កសិករប្រកបមុខរបរដាំបន្លែនៅតាមទីវាល​ក្នុងរដូវវស្សាពិបាក​ទទួលបាន​ប្រាក់ចំណេញ​

photo_2025-07-21_11-12-06

ខេត្តត្បូងឃ្មុំ៖ ​បច្ចុប្បន្ន​ការដាំបន្លែនៅតាមទីវាល មិន​សូវជា​អំណោយផលសម្រាប់កសិករនៅតាមតំបន់​​ប៉ុន្មានទេ មិនថានៅក្នុងរដូវប្រាំង ឬនៅរដូវវស្សា​​ឡើយ ដោយតែងតែជួបប្រទះ​ការប្រែប្រួលអាកាសធាតុ​ និងការផ្ទុះឡើងនៃសត្វល្អិតចង្រៃស៊ីបំផ្លាញបន្លែ​​ ទោះបីកសិករមានការថែទាំ​យកចិត្តទុកដាក់បែបណាក៏ដោយ ជាពិសេស​​នៅក្នុងរដូវវស្សាកសិករ​​ពិបាក​ទទួលបានប្រាក់ចំណេញ​សម្រាប់ទ្រទ្រង់ជីវភាព​នៅក្នុងគ្រួសារ។

លោក លីម ផេង ម្ចាស់កសិដ្ឋាន​ត្រសក់ផ្អែម​ត្បូងឃ្មុំ បានសង្កេតឃើញថា​ តាមការកត់សម្គាល់ និងផ្អែកតាម​​បទពិសោ​ធ​​ន៍​ដាំបន្លែក្នុងរយៈ​ពេល​បីឆ្នាំចុងក្រោយនេះ​ ការ​​ដាំបន្លែទៅតាមទីវាល​នៅក្នុងរដូវប្រាំង​​ កសិករជួបបញ្ហា​​សត្វល្អិត​ចង្រៃ​​តិចជាង​នៅក្នុងរដូវវស្សា​។ ​​ក្នុងរដូវវស្សា​ជួបបញ្ហាច្រើន​ បើមាន​ភ្លៀង​ញឹកញាប់វាធ្វើឱ្យដំណាំ​លូតលាស់មិនល្អ​ ទោះបីកសិករមានការថែទាំ​បានដិតដល់ក៏ដោយ​។

លោក លីម ផេង បានឱ្យដឹងថា «កសិករដាំបន្លែនៅក្នុងរដូវប្រាំង​ ពួកគាត់អាច​ទទួលបានប្រាក់ចំណូលមួយសមស្រប​ ប៉ុន្តែ​បន្លែមិនសូវជាល្អ​ ​ស្លឹក​បន្លែ​ប្រៀបដូចជាសត្វដង្កូវស៊ី​ មិនស្អាតដូច​ដាំនៅក្នុងផ្ទះសំណាញ់​ ហើយលក់បាន​តម្លៃទាប​​ ក្នុងមួយគីឡូ​​កសិករ​អាចខាតបង់ប្រាក់​២០០ទៅ​៣០០រៀល​ បើបន្លែដាំក្នុងផ្ទះសំណាញ់​លក់បានថ្លៃ​១៨០០រៀល សម្រាប់បន្លែដាំនៅទីវាល​លក់បាន​ថ្លៃតែ​១៥០០រៀល​ប៉ុណ្ណោះ​»។​

បើតាម​ម្ចាស់កសិដ្ឋាន​ត្រសក់ផ្អែម​ត្បូងឃ្មុំខាងលើ កសិករក្នុងតំបន់​មួយចំនួន​នៅពេល​​ប្រមូលផលស្រូវរួចរាល់ហើយ​ ​ប្រើប្រាស់ដីស្រែរបស់ខ្លួន​សម្រាប់ដាំបន្លែ​ ចាប់ពីពីរទៅបីដង​ ទើបត្រឡប់មកធ្វើស្រែ​វិញ​។ ការ​ដាំបន្លែនៅតាមទីវាល​ តាមបែប​យថាកម្ម​បែបនេះ​​ វានិងធ្វើឱ្យ​​បន្លែ​ជួបបញ្ហាខ្វះខាតទឹក​នៅពេលអាកាសធាតុក្តៅខ្លាំង​​ និងមាន​សត្វល្អិត​កើតច្រើន​ ជាហេតុធ្វើឱ្យប៉ះពាល់ទិន្នផល ​​និងប្រាក់​ចំណូល។​

លោកបន្តថា​​ «សព្វថ្ងៃការដាំបន្លែនៅតាមទីវាល​នៅក្នុងទីតាំងកសិដ្ឋាន​មាន​ម្ទេសដៃនាង ម្ទេសចិន ត្រប់ ពោតបារាំង​ តែ​ខូចខាតអស់ច្រើននៅមួយរយៈកន្លងមកនេះ​ព្រោះភ្លៀងញឹកញាប់ ​នៅពេល​ជិតដល់ថ្ងៃប្រមូលផល។ តែយើងដាំនៅក្នុងផ្ទះសំណាញ់​​យើងនៅប្រមូលផលបានទិន្នផលខ្ពស់​ពី​៨០ទៅ​៩០ភាគរយ​ តែ​ដាំនៅក្រៅផ្ទះសំណាញ់ ឬនៅតាមទីវាល​ប្រមូលផលបាន​ប្រមាណ​៣០ទៅ​៤០ភាគរយ​ប៉ុណ្ណោះ​​​»។​

លោកលើកឡើងថា ដំណាំត្រសក់​ដាំ​នៅ​ក្រៅផ្ទះសំណាញ់​​ ​ជួបបញ្ហាសត្វ​​អណ្តើកមាស​ស៊ីស្លឹក​ និងពពួករ៉ុយស មកជញ្ជក់បង្កឱ្យកើតជំងឺ​, ដំណាំត្រប់ ជួបប្រភេទសត្វល្អិតទ្រីប រស់នៅក្រោមស្លឹក ធ្វើឱ្យដំណាំ​ខូចលូតលាស់មិនបាន​ល្អ,  ដំណាំម្ទេស​ដាំនៅទីវាល​​ ពេលចេញផ្កា​ មាន​ភ្លៀងញឹកញាប់​​ធ្វើឱ្យទិន្នផលធ្លាក់ចុះ​។​

បើតាមលោក លីម ផេង​  ការដាំបន្លែនៅក្រៅសំណាញ់អស់រយៈពេលបីឆ្នាំកន្លងមកនេះ បានផ្តល់ឱ្យ​លោកនូវបទពិសោធន៍គ្រប់គ្រាន់​។ ដូច្នេះ​ការដាំបន្លែនៅតាមទីវាល​នៅក្នុងរដូវវស្សា​ លោកមិនបាន​ធ្វើការដាំដុះ​នោះទេ ទល់តែ​ផុតរដូវភ្លៀង​ទើបចាប់ផ្តើម​ដាំដំណាំឡើងវិញ​ ហើយផ្អែកលើបញ្ហានេះ​​លោកមានផែនការ​ចង់ស្នើសុំ​ឥណទាន​ពីខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ យកមកសាងសង់ផ្ទះសំណាញបន្ថែម​៕​ ដោយ៖ ឡុង សារេត​


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