ឡាវ-សិង្ហបុរី ចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងសន្តិសុខស្បៀង

P2in

វៀងច័ន្ទន៍៖ រដ្ឋាភិបាលឡាវ និងសិង្ហបុរី បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកិច្ចសហប្រតិបត្តិការទ្វេភាគី​ លើវិស័យសំខាន់ៗ រួមមានពាណិជ្ជកម្ម និងវិនិយោគ អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខស្បៀង ថាមពលស្អាត ឥណទានកាបូន និងកម្មវិធីស្ម័គ្រចិត្ត ជាពិសេសការបញ្ជូនអ្នកស្ម័គ្រចិត្តសិង្ហបុរីទៅកាន់ប្រទេសឡាវ។

យោងតាមសារព័ត៌មាន វៀងច័ន្ទន៍ ថែមស៍​របស់ឡាវ បានឱ្យដឹងថា កិច្ចព្រមព្រៀងជាថ្មីនេះ ត្រូវបានធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរី ពីថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥ របស់រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក ថុងសាវ៉ាញ ភុំវីហាន (Thongsavanh Phomvihane) តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី គឺលោក វីវាន បាឡាគ្រឹស្នាន់ (Vivian Balakrishnan)។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានជួបពិភាក្សាគ្នានៅឯក្រសួងការបរទេសសិង្ហបុរី ដោយបានពិនិត្យមើលវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នាពេលកន្លងមក ហើយពិភាក្សាអំពីទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។

រដ្ឋមន្ត្រីទាំងពីរបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេល៥១ឆ្នាំកន្លងមក ដោយបានគូសបញ្ជាក់ពីដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាទៀងទាត់ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដែលជាការរួមចំណែកដ៏សំខាន់ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ។

ប្រមុខការទូតទាំងពីរក៏បានទទួលស្គាល់ផងដែរនូវភាពជោគជ័យនៃការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតឡាវ-សិង្ហបុរី ក្នុងឆ្នាំ២០២៤ ដែលបង្ហាញពីព្រឹត្តិការណ៍ដ៏រស់រវើក និងប្រកបដោយអត្ថន័យ ដែលពង្រឹងចំណងមិត្តភាពយូរអង្វែងរវាងប្រជាជាតិទាំងពីរ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងប្តេជ្ញាពង្រឹងភាពជាដៃគូក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមទាំងអាស៊ានផងដែរ។

ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោក ថុងសាវ៉ាញ ភុំវិហាន បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរីសម្រាប់ការគាំទ្រដ៏យូរអង្វែង ជាពិសេសក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជាច្រើន។

លោករដ្ឋមន្ត្រីក្រសួងការបរទេសឡាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ប្រជាជនសិង្ហបុរី ក្នុងឱកាសខួបលើកទី៦០ នៃទិវាបុណ្យជាតិសិង្ហបុរី​ និងសូមជូនពរឱ្យប្រទេសសិង្ហបុរី និងប្រជាជនសិង្ហបុរី ទទួលបាននូវសុខសន្តិភាព វិបុលភាព និងជោគជ័យបន្តទៀត។

ដំណើរទស្សនកិច្ចផ្លូវការនេះ ឆ្លុះបញ្ជាំងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក និងស្ថិរភាពក្នុងតំបន់៕


image_2026-07-09_11-27-03
រលកកម្ដៅបង្កក្តីព្រួយបារម្ភដល់ដំណាំដំឡូងបារាំង នៅទ្វីបអឺរ៉ុប

អន្តរជាតិ៖ រលកកម្ដៅចុងខែមិថុនា ឆ្នាំ២០២៦នេះ​ បានបង្កើនភាពមិនច្បាស់លាស់នៅទូទាំងវិស័យដំឡូងរបស់អឺរ៉ុប ខណៈពេលសីតុណ្ហភាពឡើងលើសពី៤០អង្សាសេ នៅផ្នែកខ្លះនៃអឺរ៉ុបខាងត្បូង ខាងលិច និងអឺរ៉ុបកណ្តាល ដែលលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតហួតហែង​​​​ កើតឡើងចំពេលដំឡូងចាប់ផ្តើមមើម និងជាដំណាក់កាលបោះប្រមូលទិន្នផលផ្គត់ផ្គង់ទីផ្សារក្នុងតំបន់។ យោងតាមអង្គការឧតុនិយមពិភពលោក និងការប្រែប្រួលអាកាសធាតុ បានឱ្យដឹងថា តំបន់ដាំដុះដំឡូងនៅក្នុងប្រទេសអេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក ហូឡង់ ប៉ូឡូញ និងអឺរ៉ុបកណ្តាល កំពុងជួបប្រទះរលកកម្ដៅក្នុងអំឡុងពេលដំណាំត្រូវការលូតលាស់។ ដំឡូងបារាំងលូតលាស់ល្អបំផុតនៅសីតុណ្ហភាពចន្លោះពី១៨អង្សាសេ ទៅ២២អង្សាសេ។ សីតុណ្ហភាពលើសពី ៣០អង្សាសេ ធ្វើឱ្យដំឡូងពិបាកលូតលាស់ និងមិនមានមើមល្អ។ ប្រសិនបើរលកកម្តៅអូសបន្លាយពេលយូរអាចកាត់បន្ថយទំហំមើម ផ្តល់ទិន្នផលតិច និងគុណភាពមិនសូវល្អ។ ប្រទេសអេស្ប៉ាញបានរាយការណ៍រួចហើយពីក្តីបារម្ភក្នុងការផលិតដំបូង។ អ្នកដាំដំឡូងនៅតំបន់ផលិតដំឡូងបារាំងដ៏សំខាន់របស់ប្រទេស បានឱ្យដឹងថា សីតុណ្ហភាពនៅតែបន្តកើនឡើង បានធ្វើឱ្យការលូតលាស់របស់ដំណាំយឺតយ៉ាវ និងតម្រូវការប្រព័ន្ធធារាសាស្ត្រថែមទៀត។ អ្នកតំណាងឧស្សាហកម្ម បានប៉ាន់ប្រមាណថា ទិន្នផលអាចធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ប្រសិនបើលក្ខខណ្ឌអាកាសធាតុក្តៅ និងស្ងួតនៅតែបន្តអូសបន្លាយ។ រលកកម្ដៅក៏កំពុងបង្កឱ្យមានភ្លៀងធ្លាក់តិចខុសពីធម្មតា ដែលកាត់បន្ថយសំណើមដីនៅទូទាំងអឺរ៉ុប។ មជ្ឈមណ្ឌលស្រាវជ្រាវរួមរបស់គណៈកម្មការអឺរ៉ុប បានកំណត់តំបន់ពង្រីកកសិកម្មនៅក្នុងប្រទេសបារាំង អាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាគី រ៉ូម៉ានី និងផ្នែកផ្សេងទៀតនៃអឺរ៉ុបខាងកើត។ នៅក្នុងប្រទេសអ៊ីតាលី កម្រិតទឹកទាបនៅក្នុងទន្លេ […]

34411
រយៈពេល៦ខែ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់​៣៦៧,១០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន  ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ ​បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣​លានដុល្លារ ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន​ គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០​លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ  អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕

photo_2026-07-07_08-31-36 (2)
អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]

photo_2026-07-06_16-38-13
ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក

ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]

កាលវិភាគផ្សព្វផ្សាយ