អ្នកវិភាគថា កំណើនសេដ្ឋកិច្ចហ្វីលីពីនទំនងជាមិនឈានដល់គោលដៅកំណត់នៅឆ្នាំនេះ

អន្តរជាតិ៖ ក្រុមអ្នកវិភាគបាននិយាយថា កំណើនសេដ្ឋកិច្ចហ្វីលីពីន ទំនងជាមិនឈានដល់ចំណុចកំពូលនៃគោលដៅកើនពី៥,៥ ដល់៦,៥ភាគរយ របស់រដ្ឋាភិបាល នៅឆ្នាំ២០២៥នេះ ចំពេលពន្ធរបស់សហរដ្ឋអាម៉េរិកកើនឡើងខ្ពស់។

ប្រធានមូលនិធិសម្រាប់សេរីភាពសេដ្ឋកិច្ច លោក កាលីកតូ ជីគីយ៉ាំខូ (Calixto V. Chikiamco) បាននិយាយថា ការឈានដល់សញ្ញា៦,៥ ភាគរយ គឺអាចធ្វើទៅបាន ប៉ុន្តែមិនទំនងទេ ដោយសារពន្ធលើការនាំចេញសំខាន់ៗរបស់យើង និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

សេដ្ឋកិច្ចបានកើនឡើង៥,៥ភាគរយ ប្រចាំឆ្នាំក្នុងអំឡុងខែមេសា ដល់ខែមិថុនា ដែលគាំទ្រដោយការស្ទុះងើបឡើងវិញនៃផលិតកម្មកសិកម្ម និងការប្រើប្រាស់ជាលក្ខណៈគ្រួសារកើនលឿនជាងមុន។

សម្រាប់ឆមាសទីមួយ កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យមមានកម្រិត៥,៤ភាគរយ យឺតជាង៦,២ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ចំណែកលេខាធិការសេដ្ឋកិច្ច លោក អាសេនីយ៉ូ បាលីសាកាន ( Arsenio M. Balisacan) បាននិយាយថា សេដ្ឋកិច្ចហ្វីលីពីនត្រូវតែកើនឡើងដល់៥,៦ភាគរយ នៅឆមាសទីពីរ ដើម្បីសម្រេចបាននូវកម្រិតទាបនៃគោលដៅពេញមួយឆ្នាំ និងកម្រិត៧,៥ភាគរយ ដើម្បីឈានដល់នៃគោលដៅកំណត់។

លោក ជីគីយ៉ាំខូ បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរដ្ឋបាលរក្សាស្ថិរភាពមែននោះ លទ្ធភាពគឺថា មិនត្រឹមតែរដ្ឋាភិបាលនឹងមិនអាចសម្រេចបាននូវគោលដៅកំណើនអប្បបរមា៦ភាគរយប៉ុណ្ណោះទេ ប៉ុន្តែតាមពិតទៅសម្រេចបាននូវកំណើនតិចជាង៥,៥ភាគរយ។

លោក ចន ប៉ាឡូ រីវើរ៉ា (John Paolo R. Rivera) អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានហ្វីលីពីនសម្រាប់ការសិក្សាអភិវឌ្ឍន៍ បាននិយាយថា កំណើនជាមធ្យមចំនួន៧,៥ភាគរយ ដែលត្រូវការនៅក្នុងខែកក្កដា រហូតដល់ខែធ្នូ គឺជាគោលដៅពង្រីកបន្ថែម ប៉ុន្តែមិនអាចទៅរួចនោះទេ។

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពន្ធលើការនាំចេញរបស់ហ្វីលីពីនចំនួន១៩ភាគរយ លើទំនិញពីប្រទេសហ្វីលីពីន ក៏ដូចជាប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសថៃ​ ដោយបានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។

លោក ចន ប៉ាឡូ រីវើរ៉ា បានមានប្រសាសន៍ថា លោករំពឹងថានឹងមានកំណើនការនាំចេញ ជាពិសេសសម្រាប់វិស័យមួយចំនួន មានដូចជា អេឡិចត្រូនិក សម្លៀកបំពាក់ និងកសិកម្ម៕


571051296_826366686862501_7548373427048892314_n
ធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបលោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការ និងចូលរួមជាមួយកម្ពុជា សំដៅជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជាបានដាក់ចេញ និងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតសំខាន់ ជាអាទិ៍លើ៖ ១. វិស័យអប់រំ សម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ សំដៅជំរុញផលិតភាពការងារ។ ២. […]

