សាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាជាមួយសហគមន៏បួន ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ជាង១៣០០តោន

កំពង់ឆ្នាំង៖ លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា បាន​​លើកឡើងថា កាលពីថ្ងៃទី១៨ ខែកក្កដានេះ បានចុះហត្ថលេខាលើកិច្ចសន្យាកសិកម្មជាមួយសហគមន៏ចំនួនបួន ស្ដីពីផលិតកម្ម និងការផ្គត់ផ្គង់ស្រូវសរីរាង្គផ្ការំដួល ដែលបានប្តូរពូជសុទ្ធល្អ ក្នុងខេត្តកំពង់ឆ្នាំង ក្នុងបរិមាណជាង១៣០០តោន។

ពិធីចុះហត្ថលេខានេះ ក្រោមកិច្ចសម្របសម្រួលរបស់សមាគមបណ្ដាញកសិករ និងធម្មជាតិ និងសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។ សហគមន៍កសិកម្មទាំងបួននេះ មានសមាជិកសរុបចំនួន៤០២រូប និងមានផ្ទៃដីដាំដុះសរុបប្រមាណ៩៥០ហិកតា។

លោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការចុះកិច្ចសន្យាកសិកម្មរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៥នេះ ក៏បានចូលរួមចំណែកផ្តល់ជាឥណទានពូជស្រូវផ្ការំដួល ដែលចុះបញ្ជី ដើម្បីចូលរួមចំណែកក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ចំណែកលោក ឆុង សុផល អ្នកសម្របសម្រួលគម្រោងបណ្តាញកសិករ និងធម្មជាតិ បានលើកឡើងអំពីវឌ្ឍនភាពសហគមន៍កសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដែលមានការគាំទ្រពីគម្រោងនានា។ រីឯលោក យ៉ានូ នាយកអង្កការឌីស៊ីអេ ប្រចាំប្រទេសកម្ពុជាបានលើកឡើងពីការគាំទ្រថវិកា ទៅលើអង្គការក្នុងប្រទេសកម្ពុជាចំនួន២២ និងបានរំលេចអំពីសារៈសំខាន់នកិច្ចសន្យាកសិកម្ម។

កញ្ញា ហេង គឹមស្រ៊ាង អនុប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៏បានលើកឡើងអំពីផលប្រយោជន៍នៃកិច្ចសន្យាកសិកម្មសម្រាប់សហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ការរៀបចំនូវផែនការផលិតដើម្បីឆ្លើយតបទៅនឹងតម្រីវការទីផ្សារដោយធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព និងបានលើកទឹកចិត្តដល់សហគមន៍ផ្សេងទៀត ឱ្យចូលរួមជាមួយគម្រោង ដើម្បីផលប្រយោជន៍រយៈពេលវែង និងប្រកបដោយនិរន្តរភាព៕


image_2025-08-05_11-30-49
អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពន្ធលើកសិផល

