ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

513015724_1163322355839653_6221654176276358824_n

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការខិតខំរៀបចំបាននូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាលរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហការអន្តរការដ្ឋាននៃកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា​ ពោលគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់»។

កិច្ចការកែទម្រង់គន្លឹះទាំងប្រាំនេះ ក្រសោបចូលនូវសមាសភាគដ៏សំខាន់ចំនួនប្រាំនៃការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា រួមមាន៖ ទី១ – ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។​ ទី២ – ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ទី៣ – ការកសាងធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ ភាពឆ្លាតវៃ និងសមត្ថភាព។ ទី៤ – ការអភិវឌ្ឍប្រព័ន្ធច្បាប់ និងយុត្តិធម៌គ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព និងប្រសិទ្ធភាព និងទី៥ -ការលើកកម្ពស់ការគោរពច្បាប់ ព្រមទាំងភាពត្រឹមត្រូវ និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ពីសំណាក់មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការ។

ជាការពិត ការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច គឺជា​​របៀបវារៈអាទិភាពរបស់រាជរដ្ឋាភិបាល ​ទាំងក្នុងនីតិកាលបន្តបន្ទាប់កន្លងទៅ និងក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ។ សមិទ្ធផលនៃកិច្ចការកែទម្រង់ក្នុងគ្រប់វិស័យខាងលើ ដែលសម្រេចបានមកពីការជំរុញអនុវត្តយ៉ាងសកម្ម ក្នុងឆន្ទៈមោះមុតឥតរាថយនូវយុទ្ធសាស្រ្តចតុកោណទាំងបួន ដំណាក់កាលជាបន្តបន្ទាប់។ កន្លងទៅ បានរួមចំណែក​យ៉ាងសំខាន់​ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ទៅតាមមុខសញ្ញារបស់ខ្លួន ក្នុងនោះរួមមាន៖ ការធានាបាននូវស្ថិរភាព និងចីរភាពនៃ​កំណើនសេដ្ឋកិច្ច កា​រពង្រឹងអភិបាលកិច្ច​ ការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យ​យុត្តិធម៌ ការលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងការលើ​កកម្ព​ស់គុណភាពនៃការផ្ដល់សេវាសាធារណៈ។ល។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីទំនាក់ទំនង​ និងភាពប្រទាក់ក្រឡាគ្នាដោយផ្ទាល់ និងដោយប្រយោលរវាងសមាសភាគទាំងបួននៃកិច្ចការកែទម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖

ទី១ – មុខងារ៖ បច្ចុប្បន្ន ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័នគឺជាកិច្ចការកែទម្រង់គន្លឹះ ដែលស្ថិតក្នុងក្របខណ្ឌនៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារទាមទារឲ្យមានការគិតគូរជាកញ្ចប់ជាមួយនឹងការផ្ទេរធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីគាំទ្រដល់ការអនុវត្តមុខងារដែលត្រូវបានផ្ទេរប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ទី២ – ហិរញ្ញវត្ថុ៖ ក្នុងបរិបទដែលសមិទ្ធកម្ម ក្លាយជាគោលដៅនៃការគ្រប់គ្រងក្នុងរដ្ឋបាលសាធារណៈកម្ពុជា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថវិកាគឺជាឧបករណ៍ស្នូលមួយនៃគោលនយោបាយ ឬអាចនិយាយម្យ៉ាងទៀតថា ថវិកាត្រូវផ្សារភ្ជាប់ទៅនឹងគោលនយោបាយ។ ជារួម ថវិកាត្រូវបានប្រើប្រាស់ ដើម្បីសម្រេចសមិទ្ធផលដែលត្រូវបានគ្រោងទុក។ នេះគឺជាគោលនយោបាយនៃថវិកាសមិទ្ធកម្ម ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយឡែក ក្នុងក្របខណ្ឌនៃកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាលហិរញ្ញវត្ថុ ឬថវិកាត្រូវគាំទ្រ និងមានសង្គតិភាពទៅនឹងគោលនយោបាយកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយកែទម្រង់មុខងារសាធារណៈ គោលនយោបាយកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងគោលនយោបាយកែទម្រង់ច្បាប់។