photo_2025-10-28_11-34-08 (3)
កម្ពុជាបើកយុទ្ធនាការផ្សព្ចផ្សាយពីការចុះបញ្ជីផលិតផលថ្នាក់ជាតិ ដើម្បីបង្កើនទំនុកចិត្តក្នុងទីផ្សារ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកយុទ្ធនាការផ្សព្វផ្សាយពីការចុះបញ្ជីផលិតផល ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារកាលថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥។ ឯកឧត្ត ហែម វណ្ណឌី មរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា “ការចុះបញ្ជីផលិតផលមិនមែនជាការងារថ្មី ឬបន្ទុកបន្ថែមសម្រាប់អាជីវកម្មទេ ប៉ុន្តែយុទ្ធនាការនេះកើតចេញពីឆន្ទៈក្នុងការកែលម្អសេវា និងការគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដរបស់ក្រសួង។ យុទ្ធនាការពេលនេះគឺទាន់ពេល ត្រូវកាលៈទេសៈ និងឆ្លើយតបផ្ទាល់ទៅនឹងកង្វល់ និងសំណូមពររបស់ទីផ្សារ ទាំងអ្នកផលិតនិងអ្នកប្រើប្រាស់ ក៏ដូចជាការវិវត្តនៃសភាពការណ៍ពាណិជ្ជកម្ម”។ ការចុះបញ្ជីផលិតផលគឺជានីតិវិធីដែលផ្តល់អត្តសញ្ញាណដល់ផលិតផលគ្រប់ប្រភេទ និងគ្រប់ទម្រង់ ដោយអនុលោមតាមស្តង់ដារកម្ពុជា CS001-2000 ស្តីពីការដាក់ស្លាកផលិតផល។ សម្រាប់អ្នកប្រើប្រាស់ ការចុះបញ្ជីផលិតផលផ្តល់នូវតម្លាភាព និងលទ្ធភាពស្វែងរកប្រភពទំនិញ និងម្ចាស់ស្របច្បាប់របស់ផលិតផល។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះវិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន ៩ ៥៣៥ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ ហើយក្រសួងកំពុងរៀបចំយន្តការបន្ថែម ដោយសម្រួលនីតិវិធី និងកាត់បន្ថយចំណាយ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។ ជាផ្នែកមួយនៃកំណែទម្រង់នេះ ក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ […]

Screenshot-2020-02-11-at-12.02.34-AM
ដើម្បីសន្តិសុខស្បៀង​ សង្ហិបុរី​គិតគូ​រតាំងពីសម្រូវ​ការ​ស្តុក​ទុក​ និង​តម្លៃ​អ្នក​បង់​ពន្ធស្តុក

សិង្ហបុរី៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសសិង្ហបុរី បានមានប្រសាសន៍ថា ប្រទេសរបស់លោករៀបចំខ្លួនទប់ទល់នឹងស្ថានភាពគ្រោះអាសន្ន ដោយស្តុកស្បៀងអាហារសំខាន់ៗ ដែលត្រូវមានតុល្យភាពរវាងការធានាសន្តិសុខស្បៀង និងការរក្សាតម្លៃស្តុកទុក}្យនៅទាប។ ទេសរដ្ឋមន្ត្រីទទួលបន្ទុកក្រសួងនិរន្តរភាព និងបរិស្ថាន លោក ហ្សាគី ម៉ូហាម៉ាត់  (Zaqy Mohamad) បានបញ្ជាក់ថា បើមិនដូច្នេះទេ ការស្តុកទុកស្បៀងអាហារច្រើនពេកអាចនាំឱ្យខ្ជះខ្ជាយ ហើយការចំណាយលើការស្តុកទុកក៏អាចកើនឡើងសម្រាប់អ្នកបង់ពន្ធផងដែរ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលពិនិត្យមើលឃ្លាំងស្តុកទំនិញ ដែលដំណើរការដោយខ្សែសង្វាក់ផ្គត់ផ្គង់សិង្ហបុរី និងក្រុមហ៊ុនដឹកជញ្ជូនរបស់សង្ហបុរី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ។ កាលពីដើមឆ្នាំ២០២៥ ប្រទេសសិង្ហបុរីបានអនុម័តច្បាប់ស្តីពីសុវត្ថិភាពចំណីអាហារ និងសុវត្ថិភាពចំណីអាហារ ដែលបានកំណត់តម្រូវការស្តុកទុកអប្បបរមាសម្រាប់អ្នកនាំចូលអង្ករ ដើម្បីស្តុកទុក។ ច្បាប់នេះក៏អនុញ្ញាតឱ្យដំណើរការស្តុកទុករបស់សិង្ហបុរី អាចស្តុកប្រភេទអាហារបន្ថែមផ្សេងទៀត ក្រៅពីអង្ករផងដែរ ព្រោះអាហារសំខាន់ៗផ្សេងទៀត ឬផលិតផលកសិ-អាហារក៏អាចស្តុកទុកបានដែរ ប្រសិនបើតម្រូវការកើតឡើងនាពេលអនាគត។ ដោយកត់សម្គាល់ថា ស្តុកជាតិរបស់សិង្ហបុរី នាពេលឥឡូវនេះ មានលើសពីអង្ករដើម្បីរួមបញ្ចូលម្ហូបអាហារសម្បូរប្រូតេអ៊ីន និងអាហារសម្បូរជាតិសរសៃ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលនេះប្រទេសសិង្ហបុរី កំពុងតែប្រកាន់ខ្ជាប់នូវតម្រូវការស្តុកទុកសម្រាប់តែអង្ករតែប៉ុណ្ណោះ។ លោកបានលើកយកករណីតម្រូវការសាច់មាន់ធ្វើជាឧទាហរណ៍​ ហើយបាននិយាយថា វាមិនថោកទេ ក្នុងការរក្សាទុកសាច់មាន់ឱ្យមានប្រូតេអ៊ីន ដោយសារត្រូវបង្កកទុក ទើបអាចរក្សាគុណភាពបានយូរ។ លោក​បាន​បន្ត​ទៀតថា ​មិន​ថា​ទេសាច់​មាន់ ឬម្ហូប​អាហារ​ផ្សេង​ទៀតទេ ​ត្រូវ​តែរក្សាទុកឱ្យបានត្រឹមត្រូវច្បាស់លាស់ ស្របតាមការ​វាយ​តម្លៃអំពី​ហានិភ័យ​នៃ​តម្រូវ​ការ​បច្ចុប្បន្ន។ […]

