សាច់គោប្រេស៊ីល នៅតាមរដ្ឋតូចៗរបស់ប្រេស៊ីល នឹងនាំចូលទីផ្សារជប៉ុន

សៅប៉ូឡូ៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel NewsAsia បានឱ្យដឹងថា​ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញសាច់គោដ៏ធំបំផុតរបស់ពិភពលោក បានព្យាយាមអស់រយៈពេលពីរទស្សវត្សរ៍ ដើម្បីបំបែកទីផ្សារជប៉ុន ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។ ប៉ុន្តែ តាមរយៈកិច្ចព្រមព្រៀងថ្មីនឹងផ្តល់ឱ្យប្រទេសជប៉ុននូវជម្រើសផ្សេងមួយទៀត ក្រៅពីអ្នកផ្គត់ផ្គង់របស់ខ្លួន សហរដ្ឋអាម៉េរិក និងអូស្ត្រាលី នៅពេលពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងផ្លាស់ប្តូរពាណិជ្ជកម្មម្ហូបអាហារលើសកលលោក។

ការចរចាទទួលបានលទ្ធផលល្អខ្លះ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) កាលពីខែមីនាទៅកាន់ប្រទេសជប៉ុន ដែលជាប្រទេសនាំចូលសាច់គោដ៏ធំបំផុតមួយរបស់ពិភពលោក។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៃកិច្ចពិភាក្សាដែលផ្តោតលើរដ្ឋតំណាងតិចជាងបួនភាគរយនៃការនាំចេញរបស់ប្រទេសប្រេស៊ីល ហើយព្រួយបារម្ភរបស់អ្នកវេចខ្ចប់សាច់គោកនៅក្នុងរដ្ឋផលិតសាច់គោធំៗដូចជា សៅប៉ូឡូ (Sao Paulo), ម៉ាតូហ្គូ្រសូ (Mato Grosso), ម៉ាតូហ្គូ្រសូ ដូស៊ុល (Mato Grosso do Sul) និងរដ្ឋ ប៉ារ៉ា (Para)។

ស្របជាមួយគ្នានេះដែរ ពួកគេមានចំណែកជិត៦០ភាគរយនៃការនាំចេញសាច់គោសរុបរបស់ប្រទេសប្រេស៊ីល ឬប្រមាណ១,៧២លានតោន កាលពីឆ្នាំ២០២៤។

អនុស្សរណៈរបស់រដ្ឋាភិបាលប្រេស៊ីល ដែលបានចេញផ្សាយបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ន្ត្រីជប៉ុនកាលពីខែមិថុនា បានបង្ហាញថា រដ្ឋាភិបាលប្រេស៊ីល​ បានឯកភាពចំពោះការនាំចូលសាច់គោពីភាគខាងត្បូង ប្រេស៊ីល។ ហើយចំពោះរដ្ឋនាំចេញតូចៗទាំងបីនោះ ត្រូវបានប្រកាសថា មានជំងឺឆ្លង បើទោះបីជាប្រទេសប្រេស៊ីល​ កាលពីខែឧសភា ឆ្នាំ២០២៥ ទទួលការបញ្ជាក់ថា​ ជាប្រទេសគ្មានជំងឺឆ្លង។

យោងតាមរដ្ឋាភិបាលប្រេស៊ីល បានឱ្យដឹងថា ការផ្ទុះរីករាលដាលជំងឺចុងក្រោយ គឺនៅឆ្នាំ២០០៦។

ប្រភព​រដ្ឋាភិបាល​ក្នុង​តំបន់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា ​កិច្ច​ពិភាក្សា​កំពុង​ធ្វើ​ឡើង​តាម​តំបន់។ ​ដំបូង​ប្រេស៊ីល​មិន​មាន​គម្រោង​ចរចា​ការ​អនុញ្ញាត​លើស​ពី​រដ្ឋ​ទាំង​បី​នោះ​ទេ៕ ដោយ​ ញឹក សំអូន


photo_2025-10-16_10-54-14
នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៥តោន និងចាប់ខ្លួនមនុស្សបួននាក់

នគរបាលវៀតណាមរឹបអូសសាច់គោជប៉ុនក្លែងក្លាយ៦៤តោន និងចាប់ខ្លួនមនុស្សបួននាក់ ហាណូយ៖ នគរបាលវៀតណាមក្នុងទីក្រុងហាណូយ កាលពីពេលថ្មីៗកន្លងមកនេះ បានចាប់ខ្លួនឈ្មួញទុច្ចរិតបួននាក់ និងរឹបអូសបានសាច់គោជប៉ុនក្លែងក្លាយជាង៦៥តោន ដែលកែច្នែពីសាច់ក្របីតាមរយៈការចាក់បញ្ចូលសារធាតុគីមី។ សារព័ត៌មានវៀតណាម​ អេចប្រេស​ បានចេញផ្សាយកាលពីនៅថ្ងទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា នាយកប្រតបត្តិក្រុមវៀតណាម ឈ្មោះ ហីដា ហ្វូដ ជេអេសស៊ី (HIDA FOOD JSC) ឈ្មោះ ង្វៀង ធិហ្វឺងថាវ​ ( Nguyen Thi Phuong Thao) ភេទស្រី និងបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនបីនាក់ផ្សេងទៀត ពីបទផលិត និងចែកចាយផលិតផលអាហារក្លែងក្លាយ។ បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកែច្នៃសាច់គោក្លែងក្លាយនេះ​ មានឈ្មោះ ង្វៀង ធិទ្វីហ៊រ  ( Nguyen Thi Thuy Hoa) ភេទស្រី ជាប្រធានគណនេយ្យ ឈ្មោះ ង្វៀង ធិស៊ុង (Nguyen Thi Dung) ភេទស្រី ជានាយកផ្នែកផលិតកម្ម និងឈ្មោះ ចិន ហ័ងហ្វឺក […]

