អតីតគ្រួសារកសិករចំណាក់ស្រុក​​​ នៅខេត្តបាត់ដំបង ជ្រើសរើសយកការដាំសាឡាត់ស្រួយ ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារក្នុងភូមិកំណើត

បាត់ដំបង៖ អតីតកម្មករចំណាកស្រុកនៅក្នុងខេត្តបាត់ដំបង ដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសរយៈពេលជាង១០ឆ្នាំ ពេលនេះបាននិងកំពុងចាប់យកការដាំបន្លែសាឡាត់ស្រួយ ពូជបរទេសជាច្រើនប្រភេទ ក្នុងផ្ទះសំណាញ់ធ្វើជាមុខរបរស្នូលសម្រាប់ទ្រទ្រង់គ្រួសារ ខណៈកសិករជាច្រើនផ្សេងទៀតធ្វើការដាំប្រភេទបន្លែស្ពៃ។

កសិករ ទិត អឿន រស់នៅភូមិព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលបានសាងសង់ផ្ទះសំណាញ់ពីរខ្នង បានរៀបរាប់ថា ការដាំបន្លែសាឡាត់ស្រួយពូជបរទេសនេះ នៅឆ្នាំ២០២៣ ហើយការដាំដុះបន្លែបែបសរីរាង្គនេះ នៅក្នុងឆ្នាំទីមួយ និងឆ្នាំទី២ បានជួបការលំបាកច្រើន ដោយខែខ្លះដាំហើយលក់មិនអស់នៅសល់ចែកចាយឱ្យបងប្អូននៅក្នុងភូមិបរិភោគ។ ប៉ុន្តែក្រោយពេលបង្កើតឱ្យមានសហគមន៍ ស្ថាប័នពាក់ព័ន្ធផ្សេងៗ បានជួយបង្កើតឱ្យមានទីផ្សារក្នុងតំបន់ ជាហេតុធ្វើឱ្យពលរដ្ឋបានដឹងកាន់តែច្រើន នាពេលសព្វថ្ងៃនេះ សម្រាប់បន្លែសាឡាត់ស្រួយនេះ ព្រមទាំងមានការគាំទ្រច្រើន ដោយពេលខ្លះការផលិតមិនទាន់តម្រូវការជាក់ស្តែងទៀតផង។

តាមការរៀបរាប់របស់កសិកររូបនេះ​ បានឱ្យដឹងថា ផ្ទះសំណាញ់ទាំងពីរខ្នង ដែលបាននិងកំពុងដាំបន្លែសាឡាត់ស្រួយ តាំងពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥នេះ ទទួលបានពី៖ (១)គម្រោងអាហ្គ្រូ មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ និង(២) គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច អេម (AIMs) មានទំហំទទឹង១០ម៉ែត្រ និងបណ្តោយ១០ម៉ែត្រ។

នៅក្នុងពិធីព្រឹត្តិការណ៍ផ្លែបន្លៃឈើ ក្នុងខេត្តបាត់ដំបងរយៈមួយសប្តាហ៍ លោកបន្តថា  “បន្លែសាឡាត់ស្រួយ ដែលផលិតបានខ្ញុំប្រមូលផលលក់នៅថ្ងៃសៅរ៍ អាទិត្យ ក្នុងបរិមាណពី៣០ទៅ៤០គីឡូក្រាម ដោយក្នុងមួយគីឡូបានថ្លៃចន្លោះពី១៥ ០០០រៀលទៅ២០ ០០០។ ផ្អែកលើតម្លៃសាឡាត់ស្រួយនេះ ខ្ញុំគិតថា យើងទទួលចំណូលចូលច្រើន បើប្រៀបធៀបទៅនិងការដាំបន្លែផ្សេងៗទៀត ព្រោះលក់បានតម្លៃខ្ពស់ និងមានអ្នកគាំទ្រកើនឡើងច្រើន”។

លោក ទិត អឿន លើកឡើងថា សាឡាត់ស្រួយចំណាយពេលដាំដុះពី៤៥ទៅ៥០ថ្ងៃ។ កសិករអាចបានប្រមូលផល ហើយតាមរយៈការដាំបន្លែនៅក្នុងផ្ទះសំណាញ់ទាំងពីរ លោកអាចរកបានប្រាក់ចំណូលបានប្រមាណពីរលានរៀលក្នុងមួយខែ ខណៈថ្លៃដើមផលិតនៅក្នុងមួយវគ្គចំណាយអស់៣០ភាគរយ។

