ដំណាំសាកវប្បកម្មរបស់អូស្ត្រាលី រកចំណូលដល់១៩ពាន់លានដុល្លារ ពីការនាំចេញទៅទីផ្សារអន្តរជាតិ

image_2025-09-15_13-52-29

ស៊ីដនី៖ វិស័យសាកវប្បកម្មរបស់ប្រទេសអូស្ត្រាលីត្រូវបានព្យាករណ៍ថា នឹងរក្សាបាននូវកំណើនប្រកបដោយស្ថិរភាព ដោយសារមានតម្រូវការក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអាស៊ី។

ការិយាល័យសេដ្ឋកិច្ច និងវិទ្យាសាស្ត្រកសិកម្ម និងធនធានអូស្ត្រាលី ប៉ាន់ប្រមាណតម្លៃសរុបនៃផលិតកម្មសាកវប្បកម្ម បានចំណូល១១,៩ពាន់លានដុល្លារ រវាងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ នឹងកើនឡើងដល់១២,៤ពាន់លានដុល្លារ រវាងចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។

ចំណូលមានមកពីផ្លែឈើ និងគ្រាប់ដំណាប់មានបរិមាណប្រហែល៤០ភាគរយ បន្លែ ស្រស់មាន៣៣ភាគរយ បណ្តុះកូនឈើ និងបណ្តុះដើមផ្កាមានចំនួន១៩ភាគរយ រួមជាមួយនឹងប្រភេទរុក្ខជាតិក្នុងតូចៗជាច្រើនទៀត។

ចំណែកបរិមាណផលិតកម្មវិញ ទទួលបានអំណោយផលលក្ខខណ្ឌលូតលាស់ ទោះបីជារាតត្បាតពីសត្វចង្រៃនៅតំបន់ភាគខាងត្បូង និងមានកម្ដៅខ្លាំងនៅក្នុងរដ្ឋឃ្វីនឡែន ដែលបង្កផលប៉ះពាល់ដល់ទិន្នផលខ្លះក៏ដោយ។  រីឯទិន្នផលផ្លែទំពាំងបាយជូ ក្រូចឆ្មារ និងផ្លែអាល់ម៉ុន អាចផ្គត់ផ្គង់ការនាំចេញបានគ្រប់គ្រាន់។  ផ្លែស្វាយនៅភាគខាងជើងរដ្ឋឃ្វីនឡែន និងផ្លែគូលែន ការ៉ុត ខ្ទឹមបារាំង និងក្រូចឆ្មាររបស់ប្រទេសអូស្ត្រាលីនៅភាគខាងលិច និងផ្លែ ឈើរី និងផ្លែប៊ឺរីដាំដុះនៅក្នុងតាស្មានា គឺសម្រាប់នាំចេញទៅកាន់គោលដៅទីផ្សារអាស៊ី។

ភាពសម្បូរហូរហៀសនៃទិន្នផលដំណាំអូស្ត្រាលី បានកើនឡើងតាមរយៈគ្រោងការណ៍ កម្លាំងពលកម្មចល័តប៉ាស៊ីហ្វីកអូស្ត្រាលី (Pacific Australia Labour Mobility) ទោះបីជាតម្លៃប្រាក់ឈ្នួលនៅតែកើនឡើងក៏ដោយ។  ចំណែកតម្លៃជី និងថាមពល បានធូរស្រាលបន្តិចតាំងពីឆ្នាំ ២០២២ ប៉ុន្តែនៅតែខ្ពស់កម្រិតមុនការរាតត្បាតនៃជំងឺកូវីដ១៩។