ទី៣​ -ធនធានមនុស្ស៖ ការអភិវឌ្ឍធនធានមនុស្សក្នុងមុខងារសាធារណៈ គឺជាកិច្ចការចម្បង ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាអាទិភាពខ្ពស់បំផុតមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់អនុវត្តនូវអាទិភាពគន្លឹះចំនួនបីក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ រួមមាន៖ ក -ពង្រឹងប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ។ ខ – ពង្រឹងសមត្ថភាពមន្ត្រី និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារនិងគ -ដាក់ឲ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម។ អាទិភាពគន្លឹះទាំងបីនេះ ផ្ដោតលើការពង្រឹងធនធានមនុស្សក្នុងមុខងារសាធារណៈ ពោលគឺមន្ត្រីរាជការនៅគ្រប់ជាន់ថ្នាក់។

ទី៤ – ប្រព័ន្ធយុត្តិធម៌៖ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌អាចមានលក្ខណៈពិសេសខុសពីទិដ្ឋភាពទាំងបីខាងលើ នៅត្រង់ថា ការងារនេះផ្ដោតលើវិស័យយុត្តិធម៌ ឬនិយាយម្យ៉ាងទៀតថា ការកែទម្រង់នេះ គឺជាសកម្មភាពការងារនៅក្នុងអំណាចមួយដោយឡែកផ្សេងពីអំណាចនីតិប្រតិបត្តិ ឬរាជរដ្ឋាភិបាល ពោលគឺអំណាចតុលាការ។

យ៉ាងណាមិញ ពាក់ព័ន្ធនឹងមុខងារហិរញ្ញវត្ថុ ឬថវិកា និងធនធានមនុស្ស ឬមន្ត្រីរាជការ ការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅតែមានទំនាក់ទំនងដោយផ្ទាល់ និងដោយប្រយោល។ ជាមួយនឹងការកែទម្រង់បួនផ្សេងទៀត ដោយខានមិនបាន។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលមានគោលដៅជាយុទ្ធសាស្រ្តផ្តោតលើការពង្រឹងគោលការណ៍នីតិរដ្ឋ ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យ​យុត្តិធម៌ គឺជាកត្តារួមចំណែកដ៏សំខាន់ មិនត្រឹមតែក្នុងការពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្នុងសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៀត ក៏រួមចំណែកផងដែរក្នុងការធានាថែរក្សាស្ថិរភាពសង្គម​​ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ ដែលជាបុព្វលក្ខខណ្ឌសម្រាប់ជោគជ័យនៃកិច្ចការកែទម្រង់ដទៃទៀតរបស់រាជរដ្ឋាភិបាល។

ទី៥ – ច្បាប់៖ ការកែទម្រង់ច្បាប់ ផ្ដោតលើវដ្តនៃច្បាប់ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលអនុវត្ត និងដំណាក់កាលត្រួតពិនិត្យប្រសិទ្ធភាពនៃការអនុវត្តក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្ដិសុខគតិយុត្ត ឧត្តមានុភាពគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។ គុណភាព សង្គតិភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការរៀបចំ និងការអនុវត្តច្បាប់នឹងក្លាយជាកម្លាំងចលករប្រកបដោយថាមភាព ដែលគាំទ្រដល់ទិដ្ឋភាពចំនួនបួនផ្សេងទៀតខាងលើ។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍សម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ យ៉ាងជ្រាលជ្រៅបំផុត គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានត្រួសត្រាយមាគ៌ា នៃសុខដុមនីយកម្ម កិច្ចការកែទម្រង់៣បូក១ ក្នុងនីតិកាលទី៦នៃរដ្ឋសភាកន្លងទៅ។

ការណ៍នេះបានធ្វើឲ្យរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧នៃរដ្ឋសភា មានមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីធ្វើបច្ចុប្បន្នកម្ម រក្សាចលនការ និងជំរុញបន្ថែមទៀត នូវជវភាពនៃការកែទម្រង់ សំដៅពង្រឹងអភិបាលកិច្ចឲ្យបានកាន់តែប្រសើរឡើង និងសូមគោរពថ្លែងអំណរគុណ និងការដឹងគុណដ៏ជ្រាលជ្រៅផងដែរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងបានផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ លើការអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រនេះឲ្យបានជោគជ័យតាមការរំពឹងទុក៕


