រុស្ស៊ីកាត់បន្ថយពន្ធនាំចេញស្រូវសាលីដល់កម្រិតសូន្យ ដើម្បីរក្សាតម្លៃលើទីផ្សារ​ និងបង្កើនការនាំចេញ

Odessa_Wheat-1024x664

មូស្គូៈ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់រុស្ស៊ី បានធ្វើសេចក្តីរាយការណ៍ កាលពីចុងសប្តាហ៍មុនថា ក្រសួងកសិកម្មរុស្ស៊ី បានកាត់បន្ថយអត្រាពន្ធនាំចេញស្រូវសាលីដល់សូន្យ ចាប់ពីដើមខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីការពារទីផ្សារក្នុងស្រុកពីការឡើងថ្លៃ និងដើម្បីរារាំងការនាំចេញលើសចំនួនកំណត់។

កាត់បន្ថយអត្រាពន្ធនាំចេញដល់កម្រិតសូន្សនេះ ត្រូវបានគេគណនា មានភាពខុសគ្នា៧០ភាគរយចំពោះតម្លៃកំណត់ ដែលបានមកពីទិន្នន័យកិច្ចសន្យានាំចេញ និងគណនាលើមូលដ្ឋានប្រចាំសប្តាហ៍ ព្រមទាំងតម្លៃមូលដ្ឋានកំណត់ដោយក្រសួងកសិកម្ម។

យោងតាមតារាងតម្លៃ បានឱ្យដឹងថា តម្លៃកំណត់នាំចេញឱ្យនៅត្រឹម២២៨,៧ដុល្លារ ក្នុងស្រូវសាលីមួយតោន ដោយជាប់កាតព្វកិច្ចបង់ពន្ធ នៅត្រឹមកម្រិតសូន្យ ដែលកាលពីនៅក្នុងខែមករា ឆ្នាំ២០២៥នេះ ​កាតព្វកិច្ចជាប់ពន្ធនាំចេញបានឡើងដល់កម្រិតខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន គឺនៅ៥៩,៨៧ដុល្លារ ក្នុងមួយតោន។

កសិកររុស្ស៊ីបានអំពាវនាវម្ត្តងហើយម្តងទៀតទៅរដ្ឋាភិបាលឱ្យលុបចោល ឬកាត់បន្ថយកាតព្វកិច្ចពន្ធដោយនិយាយថា វាធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណេញនៃការធ្វើកសិកម្មស្រូវសាលី ហើយថាមានតែផ្នែកតូចមួយនៃមូលនិធិ ដែលប្រមូលបានតាមរយៈពន្ធត្រូវបានប្រគល់ទៅលើវិស័យនេះ។

ការសម្រេចចិត្តបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ស្រូវសាលីទាំងអស់ ដែលត្រូវបាននាំចេញពីប្រទេសរុស្ស៊ី កាលពីពេលថ្មីកន្លងមកនេះ  ដែលកាតព្វកិច្ចសូន្យនឹងត្រូវចូលជាធរមាននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងធ្វើឱ្យស្រូវសាលីរបស់រុស្ស៊ី កាន់តែមានការប្រកួតប្រជែងជាសកល និងបង្កើនបរិមាណនាំចេញឱ្យបានយ៉ាងច្រើនទៅកាន់ទីផ្សារក្រៅប្រទេស។

ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធនោះនឹងលែងប្រើចាប់ពីថ្ងៃទី៩ ខែកក្កដា​ ដែលជាលទ្ធផល អ្នកនាំចេញនឹងលែងត្រូវបង់ពន្ធនេះទៀតហើយ។  អាស្រ័យហេតុនេះ វានឹងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុ​ ហើយនឹងអនុញ្ញាតឱ្យពួកគេផ្តល់ជូននូវតម្លៃទាបនៅក្នុងទីផ្សារអន្តរជាតិ។

ការដកកាតព្វកិច្ចនាំចេញស្រូវសាលី ឱ្យធ្លាក់មកដល់កម្រិតសូន្សនេះ ត្រូវបានគេរំពឹងថានឹងមានផលវិជ្ជមានសម្រាប់បង្កើនការប្រកួតប្រជែងលើផ្សារស្រូវសាលីរបស់រុស្ស៊ី ខណ​ៈទីផ្សារស្រូវសាលីពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំង។

លើស​ពី​នេះ​ទៀត ការ​ផ្លាស់​ប្តូរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​មធ្យោបាយ​មួយ​ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ ដែលអាចព្យាករណ៍បានកាន់តែច្រើនសម្រាប់ទាំងអ្នកផលិត និងអ្នកទិញ។  ស្ថិរភាព​តម្លៃនេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ថែរក្សានិរន្តភាព​វិស័យ​កសិកម្ម​ឱ្យ​​រឹងមាំ​ នឹងទទួលបានប្រាក់ចំណេញខ្ពស់។

កាលពីឆ្នាំ២០២៤ ប្រទេសរុស្ស៊ី បាននាំចេញស្រូវសាលីជាង១០លានតោន ចូលទៅកាន់ប្រទេសអេហ្ស៊ីប នូវជាបរិមាណមិនធ្លាប់មានពីមុនមក ដែលបញ្ជាក់ពីការពង្រីកឥទ្ធិពលរបស់ទីក្រុងម៉ូស្គូ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោក និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយអាហ្វ្រិកខាងជើង។