ការនាំចេញកសិផលរបស់អូស្ត្រាលី ត្រូវបានព្យាករណ៍ថា នឹងបានចំណូលចំនួន២,៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤-២០២៥ ដោយកើនឡើងដល់២,៩ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥-២០២៦។  ផ្លែឈើ គឺជាប្រភេទទំនិញនាំចេញធំជាងគេ ដែលនាំមុខដោយផ្លែទំពាំងបាយជូ ក្រូចឆ្មារ ឈើរី និងផ្លែបឺរ ដែលមានតម្លៃសរុប១,២ពាន់លានដុល្លារ គឺកើនឡើងដល់ ១,២៥ពាន់លានដុល្លារ។  គ្រាប់ដំណាប់ត្រូវបានគេព្យាករណ៍ថា មានតម្លៃ៩៧០លានដុល្លារ បន្ទាប់មកមានចំណូលចំនួន១,១ពាន់លានដុល្លារ បានមកពីគ្រាប់អាល់ម៉ុន និងគ្រាប់ម៉ាកាដាមៀ។  ចំណែកទិន្នផលបន្លែ រកចំណូលបានប្រហែល២៨២លានដុល្លារ គឺកើនឡើងដល់ចំនួន២៨៨លានដុល្លារ។

ឧស្សាហកម្មគ្រាប់អាល់ម៉ុនរបស់អូស្រ្តាលី នៅតែជាឧស្សាហកម្មធំជាងគេទីពីររបស់ពិភពលោក ដែលផលិតបានបរិមាណចំនួន១៤៥ ០០០តោន ក្នុងឆ្នាំ២០២៤-២០២៥ ដោយនាំចេញបានចំនួន១៥៨ ០០០តោន។  ទិន្នផលគ្រាប់អាល់ម៉ុន ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា ​នឹង​ថយ​ចុះមកនៅត្រឹម១៤៣ ០០០តោន ​ក្នុង​ឆ្នាំ២០២៥-២៦ មុន​នឹង​ស្ទុះ​ងើប​ឡើង​វិញ នៅពេល​​ចម្ការ​ថ្មី​ៗចាប់ផ្តើមឱ្យផល។  ប្រទេសចិនកាន់កាប់ជិតពាក់កណ្តាលនៃការនាំចេញគ្រាប់អាល់ម៉ុនទាំងអស់ បន្ទាប់មកគឺប្រទេសឥណ្ឌា។

ទិន្នផលផ្លែទំពាំងបាយជូ ត្រូវបានគេរំពឹងថា នឹងមានបរិមាណចំនួន២៣០ ០០០តោនក្នុងឆ្នាំ២០២៤-២០២៥ ដោយនាំចេញបានចំនួន១៣៥ ០០០តោន ភាគច្រើននាំចេញទៅកាន់ទីផ្សារប្រទេសចិន វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។  ការនាំចេញផ្លែក្រូចត្រូវបានព្យាករណ៍ថា នឹងមានបរិមាណប្រហែល១៩០ ០០០តោនសម្រាប់ក្រូចពោធិសាត់ និង១០៥ ០០០តោនសម្រាប់ក្រូចឃ្វីច។  ផលិតកម្មផ្លែប៊ឺរត្រូវបានគេរំពឹងថា នឹងមានបរិំមាណចំនួន១២៨ ០០០តោន ក្នុងឆ្នាំ២០២៤-២០២៥ មុនពេលកើនឡើងដល់ចំនួន១៧០ ០០០តោន ក្នុងឆ្នាំ២០២៥-២០២៦។  ផ្លែប៊ឺរី រួមទាំងផ្លែប៊្លូប៊ឺរី និងផ្លែស្ត្រប៊ឺរី នៅតែមានស្ថិរភាពជាមួយនឹងកំណើននៃការនាំចេញតិចតួចទៅកាន់ប្រទេសសិង្ហបុរី ហុងកុង ថៃ និងប្រទេសម៉ាឡេស៊ី។

ប្រទេសចិន វៀតណាម ជប៉ុន កូរ៉េខាងត្បូង និងប្រទេសឥណ្ឌូណេស៊ី គឺជាទីផ្សារសំខាន់សម្រាប់ផ្លែឈើអូស្ត្រាលី ខណៈប្រទេសឥណ្ឌាកាន់តែមានសារៈសំខាន់សម្រាប់ទីផ្សារគ្រាប់ដំណាប់។  ភាពជឿជាក់នៃការដឹកជញ្ជូនបានល្អប្រសើរចាប់តាំងពីឆ្នាំ២០២២ ទោះបីជាសុវត្ថិភាពជីវសាស្ត្រ និងលទ្ធភាពទទួលបានទឹកស្រោចស្រប់នៅក្នុងតំបន់មានប្រព័ន្ធធារាសាស្រ្តនៅតែជាបញ្ហាប្រឈមនៅឡើយ៕


