សិប្បកម្មកែច្នៃត្រីងៀតមួយនៅខេត្តកំពង់ចាម ងាកមកកែច្នៃផលិតផលកម្រិតស្តង់ដារ ដើម្បីឆ្លើយតបទីផ្សារទំនើប

រាជធានីភ្នំពេញ៖ សិប្បកម្មកែច្នៃត្រីងៀត យីហោ ធឿន ស្រីនី នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានងាកមកផ្តោតលើការកែច្នៃផលិតផលកម្រិតស្តង់ដារជាចម្បងដើម្បីឆ្លើយតបទៅនិងទីផ្សារទំនើបធំៗនៅក្រុងភ្នំពេញ ដោយរំពឹងថាអាជីវកម្មនឹងមានភាពល្អប្រសើរចាប់ពីឆ្នាំ២០២៦តទៅ។

សិប្បកម្មកែច្នៃត្រីងៀត យីហោ ធឿន ស្រីនី ស្ថិតនៅភូមិថ្មី ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមដែលបានបង្កើតនៅឆ្នាំ២០០៤ ធ្លាប់តែផ្តោតទៅលើការបោះដុំ និងលក់រាយប្រភេទត្រីរស់នៅក្នុងតំបន់ បានកែចៃធ្វើជាត្រីងៀតលក់នៅក្នុងតំប់បែបលក្ខណៈធម្មតា មិនបានវេចខ្ចប់ឬមិនមានម៉ាកសញ្ញាច្បាស់លាស់នោះទេ។

អ្នកស្រី លីម ប៉ុននី ម្ចាស់សិកម្មកែច្នៃត្រីងៀតមាន យីហោ ធឿន ស្រីនីបានឱ្យដឹងថានៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះមុខរបរកែច្នៃត្រីងៀត គឺចាប់ផ្តើមពីចំណុចសូន្យរហូតមកដល់សព្វថ្ងៃនេះមានការផ្គត់ផ្គង់និងទីផ្សារឡើងវិញជាសន្សឹមៗ។ តួយ៉ាងនៅឆ្នាំទី១និងឆ្នាំទី២ការកែច្នៃត្រីងៀតមិនសូវជាមានសកម្មភាពអាជីវកម្មនោះទេ ទើបតែនៅក្នុងឆ្នាំទី៣នេះ ការកែច្នៃនិងការផ្គត់ផ្គង់ត្រីងៀតទៅលើទីផ្សារប្រមាណ៥០ភាគរយ ពោលនៅក្នុងមួយខែខាងសិប្បកម្មលក់ចេញត្រីងៀតបានចន្លោះពី២០០ទៅ៣០០គីឡូក្រាម និងផលិតផលគ្រឿងផ្អាប់ផ្សេងទៀតបានប្រមាណ៣តោនក្នុងរយៈពេល៣ខែ។

អ្នកស្រីបានឱ្យដឹងទៀតថា “ដំណើរការអាជីវកម្មទៅថ្ងៃខាងមុខ ខ្ញុំរំពឹងថានិងបានល្អ ព្រោះយើងមានផែនការកែច្នៃនិងទីផ្សារជាបន្តបន្ទាប់នៅពេលខាងមុខ។ តួយ៉ាងនៅឆ្នាំនេះ ខ្ញុំត្រូវចេញផលិតផលថ្មីចូលទីផ្សារទំនើបអ៊ីអននៅគ្រប់សាខា និងនៅផ្សារទំនើបជីពម៉ុងទាំង៤សាខា ដែលបានធ្វើកុងត្រាជាមួយគ្នា”។

បើតាមអ្នកស្រី លីម ប៉ុននី ថាបច្ចុប្បន្ននេះផលិតផលកែច្នៃរបស់ខ្លួនទទួលបានការគាំទ្រកើនឡើងពីអតិថិជនក្នុងស្រុក ដោយសារពលរដ្ឋបានស្គាល់ច្បាស់អំពីផលិតផល និងមានការយល់ដឹងអំពីការប្រើប្រាស់ផលិតផលសម្រាប់គ្រួសារ។

