របរដាំដើមទុរេនលក្ខណៈគ្រួសារកំពុងផ្តល់ប្រាក់ចំណូលយ៉ាងខ្ពស់ដល់ប្រជាកសិករ

photo_2025-07-18_08-14-59

បាត់ដំបង៖ ទុរេន គឺជាដំណាំឈើហូបផ្លែ ដែលផ្លែមានតម្លៃខ្ពស់កំពុងផ្តល់ប្រាក់ចំណូលច្រើនគួរសមដល់ប្រជាកសិករ ដែលក្នុងគ្រួសារខ្លះ ក្នុងមួយរដូវប្រមូលផលផ្លែទុរេនអាចរកចំណូលបានប្រាក់ជិតមួយម៉ឺនដុល្លារ និងខ្លះទៀតអាចរកប្រាក់ចំណូលរហូតដល់ខ្ទង់ជាងមួយសែនដុល្លារ ដោយជួយគ្រួសារពួកគាត់មានជីវភាពធូរធាជាងមុន។

ក្នុងរដូវប្រមូលផលទុរេនឈានដល់ម្តងៗ ចាប់ពីខែឧសភា ដល់កក្កដា ម្ចាស់ចម្ការទុរេនចាប់ផ្តើមសប្បាយចិត្តជាមួយនឹងការបេះផ្លែទុរេន លក់ជូនអតិថិជនរបស់ខ្លួន ក្នុងតម្លៃជិត២០ ០០០រៀល និងខ្លះជាង២០ ០០០រៀលក្នុងមួយគីឡូក្រាម ធ្វើឱ្យពួកគាត់អាចរកប្រាក់ចំណូលចូលផ្ទះយ៉ាងកាក់កប។

នៅឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋដាំទុរេនមិនថានៅខេត្តបាត់ដំបង កំពត កោះកុង កំពង់ចាម និងបណ្តាលខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា បាននាំយកផ្លែទុុរេនរបស់ខ្លួនមកលក់តាមទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋកម្ពុជា ដែលគេជឿជាក់ថា ពុំមានសារជាតិគីមី ដូចទុរេននាំចូលពីប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ ឬវៀតណាមនោះឡើយ។

នៅក្នុងពិធីតាំងពីព័រណ៍ផ្លែឈើ នាទីរួមខេត្តបាត់ដំបង ដែលមានរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបងនោះ លោក ប្រាក់ ឆែ ជាប្រជាពលរដ្ឋរស់នៅភូមិ​ស្រែរែក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង កំពុងអង្គុយលក់ផ្លែទុរេន នៅក្នុងពិធីពិព័រណ៍ព្រឹត្តិការណផ្លែឈើនេះ បានប្រាប់ឱ្យដឹងថា ក្នុងការដាំទុរេនចំនួនបីហិកតាកន្លះ ដែលមានដើមទុរេនសរុបចំនួន៥៤០ដើម ដែលក្នុងនេះ ដើមទុរេនចាប់ផ្តើមហុចផលមានចំនួនត្រឹមតែ៣០០ដើមប៉ុណ្ណោះ។ ក្នុងឆ្នាំ២០២៤កន្លងមកនេះ ដើមទុរេនរបស់លោកបានផ្តល់ទិន្នផលសរុប១៧តោន ហើយក្នុងឆ្នាំ២០២៥នេះដោយសារភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់នោះ បើតាមការប៉ាន់ប្រមាណទុរេនរបស់លោកអាចផ្តល់ទិន្នផលធ្លាក់ចុះមកប្រមាណ១២តោន តិចជាងឆ្នាំមុន។

បុរសរូបនេះ បានប្រាប់ដែរថា ថវិការកបានសរុបពីការលក់ផ្លែទុរេន​ ក្នុងមួយរដូវប្រមាណជិត៤០ ០០០ ទៅ៥០ ០០០ដុល្លារ។

សម្រាប់ប្រាក់ចំណូលនេះដែរ លោកបានចាត់ទុកថា ជាចំណូលមួយខ្ពស់សម្រាប់គ្រួសារ ពីព្រោះក្រៅពីដំណាំទុរេន មិនអាចករកថវិការដ៏ច្រើនបែបនេះឡើយ។ ទោះជាយ៉ាងណាក្តី ការដាំដំណាំទុរេនត្រូវចំណាយពេលយូរ និងពិបាកថែទាំផងដែរ ហើយលោកចាត់ទុកថា អ្នកដាំទុរេន គឺការជ្រើសរើសមួយដ៏ត្រឹមត្រូវ ពីព្រោះយើងអាចទទួលបានប្រាក់ចំណូលយ៉ាងខ្ពស់ ដោយនឹកស្មានមិនដល់។

