប់លើផ្នែកដឹកជញ្ជូន និងទីផ្សារ។  ទម្រង់ប្រតិបត្តិការនឹងធ្វើពិពិធកម្មដើម្បីរួមបញ្ចូលការដេញថ្លៃផងដែរ។

ដើម្បីគាំទ្រការចែកចាយឌីជីថល មជ្ឈមណ្ឌលចែកចាយផលិតផលកសិកម្មឆ្លាតវៃចំនួន៣០០នឹងត្រូវបានបង្កើតឡើង ដែលមជ្ឈមណ្ឌលទាំងនេះនឹងប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យផលិតកម្ម និងដឹកជញ្ជូន និងស្លាកសម្គាល់ផលិតផល ដើម្បីតាមដានចលនារបស់ផលិតផល។  នៅឆ្នាំ២០៣០ រដ្ឋាភិបាលមានបំណងកាត់បន្ថយការប្រែប្រួលតម្លៃប្រចាំថ្ងៃសម្រាប់ដំណាំសំខាន់ៗ មានដូចជា ស្ពៃក្តោប និងផ្លែប៉ោម ពី៤២ភាគរយ មកនៅត្រឹម២១ភាគរយ  ឬតិចជាងនេះ ដើម្បីកាត់បន្ថយការប្រែប្រួលតម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំ ពី២០ភាករយ ឱ្យមកនៅត្រឹម១០ភាគរយ ឬតិចជាងនេះ ព្រមទាំងកាត់បន្ថយថ្លៃដើមចែកចាយ១០ភាគរយផងដែរ។

សាជីវកម្មលក់ដុំ ដែលដំណើរការមិនអាចបាត់បង់អាជ្ញាប័ណ្ណ ដោយមានការវាយតម្លៃប្រចាំឆ្នាំ ត្រូវធ្វើឡើងដោយគណៈកម្មាធិការ រួមទាំងអ្នកផលិត និងអ្នកប្រើប្រាស់។  ប្រព័ន្ធធានាតម្លៃដឹកជញ្ជូននឹងធានាថា កសិករទទួលបានយ៉ាងហោចណាស់ថ្លៃដឹកជញ្ជូន និងការវេចខ្ចប់ ប្រសិនបើតម្លៃដេញថ្លៃធ្លាក់ចុះខ្លាំង។

វិធានការផ្តោតលើអ្នកប្រើប្រាស់ រួមមានកម្មវិធីទូរស័ព្ទ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ដែលនឹងអនុញ្ញាតឱ្យអ្នកទិញទំនិញពិនិត្យមើលការប្រៀបធៀបតម្លៃក្នុងស្រុក ដូចជាស្ពៃក្តោបបូកគោដែលថោកបំផុតនាពេលបច្ចុប្បន្ននេះ ឬ តើពេលនេះជាពេលវេលាល្អសម្រាប់ទិញផ្លែប៉ោមបូកគោ ឬអត់។  ហាងលក់អាហារក្នុងស្រុកនឹងកើនឡើងពី៥០ទៅ៩០ នៅឆ្នាំ២០៣០ ហើយផ្សារសហគមន៍ក្នុងទីក្រុង-ជនបទថ្មីចំនួន១០នឹងបើកជារៀងរាល់ឆ្នាំ។

វិធានការបន្ស៊ាំនឹងអាកាសធាតុ រួមមានការត្រួតពិនិត្យពេលវេលាជាក់ស្តែងនៃលក្ខខណ្ឌដំណាំតាមរយៈយន្តហោះគ្មានមនុស្សបើក និងផ្កាយរណប ជាមួយនឹងការព្យាបាលប្រកបដោយប្រសិទ្ធភាព ប្រសិនបើសត្វល្អិត ឬជំងឺត្រូវបានរកឃើញនៅក្នុងកសិដ្ឋាន៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