​អាម៉េរិក​ចាប់ផ្តើម​អនុវត្ត​ពន្ធ១៥ភាគរយ ​លើ​ទំនិញ​អ៊ីស្រាអែល ​ចាប់​ពី​ថ្ងៃ​ទី៧ ខែ​សីហា

images

តែលអាវី៖ ការនាំចេញទំនិញរបស់អ៊ីស្រាអែល ទៅកាន់សហរដ្ឋបានប្រឈមនឹងអត្រាពន្ធ១៥ភាគរយ ខណៈពេលវិធានការថ្មី ប្រកាសដោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ​ត្រាំ​ (Donald Trump) បានចូលជាធរមាន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

មន្ត្រីអ៊ីស្រាអែលបានព្រមានថា ការផ្លាស់ប្តូរនេះអាចនាំឱ្យមានការកាត់បន្ថយបរិមាណនាំចេញ ការបាត់បង់ការងារ និងប្រាក់ចំណូលពន្ធអាជីវកម្មផងដែរ។

ប្រទេសអ៊ីស្រាអែលបានស្វែងរកការធានានូវអត្រាទាបជាង១០ភាគរយ ដែលធ្លាក់ចុះពី១៧ភាគរយ ដែលបានស្នើឡើងដំបូង ដើម្បីរក្សាការប្រកួតប្រជែងលើប្រទេស ប្រឈមនឹងពន្ធខ្ពស់ បន្ទាប់ពីការចរចាសម្រាប់ការពិចារណាពិសេសមិនបានជោគជ័យទេ។

ប្រធានសមាគមអ្នកផលិតអ៊ីស្រាអែល បាននិយាយថា «យើងអាចស្ថិតក្នុងស្ថានភាពដូចគ្នានឹងប្រទេសជាច្រើនផ្សេងទៀតដែរ ប៉ុន្តែយើងបាត់បង់អត្ថប្រយោជន៍ ដែលយើងទទួលបានជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយត្រូវការការប្រកួតប្រជែងជាមួយប្រទេសដូចជាទួរគី ដែលពីមុនបានបង់ពន្ធ និងមានតម្លៃផលិតកម្មទាបជាងប្រទេសអ៊ីស្រាអែល។  បើគ្មានអត្ថប្រយោជន៍ប្រៀបធៀបទេ យើងនឹងបាត់បង់ការលក់»។

ពន្ធគយត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយការនាំចេញរបស់អ៊ីស្រាអែលពី២​ ០០០លានដុល្លារទៅ៤ ០០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។  ប្រសិនបើផលិតផលសម្រាប់ផ្សំឱសថ និងផលិតផលអង្គធាតុចម្លង ត្រូវរាប់បញ្ចូលផងដែរ នោះនឹងបាត់បង់ឪកាសការងារប្រហែលពី ២០ ០០០ ទៅ៣៣ ០០០កន្លែង។

លោកប្រធានសមាគមបាន​និយាយ​ថា ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​​ជាមួយ​សហរដ្ឋ​អាម៉េរិក ប្រទេសអ៊ីស្រាអែ បានកំណត់អត្រាពន្ធសូន្ស ប៉ុន្តែឥឡូវ​នេះ ​បាន​បាត់បង់​អត្ថប្រយោជន៍​របស់ខ្លួន ជាមួយ​​ប្រទេស​តួកគី ជប៉ុន អង់គ្លេស និង​ប្រទេស​ផ្សេង​ទៀត។

វិធានការពន្ធទូទៅរបស់លោក ដូណាល់ ត្រាំ ប្រកាសកាលពីខែមេសា បានកំណត់អត្រាពី១០ ទៅ៤០ភាគរយសម្រាប់ទំនិញនាំចូលពីបណ្តាប្រទេសមួយចំនួន។  សហរដ្ឋអាម៉េរិកបានដំឡើងពន្ធលើប្រទេសកាណាដាដល់៣៥ភាគរយ យល់ព្រមលើការយកពន្ធ១០ភាគរយសម្រាប់ចក្រភពអង់គ្លេស និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង និងសហភាពអឺរ៉ុប។ ចំណែក អត្រាពន្ធ១៥ភាគរយ សម្រាប់ប្រទេសអ៊ីស្រាអែល ប្រទេសជប៉ុន តួកគី អ៊ីស្លង់ ន័រវែស ហ្វីជី ហ្គាណា ហ្គីយ៉ាណា និងប្រទេសអេក្វាឌ័រ។

នៅឆ្នាំ២០២៤ ពាណិជ្ជកម្មសរុបលើទំនិញរវាងអ៊ីស្រាអែល និងអាម៉េរិកមានតម្លៃប្រហែល៣៧ពាន់លានដុល្លារ ដោយអ៊ីស្រាអែល នាំចេញមានទឹកប្រាក់ចំនួន២២,២ពាន់លានដុល្លារ និងនាំចូលមានទឹកប្រាក់ចំនួន១៤,៨ពាន់លានដុល្លារ។

ការនាំចេញផលិតផលផ្នែកយោធា មានទឹកប្រាក់ប្រហែល៧,៥ ភាគរយនៃការនាំចេញសរុបរបស់អ៊ីស្រាអែល ហើយត្រូវបានរងផលប៉ះពាល់ ខណៈពេលការនាំចេញបច្ចេកវិទ្យាភាគច្រើនមិនមានឡើយ ដោយសារពន្ធមិនអនុវត្តចំពោះសេវាកម្ម។  ចំណែកផលប៉ះពាល់លើ៣០ភាគរយនៃការនាំចេញបច្ចេកវិទ្យា ដែលជាទំនិញរូបវន្តនៅតែស្ថិតក្រោមការត្រួតពិនិត្យដដែល។

លោកបាននិយាយថា «ប្រសិនបើការចរចាជាមួយសហរដ្ឋអាម៉េរិកមិនផ្តល់ឱ្យអ្នកនាំចេញរបស់អ៊ីស្រាអែល ទទួលបានលើកលែងពន្ធនាំចូលលើទំនិញទាំងនេះទៅសហរដ្ឋអាម៉េរិកទេ នោះយើងនឹងបាត់បង់សកម្មភាពអាជីវកម្មរបស់យើងកាន់តែច្រើន រួមទាំងការខាតបង់ប្រចាំឆ្នាំ ដែលប៉ាន់ស្មានយ៉ាងហោចណាស់ចំនួន៤ ០០០ពាន់លានដុល្លារ»៕ ដោយ ញឹក សំអូន


photo_2026-05-22_10-27-06
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា  “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]

704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ

ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕

image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]

photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