Oplus_16908288
ឯកឧត្តមបណ្ដិត កៅ ថាច៖ កសិកររស់នៅជិតប្រភពទឹក​គួររក្សា​ទឹកទុក និងប្រើប្រាស់ដោយសន្សំសំចៃ​ខ្ពស់​សម្រាប់ការធ្វើកសិកម្មក្នុងពេលខ្វះទឹក​

ដោយ ឡុង ខេត្តកំពង់ធំ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានសមាគម​បណ្តាញកសិករតេជោ បាន​ណែនាំនិងលើកទឹកចិត្ត​ដល់បងប្អូនកសិករ​ដែលរស់នៅជិតប្រភពទឹក​ គួររក្សា​ទឹកទុក​ និងសន្សំសំចៃឱ្យបានខ្ពស់ ព្រោះបាតុភូតអែលនីញ៉ូ​ក្នុងឆ្នាំនេះ និងឆ្នាំក្រោយ មិនមែនប៉ះពាល់​មកលើតែកម្ពុជា​មួយទេ ប៉ុន្តែបណ្ដា​ប្រទេសជាច្រើន​នៅទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ដិត ថ្លែងបែបនេះ នៅ​ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក​ប្រជាកសិករ​ក្នុងក្រុងស្ទឹងសែន និងស្រុកសន្ទុកខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី​២ ខែវិច្ឆិកាឆ្នាំ​២០២៦នេះ ។ ពិធីនេះមានការអញ្ជើញចូលរួមជាកិត្តិយស​​ពីឯកឧត្តម តាំង ម៉េងលាង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោក វណ្ណៈ សោភានិត អភិបាល​នៃគណៈអភិបាល​ស្រុក​សន្ទុក លោក ហេង សារិទ្ធ អភិបាល​រងក្រុងកំពង់ធំ​ ក្រុមការងារបណ្តាញកសិករតេជោ មន្ទីរកសិកម្ម​ខេត្ត រដ្ឋបាល​ស្រុក ការិយាល័យ​កសិកម្ម​ស្រុក មេឃុំ​គ្រប់ឃុំ មេភូមិ​គ្រប់ភូមិ តំណាង​សហគមន៍​កសិកម្ម រួមនិងកសិករប្រមាណ​៦០០នាក់​។​ ពាក់ព័ន្ធវិស័យកសិកម្មនេះ ឯកឧត្តមប្រតិភូ​មានប្រសាសន៍ថា​ បញ្ហា​​ដែលបងប្អូនប្រជាកសិករជាអ្នកធ្វើស្រែ​នៅចុងឆ្នាំ​២០២៦ និងឆ្នាំ​២០២៧នឹងជួប​ជាមួយវិបត្តិ​ខ្វះទឹក​ ដោយសារ​បាតុភូតអែលនីញ៉ូ វាយប្រហារទូទាំងពិភពលោក​។​ ឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា “បើ​ខ្វះទឹក​ កសិករមិនអាចធ្វើកសិកម្មបានទេ​។ ដូច្នេះបងប្អូន​គិតគូបញ្ហានេះឱ្យបានមែនទែន […]

IMG_8043
កសិករនៅអមលាំងខេត្តកំពង់ស្ពឺ កំពុងបង្កើនជំនាញដាំបន្លែតាមបច្ចេកទេស​ទំនើបជាងមុន ដើម្បីរកចំណូលបន្ថែម

