រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីនអញ្ជើញបំពេញទស្សនកិច្ចនៅក្រុមហ៊ុននាំចេញអង្ករខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើប​​

ភ្នំពេញ៖ ឯកឧត្តម  ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល (Francisco P.Tiu Laurel, Jr.) រដ្ឋមន្រ្តីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដោយមានការសម្របសម្រួលពីរដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា​​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនកិច្ចនិ ងពិនិត្យមើលសកម្មភាពរបស់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប និងសហគមន៍កសិកម្មទំនើបត្រាំកក់ ស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប និងគណៈប្រតិភូអមដំណើរ បានចុះត្រួតពិនិត្យមើលរោងម៉ាស៊ីនកិនស្រូវ ភ្លក់រសជាតិបាយដាំពីអង្ករកម្ពុជា និងការធ្វើបទបង្ហាញផ្តោតសំខាន់ទៅលើពូជស្រូវផ្ការំដួល សែនក្រអូប និងស្រងែ ដែលជាពូជស្រូវក្នុងស្រុក ដាំដុះដោយសហគមន៍កសិកម្មទំនើបក្នុងតម្លៃតាមកិច្ចសន្យាផលិតកម្ម និងបានពិភាក្សាជាមួយតំណាងក្រុមហ៊ុនអំពីលទ្ធភាពជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។

បន្ទាប់មកទៀត គណៈប្រតិភូហ្វីលីពីនបាន​​បន្តចុះត្រួតពិនិត្យកសិដ្ឋានបន្លែនៃសហគមន៍កសិកម្មទំនើបត្រាំកក់ ដែលផ្តោតទៅលើផលិតកម្មដំណាំបន្លែជាច្រើនប្រភេទរួមមាន៖ បន្លែស្លឹក ខាត់ណាដើម និងប៉េងប៉ោះឈើរី ​។

តាមរយៈដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី ហ្វ្រែនស៊ីស្កូ ធៀវលូរ៉ែល បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា ដែលផ្តល់ធាតុចូលសំខាន់ៗអំពីកសិផលសក្តានុពលកម្ពុជា មានគុណភាពល្អ និងរសជាតិឆ្ងាញ់ ដែលអាចនាំចូលទៅកាន់ទីផ្សារប្រទេសហ្វីលីពីន និងជំរុញកសិពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងកសិកម្មហ្វីលីពីនខាងលើ បន្ទាប់ពីប្រមុខដឹកនាំទាំងពីរ នាពេលថ្មីៗនេះ ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកម្ពុជា​-ហ្វីលីពីន បានប្រព្រឹត្តិទៅប្រកបដោយលទ្ធផលជាផ្លែផ្កា ដោយមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួនពីរ ស្តីពីសេវាអាកាសចរណ៍ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រួមទាំងលិខិតប្តូរសារស្ដីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

ចំពោះវិស័យពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កម្ពុជា-ហ្វីលីពីនបានពិភាក្សាអំពីគំនិតផ្តួចផ្តើម និងយន្តការជាក់ស្តែង ទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន។ កម្ពុជាត្រៀមខ្លួនធ្វើជាដៃគូគួរឱ្យទុកចិត្ត ក្នុងការចូលរួមចំណែកដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន។

សូមជម្រាបថា កម្ពុជាធ្លាប់បាននាំចេញអង្ករទៅប្រទេសហ្វីលីពីន ជាលើកទី២ក្នុងបរិមាណជាង១ ០០០តោន ​តាមរយៈក្រុមហ៊ុនខ្មែរហ្វូដ របស់លោកឧកញ៉ា គឹម សាវុធ។ ក្រោយមកបាននាំចេញទៅហ្វីលីពីន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងបរិមាណ១០៤០តោន ទៅកាន់ប្រទេសហ្វីលីពិន​ ជាលើកទី២នេះធ្វើឡើង កាលពីខែសីហា ឆ្នាំ២០២៣ ដែលអង្ករបាននាំចេញ​ គឺជាប្រភេទអង្ករធម្មតា។

