ការ​នាំ​ចូលផ្លែ​ទុរេនតាមកំពង់ផែ ឈិនជូ ភាគខាងត្បូង​របស់​ចិន​ កើន​ឡើង៥០ភាគរយ

13933928481914833754

ខេត្តក្វាងស៊ី៖ យោងតាមក្រុមហ៊ុននាំចូលផ្លែឈើពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន បានឱ្យដឹងថា ការនាំចូលផ្លែទុរេនតាមរយៈកំពង់ផែ ឈិនជូ (Qinzhou) ក្នុងតំបន់ស្វយ័តខេត្ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន បានកើនឡើង៥០ភាគរយ នៅឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការផ្លែឈើក្នុងចំណោមជនជាតិចិន។

ក្រុមហ៊ុននាំចេញឈានមុខគេរបស់ប្រទេសថៃ នៅឆ្នាំ២០២៥នេះ បានដឹកជញ្ជូនទុរេនម៉ាន់ថង មានតម្លៃជាទឹកប្រាក់ជាង២,៨លានដុល្លារទៅកាន់ប្រទេសចិន តាមរយៈកំពង់ផែ ឈិនជូ ដោយការដឹកជញ្ជូនភាគច្រើនមានទិសដៅទៅកាន់តំបន់ដីសណ្ដទន្លេ យ៉ង់សេ និងតំបន់ដីសណ្ដទន្លេ ភៀល ក្នុងប្រទេសចិន ភាគខាងត្បូង។

សារព័ត៌មាន ឆាយណា ដេលី (China Daily) របស់ចិន បានចេញផ្សាយថា ក្រុមហ៊ុននាំចូលផ្លែឈើតាមដានគ្រប់ដំណាក់កាលនីមួយៗនៃមុខទំនិញ ដើម្បីរក្សាភាពស្រស់ស្រាយ របស់ផ្លែឆើ ហើយបាននិយាយថា «ដរាបណាយើងត្រូវដឹកជញ្ជូនតាមផ្លូវទឹក នោះកំពង់ផែ ឈិនជូ គឺជាជម្រើសដំបូងរបស់យើង»។

កំពង់ផែ ឈិនជូ ដើរតួនាទីយ៉ាងសំខាន់សម្រាប់ខេត្ត ក្វាងស៊ី ធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសសមាជិកសមាគមអាស៊ាន និងជាផ្នែកមួយនៃច្រករបៀងពាណិជ្ជកម្មដី-សមុទ្រអន្តរជាតិថ្មី។  កាលពី១០ឆ្នាំមុន ក្រុមហ៊ុននាំចេញផ្លែឈើ នៅក្នុងខេត្ត ក្វាងស៊ី ដែលដំបូងឡើយផ្តោតលើការនាំចេញអាហារសមុទ្រ បានបង្កើតក្រុមប្រចាំការនៅកំពង់ផែ ឈិនជូ​ ដើម្បីពង្រីកអាជីវកម្មអន្តរជាតិរបស់ខ្លួន​ ដែលនៅ​ពេល​នោះ បរិមាណ​ទំនិញ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​ប្រមាណ១០០លាន​តោន។

នៅក្នុងឆ្នាំ២០១៧ កំពង់ផែ ឈិនជូ​​ ត្រូវបានសាងសង់ឡើងសម្រាប់ច្រកនាំចូលផ្លែឈើ ព្រមទាំងមានផែនការសាងសង់ផ្លូវល្បឿនលឿនមួយខ្សែផងដែរ។  ក្រុមហ៊ុននាំចូលផ្លែឈើនៅក្នុងប្រទេសចិន ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ចំណែក​តាមជំនាញ​របស់​ខ្លួន ​ដើម្បី​ពង្រីក​សេវាកម្ម​នាំ​ចូល​ផ្លែឈើ​ពី​បណ្តា​ប្រទេសជាសមាជិកសមាគម​អាស៊ាន។

ប្រធានក្រុមហ៊ុននេះ បាននិយាយថា ការសម្រេចចិត្តផ្លាស់ប្តូរពីការនាំចេញអាហារសមុទ្រទៅជាការនាំចូលផ្លែឈើ ទទួលបានគាំទ្រពីទីផ្សារផ្លែឈើក្នុងប្រទេសចិន។

នៅក្នុងឆ្នាំ២០២៤ ខេត្តក្វាងស៊ី បាននាំចូលផ្លែឈើស្រស់ចំនួន២,៤៩លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៤,៨ពាន់លានដុល្លារ ពីបណ្តាប្រទេសក្នុងសហគមន៍អាស៊ាន ដែលស្មើជាងមួយភាគបីនៃការនាំចូលផ្លែឈើសរុបនៅក្នុងតំបន់។  បន្ទាប់ពីបានពង្រីកជាបន្តបន្ទាប់អស់រយៈច្រើនឆ្នាំ កំពង់ផែ ឈិនជូ​ បានក្លាយជាច្រកចេញចូលតាមផ្លូវសមុទ្រដ៏សំខាន់មួយសម្រាប់នាំចូលផលិតផលផ្លែឈើពីប្រទេសសមាជិកសមាគមអាស៊ាន ចូលទៅក្នុងទីផ្សារប្រទេសចិន។

នៅក្នុងឆ្នាំដដែលនោះដែរ កំពង់ផែ​ ឈិនជូ បានបន្ថែមប្រភេទផលិតផលនាំចូល និងនាំចេញថ្មីៗថែមទៀត​ រហូតដល់ចំនួន២៣៩ប្រភេទ។  ការដឹកជញ្ជូនទំនិញបានកើនឡើងលើសពី២០០លានតោន ខណៈខ្សែរថភ្លើងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រមួយនេះ បានធ្វើចរាចរណ៍ដឹកជញ្ជូនទៅមកបានជាង១០ ០០០ជើង តាមបណ្តោយច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មី ផ្លូវដីគោកភ្ជាប់មកផ្លូវសមុទ្រ។

តម្លៃនៃការនាំចូល និងនាំចេញសរុបនៃទំនិញ ដែលគ្រប់គ្រងដោយខេត្ត និងក្រុងតាមច្រករបៀងកំពង់ផែ ឈិនជូ បានកើនឡើងចំនួន៣១,៣ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