ខ្ទឹមក្រហម​ឥណ្ឌា ចូលដល់រដូវប្រមូលសម្រាប់​នាំ​ចេញទៅកាន់ទីផ្សារអាស៊ី

onion_Nch4J0igA3

ញូវដេលី៖ ក្រុមហ៊ុននាំចេញខ្ទឹមក្រហមរបស់ឥណ្ឌា បាននិយាយថា​ ការនាំចេញខ្ទឹមក្រហមរបស់ឥណ្ឌា ចាប់ផ្តើមមានស្ថិរភាពល្អនៅក្នុងរដូវប្រមូលផល ​ឆ្នាំ២០២៥នេះ ដោយមានខ្សែសង្វាក់ផលិតកម្មយ៉ាងរឹងមាំ ក្រោមគោលនយោបាយបន្ធូរបន្ថយពន្ធរបស់រដ្ឋាភិបាលឥណ្ឌា ស្របពេលមានតម្រូវការនាំចេញកាន់តែច្រើនឡើងនៅក្នុងទីផ្សារអាស៊ី។

គេហទំព័របន្លែ និងផ្លែឈើ ហ្វ្រេសផ្លាស្សា (Freshplaza) បានចេញផ្សាយដោយដកស្រងសម្តីអ្នកនាំចេញ​ ដែលបាន​លើក​ឡើង​ថា​ «​រហូត​មក​ដល់​ពេល​នេះ ចូលដល់​​​រដូវ​ប្រមូលផល​ប្រកបដោយសេចក្តីសង្ឃឹមថា ខ្ទឹមនឹងផ្តល់ទិន្នផលខ្ពស់ជាងឆ្នាំមុន ជា​ពិសេស​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ទន្ទាបពន្ធនាំចេញ ​និង​​បន្ធូរបន្ថយ​ការរឹត្បិតលើការ​នាំ​ចេញ»។

ពាណិជ្ជកររូបនេះ បានពន្យល់ថា កាលពីក្នុងខែឧសភា ឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌាបានកំណត់ពន្ធនាំចេញខ្ទឹមក្រហមចំនួន៤០ភាគរយ និងកម្រិតតម្លៃនាំចេញអប្បបរមាចំនួន៥៥០ដុល្លារក្នុងមួយតោន។ ក្រោយមកទៀត អត្រាពន្ធនេះត្រូវបានបន្ធូរបន្ថយនៅក្នុងខែកញ្ញា ដោយបានទម្លាក់មកនៅត្រឹមតែ២០ភាគរយប៉ុណ្ណោះ ចំណែកតម្លៃនាំចេញអប្បបរមាវិញក៏ត្រូវបានបន្ធូរបន្ថយផងដែរ។ ឥឡូវនេះ ហាក់ដូចជាគ្មានពន្ធលើការនាំចេញ និងគ្មានការកម្រិតតម្លៃអប្បបរមាទាល់តែសោះ ដែលបានធ្វើឱ្យខ្ទឹមក្រហមឥណ្ឌាកាន់តែមានលទ្ធភាពប្រកួតប្រជែងនៅលើទីផ្សារ។

ចំណែកការផ្គត់ផ្គង់ឱ្យតម្រូវការលើទីផ្សារវិញ លោកកត់សម្គាល់ថា ប្រទេសឥណ្ឌាកំពុងមើលឃើញតម្រូវការកើនឡើងយ៉ាងខ្លាំងនៃផលិតកម្មខ្ទឹមក្រហមនៅឆ្នាំ២០២៥នេះ បើប្រៀបធៀបទៅនឹងរដូវប្រមូលផល កាលពីឆ្នាំមុន ដោយផលិតកម្មខ្ទឹមក្រហមកើនឡើងប្រហែល២៥ភាគរយ  គួបផ្សំនឹងការខិតខំប្រឹងប្រែងបង្កបង្កើនផលរបស់កសិករ បានកើនឡើងជិត៦០ភាគរយ។ ការកើនឡើងនៃទិន្នផលខ្តឹមក្រហមបានជួយថែរក្សាស្ថិរភាពតម្លៃ និងបង្កើនបរិមាណនាំចេញ ខុសពីផលិតកម្មទាប កាលពីឆ្នាំមុន និងការរឹតបន្តឹងនៅលើទីផ្សារ។

