ឧកញ៉ា ឡាយ ឈុនហួរ ​​ជាប់ជាប្រធានសហព័ន្ធ​ស្រូវអង្ករកម្ពុជាអាណត្តិថ្មី ដោយ​បេ្ដជ្ញាជួយប្រជាកសិករ​ និងកាត់បន្ថយថ្លៃផលិតកម្ម​​​

IMG_0089

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន City Rice នៅរសៀលថ្ងៃទី២៦ ​ខែសីហា ឆ្នាំ២០២៥នេះ បានជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិថ្មី ហើយបានបេ្ដជ្ញាជួយកសិករនៅទូទាំងប្រទេសកម្ពុជា​ តាមរយៈការពង្រឹង និងពង្រីកខ្សែក្រវាត់តម្លៃ និងខ្សែក្រវាត់ផ្គត់ផ្គង់ កាត់បន្ថយថ្លៃជី​ និងថ្នាំពុលកសិកម្ម។

ឧកញ៉ាបាន​​មានប្រសាសន៍ថា លោកនឹងរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាលើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្ម មានជី ថ្នាំពុលកសិកម្ម ឱ្យមានតម្លៃទាបជាងមុន និងកាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមា ព្រមទាំងធានាតម្លៃ​ស្រូវឱ្យបានសមសម្យ។

នៅក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ និងបិទបញ្ចប់អាណត្តិទី៤ របស់សហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួរ បានប្តេជ្ញាចិត្តខិតខំបំពេញការងារជាប្រធានសហព័ន្ធស្រូវអង្ករ ឱ្យអស់ពីសមត្ថភាព ប្រកបដោយសុច្ចរិតភាព តម្លាភាព និងគណនេយ្យភាព សាមគ្គីភាពដោយយកប្រយោជន៍រួមរបស់សមាជិក នៅក្នុងវិស័យស្រូវអង្ករជាគោល, ប្តេជ្ញាបំពេញការងារ ដោយគោរពឱ្យបាននូវវិជ្ជាជីវៈ ការទទួលខុសត្រូវ ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។

ឧកញ៉ាបានបន្ថែមថា សម្រាប់អាណត្តិទី៥ ក្នុងរយៈពេលបីឆ្នាំ ពីឆ្នាំ២០២៥ -២០២៨ ថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា នឹងសម្រួចការងារដោយផ្តោតលើសរសរស្តម្ភទាំងបួន របស់រាជរដ្ឋាភិបាលដែលមានដូចជា៖

សរសរស្តម្ភទី១៖ អភិបាលកិច្ច ពង្រឹងការគៀគរគ្រប់គ្រងហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព គណនេយ្យភាព និងធ្វើស្ថាបនីយកម្មផ្នែកពាក់ព័ន្ធស្រូវអង្ករមួយចំនួន និងពង្រីកវិសាលភាពការងារគ្រប់គ្រងប្រឹក្សាភិបាល លេខាធិការ និងគណកម្មាធិការប្រតិបត្តិនានា សំដៅបំពេញតួនាទី និងភារកិច្ចការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីជួយដល់កសិករទូទាំងប្រទេសឱ្យក្លាយទៅជា កសិសហគ្រិន និងវិស័យស្រូវអង្ករទាំងមូល។

សរសរស្តម្ភទី២៖ ការពង្រឹង និងពង្រីកខ្សែក្រវាត់តម្លៃ និងខ្សែក្រវាត់ផ្គត់ផ្គង់ ដោយរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាលើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្ម មានជី ថ្នាំពុលកសិកម្ម ឱ្យមានតម្លៃទាបជាងមុន និងកាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមា ក៏ដូចជាជំរុញប្រើប្រាស់ឧត្តមានុវត្តដាំដុះ និងប្រមូលផលហើយរកស្តង់ដារផលិតកម្ម សកសិកម្ម ក្នុងគោលបំណងលើកស្ទួយកម្រិតប្រាក់ចំណេញរបស់ប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ ដែលផ្តល់ផលិតភាពសេដ្ឋកិច្ចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់វិស័យ និងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។

សរសរស្តម្ភទី៣៖ ការធ្វើពិពិធកម្ម ផលិតកម្មកែឆ្នៃ និងទីផ្សារ រៀបចំផែនការអនុវត្តឱ្យស្របតាមផែនការជំរុញឱ្យមានកំណើននាំចេញស្រូវអង្ករ ផលិតផលកែច្នៃឱ្យមានប្រភពពីផលិតកម្មស្រូវអង្ករ ដោយដាក់ចេញនូវផែនការជំរុញលើកទឹកចិត្តឱ្យប្រើប្រាស់នវានុវត្តខ្សែក្រវាត់ផលិតកម្ម និងកែច្នៃបង្កើតបានផលិតផលមានតម្លៃបន្ថែម សម្រាប់បម្រើក្នុងវិស័យម្ហូបអាហារ និងវត្ថុប្រើប្រាស់។

សរសរស្តម្ភទី៤៖ ការជំរុញលើការដាំដុះឱ្យមានទិន្នផលខ្ពស់ ស្របតាមគោលការណ៍ ESG និងជំរុញការអនុវត្តកសិកម្មប្រកបដោយចីរភាព និងការចូលរួមដោយជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធដូចជា៖ ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធក្នុងការជំរុញផលិតកម្មពូជស្រូវ ដើម្បីចែកជូនប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបានតម្លៃស្រូវសមរម្យ ព្រមទាំងយន្តការជំរុញវិស័យឯកជនឱ្យខិតខំសិក្សាស្រាវជ្រាវ ផលិតពូជស្រូវ ដែលមានទិន្នផលខ្ពស់ និងមានតម្លៃខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ពិភពលោក និងចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលធាតុអាកាសរបស់អង្គការសហប្រជាជាតិ ដូចជាការជំរុញផលិតកម្មស្រូវ ដែលបញ្ចេញឧស្ម័នកាបូនិចទាប ផលិតកម្មស្រូវសរីរាង្គ នាពេលអនាគត់ផងដែរ៕ ដោយ ហៃ ស៊ីណា


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