ក្នុងនោះប្រភេទអង្ករផ្កាម្លិះក្រហម​ចំនួន៧៥តោន និងប្រភេទអង្ករបាយទន់​ចំនួន២ ៥០០តោន​ កាលពីដើមឆ្នាំ២០២៣ បន្ទាប់ពីហ្វីលីពីនបានដូរគោលនយោបាយនៃការនាំចូលអង្ករ ពោលគឺពីការនាំចូលតាមរយៈរដ្ឋមកឯកជនវិញ៕ ​


photo_2025-09-12_06-37-42
ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរឆ្នាំ២០២៥ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច ដើម្បីពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ។ អនុសាសន៍សំខាន់ៗ របស់ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេស ក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល ក្រុមហ៊ុន និងសហគ្រាស ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង និងពង្រីកផលិតកម្មក្នុងស្រុក និងលើកកម្ពស់ផលិតផលខ្មែរ ដូចខាងក្រោម៖ ទី១៖ ក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ត្រូវបន្តកិច្ចសហការស្អិតល្មួត ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវផលិតផលក្នុងស្រុក តាមរយៈការរៀបចំវេទិកា ឬពិព័រណ៍ ដូចកម្មវិធីនាពេលនេះ ព្រមទាំងត្រូវផ្សព្វផ្សាយ និងចែករំលែកតាមបណ្តាញផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន ទាំងជាតិ និងអន្តរជាតិ។ ទី២៖ ក្រុមហ៊ុន ឬសហគ្រាស ក៏ដូចជាអ្នកផលិតទាំងឡាយ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវ និងប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងផលិតកម្មរបស់ខ្លួន ដោយត្រូវផលិតទំនិញ ដែលមានគុណភាពខ្ពស់ បរិមាណសមស្រប និងថ្លៃដើមទាប […]

xG2Vm7I7MVtkpL2DHTzS
វៀតណាមរងការខូចខាតគិតជាទឹកប្រាក់១០៩លានដុល្លារ ដោយសារព្យុះកាជីគី

ហាណូយ៖ ព្យុះទីហ្វុង កាជីគី (Kajiki) ដែលជាព្យុះទី៥ បោកបក់មកលើប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥នេះ បានបង្កការខូចខាតគិតជាទឹកប្រាក់អស់ប្រមាណ១០៩,៨លានដុល្លារ នៅតាមបណ្តាខេត្តភាគខាងជើង និងភាគកណ្តាល។ សារព័ត៌មានវៀតណាម​ អេចប្រេស បានដកស្រង់សម្តីអនុប្រធាននាយកដ្ឋានគ្រប់គ្រងទំនប់ទឹក និងបង្ការគ្រោះមហន្តរាយធម្មជាតិនៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែសីហា ខ្យល់ព្យុះ កាជីគី បានឆក់យកជីវិតមនុស្សអស់ប្រាំបីនាក់ បាត់ខ្លួនម្នាក់ និងមនុស្ស៧៧នាក់ផ្សេងទៀតរងរបួស។ ឥទ្ធិពលព្យុះទីហ្វុង កាជីគី នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រហូតបង្កឱ្យរអិលបំផ្លាញផ្ទះអស់ជាង ៣៨៦ ០០០ខ្នង ក្នុងនោះមានផ្ទះចំនួន៥១០ខ្នងបានដួលរលំ។  ចំណែកផ្ទៃដីស្រែចម្ការជាង១០៤ ០០០ហិកតា និងដំណាំជាង១៧ ២០០ហិកតាត្រូវបានជន់លិច ខណៈព្រៃឈើទំហំ១១ ៧០០ហិកតា បានដួលរលំរាបដល់ដី។ សត្វពាហនៈ និងបសុបក្សីជាង១៥៤​ ០០០ក្បាល បានបាត់ ឬងាប់នៅក្នុងទឹកជំនន់ ខណៈផ្ទៃស្រះវារីវប្បកម្មមានទំហំជាង៨ ០០០ហិកតា ត្រូវបានលិចទឹក។  ព្យុះទីហ្វុង កាជីគី​ នៅក្នុងប្រទេសវៀតណាម ក៏បានពន្លិច ឬបំផ្លាញទូក និងកប៉ាល់អស់ចំនួន១០២គ្រឿងផងដែរ។ ទឹកជំនន់បង្កឱ្យបាក់ទំនប់អស់ចំនួន១១កន្លែង បំផ្លាញច្រាំងទន្លេអស់ប្រវែង២,៧គីឡូម៉ែត្រ និងបំផ្លាញច្រាំងប្រឡាយអស់ប្រវែង៥,៣គីឡូម៉ែត្រ និងរអិលបាក់ដីចំនួន៦៦៧កន្លែង។ ភ្លៀងធ្លាក់ខ្លាំង […]

photo_2025-09-12_06-36-26 (2)
ការតាំងបង្ហាញផលិតផល​រយៈពេល​៣ថ្ងៃ​ចំពេលប្រជាជនកម្ពុជាភាគច្រើនកំពុងមានសន្ទុះគាំទ្រ​ និងផ្តល់តម្លៃចំពោះ​ផលិតផលក្នុងស្រុក​