លោកបញ្ជាក់ថា មុខរបរដាំសាឡាត់ស្រួយអស់រយៈពេលបីឆ្នាំមកនេះ ទោះបីមិនអាចសន្សំបានប្រាក់ធំដុំ ឬជួយឱ្យគ្រួសារធ្វើអ្នកមានបាន ប៉ុន្តែប្រាក់ចំណូល ដែលទទួលបានប្រចាំសប្តាហ៍ ឬប្រចាំខែនេះ វាមិនបានធ្វើឱ្យគ្រួសារលោកនឿយហត់ដើរទៅខ្ចីលុយពីស្ថាប័នផ្តល់ប្រាក់កម្ចីនៅក្នុងមូលដ្ឋាន។ ពោលប្រាក់ចំណូលពីមុខរបរមួយនេះអាចជួយគ្រួសារមានដើមទុនបង្វិលបានក្នុងការដាំដុះសាឡាត់ស្រួយពីមួយវគ្គទៅមួយវគ្គដោយពុំមានការព្រួយបារម្ភ។

បើតាមកសិករខាងលើ ក្នុងនាមជាកសិករដាំបន្លែលក្ខណៈគ្រួសារមួយនៅក្នុងឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោកសំណូមពរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ  ឬអ្នកមានដើមទុនច្រើនអាចងាកមកវិនិយោគក្នុងវិស័យកសិកម្ម និងចងក្រងជាសហគមន៍ឱ្យបានច្រើនសម្រាប់ផលិតប្រភេទបន្លែសរីរាង្គឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការនាំចូលមកពីខាងក្រៅ៕


ChatGPT-Image-Apr-7-2025-04_36_29-PM-1
ឥណ្ឌា​ដំឡើង​ពន្ធ២០ភាករយលើអង្ករ​នាំ​ចេញ ដើម្បីធានាសន្តិសុខ​ស្បៀងអាហារនៅក្នុងប្រទេស

ញូវដេលី៖ ក្រសួងហិរញ្ញវត្ថុរបស់ឥណ្ឌា បានសម្រេចដំឡើងពន្ធចំនួន២០ភាគរយលើអង្ករនាំ ចេញទៅក្រៅប្រទេស ក្នុងគោលបំណងគ្រប់គ្រងការនាំចេញអង្ករ និងធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស។ យោងតាមសារាចរណែនាំ​ ដែលចេញដោយក្រសួងសេដ្ឋកិច្ចឥណ្ឌា បានឱ្យដឹងថា ពន្ធលើការនាំចេញត្រូវអនុវត្តចំពោះអង្ករសម្រិត រួមទាំងអង្ករសម្គាល់ភូមិសាស្ត្រ និងប្រភេទអង្ករផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់ត្រូវជាប់ពន្ធរបស់អាជ្ញាធរគយ ដូចជាអង្ករសម្រិត ឬអង្ករសម្រូប។ ការកែប្រែអត្រាពន្ធលើអង្ករនាំចេញនេះ កើតឡើងប៉ុន្មានខែបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបន្ធូរបន្ថយការរឹតបន្តឹងកាលពីពេលមុន ដែលកាលពីក្នុងខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្ករ ដែលបានអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២២ ខណៈពេលបន្តហាមឃាត់លើការនាំចេញអង្ករបាក់។  នៅថ្ងៃដដែលនោះ បម្រាមក៏បានកាត់បន្ថយពន្ធគយលើអង្ករសម្រិតពី១ ភាគរយ មកនៅត្រឹមកម្រិតសូន្យ ហើយថែមទាំងបានដកការកម្រិតតម្លៃអប្បបរមាត្រូវតែមានតម្លៃ៤៩០ដុល្លារក្នុងមួយតោន លើការនាំចេញអង្ករសម្រិត។  ការផ្លាស់ប្តូរទាំងនេះត្រូវបានអនុម័តបន្ទាប់ពីកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់អន្តរក្រសួងរបស់ប្រទេសឥណ្ឌា។ ការកែប្រែបម្រាមនាពេលនោះ ត្រូវបានគេរាយការណ៍ថា ដើម្បីបន្ធូរបន្ថយបញ្ហាលើការខ្វះឃ្លាំងសម្រាប់រក្សាទុកអង្កររបស់ឥណ្ឌា។ ប្រទេសឥណ្ឌាបានកែប្រែបម្រាមជាលើកដំបូង នៅក្នុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីរឹតបន្តឹងការនាំចេញអង្ករសម្រិត ហើយហាមឃាត់ការនាំចេញអង្ករបាក់។  ការប្រែប្រែសម្រាមនេះ ត្រូវបានអនុវត្តបន្តដោយដាក់ពន្ធ២០ភាគរយ លើការនាំចេញអង្ករសម្រិត ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តចម្បង ដើម្បីទប់ស្កាត់អតិផរណាតម្លៃម្ហូបអាហារ និងអាចឆ្លើយតបតាមតម្រូវក្នុងស្រុកឱ្យបានគ្រប់គ្រាន់។ កាតព្វកិច្ចជាប់ពន្ធនាំចេញថ្មី ត្រូវបានគេរំពឹងថា នឹងជួយរដ្ឋាភិបាលឥណ្ឌាក្នុងការគ្រប់គ្រងបរិមាណអង្ករឱ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក ខណៈដំណើរផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោក កំពុងតែជួបបញ្ហាច្របូកច្របល់។ យោងតាមការចេញផ្សាយរបស់សារព័តមានឥណ្ឌ បានឲ្យដឹងថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣រហូតមក អង្ករពូជល្អលេខ១របស់ឥណ្ឌា គ្រាប់អង្ករបាក់៥ភាគរយ មានតម្លៃពី៤០៩ដុល្លារ […]

