ខេត្តយូណានរបស់ចិនជំរុញការនាំចេញបន្លែផ្លែឈើទៅកាន់ទីផ្សារអាស៊ាន

image_2025-09-16_13-33-15

យូណាន៖ ផលិតបន្លែផ្លែឈើស្រស់ៗក្នុងខេត្តយូណាន ស្ថិតនៅភាគនិរតីនៃប្រទេសចិន ដែលទើបប្រមូលផលថ្មីៗត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមរយៈគម្រោងបណ្តាញបៃតង សំដៅទៅទីផ្សារក្នុងប្រទេសជិតខាង ដែលមាន​តម្រូវការផលិតផលបន្លែរបស់កសិករចិន មានដូចជា​​ប្រទេសភូមាជាដើម។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផលបន្លែ​ផ្លែឈើ​ស្រស់ៗពី​ខេត្ត​យូណាន​បាន​កើន​ឡើង​នៅ​ទូទាំង​ទីផ្សារ​អាស៊ាន មានដូចជាផ្លែទំពាំងបាយជូ ក្រូចឆ្មា ផ្សិត និងផលិតផលផ្សេងទៀត កំពុងនាំមុខក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

យោងតាមគយចិន ប្រចាំទីក្រុងគុនមីង បានឱ្យដឹងថា ពាណិជ្ជកម្មកសិកម្មរបស់ខេត្តយូណានជាមួយប្រទេសជាសមាជិកអាស៊ាន បានឈានដល់ទំហំទឹកប្រាក់ចំនួន២,៦២ពាន់លានដុល្លារក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ គឺកើនឡើងចំនួន២៣,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលគ្រាន់តែផ្លែឈើតែមួយមុខប៉ុណ្ណោះ បានកើនឡើងចំនួន៤៤,៣ភាគរយក្នុងរយៈពេលដូចគ្នានេះ។

លោក ចាង សេងភីង (Zhang Shengping) នាយករងវិទ្យាស្ថានបន្លែ និងផ្កានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន បានពន្យល់ថា ទឹកដីខ្ពង់រាបនៃខេត្តយូណានមានពន្លឺថ្ងៃគ្រប់គ្រាន់ និងសម្បូរជីវចម្រុះ ដែលអាកាសធាតុល្អអំណោយផលដល់ផលិតកម្មផ្លែឈើត្រូពិចពេញមួយឆ្នាំ។  ការប្រមូលផលពីខេត្តយូណាន បំពេញបន្ថែមសង្វាក់វិលជុំនៃផលិតកម្មសម្រាប់ទីផ្សារអាស៊ាន ព្រមទាំងបង្កើតការផ្គត់ផ្គង់ក្នុងអំឡុងពេលផុតរដូវប្រមូលផល។

ខេត្ត​យូណាន គឺ​ជា​តំបន់ផលិត​បន្លែ​ដ៏​សំខាន់​ផង​ដែរ​។  ជ្រលងភ្នំភាគខាងត្បូងអាចផលិតបន្លែដាំក្នុងរដូវក្តៅ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងរដូវរងារ ខណៈតំបន់ខ្ពង់រាបអាចផលិតបន្លែក្នុងរដូវរងា សម្រាប់ផ្គត់ផ្គង់តម្រូវការនៅរដូវក្តៅ។ ដូច្នេះ តំបន់ដាំដុះក្នុងខេត្តយូណាន អាច​ផ្គត់ផ្គង់​បន្លែផ្លែឈើវិលជុំបាន​ពេញ​មួយ​ឆ្នាំ។

ចំណែកបណ្តាញដឹកជញ្ជូន បានគាំទ្រដល់កំណើននៃការនាំចេញ។  ផ្លូវដែកចិន-ឡាវ និងនីតិវិធីងាយស្រួលរបស់គយចិន បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូន បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវគោក។

