ការ​នាំ​ចេញ​បន្លែ​របស់​ប៉ាគីស្ថាន កើនដល់​១,៤​លាន​តោន​ បានចំណូលជាង៣៥៣លានដុល្លារ

p10

ការ៉ាជី៖ នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថានបានកើនឡើងដល់១,៣៩៥លានតោន ដែលមានតម្លៃជាទឹកប្រាក់ចំនួន៣៥៣លានដុល្លារ កើនឡើងលើសពីតួលេខ ឆ្នាំ២០២៣ ដែលមានបរិមាណ១,៣៣៦លានតោន មានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃក្នុងបន្លែមួយតោន បានធ្លាក់ចុះពី៣៤៣ដុល្លារ មកនៅត្រឹម២៥៣ដុល្លារ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ដោយធ្វើឱ្យធ្លាក់ចុះនូវប្រាក់ចំណូលសរុបជារូបិយប័ណ្ណបរទេស។

យោងតាមគេហទំព័របន្លៃ និងផ្លែឈើ បានឱ្យដឹងថា​ រវាងឆ្នាំ២០១៨ និងឆ្នាំ២០២៥ ការនាំចេញបន្លែរបស់ប្រទេសប៉ាគីស្ថាន បានចំណូលចាប់ពី២៣៤លានដុល្លារ ទៅ៤៣០លានដុល្លារ ក្នុងបរិមាណពី៨២៥ ២៥៧តោន ទៅ១,៣៣៦លានតោន។

កសិផលនាំចេញសំខាន់ៗ រួមមានដំឡូងបារាំង និងខ្ទឹមបារាំង ដោយដឹកជញ្ជូនតាមសមុទ្រ និងផ្លូវគោក ចំណែកបន្លែស្រស់ មានដូចជាការ៉ុត ម្ទេសបៃតង និងទំនិញកសិផលផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមផ្លូវអាកាស។  ការប្រែប្រួលតម្លៃអ្នកប្រើប្រាស់នៅក្នុងចំណោមម្ហូបអាហារចម្បងៗបានកើតឡើងដោយសារតែការប្រែប្រួលនៃកម្រិតផលិតកម្ម និងការនាំចេញ រួមជាមួយនឹងផលប៉ះពាល់តម្លៃរបស់ខ្ទឹមបារាំងនៅលើទីផ្សារអន្តរជាតិ។  ចំណែកការនាំចូលខ្ទឹមបារាំងវិញ ជាធម្មតាតែងតែកើតឡើង នៅពេលផលិតកម្មក្នុងប្រទេសប៉ាគីស្ថាន ធ្លាក់ចុះដោយសារពេលខ្លះទីផ្សារក្នុងស្រុករងផលប៉ះពាល់ពីឈ្មួញកណ្តាលទិញស្តុកទុកច្រើនពេក។

យោងតាមសមាគមអ្នកនាំចេញបន្លែ និងផ្លែឈើ និងសមាគមអ្នកនាំចូល និងពាណិជ្ជករ ប៉ាគីស្ថាន បានឱ្យដឹងថា ក្នុងចំណោមបរិមាណនាំចេញជិត១,៤លានតោន នៅចន្លោះខែឧសភា និងខែកក្កដា ឆ្នាំ២០២៥នេះ បរិមាណដំឡូងបារាំង មានជាងមួយលានតោន បន្ទាប់មកខ្ទឹមបារាំងមានចំនួនពីមួយសែនទៅពីរសែនតោន និងបន្លែបៃតងពីចំនួនបួនម៉ឺន ទៅប្រាំម៉ឺនតោន។

សមាគមដដែលនេះបានកត់សម្គាល់ថា «យើងមិនអាចស្វែងរកទីផ្សារថ្មីសម្រាប់បន្លែបានទេ ប៉ុន្តែតាមរដ្ឋឯករាជ្យ អតីតសមាជិកសហភាពសូវៀត បានលេចចេញជាទីផ្សារដ៏មានសក្តានុពលបំផុតមួយសម្រាប់ដំឡូងបារាំងរបស់ប្រទេសប៉ាគីស្ថាន ដែលការដឹកជញ្ជូនត្រូវបានធ្វើឡើងតាមផ្លូវគោក។

