ឡាវ និងវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីវិបុលភាពរួមគ្នា

image_2025-07-22_13-50-55

វៀងចន្ទន៍៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ និងវៀតណាម បានរួមគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្ម ឡាវ -វៀតណាម ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិបុលភាពរួមគ្នារបស់ប្រទេសទាំងពីរ។

ថ្លែងក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ លោក ម៉ាឡៃធុង កុំម៉ាសិត (Malaythong Kommasith) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍នៅពេលនេះ គឺជាលើកទី១៥ ដែលបានក្លាយជាពិព័រណ៍ពាណិជ្ជកម្មថ្នាក់ជាតិរវាងប្រទេសឡាវ និងវៀតណាម ដែលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

លោក​បាន​បន្ថែម​ថា ពិព័រណ៍​នេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ព្រម​ទាំង​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​ទាំង​ពីរ។

លោករដ្ឋមន្ត្រីបានកោតសរសើរចំពោះការចាប់អារម្មណ៍យ៉ាងខ្លាំង និងការចូលរួមយ៉ាងសកម្មរបស់សហគ្រាសឡវ និងវៀតណាម នៅក្នុងពិព័រណ៍ឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីទំហំនៃចំនួនស្តង់តាំងពិព័រណ៍ និងភាពសម្បូរបែបនៃផលិតផលដាក់តាំងបង្ហាញ។

លោកបានសម្តែងការជឿជាក់ថា ព្រឹត្តិការណ៍នេះនឹងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត និងជួយឱ្យសម្រេចបាននូវគោលដៅសហប្រតិបត្តិការ ដែលបានកំណត់ដោយមេដឹកនាំនៃប្រទេសទាំងពីរ។

យោងតាមលោក ម៉ាឡៃធុង កុំមា៉សិត ពាណិជ្ជកម្មទ្វេភាគីឈានដល់២,២៥ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ កើនឡើងចំនួន៣៨,២ភាគរយធៀបនឹងឆ្នាំមុន។  ជាពិសេស ចំណូលពាណិជ្ជកម្មសរុបក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥បានកើនឡើងដល់១,៦ពាន់លានដុល្លារ ដែលកើនឡើងចំនួន១០០,៤ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ពិព័រណ៍ពាណិជ្ជកម្មឡាវ -វៀតណាម ឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ដោយមានស្តង់តាំងពិព័រណ៍ចំនួន២៥០ស្តង់ ដែលក្នុងនោះមាន១២០ស្តង់ ជារបស់សហគ្រាសវៀតណាមជិត៨០ក្រុមហ៊ុន។  ក្រុមហ៊ុនទាំងនេះតំណាងឱ្យវិស័យចម្រុះ មានដូចជា ឱសថ និងបរិក្ខាពេទ្យ កសិរុក្ខាប្រមាញ់ នេសាទ និងអាហារកែច្នៃ ម៉ូដ និងវាយនភណ្ឌ សិប្បកម្ម គ្រឿងសង្ហារឹម និងទំនិញប្រើប្រាស់។

ផលិតផល​​ដាក់​តាំង​បង្ហាញ​មាន​ភាព​ខុស​គ្នា ​ក្នុង​ការ​រចនា ប្រភេទ និង​គុណភាព ដើម្បីបំពេញតាម​តម្រូវ​ការរបស់​អតិថិជន​ទាំងនៅក្នុង​ទីផ្សារឡាវ និងទីផ្សារ​វៀតណាម។

នាយករងក្រុមហ៊ុនសំបុកត្រចៀកកាំ នៅក្នុងទីក្រុងដាណាង​ ប្រទេសវៀតណាម បាននិយាយថា នេះជាលើកទីបីរបស់ក្រុមហ៊ុនលោកស្រី ដែលបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនេះ ក្នុងគោលបំណងនាំយកផលិតផលរបស់ខ្លួនឱ្យដល់ដៃអ្នកប្រើប្រាស់ឡាវ និងសហគមន៍អន្តរជាតិ។