photo_2025-10-28_12-50-06
សហព័ន្ធស្វាយចន្ទីកម្ពុជាចាប់ដៃគូជាមួយក្រុមហ៊ុន Eurofinsដើម្បីពង្រឹងការនាំចេញស្វាយចន្ទីទៅអឺរ៉ុប

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ ដើម្បីពង្រឹងដល់ការនាំចេញផលិតផលស្វាយចន្ទីទៅអឺរ៉ុប, សហព័ន្ធស្វាយចន្ទីកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Eurofinsកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ លោក អាន ដារ៉ា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសហព័ន្ធស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន Eurofins  ថ្ងៃនេះ ក្នុងគោលបំណងធំ គឺដើម្បីជួយពង្រឹងការនាំចេញស្វាយចន្ទីកម្ពុជាទៅសហភាពអឺរ៉ុប។ ព្រោះអឺរ៉ុបបច្ចុប្បន្នមានតម្រូវការនាំចូលគ្រាប់ស្វាយចន្ទីកែច្នៃសម្រេចច្រើនជាងគេនៅលើពិភពលោក។ បើតាមប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា, ការនាំចូលស្វាយចន្ទីទៅសហភាពអឺរ៉ុបនេះ គឺតឹងតែងខ្លាំងទាក់ទងគុណភាពស្វាយចន្ទី, ទាក់ទងសុវត្ថិភាពចំណីអាហារ, បរិមាណស្វាយចន្ទីត្រូវផ្តល់ឱ្យអឺរ៉ុបជាប្រចាំ និងការធ្វើតេស្តស្វែងរកជាតិពុលនៅក្នុងគ្រាប់ស្វាយចន្ទីជាដើម។ លោក អាន ដារ៉ា គូសបញ្ជាក់បន្ថែមទៀតថា “ការចុះ MOUជាមួយ Eurofinsថ្ងៃនេះ គឺមានសារសំខាន់ណាស់នៅពេលយើងនាំគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេស ដាច់ខាតត្រូវធ្វើតេស្តរកជាតិពុលនៅក្នុងគ្រាប់ស្វាយចន្ទីមុនពេលធ្វើការនាំចេញ។ គាប់ជូនខ្លាចសហគមន៍អឺរ៉ុបរកឃើញជាតិពុល គេនិងបញ្ជូនទំនិញត្រឡប់មកវិញ។ បើមានបញ្ហាបែបនេះយើងនឹងខាតបង់ច្រើន ដូច្នេះហើយទើបសហព័ន្ធស្វាយចន្ទីកម្ពុជា ចុះអនុស្សរណៈជាមួយ EUrofin ដើម្បីសុំឱ្យគាត់ធ្វើយ៉ាងណាជួយធ្វើតេស្តទាក់ទងស្វាយចន្ទី ឱ្យទៅក្រុមហ៊ុន ដែលធ្វើការកែច្នៃចន្ទីទាំងនៅក្នុងស្រុក មុនធ្វើការនាំចេញ”។ ក្នុងវិស័យស្វាយចន្ទីបច្ចុប្បន្ន អ្វីដែលជាបញ្ហាសម្រាប់កសិករ សហគ្រាសកែច្នៃ គឺក្រុមអ្នកផលិតមិនមានទុនបង្វិលសម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករស្តុកទុក។ ទាក់ទងនិងទីផ្សារស្វាយចន្ទីកម្ពុជានៅក្រៅប្រទេស បើយោងតាមឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម […]

កាលវិភាគផ្សព្វផ្សាយ