ដោយ រស្មី ភ្នំពេញ៖ ក្រុមកសិករមកពីសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង កំពុងតែ​បង្កើនជំនាញ និងការ​អនុវត្ត​របស់ខ្លួន​ក្នុងការ​ដាំបន្លែ ក៏ដូចជាការ​ចិញ្ចឹមសត្វ ដើម្បីធ្វើយ៉ាងណារកប្រាក់ចំណូលបន្ថែមទៀត សម្រាប់ក្រុមគ្រួសារ ។ កសិករ​ក្នុងសហគមន៍អមលាំង មានដាំបន្លែលើទឹក និងផ្ទះសំណាញ ក៏ដូចជា​ចិញ្ចឹមសត្វ​កណ្ដូប ចង្រិត និងមាន់ទា​ផងដែរ។ កសិករ នៃ​សហគមន៍កសិកម្មកសិករ​សាមគ្គីអមលាំង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ​កំពុង​ពង្រឹង​ជំនាញ និងចំណេះដឹង របស់ខ្លួន ក្នុងការដាំដំណាំ ជាពិសេស បន្លែ និងការ​ចិញ្ចឹមសត្វ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ។ សមាគមន៍កសិកម្ម កសិករសាមគ្គីអមលាំង មានសមាជិក៣៥០គ្រួសារ និងមានពលរដ្ឋជាង១ ០០០នាក់។ កសិករក្នុងសហគមមួយនេះបានរៀនបច្ចេកទេស កសិកម្មឆ្លាតវៃ ដូចជាការដាំបន្លែលើទឹក ការដាំបន្លែក្នុងផ្ទះសំណាញ់ ក្នុងគោលដៅការពារសត្វល្អិតបំផ្លាញ និងបង្កើនទិន្នផល។ ទន្ទឹមនឹងនេះ កសិករ​ក៏បានប្រើប្រាស់ប្រព័ន្ធតំណក់ទឹក ឬប្រព័ន្ធទឹកវិលពីព្រោះដើម្បីសន្សំសំចៃទឹក ព្រោះតំបន់ខ្លះក្នុងខេត្តកំពង់ស្ពឺ អាចប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំង ពិសេសបាតុភូតកំដៅឡើងខ្ពស់នាពេលនេះ ជាដើម។ អ្នកស្រី ទឹម ចំណូល ប្រធានសហគមន៍កសិកម្ម កសិករសាមគ្គីអមលាំង បានឱ្យដឹងថាកសិករ​របស់សហគម មានដាំដំណាំដូចជា ស្ពៃតឿ ខាត់ណា […]

image_2026-11-02_15-14-10
ឥណ្ឌាបង្ក្រាបការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងចំណីអាហារ

ញូវដេលី៖ រាប់ចាប់ពីបាយឆា និងម្ហូបសាច់មាន់អាំង រហូតដល់ទឹកជ្រលក់ពណ៌ក្រហម បង្អែម និងស្ករគ្រាប់សំឡី រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងឱសថរដ្ឋឧត្ដរប្រទេស បានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការប្រើប្រាស់សារធាតុពណ៌​ ដែលមិនមានការអនុញ្ញាតក្នុងចំណីអាហារ ដោយណែនាំឱ្យអាជីវកម្មត្រូវគោរពតាមស្តង់ដារសុវត្ថិភាពចំណីអាហារ បើមិនដូច្នោះទេ អាចប្រឈមនឹងវិធានការផ្លូវច្បាប់។ គោលការណ៍ណែនាំនេះ ត្រូវបានធ្វើឡើងតាមការគោលការណ៍របស់រដ្ឋបាលសុវត្ថិភាពចំណីអាហារ និងគ្រប់គ្រងឱសថ របស់ឥណ្ឌា ដោយហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ ដែលមិនមែនជាសារធាតុសម្រាប់ចំណីអាហារ ដូចជាសារធាតុថ្នាំពណ៌សម្រាប់ឧស្សហកម្ម និងការកំណត់ការប្រើប្រាស់សារធាតុពណ៌សំយោគឱ្យប្រើតែក្នុងប្រភេទចំណីអាហារ។ គោលការណ៍ណែនាំនេះអនុវត្តចំពោះហាងលក់បង្អែម ភោជនីយដ្ឋាន សណ្ឋាគារ ហាងនំប៉័ង រោងចក្រផលិតចំណីអាហារ អាហារលក់តាមរទេះ​ និងអ្នកលក់អាហារតាមចិញ្ចើមផ្លូវ។ មន្ទីរជំនាញបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះការប្រើប្រាស់សារធាតុពណ៌ហាមឃាត់ក្នុងស្ករគ្រាប់សំឡី ទឹកកកឈូសដាក់ស៊ីរ៉ូ ទឹកជ្រលក់ និងអាហារសម្រន់មានពណ៌ភ្លឺខ្លាំង។ ចំណែកប្រតិបត្តិករអាជីវកម្មចំណីអាហារ ក៏ត្រូវប្រើជញ្ជីងថ្លឹងឌីជីថល ដើម្បីវាស់បរិមាណសារធាតុពណ៌ កុំដាក់ដោយប៉ាន់ស្មាន។ ក្នុងករណីមិនអាចវាស់បរិមាណបានត្រឹមត្រូវ មិនត្រូវប្រើសារធាតុពណ៌សិប្បនិម្មិតឡើយ។ រីឯអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ត្រូវប្រើគ្រឿងផ្សំបន្លែធម្មជាតិ ដូចជា ប៉េងប៉ោះ ឆៃថាវក្រហម ស្លឹកជីវ៉ាន់ស៊ុយ និងជីអង្កាម ដើម្បីបង្កើតពណ៌ និងរសជាតិសម្រាប់ទឹកជ្រលក់។ មិនត្រូវប្រើថ្នាំពណ៌សារធាតុឧស្សាហកម្ម ដើម្បីធ្វើឱ្យសាច់មាន់បំពង សាច់ចង្កាក់អាំង បាយឆា និងត្រីបំពង មានពណ៌ក្រហមខ្លាំងនោះទេ។ ដូច្នេះ […]