ស្រដៀងគ្នានេះដែរ តំណាងអាជីវករឡាវម្នាក់ បាននិយាយដោយសង្ឃឹមថា ពិព័រណ៍ពាណិជ្ជកម្ម នៅឆ្នាំ២០២៥នេះ អាចជួយផ្សព្វផ្សាយពីជំនាញក្នុងស្រុក និងផលិតផលរបស់ឡាវ ដល់អតិថិជនក្នុងស្រុក និងក្រៅប្រទេស។

ចំណែកអគ្គនាយករងនៃក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនវៀតណាម និងទូរគមនាគមន៍ឡវ បានលើកឡើងពីតួនាទីរបស់ខ្លួន ដែលជាអ្នកផ្តល់សេវាទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេសឡាវ មានសមត្ថភាពគ្របដណ្តប់ទូទាំងប្រទេស។

លោកបាននិយាយថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាឱកាសល្អមួយដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបម្រើប្រជាជន ធុរកិច្ច និងរដ្ឋាភិបាលឡាវ។

បន្ថែមពីលើការលើកកម្ពស់មុខមាត់ជាតិ និងម៉ាកយីហោរបស់ខ្លួន គណៈប្រតិភូធុរកិច្ចវៀតណាម ក៏បានស្វះស្វែងពង្រីកទីផ្សាររបស់ខ្លួននៅក្នុងតំបន់ភាគឦសាននៃប្រទេសឡាវ និងប្រទេសថៃ ដើម្បីលើកកម្ពស់សក្តានុពលវិនិយោគ ការផ្ទេរបច្ចេកវិទ្យា និងការបណ្តាក់ទុនរួមគ្នាជាមួយធុរកិច្ចឡាវ។

ពិព័រណ៍ពាណិជ្ជកម្មឡាវ -វៀតណាម ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ក្នុងគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម បង្កើនការយោគយល់គ្នា និងសាមគ្គីភាព និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕


photo_2026-09-11_17-50-49 (3)
ARDB រួមចំណែកជំរុញការនាំចេញស្រូវអង្ករ រហូតបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ នូវបរិមាណជាង១លានតោន នៅឆ្នាំ២០២៦

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជន​បទ​ និងកសិកម្ម បានបញ្ជាក់ថា ធនាគារ ARDB គឺជាធនាគារអនុវត្តគោលនយោបាយ នៅពេលរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយណាមួយ ធនាគារត្រូវតែរត់ទៅតាមគោលនយោ​បាយ​នេះ ហើយត្រូវផ្ដល់​ហិរញ្ញប្បទាន ដើម្បីអនុវត្តគោលនយោបាយឱ្យទទួលបានជោគជ័យ។ ឯកឧត្តមបណ្ឌិតប្រតិភូ បានលើកឡើងដូច្នេះថា​ «​ARDB ចូលរួមជ្រោមជ្រែងតាំងពីឆ្នាំ២០១០រហូតមក កាលលើកមុន Portfolio របស់ ARDB សឹងតែ៨០ភាគរយ ទៅលើស្រូវអង្ករ ក្រោយមកមានកំណែទម្រង់ ដោយយើងធ្វើពិពិធកម្មទៅលើវិស័យផ្សេង ដែលមានការចញ្ចឹមសត្វ ត្រី ការដាំបន្លែ»។ ឯកឧត្តមបណ្ឌិត កៅ ថាច បានបន្ថែមទៀតថា «យើងមិនមែនត្រឹមតែផ្ដល់ហិរញ្ញប្បទានទេ គឺមានការថែទាំ ទាំងជំនួយស្មារតី ទាំងបច្ចេសទេស ផ្ដល់យោបល់ ជាពិសេសក្នុងឆ្នាំ២០១៦ ពេលដែលស្រូវធ្លាក់ថ្លៃខ្លាំង ARDB ក៏បានចូលរួមវាយតម្លៃពីមូលហេតុនៃការធ្លាក់តម្លៃ ដែលនាំឱ្យរដ្ឋាភិបាលទម្លាក់ទុន សាងសង់ឡសម្ងួតស្រូវជាដើម ដែលធ្វើឱ្យវិស័យស្រូវអង្កកើនឡើងនៅតាមបណ្ដារោងង​ម៉ាស៊ីន​»។ នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រ ក្នុងការនាំចេញអង្ករជាង១លានតោន ទៅ​កាន់​គោលដៅទីផ្សារអន្តរជាតិ ​​និងជាការបំបែកកំណត់ត្រាឆ្នាំចាស់ដោយជោគជ័យ និងជាសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់ជាតិ និងវិស័យកសិកម្មនៅកម្ពុជា។ ទីផ្សារអង្កររបស់កម្ពុជា មានបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ចិន […]

image_2026-10-22_13-13-03
វៀតណាមបង្ក្រាបបណ្តាញលក់សាច់ជ្រូកងាប់ដោយជំងឺ រឹបអូសសាច់ជិត៤០០តោន