ដោយឡែកទាក់ទងក្នុងការលក់ផ្លែទុរេន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកទទួលបានការគាទ្រពីសំណាក់អតិថិជនខ្មែរយ៉ាងគគ្រឹកគគ្រេង ដែលធ្វើឱ្យលោកសប្បាយចិត្តខ្លាំងណាស់ដែរ។ ក្នុងមួយថ្ងៃលោកអាចលក់ផ្លែទុរេនបានជិតមួយតោ ឬថ្ងៃខ្លះលក់រហូតបានជាងមួយតោន។

ចំណែកអ្នកស្រី ឡុង រឿង រស់នៅភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានប្រាប់ថា អ្នកស្រីបានដាំដើមទុរេនលើផ្ទៃដីទំហំមួយហិកតាចំនួនជាង២០០ដើម ដែលរយៈពេល១០ឆ្នាំកន្លងមកហើយ។  ជារៀងរាល់ឆ្នាំ ដំណាំទុរេនរបស់អ្នកស្រី អាចផ្តល់ប្រាក់ចំណូលពី៥០០០ ទៅ៧០០០ដុល្លារ។ ទោះបីទំហំចម្ការទុរេនតូចពិតមែន ប៉ុន្តែផ្លែទុរេនអាចផ្តល់ប្រាក់ចំណូលច្រើនគួរសមដល់ក្រុមគ្រួសារអ្នកស្រី។

ស្រ្តីរូបនេះក៏បានប្រាប់ដែរថា ក្រៅពីដាំដំណាំទុរេន អ្នកស្រីក៏មានដាំដំណាំសាម៉ាវ ម្រេចផងដែរ ដែលអាចជួយរកចំណូលបន្ទាប់បន្សំសម្រាប់គ្រួសារអ្នកស្រី។

បញ្ជាក់ប្រាប់ដូចគ្នានេះដែរ លោក សេង វណ្ណា ម្ចាស់ចម្ការទុរេន ស្ថិតនៅភូមិ​កញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង និងជាម្ចាស់រមណីយដ្ឋានស្ទឹងថ្មដា បាននិយាយឱ្យដឹងថា ក្នុងចំណោមចម្ការទំហំ១៧ហិកតា ដែលដាំដំណាំចម្រុះនេះ លោកដាំដើមទុរេនទំហំប្រាំបីហិកតា ដែលមានដើមទុរេនសរុបចំនួន១ ០០០ដើម ជាពូជទុរេនណម៉ានថង ហើយលោកបានទទួលផលពីផ្លែទុរេនចំនួនបួនឆ្នាំរួចមកហើយ។

ម្ចាស់ចម្ការរូបនេះ បានប្រាប់ដែរថា ក្នុងដំណាំទុរេនទំហំប្រាំបីហិកតានេះ បានហុចផលក្នុងមួយឆ្នាំជាង៥០តោន និងគិតជាប្រាក់ចំណូលសរុបជាងមួយសែនដុល្លារ។​

គួររំលឹកដែរថា ក្នុងព្រឹត្តិការណ៍ផ្លែឈើនាទីរួមខេត្តបាត់ដំបង ឆ្នាំ២០២៥នេះ មានការតាំងលក់ផលិតផលភូមិ១ ផលិតផល១ជាច្រើនស្តង់ មានបង្អែមផ្លែឈើចម្រុះ ដែលសុទ្ធសឹងជាស្នាដៃអ្នកបាត់ដំបងរួមជាមួយនឹងស្តង់លក់ផ្លែទុរេន សាវម៉ាវ មង្ឃុត ផ្លែប័រ ដូងខ្ទិះ ក្រូចថ្លុង ក្រូចពោធិ៍សាត់ ម្នាស់ ម្រេច និងផលិតផលផ្លែឈើជាច្រើនប្រភេទ ដែលដាំដុះនៅក្នុងទឹកដីខេត្តបាត់ដំបង។

ជាងនេះទៅទៀត រដ្ឋបាលខេត្តបានរៀបចំឲ្យមានប៊ូហ្វេទុរេនបាត់ដំបងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ដែលរៀបចំនៅក្នុងរោងមានម៉ាស៊ីនត្រជាក់ ដោយបន្ថែមផ្លែឈើផ្សេងទៀតមានដូចជា មង្ឃុត សាវម៉ាវ និងផ្ដល់ជូនទឹកសុទ្ធ ដោយមិនគិតថ្លៃ ចំណែកផ្លែទុរេន គឺបកដោយផ្ទាល់ដៃម្ចាស់ចម្ការតែម្តង៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