អ្នកដាំផ្លែប៉ោម និងផ្លែសារី នៅអូស្ត្រាលី អង្វរមហាជនជួយបរិភោគផ្លែឈើឱ្យបានច្រើន​ ព្រោះខ្វះទីផ្សារ

images (3)

កង់បេរ៉ា៖ ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី  (Apple and Pear Australia Limited) បាននិយាយថា មុខរបរធ្វើចម្ការដាំដំណាំហូបផ្លែភាគច្រើន នៅក្នុងប្រទេសអូស្ត្រាលី មិនបានរកប្រាក់ចំណេញអស់រយៈពេលបួនឆ្នាំជាប់ៗរួចមកហើយ ដោយសារអ្នកនៅក្នុងប្រទេសមិនសូវជួយទិញផ្លែឈើយកទៅទទួលទានឡើយ។

ចំណែកអ្នកធ្វើចម្ការថ្មីថ្មោង នៅតែបន្តប្រឹងប្រកបមុខរបរកសិកម្មដាំដំណាំហូបផ្លែនេះ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ប៉ុន្តែជ្រើសរើសដាំដំណាំពូជផ្សេង ដើម្បីរកប្រាក់ចំណូលជំនួសដំណាំមានស្រាប់។

ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី នៅមានសេចក្តីសង្ឃឹម​ថា​ ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​ប្រាំ​ឆ្នាំនឹងជួយ​លើក​ទឹក​ចិត្ត​ប្រជាជនអូស្ត្រាលី​ឱ្យ​ប្រឹងបរិភោគ​ផ្លែ​ឈើ​បន្ថែម​ទៀត​ ដើម្បីជួយទ្រទ្រង់ជីវភាពអ្នកចម្ការ។

កសិករអូស្ត្រាលីម្នាក់​ មានដើមកំណើតឥណ្ឌា បានចាកចេញពីប្រទេសរបស់ខ្លួន មករស់នៅលើទឹកដីប្រទេសអូស្ត្រាលី អស់រយៈពេល១៩ឆ្នាំ ដោយចាប់យកអាជីពជាអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញនៅទីក្រុងមែលប៊ន ប៉ុន្តែ កាលពីឆ្នាំ២០២១ លោកបានសម្រេចចិត្តបោះបង់ចោលមុខរបរនោះ ដោយចាប់យកមុខរបរថ្មីជាអ្នកធ្វើកសិកម្មដាំដំណាំហូបផ្លែវិញម្តង។

លោកបាននិយាយថា «ខ្ញុំបានមកលេងមិត្តម្នាក់ ដែលទើបតែទិញកសិដ្ឋានមួយកន្លែង។ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​អាកាសធាតុនៅទីនេះ និង​ទេសភាពមើល​ទៅ​ពិត​ជា​បៃតងស្អាតណាស់។ វា​ស្រដៀងទៅ​នឹង​ប្រទេស​កំណើត​របស់​ខ្ញុំដែរ»។

លោកបាននិយាយរំឭកថា  លោករស់នៅរហូតដល់ធំធាត់ពេញវ័យ នៅក្នុងរដ្ឋប៉ុនចាប ស្ថិតនៅភាគខាងជើងប្រទេសឥណ្ឌា ហើយពេលមករស់នៅក្នុងប្រទេសអូស្ត្រាលី លោកបានចូលលុយគ្នាជាមួយបងប្រុសបង្កើត ទិញបានចម្ការមួយកន្លែង ដើម្បីដាំដំណាំហូបផ្លែ ប៉ុន្តែមិនយូរប៉ុន្មាន មុខរបរកសិកម្មដាំឈើហូបផ្លែចាប់ផ្តើមជួបការលំបាកជាបន្តបន្ទាប់ ព្រោះមិនសូវមានអ្នកទិញ។