ហាណូយ៖ នគរបាលវៀតណាម ក្នុងខេត្តដុងណៃ (Dong Nai) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានផ្សព្វផ្សាយថា បានបង្ក្រាបបណ្តាញផ្គត់ផ្គង់សាច់ជ្រូកដ៏ធំមួយ ដែលសង្ស័យថា បានលក់សាច់ចែកចាយសាច់ជ្រូកងាប់ដោយសារជំងឺឆ្លង ព្រមទាំងរឹបអូសបានសាច់ជ្រូកជិត៤០០តោន។ នគរបាលខេត្តដុងណៃ ដែលមានព្រំប្រទល់ជាប់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំរបស់កម្ពុជា បានឱ្យដឹងថា ក្រុមស៊ើបអង្កេតបានរកឃើញបណ្តាញឈ្មួញទុច្ចរិតនេះនៅដើមខែកញ្ញា ឆ្នាំ២០២៦នេះ ដោយកំណត់អត្តសញ្ញាណសកម្មភាពជួញដូរ ទីតាំងកុងស៊ីកាប់ជ្រូក និងរក្សាទុកសាច់ជ្រូកងាប់ ព្រមទាំងចាប់ខ្លួនមនុស្សជិត១០នាក់ថែមទៀត។ នៅដើមខែតុលា មន្ត្រីនគរបាលបានឆ្មក់ចូលឆែកឆេរទីតាំង៥កន្លែង ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញនេះ រួមមានទីតាំងប្រមូលទិញ កុងស៊ីកាប់ជ្រូក រោងចក្រផលិតសាច់កែច្នៃសាច់ជ្រូក និងតូបលក់សាច់ជ្រូក នៅក្បែរសាលាខេត្តដុងណៃតែម្តង។ លទ្ធផលស៊ើបអង្កេតបឋមបានរកឃើញថា ចាប់តាំងពីឆ្នាំ២០២៤ រហូតមក ក្រុមឈ្មួញទុច្ចរិតទាំងនេះបានប្រមូលទិញជ្រូកឈឺ និងជ្រូកងាប់ពីឈ្មួញកណ្តាល និងពីទីតាំងប្រមូលទិញជ្រូកនានា ហើយបានលក់សាច់ដោយផ្ទាល់ទៅឱ្យអ្នកបរិភគ ឬផ្គត់ផ្គង់ទៅឱ្យអាជីវកម្មផលិតសាច់ក្រកជ្រូកនៅក្នុងប្រទេសវៀតណាម។ នគរបាលបានប៉ាន់ប្រមាណថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ខែតុលា ឆ្នាំ២០២៦ ក្រុមនេះបានជួញដូរ និងលក់ចែកចាយសាច់ជ្រូកឈឺ និងជ្រូកងាប់ដោយជំងឺជិត៤០០តោន ដោយទទួលបានប្រាក់ចំណេញខុសច្បាប់ជិត១លានដុល្លារ។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន ដើម្បីរង់ចាំថ្ងៃកាត់ទោសពីតុលាការវៀតណាម ពាក់ព័ន្ធនឹងការរំលោភច្បាប់ព្រហ្មទណ្ឌវៀតណាម ស្តីពីសុវត្ថិភាពចំណីអាហារ។ ករណីដូចគ្នានេះ កាលពីចុងឆ្នាំ២០២៥ […]

image_2026-10-22_15-49-55
កសិករកូរ៉េខាងជើង ត្រូវបង្ខំឱ្យប្រើប័ណ្ណរបស់ធនាគាររដ្ឋ ជំនួសការទូទាត់ជាសាច់ប្រាក់

