របាំងទីផ្សាររបស់ចិនរុញច្រានផ្លែឈើរី របស់អាម៉េរិកទៅកាន់ហុងកុង និងវៀតណាម

Santina-32F-4wk-scaled

ហាណូយ៖ ទោះបីជាប្រទេសចិនបានពន្យាពេលជាបណ្តោះអាសន្ននូវការដំឡើងពន្ធបន្ថែម ចាប់ពីថ្ងៃទី១៤ ខែឧសភា ដល់ដើមខែសីហា ក៏ដោយ ភាពមិនប្រាកដប្រជាជុំវិញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅតែបន្តធ្វើឱ្យឧស្សាហកម្មផ្លែឈើរីរបស់អាម៉េរិក មិនទាន់មានភាពប្រាកដប្រជានៅឡើយ។

ប្រទេសចិនធ្លាប់ជាគោលដៅសំខាន់សម្រាប់ផ្លែឈែរីរបស់អាម៉េរិក ជាពិសេសក្នុងអំឡុងពេលមានការកើនឡើងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ អ្នកនាំចេញជាច្រើនបានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេទៅកាន់ទីផ្សារអាស៊ីផ្សេងទៀតដូចជា វៀតណាម កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសកាណាដានៅតែជាប្រទេសនាំចូលធំបំផុត ដែលមានចំនួន៣៧ភាគរយនៃការនាំចេញផ្លែឈើរីរបស់សហរដ្ឋអាម៉េរិក។

ចំពេលភាពមិនប្រាកដប្រជាទាក់ទងនឹងពន្ធគយ ដែលកំពុងបន្តជាមួយប្រទេសចិន អ្នកនាំចេញផ្លែឈើរី របស់អាម៉េរិកបានងាកទៅរកទីផ្សារជំនួសវិញ មានដូចជាប្រទេសវៀតណាម ដោយរួមចំណែកដល់ការកើនឡើងនៃការផ្គត់ផ្គង់ និងតម្លៃទាបបំផុត។ នៅក្នុងហាងមួយចំនួនរបស់វៀតណាម តម្លៃបានធ្លាក់ចុះមកត្រឹមតែ៧,២០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺពាក់កណ្តាលនៃតម្លៃកាលពីឆ្នាំ២០២៤។

ផ្សារទំនើប វីនម៉ាត (WinMart) ដែលជាបណ្តាញលក់រាយដ៏ធំបំផុតមួយរបស់វៀតណាមបានធ្វើយុទ្ធនាការលក់បញ្ចុះតម្លៃ ចាប់ពីថ្ងៃទី៨ ខែកក្កដាដល់ថ្ងៃទី២៣ ខែកក្កដា ដោយកាត់បន្ថយតម្លៃមកត្រឹម១១,៤០ដុល្លារក្នុងមួយគីឡូក្រាម ពោលគឺ៦,១០ដុល្លារអាម៉េរិកទាបជាងតម្លៃធម្មតា។ ជាលទ្ធផល ការលក់ផ្លែឈើរី បានកើនឡើង១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

យោងតាមសមាគមន៍បន្លែ និងផ្លែឈើ វៀតណាម ការនាំចូលផ្លែឈើរី ឈានដល់២៨លានដុល្លារ ក្នុងរយៈពេលប្រាំខែដំបូង នៃឆ្នាំ២០២៥នេះ គឺកើនឡើង៤៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ វៀតណាមក៏កំពុងចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកដើម្បីកាត់បន្ថយពន្ធគយពី៤៦ភាគរយ មកនៅត្រឹម២០ភាគរយ ដោយលុបបំបាត់ពន្ធលើទំនិញរបស់សហរដ្ឋអាម៉េរិក។

ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានព្យាករណ៍ថា ទិន្នផលផ្លែឈើរី នឹងកើនដល់៣៨៣ពាន់តោន ក្នុងឆ្នាំ២០២៥ ដែលជាការកើនឡើងប្រាំបីភាគរយ។ ទិន្នផលកើនឡើងនេះបានជំរុញឱ្យតម្លៃលក់ដុំក្នុងស្រុកធ្លាក់ចុះពី១០ ទៅ១៥ភាគរយ ក្នុងខែមិថុនា និងខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។

