សមាជិកព្រឹទ្ធសភាហ្វីលីពីន សុំហាមការ​នាំ​ចូល​អង្ករឱ្យបានយូរជាង​៦០ថ្ងៃ ដើម្បីជួយកសិករ

images

ម៉ានីល៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ (Francis Pangilinan) កាលពីថ្ងៃទី១៨​​ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា បម្រាមការនាំចូលអង្កររយៈពេល៦០ថ្ងៃ គឺមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការពឹងផ្អែករបស់ប្រទេសហ្វីលីពីន លើអង្ករនាំចូលពីបរទេសនោះទេ។

សមាជិកព្រឹទ្ធសភារូបនេះ បាននិយាយថា ការហាមឃាត់នាំអង្កររយៈពេល៦០ថ្ងៃ ដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលហ្វីលីពីន នឹងជួយការពារផលប្រយោជន៍របស់កសិករហ្វីលីពីនពីការធ្លាក់ចុះតម្លៃស្រូវ​ នៅក្នុងរដូវប្រមូលផលខាងមុខនេះ។

លោកបានមានប្រសាសន៍ដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះជាវិធានការល្អដើម្បីបញ្ឈប់គម្លាតតម្លៃអង្ករក្នុងស្រុក ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ហេតុ​អ្វី​បាន​ជា​យើង​ផ្អាក​ការ​នាំ​ចូល​?​ ព្រោះ​កសិករហ្វីលីពីននឹង​ប្រមូល​ផល​រួច​ នៅ​ក្នុង​ខែ​តុលា​ វិច្ឆិកា​ និងខែធ្នូ​»។

លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ បានមានប្រសាសន៍ទៀងថា​ លោកនឹងជំរុញឱ្យមានការបង្កើនថវិកាឱ្យបានចំនួន១០០ពាន់លានដុល្លារ​​ សម្រាប់ក្រសួងកសិកម្មហ្វីលីពីន ដើម្បីពង្រឹងវិស័យកសកម្មក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខទៀត​ ដោយលោក​ចង្អុល​បង្ហាញ​ពី​គម្លាត​ដ៏​ធំ​រវាង​ការ​ចំណាយ​ផ្នែក​កសិកម្ម​របស់​ហ្វីលីពីន និង​ការចំណាយប្រទេស​ជិតខាង។

លោកបានលើកជាឧទាហរណ៍ថា កោះតៃវ៉ាន់ចំណាយបថវិកាចំនួន៦០០ពាន់លានដុល្លារក្នុងមួយឆ្នាំលើវិស័យកសិកម្ម​ សម្រាប់ជួយប្រជាជនចំនួន២៣លាននាក់ របស់កោះតៃវ៉ាន់​ ចំណែកប្រទេសហ្វីលីពីនចំណាយត្រឹមតែ៤​០០០លានដុល្លារប៉ុណ្ណោះ ក្នុងមួយឆ្នាំសម្រាប់ជួយប្រជាជនហ្វីលីពីនចំនួន១២០លាននាក់។

លោក ហ្វ្រង់ស៊ីស​ ប៉ាងហ្គីលីណាន់​ បានបន្តទៀតថា ប្រទេសថៃក៏បានចំណាយច្រើនជាងហ្វីលីពីណដង លើវិស័យកសិកម្មសម្រាប់ជួយប្រជាជនថៃចំនួន៧០​ លាននាក់ ខណៈប្រទេសវៀតណាមចំណាយលើសហ្វីលីពីបីដងសម្រាប់ជួយប្រជាជនចំនួន៩០លាននាក់។

ក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ហ្វីលីពីន បានប្រកាសផ្អាកការនាំចូលអង្ករពីបរទេសរយៈពេល៦០ថ្ងៃ តាមបទបញ្ជារបស់លោកប្រធានាធិបតី ដោយលើកឡើងពីការផ្គត់ផ្គង់ក្នុងប្រទេសមានបរិមាណគ្រប់គ្រាន់សមល្មម និងដល់រដូវមូលផលស្រូវក្នុងប្រទេសហ្វីលីពីនផងដែរ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ផែនការ និងអភិវឌ្ឍន៍ បាននិយាយថា ការផ្អាកនេះកើតឡើងចំពេលស្តុកស្រូវនៅមានគ្រប់គ្រាន់ ហើយតម្លៃស្រូវនៅលើពិភពលោកក៏កំពុងធ្លាក់ចុះផងដែរ។