អ៊ីស្លាម៉ាបាដ៖ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងរដ្ឋាភិបាលប៉ាគីស្ថាន បានផ្តួចផ្តើមបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធទ្វេភាគីមួយ ដើម្បីកាត់បន្ថយពន្ធនាំចេញសម្រាប់ទំនិញកសិកម្មសំខាន់ៗចំនួនប្រាំបីមុខ ដែលប្រទេសទាំងពីរតែងតែលក់ឱ្យគ្នាទៅវិញទៅមក។ យោងតាមការផ្សាយរបស់គេហទំព័របន្លែ និងផ្លែឈើ បានឱ្យយដឹងថា កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយអត្រាពន្ធគយលើការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថានចំនួនបួនមុខទៅកាន់ប្រទេសប៉ាគីស្ថាន មានដូចជា ផ្លែទំពាំងបាយជូ ផ្លែទទឹម ផ្លែប៉ោម និងផ្លែប៉េងប៉ោះ ចំណែកកសិផលនាំចេញរបស់ប្រទេសប៉ាគីស្ថានចំនួនមុខ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន មានដូចជាផ្លែស្វាយ ផ្លែក្រូច ផ្លែចេក និងដំឡូង។ អត្រា​ពន្ធលើទំនិញកសិផលទាំងប្រាំបីមុខខាងលើនេះ ​កាល​ពីមុន​ត្រូវ​បាន​កំណត់​ត្រឹមជាង៦០ភាគរយ  ប៉ុន្តែក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មមី ត្រូវបានទម្លាក់មក​នៅ​ត្រឹម២៧ភាគរយប៉ុណ្ណោះ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលគាំទ្រដោយមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មអាហ្វហ្គានីស្ថាន និងមន្ត្រីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មប៉ាគីស្ថាន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ ដោយមានសុពលភាពរយៈពេលមួយឆ្នាំ ប៉ុន្តែមានជម្រើសអាចបន្តទៀតបាន។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងចំពេលមានភាពតានតឹងផ្នែកនយោបាយ និងសន្តិសុខតាមព្រំដែន ដែលកំពុងតែបន្តកើតមានរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលប្រទេសទាំងពីរ​ បានទទួលស្គាល់ការពឹងពាក់គ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្មផ្លូវគោក  ជាពិសេសពាក់ព័ន្ធនឹងការនាំចេញផ្លែឈើឡើងវិញ ក្នុងរដូវប្រមូលផលនីមួយៗ។ យោងតាមតួលេខពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់ឆមាសទីមួយនៃឆ្នាំ២០២៥នេះ បានបង្ហាញពីការផ្លាស់ប្តូរទំនិញទ្វេភាគី ក្នុងទំហំទឹកប្រាក់ជិតមួយពាន់លានដុល្លារ ដោយការនាំចេញកសិផលរបស់ប្រទេសអាហ្វហ្គានីស្ថាន មានទឹកប្រាក់ចំនួន២៧៧លានដុល្លារ ចំណែកការនាំចេញកសិផលរបស់ប៉ាគីស្ថានវិញ មានទឹកប្រាក់ចំនួន៧១២លានដុល្លារ។ ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ ត្រូវបានផ្សារភ្ជាប់មួយផ្នែកទៅនឹងការកើនឡើងនៃការនាំចេញរបស់ប៉ាគីស្ថាន មានដូចជាការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត អង្ករសម្រូប […]

Philippines-Fresh-MD2-Pineapple-941776
ហ្វីលីពីននៅតែជាប្រទេសនាំចេញផ្លែម្នាស់ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក

ម៉ានីល៖ នៅក្នុងរបាយការណ៍ត្រួតពិនិត្យទីផ្សារផ្លែឈើដាំនៅតំបន់ត្រូពិច អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសហ្វីលីពីន នៅតែជាអ្នកនាំចេញផ្លែម្នាស់ធំជាងគេទីពីររបស់ពិភពលោក ដែលកាលពីឆ្នាំ២០២៤ បានបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារធំៗ។ របាយការណ៍នេះ បាននិយាយថា ប្រទេសហ្វីលីពីនបានផ្គត់ផ្គង់ផ្លែម្នាស់កាន់តែច្រើនទៅកាន់ទីផ្សារសំខាន់ៗ មានដូចជាប្រទេសចិន ជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដោយបានលក់ផ្លែម្នាស់សរុបប្រហែល៦៨០ ០០០តោន ក្នុងឆ្នាំ២០២៤  គឺកើនឡើងចំនួន១៤,១ភាគរយ។ ការ​នាំ​ចេញ​ផ្លែម្នាស់​ទៅ​កាន់ទីផ្សារប្រទេស​ចិន ​ដែល​ជា​ទិសដៅ​នាំ​ចេញ​ធំបំផុត​របស់​ប្រទេស​ហ្វីលីពីន ​បាន​កើន​ឡើង៩,៤ ភាគរយ ដោយមានចំណែកទីផ្សារ៤០ភាគរយនៅក្នុងប្រទេសចិន។  ចំណែកបន្ទាប់មក គឺទីផ្សារប្រទេសជប៉ុន​​ មាន៣៣ភាគរយ និង​ទីផ្សារប្រទេសកូរ៉េខាងត្បូងចំនួន១៦ភាគរយ។ អង្គការស្បៀងអាហារ និងកសិកម្ម បាននិយាយដូច្នេះថា «ការនាំចេញផ្លែម្នាស់របស់ហ្វីលីពីន ទៅកាន់គោលដៅទាំងពីរ បានពង្រីកយ៉ាងខ្លាំងចាប់តាំងពីឆ្នាំមុន ដោយមានរាយការណ៍ថា កើនឡើងចំនួន២០ភាគរយ នាំចេញទៅប្រទេសជប៉ុន និង២០ភាគរយទៀត នាំចេញទៅសាធារណរដ្ឋកូរ៉េ»។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានកត់សម្គាល់ផងដែរថា ពូជម្នាស់ អេមឌីធូ (MD2) គឺជាពូជម្នាស់ ដែលគេចង់ទិញបំផុតពីប្រទេសហ្វីលីពីន។ អង្គការស្បៀងអាហារ និងកសិកម្មដដែលនេះ បាននិយាយបន្តថា តម្លៃឯកតានាំចេញជាមធ្យមរាប់ទាំងថ្លៃដឹកជញ្ជូនពីប្រទេសហ្វីលីពីន ទៅកាន់ទីផ្សារពិភពលោក បានកើនឡើង៦,៣ភាគរយ គឺស្មើនឹងតម្លៃ៦៣០ដុល្លារក្នុងមួយតោន។ ប្រទេសហ្វីលីពីន មានចំណែកផ្គត់ផ្គង់ចំនួន១៩ភាគរយនៃបរិមាណនាំចេញផ្លែម្នាស់នៅទូទាំងពិភពលោក […]