34411
រយៈពេល៦ខែ ឆ្នាំ​២០២៦ កម្ពុជាបាននាំចេញស្រូវអង្ករ៦៣០ ៣១៩តោន គិតជាទឹកប្រាក់​៣៦៧,១០លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន៦៣០ ៣១៩តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៦០ក្រុមហ៊ុន  ដោយចេញទៅកាន់គោលដៅចំនួន៦៤ប្រទេស។ ការនាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២គោលដៅ ​បានបរិមាណអង្ករចំនួន១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន១២១,៧៣​លានដុល្លារ ទៅកាន់ប្រទេសចិន ​ហុងកុង និងម៉ាកាវបានចំនួន១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន៩៩,៦៧លានដុល្លារ. ចំណែកការនាំចេញទៅកាន់ប្រាំប្រទេសក្នុងសហគមន៍អាស៊ាន បានបរិមាណចំនួន២២៨ ៧៨០តោន​ គិតជាទឹកប្រាក់ចំនួន៩៨,៩០លានដុល្លារ និងទៅកាន់គោលដៅ២៤ប្រទេសផ្សេងទៀត មានទ្វីបអាហ្វ្រិក តំបន់មជ្ឈឹមបូព៌ា អាម៉េរិក  កាណាដា  អូស្ត្រាលី  នូវែលសេឡង់ បានចំនួន៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន៤៦,៨០​លានដុល្លារ។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញ រួមមានអង្ករក្រអូបចំនួន៥៩,៨១ភាគរយ ប្រភេអង្ករសគ្រាប់វែង២២,៥៨ភាគរយ អង្ករចំហុយ១,៨២ភាគរយ អង្ករសរីរាង្គចំនួន១,២៤ភាគរយ  អង្ករបាក់គ្រប់ប្រភេទ ១៤,៣៥ភាគរយ និងអង្ករផ្សេងៗចំនួន០,២ភាគរយ។ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន៣ ១៧៦ ៥៦១តោន ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន៧១៣,៤២លានដុល្លារ៕

photo_2026-07-07_08-31-36 (2)
អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញកំពុងតែត្រៀមសង្រ្គោះដំណាំស្រូវ និងកសិករ​ចិញ្ចឹមសត្វ

ដោយ អៀវ ឈៀងនី ភ្នំពេញ៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្រ្តីជំនាញ បានបញ្ជាក់ពីជំហររបស់ខ្លួនកាលពីថ្ងៃទី៦ ខែកក្កដានេះ ឆ្នាំ២០២៦ថា ស្ថានភាពរាំងស្ងួតនៅស្រុកឯកភ្នំ និងស្រុកសង្កែ អាជ្ញាធរ និងមន្រ្តីជំនាញកំពុងតែពិត្យមើលកន្លែងណា ដែលមានលទ្ធភាពសង្គ្រោះបាននឹងរុញទឹកជួយសង្គ្រោះភ្លាមៗជាពិសេសដំណាំស្រូវរបស់កសិករ​ និងមុខរបរចិញ្ចឹមសត្វ។ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍ ARDB ថា ស្ថានភាពរាំងស្ងួត១៧ ០០០ហិកតានេះ គឺមាននៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកនៅតាមព្រំដែនខ្លះ ពាក់ព័ន្ធរឿងដំណាំស្រូវ ដោយសារខ្វះប្រភពទឹក ហើយក្រៅពីនេះនៅសំពៅលូន កំរៀង ប៉ះពាល់តិចតួច៧០ ទៅ ១០០ហិកតាតាមតំបន់មួយចំនួន។ លោក បានមានប្រសាសន៍ថា “យើងចុះពិនិត្យជាក់ស្តែង កន្លែងណាដែលមានលទ្ធភាពសង្គ្រោះបាន គឺមន្ទីរធនធានទឹកនឹងរុញទឹក គឺយើងអត់ទុកទេប្រភពទឹកពីអាងធំៗ ដូចជា៖ អាងពហុបំណងសេកសក ឬទំនប់ទឹកកង្ហក់មានទឹកច្រើន។អាជ្ញាធរនឹងបើកទម្លាយរុញទឹកទៅជួយសង្គ្រោះភ្លាមៗដោយមិនទុកឡើយ។ ប៉ុន្តែបើសិនជានៅឆ្ងាយពិបាកបន្តិចដែលយើងនៅតែពឹងលើទឹកភ្លៀងដដែល”។ យោងតាមមន្រ្តីកសិកម្ម អាជ្ញាធរមានលទ្ធភាពអាចអន្តរាគមន៍ជួយសង្គ្រោះបានដូចជា នៅស្រុកឯកភ្នំ ជាតំបន់ដែលនៅកៀកប្រភពទឹក អាជ្ញាធរអាចជួយសង្គ្រោះបានមួយចំនួនធំ។ ដោយឡែកស្រុកសង្កែ តំបន់ខ្លះ ដូចជាតំបន់១ […]