ព្យុងយ៉ាង៖ អាជ្ញាធរកូរ៉េខាងជើងកំពុងជំរុញឱ្យកម្មករកសិកម្ម តាមក្រុមសាមគ្គី ត្រូវដាក់ប្រាក់សន្សំរបស់ខ្លួនចូលក្នុងគណនី ដែលភ្ជាប់កាតអេឡិចត្រូនិក ដោយអះអាងថា ការផ្លាស់ប្តូរពីការប្រើប្រាស់សាច់ប្រាក់ទៅជាការទូទាត់តាមកាតនឹងជួយការពារការបាត់បង់ប្រាក់ ព្រមទាំងធ្វើឱ្យប្រតិបត្តិការទូទាត់ប្រចាំថ្ងៃកាន់តែងាយស្រួល។ ទោះជាយ៉ាងណា កម្មករកសិកម្មជាច្រើនសង្ស័យថា វិធានការនេះគ្រាន់តែជាលេសរបស់រដ្ឋាភិបាល ដើម្បីប្រមូលប្រាក់សន្សំឯកជនចូលទៅក្នុងធនាគាររដ្ឋ និងតាមដានចរន្តសាច់ប្រាក់របស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក​ បានចេញបទបញ្ជាបន្ទាន់ ដោយតម្រូវឱ្យកម្មករកសិកម្មនៅក្នុងក្រុមសាមគ្គីរបស់ខ្លួនត្រូវអនុវត្តតាមវិធានការនេះ។ គណៈកម្មាធិការគ្រប់គ្រងកសិកម្មថ្នាក់ស្រុក គឺជាស្ថាប័នរដ្ឋ ដែលទទួលបន្ទុកត្រួតពិនិត្យកសិដ្ឋានសមូហភាព រៀបចំផែនការផលិតកម្ម និងកំណត់ការបែងចែកទិន្នផលកសិកម្ម។ បទបញ្ជានេះតម្រូវឱ្យគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋានទាំងអស់នៅក្នុងស្រុក កាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ និងពង្រីកការប្រើប្រាស់កាតធនាគារ ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក។ បទបញ្ជានេះបានចេញមុនពេលការបែងចែកកសិផលប្រមូលបាន ដែលជាការទូទាត់ប្រចាំឆ្នាំ ដោយកម្មករកសិកម្មម្នាក់ៗទទួលបានចំណែករបស់ខ្លួនពីទិន្នផល ដែលក្រុមសាមគ្គីប្រមូលបាន។ រាល់កសិដ្ឋានត្រូវធានាថា កម្មករទាំងអស់ប្រាក់ជាដាក់លុយវ៉ុនរបស់កូរ៉េខាងជើង ដែលពួកគេរក្សាទុកនៅតាមផ្ទះ ចូលទៅក្នុងគណនីធនាគារ។ ចំណែកប្រាក់ដុល្លារអាម៉េរិក និងប្រាក់យ័នចិនវិញ ដែលគ្រួសារកសិកររក្សាទុក ក៏ត្រូវដាក់ចូលក្នុងគណនីទាំងនោះផងដែរ។ មន្ត្រីថ្នាក់ស្រុកបានផ្សព្វផ្សាយបទបញ្ជានេះដល់ប្រធានគណៈកម្មាធិការគ្រប់គ្រងកសិដ្ឋាន និងមន្ត្រីបក្សថ្នាក់ភូមិ ដែលបានប្រមូលផ្តុំគ្នានៅកសិដ្ឋានថ្នាក់ស្រុក។ បន្ទាប់មក លេខាធិការបក្សប្រចាំកសិដ្ឋានបានរៀបចំការបង្រៀនដល់កម្មករកសិកម្មអំពីរបៀបប្រើប្រាស់ប័ណ្ណទូទាត់ប្រាក់។ ក្នុងការបង្រៀននោះ ពួកគេបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ប័ណ្ណអាចកាត់បន្ថយហានិភ័យនៃការបាត់បង់សាច់ប្រាក់ និងបញ្ចៀសការលំបាកក្នុងការអាប់ប្រាក់ និងការបង់ថ្លៃសេវាប្តូរប្រាក់។ ធនាគារកណ្តាលកូរ៉េខាងជើង បានចាប់ផ្តើមចេញកាតអេឡិចត្រូនិច តាំងពីឆ្នាំ២០១០ ហើយត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងកាត់បន្ថយប្រតិបត្តិការទូទាត់ដោយសាច់ប្រាក់។ […]