ការផ្អាករយៈពេល៦០ថ្ងៃលើការនាំចូលអង្ករនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញាខាងមុខនេះ ដូច្នេះប្រធានាធិបតីហ្វីលីពីន នឹងរឹតបន្តឹងការបញ្ជាទិញអង្ករពីបរទេសជាបណ្តោះអាសន្នសិន ដើម្បីធ្វើឱ្យតម្លៃអង្ករក្នុងស្រុកមានស្ថេរភាព។

ក្រសួង​កសិកម្ម​ហ្វីលីពីន​បានរំពឹងទុល​ថា​​ ការ​ប្រមូល​ផលស្រូវនឹងទទួលបានទិន្នផលខ្ពស់​ ពី​ខែ​កញ្ញា​ ដល់​ខែ​តុលា ឆ្នាំ២០២៥នេះ ដោយសារមិនសូវរងការខូច​ខាតពី​ខ្យល់​ព្យុះ​ទីហ្វុង​​នៅ​ឆ្នាំ​នេះ។

ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញឱ្យមានការប្រុងប្រយ័ត្ន ដោយព្រមានថា តម្លៃអង្ករលើពិភពលោកអាចប្រែប្រួលភ្លាមៗ ហើយគោលនយោបាយត្រូវតែមានភាពបត់បែន ដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៅក្នុងទីផ្សារអង្ករលើពិភពលោក និងនៅក្នុងស្រុក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីដើមសប្តាហ៍នេះ ក្រសួងកសិកម្មហ្វីលីពីន បានពិពណ៌នាការសម្រេចចិត្តរបស់លោកប្រធានាធិបតី ក្នុងការបញ្ឈប់ការនាំចូលអង្ករ និងពន្យារពេលដំឡើងពន្ធ គឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ដែលកសិករហ្វីលីពីនកំពុងជួបប្រទះ។

ប្រទេសហ្វីលីពីន​ បានរក្សាអត្រាពន្ធ១៥ភាគរយលើអង្ករនាំចូលអាចនឹងត្រូវរក្សាទុកឱ្យនៅដដែលរហូតដល់ខែកញ្ញា ដើម្បីការពារការឡើងថ្លៃអង្ករនៅតាមបណ្តាហាងលក់រាយក្នុងប្រទេស ដោយសារតម្លៃអង្ករនៅលើពិភពលោកកើនឡើងបន្តិចម្តងៗ បន្ទាប់ពីរដូវប្រមូលផល។

​បើ​យោង​តាម​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ បានឱ្យដឹងថា តម្លៃ​អង្ករ​វៀតណាម​បាន​ឡើង​ថ្លៃ​បន្តិច កាល​ពីក្នុង​ខែ​មេសា ឆ្នាំ២០២៥ ខណៈ​ការ​ប្រមូល​ផល​ស្រូវឆ្នាំនេះជិតរួចរាល់។

នៅក្នុងឆ្នាំ២០២៥នេះ​ អង្ករបាក់ប្រាំភាគរយរបស់វៀតណាម លក់នៅក្នុងខែមេសា ឡើងថ្លៃដល់៣៩៦,៨ដុល្លារក្នុងមួយតោន បើធៀបនឹងតម្លៃ៣៨៦​,៥ដុល្លារក្នុងមួយតោន លក់នៅក្នុងខែមីនា។

ចំណែកជំនួយការរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បាននិយាយថា ប្រសិនបើដំឡើងអត្រាពន្ធអង្ករនាំចូលនៅពេលនេះ ខណៈពេលការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់ អាចធ្វើឲ្យតម្លៃលក់រាយក្នុងស្រុកកើនឡើងជាក់ជាមិនខាន។