លោក​បាន​បាត់បង់​ដំណាំ​ស្ទើរទាំងអស់​ដោយសារ​ព្យុះ​ភ្លៀង ចម្ការ​ដំណាំរបស់លោក​ត្រូវ​បាន​​លិចលង់ដោយទឹកជំនន់​ក្នុង​ឆ្នាំ២០២២ ហើយ​បច្ចុប្បន្ន​តំបន់នេះ​កំពុងតែ​ជួប​ប្រទះ​នឹង​​គ្រោះរាំងស្ងួតវិញម្តង។ ប៉ុន្តែទោះបីជាឆ្លងកាត់ឧបសគ្គទាំងអស់នេះក៏ដោយ លោកក៏មិនសោកស្តាយដែរ។

លោកបាននិយាយថា «ការសោកស្តាយរបស់ខ្ញុំមានតែមួយគ់ត គឺខ្ញុំសម្រេចចិត្តធ្វើកសិក្មនេះយឺតពេលពេក។  ខ្ញុំគួរតែចាប់យកមុខរបរនេះតាំងពី១០ឆ្នាំមុនម្លេះ។  ខ្ញុំមានអារម្មណ៍ថា អ្នកប្រកបមុខរបរធ្វើកសិកម្មមានទំនាក់ទំនងគ្នាណាស់ ព្រោះការធ្វើស្រែចម្ការ មានសាមគ្គីភាពចងក្រងជាសហគមន៍រួមសុខរួមទុក្ខជាមួយគ្នា ខុសពីអ្នកនៅក្នុងទីក្រុង ដែលមិនចេះសាមគ្គីគ្នា រស់នៅផ្ទះក្បែរគ្នា តែមិនស្គាល់គ្នា។ ការគាំទ្រដែលយើងទទួលបានពីសហគមន៍ គឺលើសពីការរំពឹងទុករបស់ខ្ញុំ»។

ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី ដែលតំណាងឱ្យអ្នកដាំដំណាំហូបផ្លែ និងដំណាំបន្លែ បាននិយាយថា ឧស្សាហកម្មនេះ គឺកំពុងស្ថិតនៅលើផ្លូវបំបែក ហើយអ្នកផលិតភាគច្រើនមិនអាចរកប្រាក់ចំណេញសោះក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។

ប្រធានផ្នែកឧស្សាហកម្ម ទំនាក់ទំនងរដ្ឋាភិបាល និងអ្នកតស៊ូមតិរបស់ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី បានរំពឹងទុកថា ម្ចាស់ចម្ការជាច្រើនទៀតនឹងត្រូវរួបរួមសាមគ្គីគ្នា នៅក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីរកវិធីដោះស្រាយបញ្ហាខ្វះទីផ្សារលក់ផ្លែឈើ។

លោកបាននិយាយដូច្នេះថា «ការចំណាយលើទុនបន្ថែមបានកើនឡើងយ៉ាងខ្លាំង ចំណែកបណ្តាផ្សារទំនើបមិនទទួលខុសត្រូវលើការចំណាយទាំងនេះឡើយ។  អ្នកដាំដំណាំអាចទ្រាំរស់បានត្រឹមមួយ ឬពីរឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែពួកគេមិនអាចរស់បានយូរជាងនេះទៀតទេ»។

លោកប្រធានបាននិយាយថា យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនផ្លែប៉ោម និងផ្លែសារី អូស្ត្រាលី សម្រាប់ប្រាំឆ្នាំខាងមុខនឹងផ្តោតលើការបង្កើនតម្រូវការអ្នកប្រើប្រាស់សម្រាប់ផលិតផលផ្លែឈើស្រស់ៗនៅក្នុងប្រទេសអូស្ត្រាលី។

ទីផ្សារនាំចេញថ្មីសម្រាប់ផ្លែឈើអូស្ត្រាលីកំពុងបើកនៅក្នុងប្រទេសចិន ប៉ុន្តែលោកបាននិយាយថា ឧស្សាហកម្មនេះពិតជាត្រូវការប្រជាជនអូស្ត្រាលី ជួយទិញបរិភោគផ្លែឈើអូស្ត្រាលីឱ្យបានកាន់តែច្រើន ទើបអាចជួយកសិករបាន។