អ្នកស្រីបញ្ជាក់ថា “បន្ទាប់ពី ងាកមកកែច្នៃផលិតផលមានស្តង់ដារ ដើម្បីឆ្លើយតបតម្រូវការរបស់ផ្សារទំនើបនេះ វាបានជួយឱ្យផែនការអាជីវកម្មរបស់យើងទទួលបានជោគជ័យ ដោយសារប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ ពួកគាត់មានការគិតគូទៅលើសុខភាពជាសំខាន់។ គាត់មានការយល់ដឹងច្រើនមុននិងទិញផលិតផលយកពិសារនៅតាមគ្រួសារ  ធ្វើឱ្យទីផ្សារផលិតផលរបស់យើងមានកើនឡើងជាបន្តបន្ទាប់”៕


Screenshot 2025-11-03 142732 copy
  របរកសិកម្ម និងជំនឿផ្សេងៗរបស់ប្រជាកសិករ ដែលជាជនជាតិភាគតិច ខេត្តមណ្ឌលគិរី នៅតែប្រកាន់ខ្ជាប់ខ្ជួន

មណ្ឌលគិរី៖  តាមរយៈការធ្វើស្រែចម្ការ ដូចជាការដាំស្រូវ ការដាំដំណាំ នៅលើកំពូលភ្នំ ជម្រាលភ្នំ និងតាមមាត់ទន្លេសេសាន គឺជាទម្លាប់ ដែលជនជាតិភាគតិចនៅកម្ពុជាតែងប្រកាន់ខ្ជាប់។ ការធ្វើចម្ការនេះត្រូវបានជនជាតិភាគតិចហៅថា ចម្ការវិលជុំ ដែលជាមុខរបរកសិកម្មតាំងតែពីដូនតាយូរលង់មកហើយ។ ទោះបីទំនៀមទម្លាប់នេះមានរយៈកាលដ៏យូរលង់មកហើយ តែការដាំស្រូវ ការធ្វើស្រែចម្ការ និងការគោរពនូវជំនឿដែលដូនតាបានបន្សល់ទុកឱ្យមកនេះ ត្រូវបានពួកគាត់ប្រកាន់ខ្ជាប់ ហើយគេឃើញតំបន់ ដែលជាការគោរពបូជារបស់ពួកគាត់ជាច្រើននៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួន។ លោក ថុល វីរៈ អនុប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតនៅក្នុងភូមិពូរ៉ាង បានប្រាប់ថា បើទោះបីជាពិភពលោករីករចម្រើន និងវិទ្យាសាស្រ្តជឿនលឿនបែបណាក្តី ពួកគាត់នៅតែប្រកាន់ប្រពៃណីបុរាណរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសការដាំស្រូវ ការធ្វើស្រែចម្ការ សែនព្រេន ការគោរពព្រៃអារក្ខ ជំនឿ និងរក្សាដីកប់ខ្មោច ការធ្វើចម្ការវិលជុំ និងការគោរពជំនឿផ្សេងៗទៀត។ ជាពិសេសជាងនេះ ពួកគាត់នៅរក្សាបាននូវភាសាជនជាតិដើមភាគតិចព្នង ដោយភាគច្រើនអាចនិយាយភាសាដើមកំណើតបានទាំងចាស់ទាំងក្មេង។ លោកបានបញ្ជាក់ប្រាប់ថា​ «រៀងរាល់ការរៀបចំពិធីអ្វីមួយ គឺជនជាតិដើមភាគតិចព្នង តែងរក្សាប្រពៃណី ទំនៀមទម្លាប់របស់ចាស់បុរាណរៀងរហូតមក។ ការគោរពនេះតែងធ្វើឱ្យការរស់នៅ និងពិធីអ្វីមួយរបស់ពួកគាត់តែងជួបសេចក្តីសុខ និងចម្រុងចម្រើនលូតលាស់ទៅមុខជានិច្ច»។ លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិពូរ៉ាងវិញ បានប្រាប់ឱ្យដឹងថា ចំពោះមុខរបររបស់បងប្អូនជនជាតិព្នង សព្វថ្ងៃដូចជាដាំស្រូវ […]

564543773_1114576227463038_3862231034037237458_n
សហគមន៍កសិកម្មតាសីសាមគ្គី កំពុងកែប្រែកសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់