IMG_9329 (2)
កសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ​ អាចចូលរួមបង្កើនការ​ផលិតត្រី និងបង្កង​បែបធម្មជាតិ ដើម្បីឆ្លើយតប​តម្រូវការក្នុងស្រុក​

តាកែវ​៖ កសិដ្ឋានមុន្នី មានទីតាំង​ស្ថិតនៅភូមិ​ព្រៃដកពរ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ​ ដែល​បាន​បង្កើតឡើង​ក្នុងកំឡុង​ពេល​កម្ពុជា និងពិភពលោក​ជួបវិបត្តិជំងឺកូវីដ១៩ ​បច្ចុប្បន្ន​​បាននិងកំពុងចូលរួម​យ៉ាងសកម្ម​ក្នុងការផលិត នៅផលិតផលក្នុងវិស័យវារីវប្បកម្ម​ដើម្បីឆ្លើយតប​ទៅនិងតម្រូវការបរិភោគ​របស់ប្រជាពលរដ្ឋនៅក្នុងស្រុក​ និងក្លាយជាទីតាំងមួយ​​ផ្តល់ឱកាស​ទៅដល់និស្សិត ក៏ដូចជា​ក្រុមវារីវប្បករ​ក្នុងតំបន់​​ ឱ្យ​ទទួលបាននូវ​បទពិសោធន៍ ​និងការអនុវត្ត​ផ្ទាល់ពីបច្ចេកទេស​ផ្តល់ចំណី គ្រប់គ្រងទឹក និងការគ្រប់គ្រងកសិដ្ឋាន។​ លោក ថាយ សុមុន្នី ម្ចាស់កសិដ្ឋាន​ខាងលើ​បានឱ្យដឹង​ថា​​ ក្តីស្រម៉ៃ ក៏ដូចជាគោលបំណង​សំខាន់​ក្នុងការបង្កើតកសិដ្ឋាន​ មុន្នី​នេះឡើង​ គឺដើម្បីចូលរួម​ផលិតនូវផលិតផលក្នុងវិស័យវារីវប្បកម្ម​ក្នុងស្រុក ឱ្យមានត្រី បង្កង​សម្រាប់ឆ្លើយតប​តម្រូវការ​បរិភោគ​របស់ប្រជាពលរដ្ឋ​នៅក្នុងស្រុក​។ កសិដ្ឋានមុន្នីរៀបចំបង្កើតឡើង​​ជា​គំរូកសិដ្ឋាន​ចម្រុះ ឬ​កសិវារីវប្បកម្ម​  ដោយប្រើប្រាស់ដីស្រែ​​ ប្រែក្លាយ​ទៅ​ជាកន្លែងចិញ្ចឹមបង្កងបែបធម្មជាតិ​ ត្រី​ និងដំណាំដូងក្រអូប​ និងដាំ​ប្រភេទដើមឈើ​មានតម្លៃ។​ ​លោកបន្តថា «យើងបានរៀបចំ​កែច្នៃទី​កន្លែងនេះ​ តាំងពីមិនទាន់មានអ្វីសោះ​ ​រហូតមកដល់សព្វថ្ងៃនេះ​ យើងដាំដូងក្រអូប​បានជាង​៣០០ដើម​ យើងបាន​ផ្សាំកូនត្រីប្រា ​ឱ្យក្លាយជាកូនត្រីពូជ​ដើម្បីលក់ជូនអតិថិជន​ ដែលចូលចិត្តចិញ្ចឹមត្រីប្រា​នៅក្នុងស្រុក​ ឱ្យទទួលបានកូនត្រី​មានគុភាព​ និងសុវត្ថិភាព​ល្អ​ យកទៅចិញ្ចឹមបន្ត​ឆាប់ធំ និងមិនមានជំងឺ​។​ យើងធ្វើការផ្សាំកូនបង្កងឈ្មោល​ សម្រាប់ផ្គត់ផ្គង់ជូនដល់បងប្អូនវារីវប្បករ​យើង ដែលមានបំណងចង់ចិញ្ចឹមបង្កងសាច់​។ ទន្ទឹមនិងនេះ កសិដ្ឋានយើងក៏​​ចិញ្ចឹមបង្កងសាច់​ផងដែរ​ដើម្បីបម្រើដល់អតិថិជននៅក្នុងប្រទេស»។​ ​បើតាម​ម្ចាស់កសិដ្ឋាន​ខាងលើ​, ​​​នៅឆ្នាំ២០២៥សង្ឃឹមថា ការផ្សាំកូនត្រីប្រារបស់ខ្លួន​​នឹងកើនឡើង​៣០ភាគរយបើប្រៀបធៀបនិងឆ្នាំ​២០២៤​។ ដូច្នេះ​​​ការផ្សាំកូនត្រីប្រា​រំពឹងថា នឹងកើនពី​​២,៥លានកូនទៅ​៣លានកូន […]