images (1)
រយៈពេលប្រាំមួយខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញផលិតផលដំណាំមានទឹកប្រាក់ជាង២៨៧២លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំនៅក្នុងឆមាសទី១ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេស ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៧,៨លានតោន ក្នុងនោះផលិតផលដំណាំ ក្រៅពីស្រូវ-អង្ករមានជាង៤,២លានតោន ស្រូវមានជាង៣,១លានតោន និងអង្ករមានជាង៣៨ម៉ឺនតោន ត្រូវបាននាំទៅកាន់គោលដៅ៧៨ប្រទេស ដោយមានការកើនឡើង២៧,៦៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។ របាយការណ៍ខាងលើ​ បានគូសបញ្ជាក់ថា «ក្នុងឆមាសទី១ ឆ្នាំ២០២៥ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញផលិតផលដំណាំ (ឯកតាតម្លៃផ្នែកតាមវិក្កយបត្ររបស់អ្នកនាំចេញ)មានជាង២ ៨៧២លានដុល្លារ ហើយក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករមានជាង១ ៩២៦លានដុល្លារ តម្លៃពីការនាំចេញស្រូវមានជាង៦៣៨ លានដុល្លារ និងតម្លៃពីការនាំចេញអង្ករមានជាង៣០៧លានដុល្លារ»។ ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករទៅប្រទេសថៃ មានជាង២៥៣ លានដុល្លារ ស្មើនឹង៨,៨២ភាគរយ ធៀបនឹងតម្លៃនៃការនាំចេញសរុប។ ដោយឡែក ស្រូវនិងអង្ករពុំមានការនាំចេញទៅប្រទេសថៃនោះទេ។ របាយការដដែលបានលើកឡើងថា ការនាំចេញផលិតផលដំណាំក្នុងឆមាសទី១ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៧,៦៦ភាគរយក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ ដែលបណ្តាលមកពីមូលហេតុ៖(១)-ការនាំចេញដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន៥៧,៧៧ភាគរយ […]

513015724_1163322355839653_6221654176276358824_n
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតំណាដ៍ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៨ ខែកក្កដានេះ បានអញ្ជើញជាអធិបតីក្នុងពិធី ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានថ្លែងថា ការខិតខំរៀបចំបាននូវឯកសារ «ចក្ខុវិស័យ និងយុទ្ធសាស្រ្ត ស្តីពីសុខដុមនីយកម្ម កិច្ចការកែទម្រង់គន្លឹះ នៃរាជរដ្ឋាភិបាលរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ សបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការសម្របសម្រួល និងកិច្ចសហការអន្តរការដ្ឋាននៃកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល ដែលមានភាពប្រទាក់ក្រឡាគ្នា​ ពោលគឺកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងកម្មវិធីកែទម្រង់ច្បាប់»។ កិច្ចការកែទម្រង់គន្លឹះទាំងប្រាំនេះ ក្រសោបចូលនូវសមាសភាគដ៏សំខាន់ចំនួនប្រាំនៃការកែទម្រង់អភិបាលកិច្ចរបស់កម្ពុជា រួមមាន៖ ទី១ – ការគ្រប់គ្រងធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។​ ទី២ – ការកំណត់បែងចែកមុខងារច្បាស់លាស់ ការធ្វើប្រតិភូកម្មអំណាចត្រឹមត្រូវ និងការសម្របសម្រួលអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព។ ទី៣ – ការកសាងធនធានមនុស្ស និងស្ថាប័នសាធារណៈប្រកបដោយគុណភាព ភាពស្អាតស្អំ ភាពឆ្លាតវៃ និងសមត្ថភាព។ […]