នៅពេលការនាំចេញទៅកាន់ប្រទេសចិនដីគោក បន្តប្រឈមមុខនឹងឧបសគ្គ ហើយផ្លឈើរីក៏ត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុងហុងកុង ដោយជំរុញឱ្យតម្លៃធ្លាក់ចុះដល់កម្រិត។ ឈើរីនៅទីផ្សារក្នុងរដ្ឋធានី វ៉ាសីងតោន ឥឡូវនេះលក់ត្រឹមតែ១១,២៤ដុល្លារក្នុងមួយគីឡូក្រាម។

យោងតាមក្រុមហ៊ុននាំចូលផ្លែឈើរី បានឱ្យដឹងថា ការលក់ប្រចាំថ្ងៃខ្ពស់បំផុតបានកើនឡើងពី៨ ០០០ប្រអប់ កាលពីឆ្នាំ២០២៤ ប៉ុន្តែនៅឆ្នាំ២០២៥នេះ​ បានកើនឡើងដល់១២ម៉ឺនប្រអប់។ ទោះជាយ៉ាងណាក៏ដោយ តម្លៃក៏បានធ្លាក់ចុះយ៉ាងខ្លាំង ដោយប្រអប់ទម្ងន់ប្រាំគីឡូក្រាមឥឡូវនេះ លក់ក្នុងតម្លៃពី៣៣,១២ទៅ៣៥,៦៧ដុល្លារ ដោយធ្លាក់ចុះ៣៥ភាគរយ។

ចំណែកក្នុងខែមេសា ឆ្នាំ២០២៤ តម្លៃសរុបនៃផ្លែឈើរបស់អាម៉េរិក ដែលនាំចូលទៅទីក្រុងហុងកុង បានកើនឡើង១១៨ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំ២០២៥នេះ តម្លៃនៃផ្លែឈើរីស្រស់ ដែលបាននាំចេញឡើងវិញពីហុងកុងទៅកាន់ប្រទេសចិនដីគោក បានធ្លាក់ចុះ៧២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕


image_2026-06-26_15-28-12
ឥណ្ឌាទំនងជាផ្អាកនាំចេញស្ករសមួយរយៈពេល ដោយសារបាតុភូតអែលនីញ៉ូ

ម៉ុមបៃ៖ ប្រទេសឥណ្ឌា ដែលធ្លាប់ជាប្រទេសនាំចេញស្ករធំជាងគេទីពីររបស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងមានស្ករសនៅសល់តិចតួចសម្រាប់ការនាំចេញ ដោយសារលក្ខខណ្ឌអាកាសធាតុមិនល្អ បង្កឡើងដោយបាតុភូតអែលនីញ៉ូ (El Nino) ដែលកំពុងគំរាមកំហែងដល់ផលិតកម្មអំពៅ និងការកើនឡើងនៃតម្រូវការអេតាណុល។ ដោយសារសម្ពាធអាកាសធាតុបែបនេះ ស្ករសឥណ្ឌារាប់លានតោននឹងផ្អាកនាំចូលទៅកាន់ទីផ្សារពិភពលោក ព្រមរឹតត្បិតការនាំចូលនៅទូទាំងតំបន់អាស៊ី អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាថែមទៀត។ ប្រភពពាណិជ្ជករនាំចេញស្ករស បាននិយាយថា ឥណ្ឌានៅមានសល់ស្ករសតិចតួចសម្រាប់ការនាំចេញ ចំណែកតម្រូវការអេតាណុលនៅក្នុងស្រុក បានកើនឡើងយ៉ាងខ្លាំង ដូច្នេះធ្វើឱ្យឥណ្ឌាប្រុងប្រយ័ត្នចំពោះការនាំចេញ ព្រោះខ្លាចខ្វះតម្រូវការក្នុងស្រុក។ ទំនិញស្ករស គឺប្រធានបទរសើបផ្នែកនយោបាយនៅក្នុងសង្គមឥណ្ឌា ដែលជាប្រទេសប្រើប្រាស់ស្ករច្រើនជាងគេលើពិភពលោក ហើយស្ករផ្អែមនេះមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនឥណ្ឌា ជាពិសេសគ្រួសារក្រីក្រត្រូវការស្ករសខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃ។ នាយកគ្រប់គ្រងក្រុមហ៊ុននាំចេញទំនិញកសិកម្មរបស់ឥណ្ឌា បាននិយាយថា “ការផ្គត់ផ្គង់ស្ករសមានសភាពតឹងតែងរួចទៅហើយនៅក្នុងប្រទេសឥណ្ឌា ហើយឥឡូវនេះ បាតុភូតអែលនីញ៉ូ កំពុងលេចចេញជាគ្រោះថ្នាក់ដ៏ធំមួយ។” ប្រសិនបើភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ដំណាំអំពៅអាចរងផលប៉ះពាល់ និងធ្វើឱ្យឥណ្ឌាខ្វះស្ករសសម្រាប់នាំចេញយ៉ាងហោចណាស់បីឆ្នាំ ស្របពេលប្រទេសប្រេស៊ីល ក៏អាចរងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូដូចគ្នានេះដែរ។ ប្រទេសប្រេស៊ីល ដែលជាប្រទេសនាំចេញស្ករសធំជាងគេ ក៏កំពុងបង្វែរអំពៅទៅផលិតជាអេតាណុលវិញ ព្រោះមានទីផ្សារល្អ។ ប្រទេសឥណ្ឌាបាននាំចេញស្ករសចំនួន៦,៨លានតោន ជារៀងរាល់ខ្នាំ ឬប្រហែលនឹង១០ភាគរយ នៃការនាំចេញសកល។ នៅឆ្នាំ២០២៦នេះ បន្ទាប់ពីបាននាំចេញស្ករសប្រហែល៨០០ ០០០តោន ប្រទេសឥណ្ឌាបានហាមឃាត់ការនាំចេញរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដែលជាវេលាចុងបញ្ចប់នៃរដូវប្រមូលផលឆ្នាំនេះ។ យោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាល និងឧស្សាហកម្មស្ករស […]