រីឯបញ្ហារឹតត្បិតផ្នែកភូតគាមអនាម័យមកលើកសិផល ក៏បង្កផលវិបាកដល់ការពង្រីកទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសឥណ្ឌូណេស៊ី ប្រទេសថៃ និងប្រទេសដទៃទៀត ដែលទាមទារឱ្យមានការចូលរួមពីរដ្ឋាភិបាលទាក់ទងនឹងឧបសគ្គទាំងនេះ។

ទិន្នន័យផលិតកម្ម ស្តីពីអង្កេតសេដ្ឋកិច្ច ប៉ាគីស្ថាន នៅឆ្នាំ២០២៥ បានបង្ហាញថា ផលិតកម្មខ្ទឹមបារាំងបានកើនឡើងពី២,៣លានតោន ក្នុងឆ្នាំ២០២៤ កើនដល់២,៦៧លានតោន ក្នុងឆ្នាំ២០២៥ ចំណែកផលិតកម្មដំឡូងបារាំង កើនឡើងពី៨,៤លានតោន ដល់៩,៤លានតោន ក្នុងរយៈពេលដូចគ្នា។  ផលិតកម្ម ដែលបានកែលម្អឡើងវិញ ជាទូទៅបានរក្សានូវស្ថិរភាពតម្លៃក្នុងស្រុក ដោយតម្លៃជាមធ្យមសម្រាប់ដំឡូងបារាំងធ្លាក់ពី០,១៣ មកនៅត្រឹម០,០៩ដុល្លារ និងខ្ទឹមបារាំង ធ្លាក់ពី០,២៧ មកត្រឹម០,២០ដុល្លារ ក្នុងមួយគីឡូក្រាម។

សមាគមបានផ្តល់យោបល់ឱ្យបង្កើនផលិតកម្មដំឡូងបារាំង ដើម្បីជំរុញការនាំចេញទៅកាន់ប្រទេសអតីតសហភាពសូវៀត ឱ្យមានបរិមាណប្រហាក់ប្រហែលនឹងតម្រូវការនាំចូលស្រូវសាលីមកក្នុងប្រទេសប៉ាគីស្ថាន។  លើសពីនេះ តម្រូវការដំឡូងបារាំង មានការកើនឡើងដោយសារតែមានរោងចក្រផលិតកែច្នៃដំឡូងបារាំងក្រៀម និងកំណើនអ្នកលក់អាហារតាមចិញ្ចើមផ្លូវ ជាពិសេសអ្នកលក់ដំឡូងបំពង។  ការថយចុះនៃការនាំចេញខ្ទឹមបារាំងរបស់ប៉ាគីស្ថាន ក្នុងប៉ុន្មានខែថ្មីៗកន្លងនេះ ក៏ត្រូវបានកត់សម្គាល់ផងដែរ នូវផលប៉ះពាល់ដោយការប្រកួតប្រជែងពីខ្ទឹមបារាំងរបស់ប្រទេសឥណ្ឌា ដែលមានតម្លៃទាបជាង។

អ្នកប្រើប្រាស់នៅក្នុងប្រទេសប៉ាគីស្ថាន បានស៊ាំនឹងការនាំចូលខ្ទឹមបារាំងពីប្រទេសអ៊ីរ៉ង់ និងពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែមានគុណភាពអន់ជាងផលិតផលក្នុងស្រុក។ ការកែលម្អប្រកបដោយប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការប្រើប្រាស់ទូកុងតឺន័រត្រជាក់ អាចបង្កើនសមត្ថភាពនាំចេញបន្ថែមទៀតផងដែរ៕


image_2026-09-15_14-43-39
ហ្វីលីពីននឹងនាំចូលអង្ករបាក់ច្រើនជាងមុន ចំណែកចិនត្រូវការអង្ករបាក់ច្រើនដាច់គេ