image_2025-10-13_13-37-05
អូស្ត្រាលី​ព្រួយបារម្ភ​ពី​ការ​នាំ​ចូលផ្លែ​ចេក​ពី​ហ្វីលីពីន ព្រោះខ្លាចនាំមេរោគ​ និងសត្វល្អិតចង្រៃមកដែរ

ទីក្រុងកង់បេរ៉ា៖ ឧស្សាហកម្មចេកអូស្ត្រាលីកំពុងសម្តែងការព្រួយបារម្ភអំពីដំណើរការត្រួតពិនិត្យជាថ្មីឡើងវិញ ដើម្បីពិចារណាលើការចូលផ្លែចេកពីប្រទេសហ្វីលីពីន បន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន បានស្នើសុំជាផ្លូវការឱ្យធ្វើបច្ចុប្បន្នភាពចំពោះពិធីសារស្តីពីជីវសុវត្ថិភាព ដែលអូស្ត្រាលីតម្រូវឱ្យវាយតម្លៃក្រោមកាតព្វកិច្ចពាណិជ្ជកម្មអន្តរជាតិ។ ប្រធានក្រុមប្រឹក្សាអ្នកដាំចេកអូស្ត្រាលី បាននិយាយថា ការអនុញ្ញាតឱ្យមានការនាំចូលអាចធ្វើឱ្យឧស្សាហកម្មដំណាំចេកក្នុងស្រុក ដែលមានតម្លៃប្រហែល៨៥០លានដុល្លារអាចជួបបញ្ហានាពេលខាងមុខ។ លោក​បានបន្ត​ថា​ «​យើង​ដាំ​ចេក​គ្រប់គ្រាន់​ក្នុង​ប្រទេស​អូស្ត្រាលី ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​របស់​យើង​។  យើងទទួលបានកំណត់ត្រាជីវសុវត្ថិភាពដ៏ល្អបំផុតមួយនៅលើពិភពលោក សម្រាប់ប្រទេសអូស្ត្រាលី ហើយមិនមានប្រទេសណាមួយក្នុងពិភពលោក ដែលអាចផ្គូរផ្គងពួកយើងលើជីវសុវត្ថិភាពទាំងនោះបានទេ»។ លោកបាននិយាយបន្ថែមថា ការវាយតម្លៃកន្លងមកបានកំណត់អំពីប្រភេទជំងឺកើតលើដើមចេក មានដូចជា ជំងឺក្រាស៊ី និងជំងឺខ្លោចស្លឹកចេក ដែលជាហេតុផលដើម្បីរឹតបន្តឹងការធ្វើពាណិជ្ជកម្ម ព្រោះអូស្ត្រាលី​ជា​ប្រទេស​តែ​មួយ​គត់ ​ដែល​បាន​លុប​បំបាត់ជំងឺខ្លោចស្លឹក តាំង​ក្នុង​ឆ្នាំ២០០៥មកម្លេះ។ នៅក្នុងប្រទេសអូស្ត្រាលី មានកសិករដាំចេកជាង៥០០នាក់ ឬស្មើនឹង៩៤ភាគរយនៃផលិតកម្ម ភាគច្រើនស្ថិតភាគខាងលិចប្រទេស ដោយបង្កើតការងារបានជាង១៨ ០០០កន្លែអ និងបានរួមចំណែកសេដ្ឋកិច្ចជាតិប្រមាណជា៨៥០លានដុល្លារ។ សំណើថ្មីពីប្រទេសហ្វីលីពីនចំពោះប្រទេសអូស្ត្រាលី រួមមានពូជចេកអំបូង និងខេត្តនាំចេញថ្មី ដែលមិនត្រូវបានពិចារណាក្នុងការធ្វើវិភាគរកហានិភ័យនាំចូលឆ្នាំ២០០៨ឡើយ។  ចំណែកមន្ត្រីមកពីក្រសួងកសិកម្ម នេសាទ និងរុក្ខាប្រមាញ់ នឹងវាយជាតម្លៃថ្មី និងពិគ្រោះយោបល់ជាមួយអ្នកដាំដុះនៅក្នុងតំបន់ភាគខាងជើងប្រទេសអូស្ត្រាលី។ ចំណែកនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអូស្ត្រាលីវិញ បានបញ្ជាក់ថា មិនមានលទ្ធផលកំណត់ទុកជាមុនចំពោះការពិនិត្យឡើងវិញនោះទេ ដោយលោករំឭកថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងបានណែនាំថា រដ្ឋាភិបាលកំពុងតែវាយតម្លៃតាមបែបវិទ្យាសាស្ត្រ និងភស្តុតាងរបស់សំណើពីប្រទេសហ្វីលីពីន។ លោកបានមានប្រសាសន៍ទៀតថា ក្នុងនាមជានាយករដ្ឋមន្ត្រី […]