រាជធានីភ្នំពេញ៖ការតាំង​ពិព័រណ៍ផលិតផលខ្មែរឆ្នាំ​២០២៥ ក្រោមប្រធានបទ “ពង្រឹង និងពង្រីកសមត្ថភាពផលិតក្នុងស្រុក”​មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញានេះ​ ត្រូវបាន​វាយតម្លៃថា ចំពេល​ប្រជាជនកម្ពុជាភាគច្រើនលើសលប់​កំពុងមាន​សន្ទុះប្រើប្រាស់ ​គាំទ្រ និងផ្តល់តម្លៃចំពោះផលិតផលក្នុងស្រុក ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពិព័រណ៍បង្ហាញផលិតផលខ្មែរឆ្នាំ២០២៥នេះ មានការអញ្ចើញចូលរួមជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ បានមានប្រសាសន៍ថា​ ក្នុងបរិការណ៍នេះ យើងទាំងអស់គ្នាបានឃើញច្បាស់ហើយថា ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ បានរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរតែមួយ និងមានជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងការដឹកនាំប្រទេស និងក្នុងការដោះស្រាយបញ្ហាប្រឈមផងទាំងពួង រាប់បញ្ចូលទាំងបញ្ហាព្រំដែនផង សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យមានសម្ទុះខ្លាំងក្លាទៅមុខប្រកបដោយចីរភាព និងបរិយាបន្ន ដែលក្នុងនេះការពង្រឹង និងការពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុកឱ្យកាន់តែល្អ រឹងមាំ មានគុណភាព ភាពធន់ និងភាពប្រកួតប្រជែង គឺជាកត្តាដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាល និងវិស័យឯកជនត្រូវបន្តរួមគ្នាយកចិត្តទុកដាក់។ ឯកឧត្តមឧត្តមអគ្គបណ្ឌិតសភាចារ្យ​ បានលើកឡើងទៀតថា​ កម្ពុជាមានទីផ្សារបើកចំហរ ដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ក្នុងន័យនេះ ប្រជាជនកម្ពុជាមានសិទ្ធិ […]

772a7328-a186-4e4a-91be-19f6562dca2e-1
ប្រទេសវៀតណាមរំពឹងថា នឹងនាំអង្ករចេញលើសពី៣០០០លានដុល្លារ ក្នុងឆ្នាំ២០២៥

ហាណូយ៖       ទិន្នន័យពីសមាគមស្បៀងអាហារវៀតណាម​ បានបង្ហាញថា ប្រទេសវៀតណាមបាននាំចេញអង្ករជិត៥,៩លានតោន ដែលមានតម្លៃជាង៣០០០លានដុល្លារ គិតចាប់ពីដើមឆ្នាំនេះ​​ រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់ចិន បានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាម​ កាលពីថ្ងៃទី៤ ខែកញ្ញាថា ទំហំនាំចេញអង្ករបានកើនឡើង២,៨៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបានធ្លាក់ចុះគិតជាមធ្យម១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាមបានឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេលប្រាំបីខែ ចំពេលការផ្គត់ផ្គង់ដ៏តឹងតែង ដោយសមាគមស្បៀងអាហារវៀតណាម បានព្យាករណ៍ថា ប្រទេសវៀតណាមអាចនាំចេញអង្ករបានជាង៨លានតោន នៅឆ្នាំ២០២៥ ដែលជំរុញដោយការកើនឡើងនៃការបញ្ជាទិញពីទីផ្សារបង់ក្លាដែស ចិន និងអាហ្វ្រិកខាងត្បូង ទោះបីជាប្រទេសហ្វីលីពីន​ បានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្នក៏ដោយ។ ពាណិជ្ជករនៅទីក្រុង ហូជីមិញបានកត់សម្គាល់ថា ការផ្គត់ផ្គង់កំពុងរឹតបន្តឹង ខណៈតម្រូវការនៅតែមានស្ថិរភាពដដែល។ ក្នុងនាមជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក កាលពីឆ្នាំមុន ហ្វីលីពីន បានទិញអង្ករចំនួនជិតប្រាំលានតោនពីបរទេស ដែលក្នុងនោះវៀតណាម បានរួមចំណែកផ្គត់ផ្គង់ចំនួនជាង៣ ៦០០ ០០០តោន។ ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំ២០២៥នេះ ប្រទេសវៀតណាម បានលក់អង្ករចំនួនជាង៥,៥លានតោនទៅក្រៅប្រទេសក្នុងតម្លៃ២ ៨០០លានដុល្លារ ដោយប្រទេសហ្វីលីពីន នៅតែបន្តជាអ្នកទិញដ៏ធំបំផុតរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ប្រាក់ចំណូលបានធ្លាក់ចុះចំនួន១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បាននិយាយថា ទន្ទឹមនឹងការផ្អាកការនាំចូលអង្កររបស់ប្រទេសហ្វីលីពីន […]

កាលវិភាគផ្សព្វផ្សាយ