ម៉ានីល៖ ប្រទេសហ្វីលីពីនអាចបង្កើនការនាំចូលអង្ករបាក់ច្រើនជាងមុន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដោយប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន និងប្រទេសនាំចូលអង្ករផ្សេងៗទៀត។ នៅក្នុងរបាយការណ៍មួយ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បាននិយាយថា អ្នកនាំចូលអង្កររបស់ហ្វីលីពីន អាចងាកទៅរក អង្ករបាក់ច្រើនជាងមុន ខណៈពេលរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយហាមឃាត់ការនាំចូលអង្ករអង្ករបាក់កម្រិត៥ភាគរយ។ ការណ៍នេះកើតឡើង ខណៈតម្រូវការកើនឡើងក្នុងចំណោមប្រទេសនាំចូល និងនាំចេញអង្ករ បានធ្វើឱ្យតម្លៃអង្ករបាក់ឡើងថ្លៃជាងមុន។ ក្រសួងកសិកម្មអាម៉េរិក បាននិយាយាបន្ថែមថា អ្នកនាំចេញអង្ករទាំងនេះទំនងជានឹងកែសម្រួលការដឹកជញ្ជូន ដោយត្រូវបង្កើនបិរមាណអង្ករបាក់ សម្រាប់នាំចេញទៅកាន់ប្រទេសហ្វីលីពីន។ ការនាំចូលអង្កររបស់ហ្វីលីពីន ត្រូវបានប៉ាន់ប្រមាណថា នឹងកើនដល់៥,៥លានតោន ក្នុងឆ្នាំ២០២៦នេះ។ ប្រទេសហ្វីលីពីន បានហាមឃាត់ការនាំចូលអង្ករបាក់កម្រិត៥ភាគរយ ដើម្បីផ្តល់ឱកាសឱ្យកសិករហ្វីលីពីន​អាចលក់អង្ករស្រូវថ្មីរបស់ខ្លួន ដោយមិនឱ្យអង្ករនាំចូលប្រភេទគុណភាពខ្ពស់ មកប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក។ ទោះបីជាយ៉ាងណា ប្រទេសហ្វីលីពីន នៅតែអនុញ្ញាតឱ្យនាំចូលអង្ករបាក់ ដោយធ្វើឱ្យហ្វីលីពីនអាចពឹងផ្អែកកាន់តែច្រើនលើអង្ករប្រភេទបែពនេះ ខណៈតម្រូវការពិភពលោកកំពុងជំរុញឱ្យតម្លៃកើនឡើង។ ចំណែកក្រសួងកសិកម្មហ្វីលីពីន បាននិយាយថា វៀតណាម នៅតែជាអ្នកផ្គត់ផ្គង់អង្ករធំជាងគេទីមួយរបស់ហ្វីលីពីន ទោះបីមានការកែប្រែប្រភពនាំចូលអង្ករពីប្រទេសផ្សេង ដូចជាប្រទេសកម្ពុជា និងប៉ាគីស្ថាន ក៏ដោយ។ ទីភ្នាក់ងារអន្តរជាតិបាននិយាយថា  ដោយសារតម្រូវការនាំចូលអង្ករបាក់កាន់តែខ្លាំងនៅប្រទេសចិន និងហ្វីលីពីន ទីផ្សារអង្ករបាក់នៅអាហ្វ្រិកខាងលិច កំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់។ ចំណែកប្រទេសចិន ត្រូវគេរំពឹងថា នឹងបង្កើនល្បឿនការទិញអង្ករបាក់ ដែលអាចធ្វើឱ្យបរិមាណនាំចូលសរុបឈានដល់ជាង៤លានតោន។ ក្រសួងកសិកម្មសហរដ្ឋអាម៉េរិក បានបន្ថែមថា ក្នុងរយៈពេលប្រាំពីរខែដំបូងនៃឆ្នាំនេះ […]