photo_2025-08-04_17-55-30
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវចុះសួរសុខទុក្ខ នាំយកអំណោយចែកជូនភៀសសឹក និងវីរកងទ័ពនៅជួរមុខ នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកជំទាវ ព្រមទាំងសហការី សប្បុរសជនក្នុង មនិងក្រៅប្រទេស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ និងកំពុងស្នាក់អាស្រ័យបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាព។ ក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិតប្រតិភូ បានរៀបចំនូវសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់វីរកងទ័ពនៅជួរមុខ ដោយការដឹងគុណចំពោះវីរភាព និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបាន ដើម្បីការពារជាតិមាតុភូមិឱ្យរួចផុតពីការឈ្លានពានរបស់យោធាថៃ។ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ខ្មែរជួយខ្មែរ និងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវព្រមទាំងសហការី សប្បុរសជនក្នុង និងក្រៅប្រទេស បាននាំយកស្បៀងអាហារនិងសម្ភារៈ ជូនដល់ប្រជាជនភៀសសឹកចំនួន២​ ៦៥០គ្រួសារ, ឧបត្ថមជូនក្រុមគ្រូទេព្យស្ម័គ្រចិត្តប្រចាំមណ្ឌលសុវត្ថិភាព និងបានយកសម្ភារសំខាន់ៗមួយចំនួន ទៅចែកជូនដល់វីរកងទ័ពកម្ពុជាជួរមុខ គិតជាទឹកប្រាក់សរុបរួមចំនួន៧៣ ៥០៨,២៩ដុល្លារអាមេរិក ដោយក្នុងនោះថវិកាទទួលបានការចូលរួមពី៖ ទី១ -ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ធនាគារ ARDB ថវិកាចំនួន៣៩ ៩០១,២៩ដុល្លារ។ ទី២ […]

កាលវិភាគផ្សព្វផ្សាយ