ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ចើញចូលរួមក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមនិងសហការី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ចើញចូលរួមជាកិត្តិយសនៅក្នុងវេទិការជាតិគណនេយ្យ ឆ្នាំ២០២៥ នាមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ចើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធ័មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនិងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត។

សូមជម្រាបជូនថា នៅក្នុងវេទិកាជាតិគណនេយ្យ ឆ្នាំ២០២៥នេះ បុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក៏បានដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ធនាគារជូនដល់អ្នកចូលរួមនៅក្នុងវេទិកានេះផងដែរ៕  ដោយ ឡុង សារេត


photo_2025-09-08_20-19-10 (4)
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត»

ក្រុងសៀមិន៖ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ (United Nations Trade and Development – UNCTAD) ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកជាផ្លូវការនៃពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម លើកទី២៥ និងបានចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាជាន់ខ្ពស់ (High-Level Plenary Discussion)នៃសន្និសីទស្តីពី «ការវិនិយោគសម្រាប់អនាគត» ដោយកិច្ចពិភាក្សាផ្តោតទៅលើចក្ខុវិស័យចំពោះយុទ្ធសាស្រ្តស្វែងរកប្រភពទុនសម្រាប់អនាគតនៃការវិនិយោគសកល ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងថាមពលសម្រាប់អនាគត។ ក្នុងកម្មវិធីបើកជាផ្លូវការនៃសន្និសីទនេះ ក៏មានការចូលរួមជាអធិបតីពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងការថ្លែងសន្ទរកថាស្វាគមន៍ សន្ទរកថាបើកពីអគ្គលេខាធិការងនៃអង្គការសហប្រជាជាតិ និងនាយកកម្មវិធីគំនិតផ្តួចផ្តើមទីផ្សារមូលបត្រប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងជាប្រធានផ្នែកវិនិយោគ និងសហគ្រាសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ, តំណាងពីខេត្ដហ្វូជៀន និងអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន។ ជាពិសេស សន្ទរកថាគន្លឹះ ថ្លែងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងពីព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចបន្ទាប់ ក្នុងការពិភាក្សានេះ […]

542754860_1179054857585668_8012144382128176785_n
គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាធ្វើការនាំចូលទីផ្សារអឺរ៉ុបបាន បង្ហាញអំពីការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ

ភ្នំពេញ៖ គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាប្រមាណ១កុងតឺន័រ បាននាំចេញជាផ្លូវការទៅប្រទេសអ៊ីតាលីនៃសហគមន៍អឺរ៉ុប តាមរយៈក្រុមហ៊ុន AMPLE AGRO PRODUCTS។ ការនាំចេញគ្រាប់ស្វាយចន្ទីជាលើកដំបូងនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជាសាទរ និងបានចាត់ទុកជាសញ្ញាវិជ្ជមាន ដែលបង្ហាញឱ្យឃើញអំពីការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រោះបណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបមានតម្រូវការស្តង់ដារខ្ពស់។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលី នៃសហភាពអឺរ៉ុប ជាសញ្ញាវិជ្ជមាន ពីព្រោះថា ស្តង់ដាររបស់អឺរ៉ុបខ្ពស់មិនងាយទទួលយកនូវផលិតផលកែច្នៃ ឬចំណីអាហារ ដែលគ្មានស្តង់ដារនោះទេ ដោយគេតម្រូវស្តង់ដារច្រើន។ ដូច្នេះបើគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាអាចនាំចូលទីផ្សារអឺរ៉ុបបាន គឺជាការចាប់ផ្តើមមួយដ៏ប្រសើរ មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ លោកបានលើកឡើងទៀតថា កន្លងទៅគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជាធ្លាប់នាំចេញទៅកាន់ប្រទេសអង់គ្លេស និងអាល្លឺម៉ង់ ប៉ុន្តែមានបិរមាណតិចតួចនៅឡើយ។ ប៉ុន្តែការនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសអ៊ីតាលីលើកនេះ គឺជាសញ្ញាមួយល្អក្នុងការអភិវឌ្ឍស្វាយចន្ទីកម្ពុជា ព្រោះនៅអឺរ៉ុបគឺជាទីផ្សារដ៏ធំមួយ បើសិនជាយើងអាចដណ្តើមទីផ្សារនៅអឺរ៉ុបបាន វាជារឿងមួយដ៏ល្អ។ ប៉ុន្តែត្រូវពង្រឹងការកែច្នៃនៅក្នុងស្រុកឱ្យខ្លាំងជាមុនសិនព្រោះនៅក្នុងការកែច្នៃហាក់នៅមានកម្រិត។ បើតាមប្រធានសមាគមស្វាយចន្ទីខាងលើ បានកត់សម្គាល់ឃើញថា មកដល់ពេលនេះការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ហាក់ដូចជាមានការធ្លាក់ចុះ។ ប៉ុន្តែសមាគមស្វាយចន្ទីកម្ពុជាសង្ឃឹមថា នៅពេលយើងអាចមានតំបន់សួនកសិឧស្សាហកម្មស្វាយចន្ទីកើតឡើងនៅក្នុងខេត្តកំពង់ធំ ការកែច្នៃនឹងមានការកើនឡើង។ យោងតាមក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរថាក្នុងពិធីសម្ពោធជាផ្លូវការ នូវការនាំចេញផលិតផលស្វាយចន្ទីកែច្នៃ តាមទូកុងតឺន័រលើកដំបូង […]