images
ភូមារកចំណូលបាន២២៥លានដុល្លារ ពីការនាំចេញជលផលទៅ៤០ប្រទេស

ណៃពីដោ៖ យោងតាមនាយកដ្ឋានជលផលរបស់ប្រទេសភូមា បាននាំចេញផលិតផលជលផលជាង ៣០០ ប្រភេទ ទៅកាន់ប្រទេសជាង ៤០ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ អាចរកចំណូលបានជាង ២២៥ លានដុល្លារ ពីការនាំចេញជាងពី ១៣ ម៉ឺនតោន។ ប្រទេសភូមា នាំចេញផលិតផលជលផលច្រើនជាងគេ ទៅកាន់ប្រទេសជប៉ុន បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអូស្ត្រាលី។ សហព័ន្ធជលផលភូមា និងនាយកដ្ឋានជលផល បានឱ្យដឹងថា ភូមាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសទាំងនោះ ដើម្បីពង្រឹងការនាំចេញផលិតផលជលផលរបស់ខ្លួន។ នាយកដ្ឋានជលផល និងក្រុមហ៊ុននាំចេញ កំពុងសម្របសម្រួលគ្នា ដើម្បីធានាឱ្យការដឹកជញ្ជូនផលិតផលជលផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានជាប់ជាប្រចាំ និងឆ្លើយតបទៅនឹងតម្រូវពិតប្រាកដរបស់ប្រទេសទទួលទិញនីមួយៗ។ ជាពិសេស សម្រាប់ទីផ្សារប្រទេសចិន ដែលអនុវត្តវិធានការតឹងរ៉ឹងលើវិញ្ញាបនបត្របញ្ជាក់ផលិតផល និងស្របតាមលក្ខខណ្ឌសុវត្ថិភាពចំណីអាហារសម្រាប់ផលិតផលជលផល ដូច្នេះ អ្នកនាំចេញត្រូវធានាថា ផលិតផលទាំងអស់ពិតជាបានបំពេញតាមស្តង់ដារកំណត់របស់ទីផ្សារ។ កាលពីឆ្នាំ២០២៥ ប្រទេសភូមាបាននាំចេញផលិតផលនេសាទជាង១៥​ ០០០តោន ទៅកាន់ទីផ្សារប្រទេសចិន ដោយគិតជាតម្លៃទឹកប្រាក់ជិត២០០លានដុល្លារ៕ (ផាន់ អាណា)

image_2026-09-14_13-43-37
ឥណ្ឌូណេស៊ីចាប់ផ្តើមចិញ្ចឹមបង្កង សម្រាប់នាំចេញទៅក្រៅប្រទេស

ហ្សាការតា៖ ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការសាកល្បងបានទទួលជោគជ័យក្នុងការផលិតបង្កងមានទំហំធំល្អសម្រាប់ទីផ្សារអន្តរជាតិ ហើយបានលក់ទៅឱ្យប្រទេសសិង្ហបុរី។ លោកអគ្គនាយកផ្នែកវារីវប្បកម្មឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីអាចចិញ្ចឹមបង្កងចាប់ពីដំណាក់កាលកូនបង្កង រហូតដល់មានទំហំគ្រប់គ្រាន់សម្រាប់ទីផ្សារអន្តរជាតិ។ លោកអគ្គនាយក បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ថា​ «នេះបង្ហាញថា យើងអាចចិញ្ចឹមបង្កងឱ្យធំតមាទំហំទីផ្សារត្រូវការ ហើយអាចលក់ និងនាំចេញបាន»។ លោកបានបន្ថែមថា បង្កងជិត ៣៤០ គីឡូក្រាម របស់កម្មវិធីចិញ្ចឹមសាកល្បងត្រូវបាននាំចេញទៅលក់ឱ្យប្រទេសសិង្ហបុរី និងទទួលបានការឆ្លើយតបជាវិជ្ជមានពីទីផ្សារ។ ការនាំចេញលើកក្រោយ ត្រូវបានកំណត់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ លោកបាននិយាយថា ក្រសួងជលផលរបស់ប្រទេសឥណ្ឌូណេស៊ី មានគម្រោងរពង្រីកកម្មវិធីចិញ្ចឹមបង្កង ដែលទទួលបានជោគជ័យទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ ចំណែកពាណិជ្ជករនាំចេញក្តាម និងបង្កងទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសចិន បាននិយាយថា បង្កងចិញ្ចឹមដោយ មជ្ឈមណ្ឌលជលផលវារីវប្បកម្មសមុទ្ររបស់ឥណ្ឌូណេស៊ី មានសក្តានុពលខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោកបាននិយាយថា មុននឹងប្រមូលផលបង្កងក្នុងទ្រង់ទ្រាយធំ ក្រុមហ៊ុនរបស់លោកបានសាកល្បងធ្វើតេសនៅទីផ្សារក្នុងប្រទេសសិង្ហបុរី ហើយបង្ហាញថា បង្កងទាំងនោះនៅតែមានគុណភាពល្អ។ លោកបាននិយាយថា «គុណភាពគឺល្អ ហើយបង្កងនៅតែមានសុខភាពល្អ។ ពួកវាបានមកដល់កន្លែងរក្សាទុកក្នុងសភាពល្អ។ យើងក៏បានសាកល្បងនាំចេញទៅសិង្ហបុរីផងដែរ ហើយការឆ្លើយតប គឺមានភាពវិជ្ជមានខ្លាំង»។ លោកបាននិយាយថា ទីផ្សារបង្កងចិញ្ចឹមរបស់ឥណ្ឌូណេស៊ី មានសក្តានុពលរីកចម្រើនយ៉ាងខ្លាំង […]

image_2026-09-15_07-15-23
អង្គការសហប្រជាជាតិថា មិនគួរយកត្រីមកកិនធ្វើជាចំណីឱ្យត្រីស៊ីទេ