HD 5
កូរ៉េខាងត្បូងនាំចេញស្ពៃជិត១០០តោនទៅជប៉ុន ដើម្បីកុំឱ្យជោរជន់ទីផ្សារក្នុងស្រុកពេក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមនាំចេញបន្លែស្ពៃទៅប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាការផ្គត់ផ្គង់លើសតម្រូវការ និងការធ្លាក់ចុះតម្លៃនៅតាមទីផ្សារក្នុងប្រទេស។ ក្រុមហ៊ុននាំចេញបានប្រកាសកាលពីថ្ងៃទី១៩ ខែតុលាថា ខ្លួនបានដឹកជញ្ជូនស្ពៃចំនួន៩០តោន ដែលប្រមូលទិញពីសហករណ៍កសិកម្មដំណាំសាកវប្បកម្ម ដើម្បីចែកចាយតាមបណ្តាហាងលក់រាយនៅប្រទេសជប៉ុន។ បច្ចុប្បន្ន ប្រទេសជប៉ុនកំពុងប្រឈមនឹងការខ្វះខាតស្ពៃ បន្ទាប់ពីមានភ្លៀងធ្លាក់អូសបន្លាយនៅរដូវស្លឹកឈើជ្រុះ ដែលបានប៉ះពាល់ដល់ការដាំដុះបន្លែ។ ទីក្រុងតូក្យូបានជួបប្រទះភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេល៣៧ថ្ងៃ ដែលធ្វើឱ្យពន្លឺព្រះអាទិត្យថយចុះ និងប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្ពៃ។ ដោយសារបញ្ហានេះ តម្លៃស្ពៃនៅទីផ្សារបោះដុំកណ្តាលទីក្រុងតូក្យូ បានកើនឡើងដល់ជាង២ ទៅ៣ដង បើធៀបនឹងកម្រិតតម្លៃក្នុងបណ្តាឆ្នាំមុនៗ។ ផ្ទុយទៅវិញ លក្ខខណ្ឌអាកាសធាតុអំណោយផលសម្រាប់ការដាំដុះនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឱ្យបរិមាណស្ពៃកើនឡើង ដែលបង្កសម្ពាធឱ្យតម្លៃលក់ក្នុងស្រុកធ្លាក់ចុះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននាំចេញកំពុងប្រើប្រាស់បណ្តាញនាំចេញរបស់ខ្លួន ដើម្បីបង្វែរបរិមាណបន្លែលើសតម្រូវការក្នុងស្រុកទៅផ្គត់ផ្គង់ទីផ្សារជប៉ុន និងនាំមកវិញនូវប្រាក់ចំណូលសម្រាប់កសិករកូរ៉េ។ ស្ថានភាពផ្គត់ផ្គង់បន្លែលើសតម្រូវការស្រដៀងគ្នានេះ ក៏កំពុងកើតមានចំពោះស្ពៃក្តោបក្រហម និងស្ពៃបូកគោផងដែរ​ នៅក្នុងប្រទេសកួរ៉េខាងត្បូង។ នៅប្រទេសជប៉ុន ការថយចុះបរិមាណបន្លែ បានជំរុញឱ្យតម្លៃបន្លែកើនឡើង ខណៈភ្លៀងធ្លាក់នៅឥតឈប់ឈេរ ដោយសារបាតុភូតធម្មជាតិ បានប៉ះពាល់ដល់ការប្រមូលផលស្ពៃក្តោប។ ចំណែកតម្រូវការស្ពៃបូកគោពីប្រទេសកូរ៉េខាងត្បូង ក៏បានកើនឡើងផងដែរ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការរកឃើញសារធាតុថ្នាំហ្វ័រម៉ុលបង្កមហារីក មានជ្រលក់នៅក្នុងស្ពៃបូកគោរបស់ចិន៕ (ផាន់ អាណា)

កាលវិភាគផ្សព្វផ្សាយ