image_2026-11-02_15-02-28
ថ្លៃដើមផលិតធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសជប៉ុនបន្តឡើងថ្លៃ

តូក្យូ៖ តម្លៃផលិតផលជិត១ ៥០០មុខ របស់ក្រុមហ៊ុនផលិតម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន ១៩៥ នៅក្នុងប្រទេសជប៉ុន គ្រោងនឹងឡើងថ្លៃនៅក្នុងខែវិច្ឆិកា​ ឆ្នាំ២០២៦ ដែលកើនឡើងប្រហែល១០ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមក្រុមហ៊ុនស្រាវជ្រាវជប៉ុន។ ចំនួនផលិតផល ដែលនឹងឡើងថ្លៃនេះ បានធ្លាក់ចុះមកនៅក្រោមចំនួន២ ០០០មុខ ក្នុងរយៈពេល៥ខែកន្លងមកនេះ។ ក្នុងចំណោមប្រភេទផលិតផលទាំងនោះ ផលិតផលគ្រឿងទេស និងគ្រឿងផ្សំសម្រាប់ធ្វើម្ហូប ដូចជា ប្រភេទទឹកជ្រលក់ មានចំនួន៦៤៤មុខ ដែលជាចំនួនច្រើនជាងគេ។ បន្ទាប់មក គឺផលិតផលភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុល ចំនួន៤១៧មុខ។ ក្នុងឆ្នាំ២០២៦នេះ ចំនួនផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដែលបានឡើងថ្លៃ ឬគ្រោងនឹងឡើងថ្លៃ មានចំនួនសរុប២០ ៣២៧មុខ ដែលជាចំនួនកើនលើសពីបណ្តាឆ្នាំកន្លងមក។ បុគ្គលិកក្រុមហ៊ុនបាននិយាយថា សម្រាប់ឆ្នាំក្រោយ ការឡើងថ្លៃផលិតអាចនឹងសូវលឿនដូចឆ្នាំនេះទេ ដោយសារក្រុមហ៊ុននានាអាចនឹងគិតបញ្ចូលថ្លៃដើម ដែលកើនឡើងទៅក្នុងតម្លៃផលិតផលរបស់ខ្លួន ជាបណ្តើរៗ ព្រមទាំងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នចំពោះប្រតិកម្មរបស់អ្នកប្រើប្រាស់។ ការឡើងថ្លៃមុខទំនិញសំខាន់ៗចាំបាច់នៅក្នុងប្រទេសជប៉ុន នឹងបង្កឱ្យអត្រាអតិថរណាកើនឡើងផងដែរ ស្របពេលតម្លៃស្រូវអង្កររបស់ជប៉ុនមានតម្លៃខ្ពស់កប់ពពក ព្រោះថ្លៃដើមផលិតកើនឡើង ចំណែកកសិករមិនសូវចង់ធ្វើកសិកម្ម៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