ឡុងដ៍៖ អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) គ្រោងបង្កើនផលិតកម្មវារីវប្បកម្ម ដួចជាការចិញ្ចឹមត្រី និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ជំនួសឱ្យការនេសាទត្រីធម្មជាតិ ឱ្យបាន៧៥ភាគរយ ត្រឹមឆ្នាំ២០៤០ គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារសមុទ្រ ព្រមទាំងចូលរួមលើកកម្ពស់សន្តិសុខស្បៀង និងលុបបំបាត់ភាពអត់ឃ្លាន នៅលើពិភពលោក។ ប៉ុន្តែការវិភាគបានរកឃើញថា ផែនការនេះអាចនាំឱ្យមានការចាប់ត្រីធម្មជាតិរាប់សិបលានតោនពីមហាសមុទ្រជារៀងរាល់ឆ្នាំ ដើម្បីយកទៅធ្វើជាចំណីសម្រាប់ចិញ្ចឹមត្រីសាល់ម៉ុន និងបង្គាជាដើម។ វារីវប្បកម្មអាចបង្កើនសម្ពាធយ៉ាងខ្លាំងលើធនធានជលផល ដែលកំពុងរងការនេសាទលើសកម្រិតរួចទៅហើយ ពីព្រោះធនធានអាហារបំផ្លាញនៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងនៅតាមសហគមន៍តាមតំបន់ឆ្នេរ ដែលធ្លាប់តែពឹងផ្អែកលើធនធានទាំងនោះ។ របាយការណ៍បានឱ្យដឹងទៀតថា ផលិតផលវារីវប្បកម្មបានផ្គត់ផ្គង់ជាងពាក់កណ្តាលនៃបរិមាណសត្វទឹក ដែលមនុស្សទទួលទាននៅទូទាំងពិភពលោក។ ចំំណែកប្រភេទសត្វទឹកស៊ីសាច់ជាអាហារ និងចិញ្ចឹមក្នុងកសិដ្ឋានវារីវប្បកម្ម ជាទូទៅពួកវាស៊ីចំណីជាម្សៅសាច់ត្រី និងប្រេងត្រី ដែលផលិតឡើងតាមរយៈការកិនត្រីធម្មជាតិតូចៗ។ លោកស្រី តារា ហ្គណេស (Tara Ganesh) អ្នកធ្វើយុទ្ធនាការជាន់ខ្ពស់របស់មូលនិធិទីផ្សារប្រែប្រួល (Changing Markets Foundation) បាននិយាយថា «ត្រីទាំងនេះជាប្រភេទសត្វ ដែលស៊ីសាច់តាមធម្មជាតិ ដូច្នេះវាត្រូវស៊ីអាហារបែបនេះនៅក្នុងធម្មជាតិ។ យើងមិនអាចកែប្រែការចិញ្ចឹមត្រីសាល់ម៉ុនឱ្យក្លាយជាសត្វស៊ីបន្លែ ក្នុងរយៈពេលតែមួយភ្លែតទេ»។ លោកស្រីបាននិយាយទៀតថា ទោះបីអ្នកផលិតបានកាត់បន្ថយបរិមាណត្រីធម្មជាតិ ដែលត្រូវប្រើសម្រាប់ផលិតជាចំណីត្រីចិញ្ចឹមក៏ដោយ ក៏វាមិនមានន័យថា បរិមាណត្រីធម្មជាតិ ដែលឧស្សាហកម្មវារីវប្បកម្មប្រើប្រាស់សម្រាប់ធ្វើចំណីកំពុងថយចុះនោះដែរ។ សាកលវិទ្យាល័យ ប្រីធីស […]

កាលវិភាគផ្សព្វផ្សាយ