image_2026-06-26_13-18-17
ការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឆាប់ទទួលបានផលលឿនជាងចិញ្ចឹមក្នុងរោងបើកចំហរ

ដោយ ឡុង សារេត ខេត្តកំពង់ស្ពឺ ៖ ស្របពេលអាកាសធាតុការប្រែប្រួល និងមានភាពមិនទៀងទាត់ ដូចនាពេលបច្ចុប្បន្ន បាននិងកំពុងជះឥទ្ធិពលមិនសូវល្អដល់វិស័យកសិកម្ម ដែលទាមទារឱ្យមាន ការកែប្រែទម្លាប់ពីការចិញ្ចឹមសត្វបែបប្រពៃណីមកចិញ្ចឹមតាមបែបទំនើប។ តួយ៉ាងការចិញ្ចឹមមាន់កសិកម្មនៅក្នុងរោងបិទជិត ឬចិញ្ចឹមតាមបែបទំនើប ត្រូវបានវាយតម្លៃថា មាន់អាចលូតលាស់ធំធាត់លឿន ឆាប់បានផល និងចំណេញពេញវេលា ជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ ដែលមិនប្រព័ន្ធគ្រប់គ្រង់ជាក់លាក់។ លោក យឹម គឹមសាន ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ នៅក្នុងឃុំរកាធំ ឃុំស្វាយក្រវាន់ និងឃុំ កាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១១ មកដល់ឆ្នាំ២០២៥ លោកចិញ្ចឹមមាន់នៅក្នុងរោងបើកចំហរ។ តែចូលមកដល់ឆ្នាំ២០២៦នេះ លោកបានចាប់ផ្តើមសាងសងរោងចិញ្ចឹមមាន់បិទជិត ឬចិញ្ចឹមមាន់បែបទំនើប (អ៊ីវេប ) ចំនួនពីររោង ក្នុងនោះ លោកសាងសង់ថ្មីមួយរោង និងកែច្នៃរោងចាស់ឱ្យទៅជារោងបែប អ៊ីវែប មួយរោង។ លោកអះអាងថា “យើងចិញ្ចឹមមាន់ក្នុងរោងត្រជាក់ តាំងពីយើងចាប់ផ្តើមដាក់ដំបូងរហូតមកទល់សព្វថ្ងៃនេះ ឃើញថា ការធំលូតលាស់របស់កូនមាន់មានភាពល្អប្រសើរជាងការចិញ្ចឹមមាន់នៅតាមរោងបើកចំហរ។ ព្រោះវាក្តៅ ពីមួយវគ្គទៅវគ្គមាន់មិនសូវធំស្មើគ្នា ដូចការចិញ្ចឹមនៅតាមរោងបិទជិតនោះទេ”។ បើតាមលោក យឹម គឹមសាន […]

image_2026-06-26_13-08-59
ធនាគារ ARDBចូលរួមគាំទ្រ និង​លើកម្ពស់​សមត្ថភាព​ផ្នែកគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់ម្ចាស់ជីវកម្ម​ក្នុងស្រុក​