ស្របពេលការប្រមូលរដូវផលកំពុងដំណើរការយ៉ាងល្អស្ទើរគ្រប់ទីកន្លែង អ្នកនាំចេញខ្ទឹមក្រហមនៅតែបន្តប្រឈមមុខនឹងបញ្ហាមួយចំនួនដែរ ដោយអាកាសធាតុធ្លាក់ទឹកភ្លៀងមិនទៀងទាត់បានបង្កជាឧបសគ្គដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងប៉ះពាល់ដល់គុណភាពខ្ទឹមក្រហម ក្នុងអំឡុងពេលវាយតម្លៃសរុប។ លើសពីនេះ តម្លៃដឹកជញ្ជូនឡើងខ្ពស់ ក៏បានធ្វើឱ្យមានសម្ពាធលើការនាំចេញទៅកាន់បណ្តាប្រទេសនៅតាមតំបន់ឈូងសមុទ្រថែមទៀត។

ផ្ទុយទៅវិញ ចំពោះទីផ្សារអាស៊ីបែរជាកាន់តែមានប្រសិទ្ធភាព បើទោះបីជាពេលវេលាដឹកជញ្ជូនមានរយៈពេលយូរជាងក៏ដោយ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទាំងនេះ ពាណិជ្ជករនាំចេញ​ខ្ទឹមក្រហមត្រូវផ្តោតលើការធ្វើលទ្ធកម្ម ដើម្បីកាត់បន្ថយថ្លៃដើម និងថ្លៃដឹកជញ្ជូនខ្លះផងដែរ។

បើតាមការអះអាងរបស់ពាណិជ្ជកររូបនេះ​ បានឱ្យដឹងទៀតថា តម្រូវការខ្ទឹមក្រហមឥណ្ឌានៅក្នុងប្រទេសមួយចំនួន ដូចជាម៉ាឡេស៊ី វៀតណាម និងប្រទេសស្រីលង្កានៅតែមានបរិំមាណច្រើនដដែល។

លោកបានបញ្ជាក់បន្ថែមថា តម្រូវការខ្ទឹមបារាំងនៅតាមផ្ទះ និងតាមភោជនីយដ្ឋានរបស់ប្រទេសម៉ាឡេស៊ី នៅតែមានបរិមាណខ្ពស់ ខណៈពេលប្រទេសវៀតណាមកំពុងក្លាយជាមជ្ឈមណ្ឌលនាំចេញឡើងវិញ ដើម្បីចែកចាយបន្តទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសកម្ពុជា និងប្រទេសឡាវជាដើម។ ចំណែកប្រទេសស្រីលង្កាវិញ នៅតែបន្តពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលខ្ទឹមក្រហមពីប្រទេសឥណ្ឌាដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ខ្លួន។

លោកបានចែករំលែកបទពិសោធថា កាលពីខែកក្កដា ឆ្នាំ២០២៤ តម្លៃលក់ដុំ គឺប្រហែល០,៣ដុល្លារក្នុងខ្ទឹមក្រហមមួយគីឡូក្រាម ចំណែកនៅឆ្នាំ២០២៥នេះ នៅត្រឹមតម្លៃប្រហែល០,២៣ដុល្លារក្នុងមួយគីឡូក្រាម។ បើ​ធៀប​នឹង​ឆ្នាំ​២០២៤ តម្លៃ​លក់​ដុំ​ទាប​ជាងមុន​បន្តិច​ដោយ​សារ​ថ្លៃដើមផលិត​​ក៏ទាបជាងមុនដែរ។

 លោក​បាន​សន្និដ្ឋាន​ថា​ «​ខ្ទឹមក្រហម​ស្តុក​ទុក​ក្រោយពី​ប្រមូល​ផលឆ្នាំមុន ​ឥឡូវ​ដល់ពេលត្រូវបញ្ចេញទៅកាន់​ទីផ្សារ​ហើយ ​គួបផ្សំ​នឹង​រដូវ​បុណ្យ​ទានចូល​មក​ដល់ផងនោះ យើង​រំពឹង​ថា ​តម្រូវការ​ខ្ទឹមក្រហមទាំង​ក្នុងប្រទេស ​និង​ក្រៅប្រទេស ​អាចធ្វើឱ្យ​តម្លៃ​ឡើង​ខ្ពស់​ជាក់ជាមិនខាន»​៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