ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ “ខ្មែរធ្វើបាន”ចូលរួមពង្រឹងស្មារតីសាមគ្គីស្នេហាជាតិសំឡេងតែមួយ ជឿជាក់លើរាជរដ្ឋាភិបាល

photo_2025-09-26_18-43-55

ដោយ៖ ឡុង សារេត

ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ ខ្មែរធ្វើបាន ដែលផ្តួចផ្តើមដោយសហភាពសហព័ន្ធយុវជនកម្ពុជា មានរយៈពេលបីថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ រៀបចំឡើងក្នុងគោលបំណងចូលរួមប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ បន្តការជឿជាក់លើរាជរដ្ឋាភិបាល។

ថ្លែងនៅក្នុងពិពីបើកពិព័រណ៍ផលិតផលខ្មែរ, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា តបតាមសំណូមពរ និងការអំពាវនាវ ជាពិសេសដោយមើលឃើញពីចលនាជំរុញការគាំទ្រផលិតផលក្នុងស្រុក, សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំពិព័រណ៍នេះឡើងក្នុងគោលបំណងប្រមូលផ្តុំ ពង្រឹងស្មារតីសាមគ្គីស្នេហាជាតិជាសំឡេងតែមួយ ដោយបន្តការជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងគ្រប់រូបក្នុងការចូលរួមជំរុញការគាំទ្រ ពង្រឹងសមត្ថភាពផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ផលិតផល ដើម្បីបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ជំរុញកម្លាំងសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសដល់ពាណិជ្ជករ អាជិវករ សហគ្រិន ក្រុមហ៊ុនក្នុងស្រុកអាចដាក់តាំងបង្ហាញ និងផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួនបាន។

ជារួមព្រឹត្តិការណ៍ពិព័រណ៍នេះ គឺជាការបង្ហាញអំពីសមត្ថភាព និងសក្តានុពលរបស់កម្ពុជា ទាំងនៅក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត ដើម្បីនាំមកនូវការរួបរួមគ្នាជំរុញស្មារតីជាមួយពាក្យគន្លឹះថា ខ្មែរធ្វើបាន ក៏ដូចជាការបង្ហាញសំឡេងរួមរបស់យើង, បង្ហាញពីការសាមគ្គីភាពគាំទ្ររាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ ជាប្រមុខ និងវីរៈកងទ័ពរបស់យើងនៅជួរមុខ។

ពិព័រណ៍ផលិតផលខ្មែរ ផ្តោតលើប្រធានបទខ្មែរធ្វើបាន,ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុកមានរយៈពេលបីថ្ងៃ មានការចូលរួមពីក្រុមហ៊ុន សហគ្រាស សិប្បកម្មក្នុងស្រុកសរុប២៨៣ស្តង់ ដោយចែកជាប្រាំមួយតំបន់ ដើម្បីបង្កលក្ខណៈងាយស្រួលទស្សនា ដូចជាតំបន់ឧស្សាហកម្ម និងសិប្បកម្ម, តំបន់ពាណិជ្ជកម្ម និងសេវាកម្ម, តំបន់វិស័យកសិកម្ម តំបន់វិស័យសិប្បកម្ម តំបន់ម្ហូបអាហារ និងភេសជ្ជៈ និងតំបន់ផលិតផលចម្រុះ។ បន្ថែមពីការតាំងបង្ហាញនូវផលិតផលក្នុងស្រុក ក៏បាននាំមកទស្សនីយភាពចម្រុះដូចជាសួនកុមារ, ការសម្តែងសិល្បៈចម្រុះ, ការប្រគុំតន្ត្រី,ការចាប់រង្វាន់ ការតាំងបង្ហាញសត្វពាហនៈ រួមទាំងការជិះរទេះគោ ជិះរទេះសេះកម្សាន្តនៅក្នុងបរិវេណអគារតាំងពិព័រណ៍ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍សង្កត់ធ្ងន់ថា “ឆន្ទៈ មនសិការ និងការចូលរួមរបស់បងប្អូនទាំងអស់ ដែលបានគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាកំម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានជូនដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងផលិតករក្នុងស្រុក។ ដូច្នេះសូមលើកទឹកចិត្តដល់ផលិតករទាំងអស់ សូមខិតខំបន្ថែមទៀត ដើម្បីបង្កើនការផ្គត់ផ្គង់នូវផលិតផល និងសេវារបស់ខ្លួនឱ្យកាន់តែមានភាពចម្រុះ សម្បូរបែប ដែលគិតគូរទាំងលើបរិមាណ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុក។ ជាពិសេសបង្កើនការប្រើប្រាស់វត្ថុធាតុដើម ធាតុផ្សំនិងសម្ភារៈក្នុងស្រុកសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដើម្បីគាំទ្រឱ្យមានស្ថិរភាពសម្រាប់បង្កើតឱកាសការងារដល់ប្រជាជនយើង”។

ក្នុងឱកាសនេះដែរ, ឯកឧត្តម ហ៊ុន ម៉ានី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តជឿជាក់ ជំរុញការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានជាប់ជាប្រចាំ ដើម្បីលើកទឹកចិត្តដល់ផលិតករ ក្នុងស្រុកឱ្យមានការរីកលូតលាស់កាន់តែប្រសើរ។ សម្រាប់គ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទោះបីរៀបចំព្រឹត្តិការណ៍នេះជាលើកទី១ក៏ដោយ សហភាពសហព័ន្ធយុវជនកម្ពុជាប្តេជ្ញាចិត្តបន្តរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះជារៀងរាល់ឆ្នាំបន្តបន្ទាប់ទៀត ដើម្បីឱ្យស្របទៅតាមបុព្វហេតុរបស់ ស.ស.យ.ក.ផងដែរ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