ដោយ ឡុង សារេត បាត់ដំបង៖ សហគមន៍កសិកម្មតាសីសាមគ្គី សិ្ថតនៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីទទួលបានជោគជ័យលើការផលិត និងផ្គត់ផ្គង់បន្លែទៅលើទីផ្សារ សហគមន៍បាននិងកំពុងធ្វើការយ៉ាងសកម្មទៅលើការបណ្តុះបណ្តាលជំនាញដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ បើយោងតាមប្រធានសហគមន៍កសិកម្មតាសីសាមគ្គី បានឱ្យដឹងថា បើគិតមកដល់ត្រឹមខែតុលា ឆ្នាំ២០២៥នេះ សហគមន៍មានផ្ទះសំណាញ់សម្រាប់ដាំបន្លែចំនួន៤៦០ខ្នង អាចផ្គត់ផ្គង់បន្លែទៅលើទីផ្សារបានចន្លោះពី៦ ទៅ៨តោនក្នុងមួយថ្ងៃ ហើយនៅក្នុងផែនការអាជីវកម្ម សហគមន៍គ្រោងសាងសង់ផ្ទះសំណាញ់បន្ថែមចំនួន២២៥ខ្នងទៀត។ លោករំពឹងថា នៅចុងឆ្នាំ២០២៥នេះ នឹងអាចសម្រេចបានផ្ទះសំណាញ់ចំនួន១០០ខ្នង ដាក់បញ្ចូលទៅក្នុងផែនការដាំដុះរបស់ខ្លួនបាន។ ដូចនេះនៅក្នុងឆ្នាំ២០២៦ សហគមន៍កាន់តែមានសមត្ថភាពផ្គត់ផ្គង់បន្លែកើនឡើងរហូតដល់៣០តោនក្នុងមួយថ្ងៃ។ លោក ណុប នុន ប្រធានសហគមន៍ខាងលើ បានឱ្យដឹងថា ដោយមើលឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងការដាំដុះបន្លែ និងការសាងសង់ផ្ទះសំណាញ់មានតម្លៃខ្ពស់, ក្នុងនាមជាជាកសិករ និងជាប្រធានសហគមន៍ លោកបានបង្កើតក្រុមសាងសង់ផ្ទះសំណាញ់ ដែលមានតម្លៃសមរម្យសម្រាប់ដាំដុះបន្លែ ដែលរហូតមកសព្វថ្ងៃនេះ មានចំនួនប្រាំពីរក្រុម។ បន្ថែមពីនេះទៀត សហគមន៍បានបង្កើតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលដល់កសិករឱ្យក្លាយជាអ្នកជំនាញធ្វើកសិកម្មបែបកសិដ្ឋានចម្រុះនៅតាមតំបន់ផ្សេងៗ។ លោកបានលើកឡើងបែបប្រៀបធៀបថា «បើយើងរៀនជំនាញមួយៗវាងាយស្រួល។ ប៉ុន្តែជំនាញគ្រប់គ្រងចម្រុះនៅនឹងកសិដ្ឋាន នៅសហគមន៍នេះ គឺជារឿងមួយ ដែលត្រូវចុះអនុវត្តផ្ទាល់។ ពីមុនសហគមន៍ផ្តល់ការបណ្តុះបណ្តាលដល់ពលរដ្ឋ ដែលចាប់អារម្មណ៍លើជំនាញកសិកម្មនេះ មួយវគ្គមានរយៈពេលបីខែ តែដល់ពេលកំណើននៃការចូលរួមមានការកើនឡើងពីបងប្អូនកសិករមកពីបណ្តាខេត្តផ្សេងៗមកច្រើន ហើយកន្លែងមានកំណត់ ខាងសហគមន៍ធ្វើការបណ្តុះបណ្តាលត្រឹមតែរយៈពេល១៥ថ្ងៃ ហើយយើងបញ្ជូនពួកគាត់ទៅអនុវត្តផ្ទាល់នៅតាមកសិដ្ឋាន អមជាមួយគ្រូជំនាញម្នាក់ដើរតាមបង្ហាញនៅកន្លែងផ្ទាល់ […]

572764568_1273214894848796_2291219796817680984_n
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមការបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅទីក្រុងអូក្លិន និងប្រកាសតែងតាំងប្រធានថ្មី អាណត្តិទី១

ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ ឯកឧត្តមបណ្ឌិត កៅ ថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិក និងជាតំណាងគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មប្រចាំទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ ព្រមទាំងគណៈប្រតិភូ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនៅទីក្រុងអូក្លិន ប្រទេសនូវ៉ែលហ្សេឡង់ គឺការរៀបចំពិធីប្រកាសបើកជាផ្លូវការនូវការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងអូក្លិន (Auckland) ប្រទេសនូវ៉ែលហ្សេឡង់។ ព្រឹត្តិការណ៍នេះ គឺជាជំហានថ្មីមួយដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រក្នុងការពង្រីកបណ្តាញសេដ្ឋកិច្ចរបស់កម្ពុជា ទៅកាន់តំបន់ប៉ាស៊ីហ្វិក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនូវ៉ែលហ្សេឡង់។ ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ និងតំណាងធុរជនសំខាន់ៗ  ក្នុងនោះរួមមាន៖  * ឯកឧត្តមបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដែលជាតំណាងដ៏ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា។  * ឯកឧត្តម ហេង ស៊ីនឿន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។  * ភ្ញៀវកិត្តិយសពិសេស រួមមាន វិនិយោគិន និងធុរជនដើមកំណើតខ្មែរ សញ្ជាតិនូវ៉ែលហ្សេឡង់ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ចប្រទេសទាំងពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ […]

photo_2025-10-31_08-05-34 (2)
សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បង្ហាញការជឿជាក់លើគោលនយោបាយម្រេច ដែលនឹងនាំមកនូវផលប្រយោជន៍ជូនដល់កសិករ

ដោយ ឡុង សារេត រាជធានីភ្នំពេញ៖ស្របពេលសេចក្តីព្រាងគោលនយោបាយម្រេចបានបញ្ចប់ និងគ្រោងដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៦ បានធ្វើឱ្យសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា មានសុទិដ្ឋិនិយមនិងជឿជាក់ថាគោលនយោបាយម្រេច នឹងផ្តល់ផលប្រយជន៍ជូនសហគមន៍កសិកម្ម កសិករដាំម្រេច និងក្រុមហ៊ុននាំចេញ។ លោកស្រី សួន ជុឡា ប្រធានប្រតិបត្តិនៃសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានសង្កេតឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យម្រេចមានទាំងការរីកចម្រើន និងមានទាំងបញ្ហា។ ការរីកចម្រើននេះឃើញរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងនៅក្នុងការបង្កើតគោលនយោបាយម្រេច ដើម្បីធ្វើឱ្យវិស័យម្រេចកាន់តែមានការរីកចម្រើន ដោយក្នុងនោះអង្គការដៃគូអភិវឌ្ឍន៍មួយចំនួបានព្យាយាមជួយដល់កសិករដាំដុះ​និងអ្នកនាំចេញ។ ផលិតផលម្រេច ដែលកសិករដាំបាននាពេលកន្លងមក ត្រូវបានលក់ចែកចាតសម្រាប់តម្រូវការក្នុងស្រុកប្រហែល១០ភាគរយ និង៩០ភាគរយត្រូវនាំចេញ។  ដូច្នេះកសិករក្នុងស្រុកត្រូវស្វែងយល់បន្ថែម ត្រូវប្រើជី និងថ្នាំបែបណា ដើម្បីឱ្យទិន្នផលម្រេចរបស់ខ្លួនត្រូវបានក្រុមហ៊ុននាំចេញទទួលទិញ។ តែទោះជាបែបនេះក្តី, ប្រធានប្រតិបត្តិសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានទទួលស្គាល់ថា រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងតែព្យាយាមជួយសម្របសម្រួលទៅដល់កសិករ។ សម្រាប់កសិករមួយចំនួនក្រោយពីទទួលបានចំណេះដឹងហើយ បានព្យាយាមអនុវត្តការដាំដុះម្រេចរបស់ខ្លួន ដើម្បីទទួលបានការបញ្ជាក់អំពីស្តង់ដាសុវត្ថិភាព ប៉ុន្តែកសិករមួយចំនួនផ្សេងទៀតមិនទាន់ធ្វើបានល្អនៅឡើយទេ។ កង្វះខាតទាំងនេះ ក្រសួងពាក់ព័ន្ធកំពុងតែព្យាយាមជួយ ដោយសង្ឃឹមថា រាល់បញ្ហាប្រឈមរបស់កសិករដាំម្រេច នឹងត្រូវបានដោះស្រាយ ម្លោះហើយវិស័យម្រេចក៏នឹងបន្តរីកចម្រើនទៅមុខទៀតផងដែរ។ លោកស្រី សួន ជុឡា បានគូសបញ្ជាក់ដូច្នេះថា “នៅពេលគោលនយោបាយម្រេចត្រូវបានដាក់ឱ្យអនុវត្ត ខ្ញុំជឿជាក់ ទាំងសហគមន៍កសិកម្ម […]

កាលវិភាគផ្សព្វផ្សាយ