photo_2026-07-06_16-38-13
ការព្យាករណ៍ក្នុងខែកក្កដា៖ អាកាសធាតុនៅតំបន់ខ្លះ អំណោយផលដល់ការលូតលាស់របស់ដំណាំ តែនៅតំបន់ខ្លះទៀតត្រូវការសន្សំសំចៃទឹក

ដោយ រស្មី ភ្នំពេញ៖ តាមរយការព្យាករណ៍កសិឧតុនិយមក្នុងខែកក្កដា ឆ្នាំ២០២៦ គម្រោងគជ់របស់ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បានឱ្យកសិករមានការប្រយ័ត្នប្រយែង ក៏ដូចជាត្រៀមខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងគជ់បានលើកឡើងក្នុងសេចក្តីរាយការណ៍របស់ខ្លួននាដើមសប្តាហ៍នេះដោយ បានបង្ហាញស្ថានភាពអាកាសធាតុនឹងប្រែប្រួល តាមរយៈការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ឱ្យដឹងថា នៅខេត្តភាគខាងជើងបឹងទន្លេសាប ក្នុងខែកក្កដានេះ។ ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងសៀមរាប ត្រូវបានព្យាករណ៍ថា នឹងទទួលបានទឹកភ្លៀងលើសពីមធ្យម ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការលូតលាស់របស់ដំណាំ។ តំបន់ខ្លះនៃខេត្តព្រះវិហារ និងខេត្តកំពង់ធំ ទឹកភ្លៀងអាចទាបជាងមធ្យម។ សីតុណ្ហភាពក្តៅជាងធម្មតា ក៏អាចកើតមានក្នុងខែកក្កដានេះ នៅទូទាំងខេត្តទាំងបួនផងដែរ។ គម្រោងគជ់បានឱ្យដឹងដែរថា ដោយសារស្ថានភាពអាកាសធាតុមានការផ្លាស់ប្តូរបែបនេះ កសិករគួរតែតាមដានវាលស្រែចម្ការឱ្យបានដិតដល់ និងបត់បែនតាមការអនុវត្តកសិកម្មទៅតាមលក្ខខណ្ឌនៃអាកាសធាតុ។ កន្លែងណាដែលមានភ្លៀងធ្លាក់ច្រើន គួរបង្ហូរទឹកចេញពីស្រែ ឬកសិដ្ឋាន ដើម្បីការពារការជន់លិច និងការរលួយឬសដំណាំ។ នៅតំបន់មិនសូវមានភ្លៀង ត្រូវរក្សាសំណើមដីតាមរយៈការដាក់ជី និងប្រើប្រាស់ប្រព័ន្ធធារាសាស្រ្តបន្ថែម ដើម្បីជួយឱ្យដំណាំបន្តលូតលាស់ ទោះបីជាមានភ្លៀងធ្លាក់តិចតួចក៏ដោយ។ គម្រោងមួយនេះបានធ្វើការណែនាំដល់កសិករ ត្រូវប្រុងប្រយ័ត្នចំពោះសត្វល្អិត និងជំងឺ ដែលអាចរីករាលដាលកាន់តែងាយស្រួលក្នុងអំឡុងពេលអាកាសធាតុក្តៅ លាយសើម។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អែលនីញ៉ូ (El Niño) នាឆ្នាំនេះ បានកំពុងធ្វើឱ្យប្រជាកសិករមានការព្រួយបារម្ភពីផលប៉ះពាល់ដល់ដំណាំ ការធ្វើស្រែ និងការចិញ្ចឹមសត្វ។ […]