លោក​បាននិយាយ​បន្ត​ថា​ «​អត្រាអ្នកបរិភោគ​ផ្លែ​ប៉ោម​បាន​ធ្លាក់​ចុះ ហើយ​យើង​ពិត​ជា​បាន​ឃើញនូវ​ការ​ធ្លាក់​ចុះ​នៃ​ការ​បរិភោគ​ផ្លែ​ប៉ោម​។ យើងពិតជាបាន​ឃើញ​ច្បាស់ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ចំណែគចម្ការ​ផ្លែ​សារី ជាង១៥ភាគរយ ត្រូវ​កាប់ចោលអស់ដែរ»។

បញ្ហាប្រឈមនៅតែបន្តកើតមានជាបន្តបន្ទាប់ ប៉ុន្តែលោកប្រធានក្រុមហ៊ុន បាននិយាយថា ការបន្តវេនគ្រប់គ្រងកសិដ្ឋាន គឺជារឿងត្រូវព្រួយបារម្ភបំផុតមួយសម្រាប់អ្នកចម្ការ ដោយលោក​បាន​បន្តនិយាយបញ្ជាក់​ថា​ «​កូន​ចៅ​របស់អ្នកចម្ការ​មិន​ចង់​កាន់​តំណែង​បន្តទេ​ ព្រោះ​ពួកគេ​ពិតជា​​មើល​មិនឃើញ​អនាគតល្អត្រង់ណាឡើយ​​។ ខិតខំ​ធ្វើ​ការ​យ៉ាង​លំបាកដច្នេះ​ហើយ ​មិន​អាច​រក​ប្រាក់​ចំណេញ​បានទៀត វា​ពិតជារឿង​គួរ​ឲ្យ​បាកក់ទឹក​ចិត្តខ្លាំងណាស់​សម្រាប់កសិ​ឧស្សាហកម្ម​នេះ។ វា​ជាមុខ​ជំនួញ​ដ៏​លំបាក និងកាន់តែ​លំបាក… ហើយ​ខ្ញុំ​មិន​ដែលឃើញ​អ្នក​ដាំ​ដំណាំណា​ម្នាក់ ​ដែល​មិន​ធ្វើ​ការ​ប្រាំពីរ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍នោះ​ទេ»៕


photo_2026-05-22_10-27-06
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពកែច្នៃជ័រកៅស៊ូ និងលក់ក្នុងស្រុក ខណៈពីមុនមានតែការនាំចេញ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ទូរទស្សន៍អនឡាញ ARDB ថា បច្ចុប្បន្ន កម្ពុជា មានលទ្ធភាពក្នុងការផលិតផលិតផលពីកៅស៊ូជាផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច។ អ្នកឧកញ៉ាបានមានប្រសាសន៍ថា  “ដោយសារយើងមានឧស្សាហកម្មកែច្នៃកៅស៊ូនៅក្នុងស្រុក សព្វថ្ងៃនេះ យើងមានទីផ្សារពីរច្រក ដំបូងយើងមានតែការនាំចេញសុទ្ធ ក្រៅពីការនាំចេញយើងមិនទាន់មានការកែច្នៃបានទេ ដោយសារឧស្សាហកម្មនៅតូច តែសព្វថ្ងៃយើងមានឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត ជិត១០ក្រុមហ៊ុនហើយ មានមិនត្រឹមតែផលិតកៅស៊ូកង់ឡានទេ យើងមានផលិតបរិក្ខា និងឧបករណ៍ជាច្រើនដែលផលិតពីកៅស៊ូ”។ អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា ជាការល្អដែលយើងអាចអភិវឌ្ឍន៍កៅស៊ូរបស់យើងឈានដល់ការនាំចេញមានការកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតមែនតែតម្លៃបានឡើងតិចតួច តែការនាំចេញមានការកើនឡើង ហើយនៅពេលខាងមុខនៅតែមានភាពល្អប្រសើរ ដោយសារតែប្រទេសផលិតកៅស៊ូមួយចំនួន បានកែប្រែដីដាំកៅស៊ូទៅជាដីឧស្សាហកម្មផ្សេងៗ ឬដំណាំរយៈពេលខ្លី ដូចជានៅប្រទេសម៉ាឡេស៊ី ដូច្នេះ ជាឱកាសសម្រាប់កៅស៊ូកម្ពុជាយើងនាពេលអនាគត់។ អ្នកឧកញ៉ាជឿជាក់ថា បើសិនជាកៅស៊ូនៅថ្លៃ ផ្ទៃដីកៅស៊ូនឹងមានការកើនឡើងផងដែរ ដោយសារកន្លងជិត១០ឆ្នាំមកនេះ តម្លៃកៅស៊ូមិនល្អប្រសើរ ធ្វើឱ្យផ្ទៃដីមួយចំនួនត្រូវបានកែប្រែទៅជាដីកសិកម្មរយៈពេលខ្លីទៅវិញ។ គិតរហូតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួនជិត៤៥ម៉ឺនហិកតា ដោយបានផ្ដល់ទិន្នផលប្រមាណ៤២ម៉ឺនតោនក្នុងមួយឆ្នាំ។ កៅស៊ូបានក្លាយជាប្រភពចំណូលសំខាន់មួយ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ដោយបានកំពុងពង្រីក និងរួមចំណែកនៃការនាំចេញរបស់កម្ពុជា ហើយកាលពីឆ្នាំ២០២៥ […]