ដោយ ឡុង សារេត​ ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)​ បន្ត​​ចូលរួមគាំទ្រនិងលើកកម្ពស់ដល់ការ​បណ្តុះបណ្តាល​​សមត្ថភាព​ជូន​​ម្ចាស់អាជីវកម្មក្នុងស្រុក​​ផ្តោតលើប្រធានបទ “គោលការណ៍គណនេយ្យ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​”។​ វគ្គបណ្តុះបណ្តាល​នេះ​​​រៀបចំនៅ​មជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច​ តេជោដោយ​មានកិច្ចសហការពីសមាគម​សហគ្រិនវ័យក្មេងកម្ពុជា សមាគម​ធនាគារនៅកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ ​​កាលព្រឹកថ្ងៃទី​២៥ ខែមិថុនា​។​ អ្នកស្រី ជុន សុថានី នាយក​នាយកដ្ឋាន​យុទ្ធសាស្ត្រ​និងអភិវឌ្ឍន៍អាជីវកម្ម​នៃសាជីវកម្ម​ធានាឥណទានកម្ពុជា​ និងជាសមាជិកក្រុមប្រឹក្សាភិបាល​នៃសមាគម​សហគ្រិន​វ័យក្មេងកម្ពុជា​បានឱ្យដឹង​ថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីមួយនៅក្នុង​កម្មវិធីដំណើរការទទួលឥណទាន​​របស់សមាគម​សហគ្រិនវ័យក្មេង​ ដោយមានការសហការ​ជាមួយនិងភាគីពាក់ព័ន្ធផ្សេងរួមទាំងសមាគមធនាគារ​និងធនាគារមួយចំនួន​ដែលបានឧបត្ថម្ភ​មកដល់កម្មវិធីរបស់យើង​។ កម្មវិធីASSESS យើងចាប់ផ្តើមតាំងពីឆ្នាំ​២០២៥​ ហើយមានកម្មវិធីមួយកញ្ចប់បានបញ្ចប់នៅឆ្នាំ​២០២៥ហើយ​សម្រាប់ឆ្នាំ​២០២៦នេះ​កម្មវិធីរបស់យើងបានចាប់ផ្តើម​ក្នុងខែមិថុនា​ ហើយនៅថ្ងៃទី​២៥ ខែមិថុនានេះ​ជាថ្ងៃទី២នៃ​វគ្គសិក្សាទាំង៧​របស់​Assess to finance Program ដែលវគ្គសិក្សាលើកទី១យើងធ្វើ​ទី​១៩ខែមិថុនា​ ផ្តោតទៅលើប្រធានបទ​ ការពង្រីកអាជីវកម្មនិង​ផែនការកំណើន​ ហើយសម្រាប់ថ្ងៃនេះវិញ ប្រធានបទ​ផ្តោតលើ​គោលការណ៍​គណនេយ្យ​និងការគ្រប់គ្រងហិរញ្ញវត្ថុ​។ ការៀបចំរបាយការហិរញ្ញវត្ថុ​ ការយល់ដឹងបីស្តង់ដាគណនេយ្យ​ផ្សេងៗដែលខាងនិយ័តករ​មានតម្រូវការ​សម្រាប់​ស្ថាប័ន ឬអាជីវកម្ម​ទូទៅ​ ក៏ដូចជាការៀបចំនូវគោលនយោបាយ​ នីតិវិធី​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុ​នៅក្នុងអាជីវកម្ម​ផងដែរ។​ គោលបំណង​សំខាន់នៃការបង្កើត​កម្មវិធី Assess to finance Program​ របស់យើងនេះគឺដើម្បីជួយ​បង្កើនសមត្ថភាពរបស់ SME ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ​ ក៏ដូចជាការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់​អាចទៅទទួលបានហិរញ្ញប្បទាន​ពីស្ថាប័ន​ធនាគារ ។ដូចនេះគោលបំណងរបស់យើង​គឺចង់ជួយដល់ SME​ទាំងអស់ដែលមានតម្រូវការ​ផ្នែកហិរញ្ញវត្ថុ​ ដែលកន្លងមកម្ចាស់អាជីវកម្មទាំងនោះនៅមានការខ្វះខាត​អ្វីខ្លះ របាយការណ៍​ពេលទៅជួបគ្រឹះស្ថាន​ធនាគារ​ ឈានទៅសិក្សាដើម្បីទទួលបានឥណទាន​។ […]

image_2026-06-26_11-16-09
ការនាំចេញជីតាមច្រកសមុទ្រហ័រមូស ចាប់ផ្តើមមមាញឹកឡើងវិញ អាចធ្វើឱ្យតម្លៃជីចុះថោក