561351377_1211147777704897_1675673441858257864_n
ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំសមាជិកជួបពិភាក្សាជាមួយក្រុមហ៊ុននាំចូលអង្ករ នៅប្រទេសអ៊ីតាលី

ប្រទេសអ៊ីតាលី៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំសមាជិកសហព័ន្ធ ដោយមានក្រុមហ៊ុននាំអង្ករចេញចំនួនប្រាំមួយណជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle Lomellina ប្រទេសអ៊ីតាលី។ បន្ទាប់ពីដំណើរបេសកកម្មចូលរួមការតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ Anuga Food Fair 2025 នាទីក្រុងកូឡូញ ប្រទេសអាឡឺម៉ង់ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិកចំនួនប្រាំមួយក្រុមហ៊ុន ក្នុងនោះ មាន ១) ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ២) ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី ៣) ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត ៤) ក្រុមហ៊ុន កំពង់ធំ រ៉ាយស៍ មីល […]

IMG_0313
កញ្ញា សាំង សារ៉ង ស្រលាញ់មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្ម ទោះបីលំបាកក៏មិនបោះបង់

ដោយ ឡុង សារេត កំពង់ស្ពឺ៖ កញ្ញា សាំង សារ៉ង មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ជានិស្សិតម្នាក់ក្នុងចំណោមនិស្សិតផ្សេងទៀត ដែលចាប់យកមុខជំនាញវិទ្យាសាស្ត្រជលផលនិងវារីវប្បកម្ម បើទោះដឹងថាប្រឈមនិងការលំបាកសម្រាប់មនុស្សស្រី ក៏នៅតែមិនបោះបង់ការតស៊ូរហូតទទួលបានជោគជ័យ។ កញ្ញាលើកឡើងថា មុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មមួយនេះ សម្រាប់និស្សិត ឬកូនអ្នកចង់ស្រួលអាចថា វាពិបាកបើប្រៀបធៀបនិងមុខជំនាញផ្សេងៗ ដោយសារមុខជំនាញជលផលនេះ គឺទាមទារឱ្យយើងខិតខំប្រឹងប្រែងខ្លាំង។ សម្រាប់និស្សិតជាស្ត្រីទីមួយត្រូវលះលះបង់រូបសម្រស់ ព្រោះត្រូវការចុះទឹក ចូលព្រៃ ចុះសមុទ្រ  នៅហាលវាលហាលក្តៅអត់ធ្វើការនៅក្នុងម្លប់ ឬកន្លែងត្រជាក់ដូចមុខជំនាញផ្សេងៗទៀតនោះទេ។ ដូច្នេះមុខជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មសម្រាប់អ្នកដែលធ្វើការស្រួលៗ វាជួបលំបាកបន្តិច។ ប៉ុន្តែវាសប្បាយសម្រាប់អ្នកស្រលាញ់ និងចូលចិត្តជំនាញមួយនេះ។ បើតាមកញ្ញាសាំង សារ៉ង អះអាងទៀតថា នៅក្នុងការសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក កញ្ញាមិនធ្លាប់នឹកដល់រឿងធុញធប់និងមុខជំនាញនេះទេ។ តែផ្ទុយទៅធ្វើឱ្យកញ្ញាកាន់តែស្រលាញ់ និងចូលចិត្តថែមទៀត។ តួយ៉ាងសារណាបញ្ចប់ការសិក្សាទាក់ទងនិងស្មៅសមុទ្រ នាងបានចំណាយពេលបួនខែស្នាក់នៅលើកោះមួយនៅក្នុងខេត្តកែប ទោះបីក្តៅក៏ដោយនៅតែពេញចិត្ត។ កញ្ញាបានលើកឡើងថា ក្រោយពីទទួលសញ្ញាបត្របញ្ចប់ការសិក្សាជំនាញវិទ្យាសាស្ត្រជលផល និងវារីវប្បកម្មនេះ។  កញ្ញាមានគោលបំណងចង់ធ្វើការ ជាងការបង្កើតអាជីវកម្មដោយខ្លួនឯង ដោយសារបងប្រុសរបស់ខ្លួនបានបង្កើតកសិដ្ឋានចិញ្ចឹមត្រី និងដាំបន្លែរួចហើយ។ ដូច្នេះបើមានឱកាសចង់ធ្វើការច្រើនជាង៕

កាលវិភាគផ្សព្វផ្សាយ