704688777_1444106961092921_4271115376025566778_n
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញពិនិត្យមើលកសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ

ស្រុកស្នួល,ខេត្តក្រចេះ៖ ឯកឧត្ត មបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB)នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញុចុះពិនិត្យមើល កសិដ្ឋានចិញ្ចឹគោយកសាច់មួយកន្លែងដែលមានទីតាំង ស្ថិតនឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ។ ចាប់ផ្តេីមពីការចិញ្ចឹមខ្នាតតូចឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់ខាងលើនេះ គឺបានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ “ដង្ខៅ ប៉ាង “ដែលសព្វថ្ងៃចិញ្ចឹមគោសាច់ប្រមាណ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។ ក្នុងនាមជាធនគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើស័យកសិកម្មជាធំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានលើកទឹកចិត្តដល់កសិករខ្មែរយើង និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិតមិនទាន់គ្រប់តម្រូវការទីផ្សារនៅឡើយទេ៕

image_2026-05-22_09-36-40
ទិន្នផលផ្លែកៅឡាក់ចិនកើនឡើងច្រើន អាចជួយ​គាំទ្រ​ដល់​តម្លៃ​នាំចេញ​ខ្ពស់​ជាង​មុន

សានទុង៖ តំបន់ផលិតគ្រាប់កៅឡាក់ធំៗ នៅក្នុងប្រទេសចិនបានចូលដល់ដំណាក់កាលដ៏សំខាន់មួយនៃការលូតលាស់ប្រចាំឆ្នាំរបស់ខ្លួនក្នុងខេត្ត សានតុង (Shandong) ភាគខាងកើតប្រទេចិន ដែលជាធម្មតាចាប់ផ្តើមដាំដុះនៅពាក់កណ្តាល ឬចុងខែមេសា ដោយរដូវប្រមូលផលនៅដើមខែកញ្ញា និងដើមខែតុលា។ ក្រុមហ៊ុននាំចេញគ្រាប់កៅឡាក់ បានដឹកជញ្ជូន​ទៅកាន់​ប្រទេស និង​តំបន់​ជាង២០ រួមមាន​អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និង​អឺរ៉ុប ដោយ​មាន​បរិមាណ​នាំចេញ​ប្រចាំឆ្នាំ​លើសពី១០០កុងតឺន័រ​។ យោងតាមអ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន បានឱ្យដឹងថា ស្ថានភាព​អាកាសធាតុ​នៅក្នុង​តំបន់​ដាំដុះសំខាន់ៗ ​ដូចជា​ខេត្ត​ហឺប៉ី និង​ខេត្ត​សានតុង​ ជាទូទៅមាន​អំណោយផល ដូចកាលឆ្នាំ២០២៥ ដោយសារមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ និង​អាកាសធាតុ​មាន​ស្ថិរភាព ធ្វើឱ្យផ្លែកៅឡាក់​ទុំ​មានជាតិផ្អែម និងមាន​​រសជាតិឆ្ញាញ់។ ជាលទ្ធផល ទិន្នផលគ្រាប់ផ្លែកៅឡាក់ ​បានកើនឡើង​គួរឱ្យកត់សម្គាល់ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤ ទាំងគុណភាព និងបរិមាណ។ អ្នកគ្រប់គ្រងរូបនេះ បានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការកើនឡើងនៃទិន្នផលសមល្មមសម្រាប់ផ្គត់ផ្គង់ និងតម្រូវការក៏បានផ្លាស់ប្តូរផងដែរ។ ទោះបីជាតម្លៃទិញពីកសិដ្ឋាននៅរដូវប្រមូលផលនេះទទួលបានទិន្នផលខ្ពស់ជាងបន្តិច បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ក៏ដោយ ក៏តម្រូវការរបស់អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្នចំពោះសុខភាព។ ទីផ្សារផ្លែកៅឡាក់កំពុងបង្ហាញពីនិន្នាការច្បាស់លាស់នៃតម្រូវការគុណភាពខ្ពស់ ធ្វើ តម្លៃឡើងខ្ពស់ដែរ ដែលធ្វើឱ្យគម្លាតតម្លៃរវាងផ្លែកៅឡាក់គុណភាពខ្ពស់ និងផ្លែកៅស្តង់ដារកាន់តែធំឡើងៗ។ ចំណែកទាក់ទងនឹងការនាំចេញវិញ ជាទូទៅតម្លៃផ្លែ​កៅឡាក់​ចិន ​បានរក្សាលំនឹង​កើនឡើង​ជា​លំដាប់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងមកនេះ។ ពាណិជ្ជករនាំចេញ […]