កាលពីខែសីហា ឆ្នាំ២០២៥នេះ រថភ្លើងខ្សែសង្វាក់ទូត្រជាក់សម្រាប់ដឹកបន្លែផ្លែឈើ បានដឹកផលិតផលស្រស់ៗ ពីកំពង់ផែទីក្រុង ឃូជីង (Qujing) ទៅកាន់ទីក្រុងបាងកក ខណៈពេលការធ្វើដំណើរត្រឡប់មកវិញ បាននាំយកផ្លែឈើត្រូពិច ដូចជាទុរេនទៅកាន់ទីផ្សារប្រទេសចិន។  រថភ្លើង​ខ្សែ​សង្វាក់ទូ​ត្រជាក់​មួយ​ទៀត​ បាន​ដឹក​បន្លែ​ជាង​៤០០​តោន​ពី​កំពង់ផែទីក្រុង យូស៊ី (Yuxi) ​ទៅ​កាន់ប្រទេស​ថៃ ​ប្រើ​រយៈ​ពេលតែ​បី​ថ្ងៃប៉ុណ្ណោះ។  ការ​ដឹក​ជញ្ជូន​ច្រើន​បែប​តាម​ផ្លូវ​ដែក ផ្លូវ​គោក និង​ផ្លូវ​សមុទ្រ ឥឡូវ​នេះបាននាំយក​ផលិតផលកសិកម្មខេត្ត​យូណាន​ទៅដល់​ប្រទេស​សិង្ហបុរី និង​ប្រទេសផ្សេងៗទៀតផងដែរ។

ផ្លូវដែកចិន-ឡាវ ដែលតភ្ជាប់ជាមួយច្រករបៀងពាណិជ្ជកម្មដីគោក-សមុទ្រអន្តរជាតិ និងផ្លូវដែកចិន-អឺរ៉ុប អ៊ិចប្រេស គ្របដណ្តប់ខេត្តចំនួន៣១ ក្នុងប្រទេសចិន និងប្រទេសចំនួន១៩ រួមមានឡាវ ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។  យោងតាមក្រុមហ៊ុនដឹកជញ្ជូន បានឱ្យដឹងថា ការនាំចេញក្រូចឆ្មារដាំដុះក្នុងខេត្តយូណា អាចទៅដល់អ្នកប្រើប្រាស់វៀតណាមត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។

ស្របពេលជាមួយគ្នានេះ វិធានការគោលនយោបាយក៏កំពុងត្រូវបានអនុវត្តផងដែរ។  កាលពីខែសីហា ឆ្នាំ២០២៤ អាជ្ញាធរខេត្តយូណានបានណែនាំពីដំណើរការដើម្បីកែលម្អការគ្រប់គ្រងពន្ធគយ និងពង្រីកការនាំចេញផលិតផលតំបន់ខ្ពង់រាប មានដូចជាតែ ផ្កា កាហ្វេ ផ្សិត និងគ្រាប់ដំណាប់។  ច្បាប់ថ្មីសម្រាប់តំបន់ពាណិជ្ជកម្មសេរីសាកល្បងរបស់ចិន បានចូលជាធរមាននៅក្នុងខែកញ្ញានេហ ក្នុងគោលបំណងលើកទឹកចិត្តដល់គំរូពាណិជ្ជកម្មថ្មី កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង និងកម្មវិធីពលកម្មឆ្លងដែន។

ប្រទេសចិននៅតែជាប្រទេសផលិត និងប្រើប្រាស់ផ្លែឈើច្រើនជាងគេបំផុតរបស់ពិភពលោក។  ក្រោមភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ និងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ខេត្តយូណានកំពុងបង្កើនតួនាទីរបស់ខ្លួនជាមូលដ្ឋានផលិតកម្ម និងនាំចេញ។  ខណៈពេលការនាំចេញទៅកាន់ទីផ្សារអាស៊ាន ខេត្តយូណាន ក៏នាំចូលផ្លែឈើពីប្រទេសថៃ និងវៀតណាម តាមរយៈច្រករបៀងពាណិជ្ជកម្មទ្វេភាគី៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