Using_sunlight_to_clean_water_Featured_Image-1
របាយការណ៍អង្គការសហប្រជាជាតិបង្ហាញថា មនុស្សម្នាក់ ក្នុងចំណោមបួននាក់ នៅទូទាំងពិភពលោក នៅតែខ្វះខាតទឹកស្អាតប្រើប្រាស់

ហ្សឺណែវ៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ក្នុងរបាយការណ៍នៃការសិក្សាស្រាវជ្រាវថា មនុស្សជាង២ ០០០លាននាក់នៅទូទាំងពិភពលោក នៅតែមិនមានលទ្ធភាពប្រើប្រាស់ទឹកស្អាតដែលមានសុវត្ថិភាព ហើយបានព្រមានថា ពិភពលោកនៅតែឃ្លាតឆ្ងាយនៅឡើយពីការសម្រេចបាននូវគោលដៅនៃលទ្ធភាពទទួលបានទឹកស្អាតជាសកល នៅឆ្នាំ២០៣០។ ទីភ្នាក់ងារព័ត័មានបារាំង AFP បានរាយការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នាចុង ខែសីហាថា អង្គការសុខភាពពិភពលោក (WHO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បាននិយាយនៅក្នុងរបាយការណ៍រួមមួយថា ភាពយឺតយ៉ាវក្នុងការទទួលបានទឹកស្អាត អនាម័យ និងសុខាភិបាល ធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យនៃជំងឺ។ តាមរយៈការរកឃើញ របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវក៏បានពិចារណាលើកម្រិតសេវាទឹកស្អាតចំនួនប្រាំ ដែលកម្រិតខ្ពស់បំផុតតំណាងឱ្យការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ កម្រិតបន្ទាប់មកគឺកម្រិតមូលដ្ឋាន, កម្រិតមានកំណត់, កម្រិតមិនមានសុវត្ថិភាព ដូចជាទឹកអណ្តូង និងកម្រិតទឹកក្រោមដីជាដើម។ ចាប់តាំងពីឆ្នាំ២០១៥ មនុស្សចំនួន៩៦១លាននាក់បានប្រើប្រាស់ទឹកស្អាត ដែលគ្រប់គ្រងដោយសុវត្ថិភាព ក្នុងនេះមានការកើនឡើងពី៦៨ភាគរយ ទៅ៧៤ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនចំនួន២,១ ពាន់លាននាក់នឹងនៅតែខ្វះខាតទឹកស្អាតប្រើប្រាស់នៅឆ្នាំ២០២៤ ដោយមានប្រជាជនចំនួន១០៦លាននាក់ ពឹងផ្អែកទឹកលើផ្ទៃដីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ចំនួនប្រទេសដែលបានលុបបំបាត់ប្រើប្រាស់ទឹកលើផ្ទៃដីសម្រាប់ផឹក បានកើនឡើងពី ១៤២ ទៅ១៥៤ កាលពីឆ្នាំ២០២៤ ហើយប្រទេសចំនួន៨៩ ឥឡូវនេះមានសិទ្ធិប្រើប្រាស់ជាសកលសម្រាប់ទឹកផឹកជាចាំបាច់ ដោយ៣១ប្រទេសមានលទ្ធភាពទទួលបានការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព។ នេះផ្ទុយពីចំនួនប្រជាជនជាងមួយភាគបួននៃចំនួនប្រជាជននៅក្នុងប្រទេសចំនួន២៨ នៅតែខ្វះខាតសេវាកម្មចាំបាច់ ដែលភាគច្រើនជាប្រទេសស្ថិតនៅក្នុងទ្វីបអាហ្វ្រិក។ ទាក់ទងនឹងអនាម័យ ប្រជាជនចំនួន១ […]

107A1771
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ​ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងចែករំលែកចំណេះដឹងតាមរយៈការធ្វើបាឋកថាបង្ហាញពីភាពជាអ្នកដឹកនាំ។ កិច្ចប្រជុំប្រចាំខែកញ្ញានេះ​ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលធនាគារ ARDB ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំងបុគ្គលិកជាង៣០០នាក់។ តាមរយៈបាថកថាជាភាសាអង់គ្លេស ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍រំឭកប្រាប់បុគ្គលិកថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានមហិច្ឆតាក្នុងការជំរុញការអភិវឌ្ឍជនបទ និងកសិកម្ម តាមរយៈហិរញ្ញវត្ថុ ដែលជំរុញដោយបេសកកម្ម។ ឯកឧត្តមបណ្ឌិតប្រតិភូរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តមបណ្ឌិតខិតខំដឹកនាំស្ថាប័នប្រកបដោយគោលបំណង វិន័យ និងការយល់ចិត្ត – ប្រមូលហិរញ្ញវត្ថុដើម្បីផ្លាស់ប្តូរសហគមន៍ជនបទ ពង្រឹងវិស័យកសិកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចជនបទប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានលើកយកគន្លឹះសំខាន់ៗនៃតម្លៃភាពជាអ្នកដឹកនាំ មានខាងក្រោម៖ សុចរិតភាព៖ ការសម្រេចចិត្តប្រកបដោយតម្លាភាព និងប្រកបដោយក្រមសីលធម៌ […]

កាលវិភាគផ្សព្វផ្សាយ