ការ​ព្យាយាមទម្លាក់​អត្រា​ពន្ធ​នាំចូលអង្ករ​ គឺ​ក្នុង​គោល​បំណង​គ្រប់គ្រង​អតិផរណា​ស្បៀងអាហារ ជាពិសេស​ការ​កើនឡើង​នៃ​តម្លៃ​អង្ករ​លក់​រាយ​ ដូចនៅក្នុង​ឆ្នាំ​២០២៣ និង​២០២៤៕


34411
រយៈពេល៦ខែ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់​៣៦៧,១០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន  ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ ​បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣​លានដុល្លារ ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន​ គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០​លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ  អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕

photo_2026-07-07_08-31-36 (2)
អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]

photo_2026-07-06_16-38-13
ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក

ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]

photo_2026-07-06_14-40-41
កសិករក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ទន្ទឹងរង់ចាំអាជ្ញាធររកដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ 

ដោយ ឡុង សារេត បាត់ដំបង៖ ដំណាំស្រូវនៅលើផ្ទៃដី ជាង១៨ពាន់ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុក សង្កែ ខេត្តបាត់ដំបង បាននិងកំពុងរងការខូចខាត ចំណែកកសិករបាននិងកំពុងរង់ចាំមើលអាជ្ញាធរពាក់ព័ន្ធចូលរួមធ្វើអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈនាំទឹកពីតំបន់ផ្សេងមកចាក់បញ្ចូលទៅក្នុងស្ទឹងសង្កែ ក៏ដូចបង្ហៀរចូលទៅក្នុងអាងទឹក ក្នុងតំបន់មួយចំនួនផ្សេងទៀត ដើម្បីអាចឱ្យកសិករអាចបូមទឹកយកទៅស្រោចស្រពដំណាំស្រូវឱ្យបានទាន់ពេលវេលា។ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាព ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹង ថាដំណាំស្រូវរបស់សមាជិកសហគមន៍ ដែលបានដាំដុះនៅលើផ្ទៃដីជាង ១ ៤០០ហិកតា នៅពេលកន្លងទៅអាចខូចខាត។ ប៉ុន្តែក្រោយពីមានភ្លៀងរលឹមធ្លាក់ខ្លះៗ កាលពីដើមខែកក្កដា កន្លងទៅនេះ បានធ្វើឱ្យដំណាំស្រូវខ្លះ ដែលមិនទាន់ខូចខាតធ្ងន់ធ្ងរ ហាក់មាន សភាពស្រស់ឡើងមកវិញ។ លោកប្រធានសហគមន៍កសិកម្មខាង បានវាយតម្លៃថា ដំណាំស្រូវក្នុងមួយស្រែៗរងការខូចខាតប្រហែល៣០ភាគរយ ចំណែក៧០ភាគរយផ្សេងទៀត ក្រោយពីមានភ្លៀងរលឹម ជាបន្តបន្ទាប់ហាក់មានភាពស្រស់ឡើងវិញ។ តែទោះជាបែបនេះក្តី បើនៅថ្ងៃខាងមុខមានទឹកស្រោចស្រពគ្រប់គ្រាន់ឡើងវិញ ទិន្នផលស្រូវអាចធ្លាក់ចុះ។ ស្រពពេលដំណាំស្រូវកំពុងត្រូវការទឹកដូចសព្វថ្ងៃនេះ, លោក ណែម ពក លើកឡើងថា ប្រសិនជាមានទឹកជំនន់ដងស្ទឹងសង្កែមកការស្រោចស្រង់ដំណាំស្រូវអាចបានច្រើន ដោយសារនៅក្នុងភូមិឃុំ មានម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពមួយចំនួន។ តែបច្ចុប្បន្ន ទឹកនៅក្នុងស្ទឹងសង្កែមិនទាន់ធ្លាក់ចុះទៅក្រោមទេ ហើយនៅផ្នែកខាងលើស្ទឹងសង្កែ […]

កាលវិភាគផ្សព្វផ្សាយ