photo_2026-07-06_14-40-41
កសិករក្នុងស្រុកឯកភ្នំ និងស្រុកសង្កែ ទន្ទឹងរង់ចាំអាជ្ញាធររកដំណោះស្រាយជួយសង្គ្រោះដំណាំស្រូវ 

ដោយ ឡុង សារេត បាត់ដំបង៖ ដំណាំស្រូវនៅលើផ្ទៃដី ជាង១៨ពាន់ហិកតា ស្ថិតនៅក្នុងស្រុកឯកភ្នំ និងស្រុក សង្កែ ខេត្តបាត់ដំបង បាននិងកំពុងរងការខូចខាត ចំណែកកសិករបាននិងកំពុងរង់ចាំមើលអាជ្ញាធរពាក់ព័ន្ធចូលរួមធ្វើអន្តរាគមន៍ជួយសង្គ្រោះ តាមរយៈនាំទឹកពីតំបន់ផ្សេងមកចាក់បញ្ចូលទៅក្នុងស្ទឹងសង្កែ ក៏ដូចបង្ហៀរចូលទៅក្នុងអាងទឹក ក្នុងតំបន់មួយចំនួនផ្សេងទៀត ដើម្បីអាចឱ្យកសិករអាចបូមទឹកយកទៅស្រោចស្រពដំណាំស្រូវឱ្យបានទាន់ពេលវេលា។ លោក ណែម ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាព ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹង ថាដំណាំស្រូវរបស់សមាជិកសហគមន៍ ដែលបានដាំដុះនៅលើផ្ទៃដីជាង ១ ៤០០ហិកតា នៅពេលកន្លងទៅអាចខូចខាត។ ប៉ុន្តែក្រោយពីមានភ្លៀងរលឹមធ្លាក់ខ្លះៗ កាលពីដើមខែកក្កដា កន្លងទៅនេះ បានធ្វើឱ្យដំណាំស្រូវខ្លះ ដែលមិនទាន់ខូចខាតធ្ងន់ធ្ងរ ហាក់មាន សភាពស្រស់ឡើងមកវិញ។ លោកប្រធានសហគមន៍កសិកម្មខាង បានវាយតម្លៃថា ដំណាំស្រូវក្នុងមួយស្រែៗរងការខូចខាតប្រហែល៣០ភាគរយ ចំណែក៧០ភាគរយផ្សេងទៀត ក្រោយពីមានភ្លៀងរលឹម ជាបន្តបន្ទាប់ហាក់មានភាពស្រស់ឡើងវិញ។ តែទោះជាបែបនេះក្តី បើនៅថ្ងៃខាងមុខមានទឹកស្រោចស្រពគ្រប់គ្រាន់ឡើងវិញ ទិន្នផលស្រូវអាចធ្លាក់ចុះ។ ស្រពពេលដំណាំស្រូវកំពុងត្រូវការទឹកដូចសព្វថ្ងៃនេះ, លោក ណែម ពក លើកឡើងថា ប្រសិនជាមានទឹកជំនន់ដងស្ទឹងសង្កែមកការស្រោចស្រង់ដំណាំស្រូវអាចបានច្រើន ដោយសារនៅក្នុងភូមិឃុំ មានម៉ាស៊ីនបូមទឹកសម្រាប់ស្រោចស្រពមួយចំនួន។ តែបច្ចុប្បន្ន ទឹកនៅក្នុងស្ទឹងសង្កែមិនទាន់ធ្លាក់ចុះទៅក្រោមទេ ហើយនៅផ្នែកខាងលើស្ទឹងសង្កែ […]

កាលវិភាគផ្សព្វផ្សាយ