អន្តរជាតិ៖ ការនាំចេញជីតាមរយៈច្រកសមុទ្រហ័រមូស (Hormuz) បានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីសប្តាហ៍មុន ដោយបានបង្កើនការផ្គត់ផ្គង់ជីទៅកាន់ទីផ្សារពិភពលោក បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានជាប់គាំងក្នុងបរិមាណដ៏ច្រើននៅក្នុងឈូងសមុទ្រពែក្ស។ យោងតាមទិន្នន័យកប៉ាល់ បានឱ្យដឹងថា យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៦គ្រឿង ដែលផ្ទុកសារធាតុជី បានចាកចេញពីច្រកសមុទ្រ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដោយចំនួនកប៉ាល់នាំចេញបានកើនឡើងជិតប្រហែលមុនពេលផ្ទុះសង្គ្រាម។ យ៉ាងហោចណាស់មានកប៉ាល់ចំនួន១៨គ្រឿង ក្នុងចំណោមកប៉ាល់ជាង៤០គ្រឿង ដែលបានជាប់គាំងចាប់តាំងពីដើមដំបូងក្នុងពេលផ្ទុះសង្គ្រាមភ្លាមៗ បានចាកចេញអស់ហើយ ភាគច្រើននៃកប៉ាល់ទាំងនោះបានធ្វើដំណើរទៅកាន់ទ្វីបអាស៊ី។ ឧស្សាហកម្មកសិកម្មបាននិងកំពុងតាមដានយ៉ាងដិតដល់នូវល្បឿននៃការចាកចេញកប៉ាល់ ចំពេលមានការរំពឹងទុកថា ការកើនឡើងអាចមានបន្តិចម្តងៗ ដោយសារកប៉ាល់រាប់រយគ្រឿងដឹកទំនិញផ្សេងៗគ្នា ហើយកំពុងដណ្តើមគ្នាចេញមុន។ តំបន់ឈូងសមុទ្រពែក្ស គឺជាជម្រករបស់រោងចក្រជីដ៏ធំបំផុតមួយរបស់ពិភពលោក ហើយផ្លូវទឹកនេះជីបានឆ្លងកាត់ប្រហែលមួយភាគបីនៃពាណិជ្ជកម្មជីអ៊ុយរ៉េ ដែលជាសារធាតុចិញ្ចឹមដំណាំដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ទិន្នន័យបានបង្ហាញទៀតថា បរិមាណនាំចេញជីប្រចាំសប្តាហ៍តាមរយៈច្រកសមុទ្រហ័តមូស បានកើនឡើងជិតដល់៥៣ម៉ឺនតោន ចាប់តាំងពីបានបញ្ចប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ។ គោលដៅទីផ្សារនៅក្នុងទ្វីបអាស៊ី ដែលកប៉ាល់ចេញទៅ រួមមានប្រទេសចិន ឥណ្ឌា និងប្រទេសស្រីលង្កា។ ប្រទេសឥណ្ឌា គឺជាអ្នកនាំចូលជីអ៊ុយរ៉េ និងជីផូស្វាត លំដាប់កំពូល។ កប៉ាល់មួយគ្រឿងកំពុងចេញដំណើរឆ្ពោះទៅប្រទេសប្រេស៊ីល ដែលអ្នកទិញកំពុងបង្កើតស្តុកជី មុនរដូវដាំសណ្តែកសៀងចាប់ផ្តើមនៅក្នុងខែកញ្ញាខាងមុខនេះ។ ខណៈពេលធ្វើដំណើរអាចចំណាយពេលច្រើនសប្តាហ៍សម្រាប់នាំជីទៅដល់អ្នកទិញ តម្លៃជីអ៊ុយរ៉េបានធ្លាក់ចុះរួចស្រេចទៅហើយ ដោយសារមានការភ័យខ្លាចមានការរំខានដល់ដំណើរផ្គត់ផ្គង់។ ការផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីសប្តាហ៍ដំបូងនៃសង្គ្រាម បានបន្ធូរបន្ថយការគំរាមកំហែងដ៏ធំបំផុតមួយចំពោះអតិផរណាស្បៀងអាហារ។ វាក៏អាចទៅរួចផងដែរ ដែលកប៉ាល់ផ្សេងទៀតផ្ទុកជីក៏បានចេញដំណើរផងដែរ។ […]

កាលវិភាគផ្សព្វផ្សាយ