photo_2026-05-22_10-24-57
អូស្ត្រាលី និងកម្ពុជា ប្រកាសដាក់ឱ្យដំណើរការកម្មវិធីចម្បងស្តីពីភាពធន់នឹងអាកាសធាតុ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី និងរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានរួមគ្នាដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីភាពជាដៃគូ អូស្ត្រាលី កម្ពុជា ដើម្បីភាពធន់នឹងអាកាសធាតុ ហៅកាត់ថា ACP4Climate ដែលជាគំនិតផ្តួចផ្តើមចម្បងមួយ ក្នុងការគាំទ្រដល់អភិបាលកិច្ចទឹក ដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកចម្រុះនៅក្នុងប្រទេសកម្ពុជា។ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់ប្រព័ន្ធទឹក កសិកម្ម ជីវភាពរស់នៅ និងសហគមន៍នានានៅក្នុងប្រទេសកម្ពុជា។ ការពង្រឹងអភិបាលកិច្ចទឹក គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើនភាពធន់ទៅនឹងការជន់លិច គ្រោះរាំងស្ងួត និងការប្រែប្រួលលក្ខខណ្ឌអាកាសធាតុ។ ហេតុដូច្នេះហើយ តាមរយៈកម្មវិធី ACP4Climate ប្រទេសអូស្ត្រាលីនឹងជួយដល់ប្រទេសកម្ពុជាក្នុងការពង្រឹងប្រព័ន្ធអភិបាលកិច្ចទឹក ការកែលម្អភាពធន់នឹងអាកាសធាតុ និងការលើកកម្ពស់វិធីសាស្ត្រគ្រប់គ្រងធនធានទឹក ដែលប្រកបដោយបរិយាបន្ន និងមានការចូលរួមពីសហគមន៍នៅក្នុងអាងទន្លេសំខាន់ៗ រួមមានអាងទន្លេមេគង្គលើ អាងទន្លេមេគង្គក្រោម និងអាងទន្លេសាប។ តាមរយៈកម្មវិធីនេះ សហការជាមួយស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា ដៃគូវិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការរៀបចំផែនការទឹកថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងការសម្របសម្រួល និងគាំទ្រដល់ដំណោះស្រាយការគ្រប់គ្រងទឹកប្រកបដោយភាពធន់នឹងអាកាសធាតុ។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍ថា […]

កាលវិភាគផ្សព្វផ្សាយ