images
កសិករ​ឥណ្ឌា​ប្រឆាំង​ការ​នាំ​ចូលពូជ​ដំណាំ​កប្បាសបង្កាត់​ហ្សែន​ពី​អាម៉េរិក​ ចូលក្នុងប្រទេស

ហារីយ៉ាណា៖ កសិករឥណ្ឌាមា្នក់ បាននិងកំពុងដាំកប្បាសទើបបង្នាត់ហ្សែនថ្មី ហើយត្រូវបានគេស្គាល់ឈ្មោះអស់រយៈពេល១៥ឆ្នាំកន្លងមកហើយថា ជាពូជកប្បាសបង្កាត់ឈ្មោះជាភាសាលាតាំង បាសីលូស ធូរីងហ្សីនីស (Bacillus Thuringiensis) ដាំនៅក្នុងរដ្ឋហារិយ៉ាណា (Haryana) នៃប្រទេសឥណ្ឌា ភាគខាងជើងនៃប្រទេសឥណ្ឌា ដោយពូជ​កប្បាសថ្មីនេះ បានមកពីការបង្កាត់ហ្សែន​ថ្មី ​ដើម្បី​ទប់ទល់​នឹង​សត្វល្អិតចង្រៃ។ កសិកររូបនេះលោក​បានិយាយថា «​គ្រាប់កប្បាស បាសីលូស ធូរីងហ្សីនេស ឬហៅកាត់ថា ធីប៊ី (BT) ដែលគេចែកឱ្យដំបូង គឺល្អណាស់។ យើងទទួលបានលទ្ធផលល្អណាស់។ វាផ្តល់ទិន្នផលល្អ និងនៅពេលលក់មានតម្លៃខ្ពស់ ហើយនៅពេលដាំយើងមិនចាំបាច់បាញ់ថ្នាំសម្លាប់សត្វល្អិតឡើយ»។ យោងតាមការផ្សាយរបស់បណ្តាញព័ត៌មានអាស៊ី (Chenal News Asia) បានឱ្យដឹងថា ប៉ុន្តែនៅពេលក្រោយៗមកទៀត គុណភាពពូជកម្បាស ធីប៊ី ចាប់ផ្តើមប្រែប្រួលខុសស្រឡះ។ ហ្វូងដង្កូវពណ៌ផ្កាឈូក ដែលស៊ាំនឹងពូជកប្បាសកែប្រែហ្សែនថ្មីនេះ អាចបំផ្លាញទិន្នផលកប្បាស ឥឡូវនេះគំរាមកំហែងដល់ដំណាំក្បាសតែម្តង។ ដូច្នេះដើម្បីការពារកប្បាសបាន កសិកររូបនេះ ត្រូវពឹងលើថ្នាំសម្លាប់សត្វល្អិត។ លោកបាននិយាយថា​ «ប៉ុន្តែការប្រើថ្នាំបាញ់សម្លាប់សត្វល្អិតអស់លុយច្រើនណាស់។ ទាំងអស់នេះ គឺវា​ជា​មូល​ហេតុ​នាំឱ្យ​កសិករឈប់​ដាំ​ពូជ​កប្បាស​ក្នុង​ស្រុក។ ជាពិសេស នៅក្នុងរដូវរាំងស្ងួត គឺពិបាកមែនទែន ដោយសារមានសត្ចល្អិតចង្រៃច្រើនពេក»។ រហូតដល់ពេលបច្ចុប្បន្ននេះ ជាង៩៦ភាគរយនៃកប្បាស […]

កាលវិភាគផ្សព្វផ្សាយ