ទំហំពាណិជ្ជកម្មដ៏ធំនេះត្រូវបានគូសបញ្ជាក់បន្ថែមទៀតនៅក្នុងសេចក្តីរបាយការណ៍នានារបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី ដែលបានលើកឡើងពីការកត់សម្គាល់របស់ប្រធានសាខាប្រចាំតំបន់នៃមជ្ឈមណ្ឌលសហព័ន្ធសម្រាប់ការវាយតម្លៃសុវត្ថិភាព និងគុណភាពផលិតផលកសិកម្មរបស់រុស្ស៊ី។

ការរីកចម្រើផ្នែកនាំការចេញកសិផលនេះ បង្ហាញតួលេខពាណិជ្ជកម្មដ៏រឹងមាំរបស់រុស្ស៊ី ព្រមទាំងឆ្លុះបញ្ចាំងពីភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលអេហ្ស៊ីប និងរដ្ឋាភិបាលរុស្ស៊ី ដែលទំនងជាកាន់តែស៊ីជម្រៅថែមទៀត នៅពេលរុស្ស៊ីផ្លាស់ប្តូរគោលដៅឆ្ពោះទៅរកទីផ្សារក្នុងទ្វិបអាហ្រិក ស្របពេលប្រទេសក្នុងទ្វីបអាហ្វ្រិកជាច្រើន កំពុងតែស្វែងអ្នកផ្គត់ផ្គង់អាចទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការនាំចូលស្រូវសាលីមកក្នុងប្រទេសរបស់ខ្លួន។

ទំនាក់ទំនងពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយទ្វីបអាហ្រ្វិក បានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ជាពិសេសក្នុងឆ្នាំ២០២៤ ដែលទីក្រុងម៉ូស្គូបានបង្កើនយុទ្ធសាស្រ្តឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងទ្វីបនេះ។

ក្នុងចំណោមការវិវឌ្ឍដ៏គួរឱ្យកត់សម្គាល់បំផុត គឺការកើនឡើងដែលមិនធ្លាប់មានពីមុនមកក្នុងការនាំចេញកសិផល ជាពិសេសស្រូវសាលី ដែលបានធ្វើឱ្យរុស្ស៊ីមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់រដ្ឋជាច្រើននៅអាហ្វ្រិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាតួអង្គដ៏លេចធ្លោនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារពិភពលោកផងដែរ។

ចំណុចសំខាន់នៃការផ្លាស់ប្តូរនេះ គឺការលើកកម្ពស់វិស័យកសិកម្មរបស់រុស្ស៊ី ដែលនៅឆ្នាំ២០២៤ការនាំចេញកសិផលរបស់រុស្សីទៅកាន់ទ្វីបអាហ្រ្វិក បានកើនឡើងរហូតដល់ជាងប្រាំពីរពាន់លានដុល្លារ ដែលគ្របដណ្តប់លើប្រទេសចំនួន៤៥នៅទ្វីបអាហ្វ្រិក។ កំណើននេះមិនមែនគ្រាន់តែជាស្ថិតិនៃការនាំចេញកសិផលនោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយផងដែរ៕


image_2026-05-27_16-03-21
ចំនួនពលករចំណាកស្រុកកើនច្រើនបំផុត ដើម្បីបំពេញការងារក្នុងវិស័យកសិកម្ម នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា ប្រទេសកូរ៉េខាងត្បូង ប្រមូលពលករចំណាកស្រុកឱ្យបានចំនួន១០៤ ០០០នាក់ ដែលជាកំណត់ត្រាខ្ពស់បំផុត ឱ្យចូលរួមក្នុងវិស័យកសិកម្ម នៅឆមាសទីមួយ នៃឆ្នាំ២០២៦នេះ ដោយគូសបញ្ជាក់ពីការពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងពលកម្មមកពីបរទេស។ ក្នុងនេះ មានពលករចំនួន៩៤​ ០០០នាក់ នឹងក្លាយជាអ្នកធ្វើតាមរដូវកាលកាន់ទិដ្ឋាការ E-8 ដែលមានសុពលភាពរហូតដល់ប្រាំបីខែ។ ក្រៅពីនេះ ត្រូវបានបម្រុងទុកសម្រាប់ពលករកាន់ទិដ្ឋាការ E-9 ដែលអាចស្នាក់នៅបានរយៈពេលរហូតបីឆ្នាំ ព្រមទាំងអាចស្វែងរកឱកាសនៅក្នុងវិស័យឧស្សាហកម្មផងដែរ ដូចជាផ្នែកចិញ្ចឹមសត្វជាដើម។ នៅក្នុងឆ្នាំ២០២៦នេះ គ្រាន់តែចំនួនអ្នកធ្វើការតាមរដូវកាលបានកើនឡើង៥៣ភាគរយ ពីចំនួន៦១ ២៤៨នាក់ ក្នុងឆមាសទី១ កាលពីឆ្នាំ២០២៥។ យោងតាមតួលេខរបស់ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ កូរ៉េខាងត្បូង បានឱ្យដឹងថា ចំនួនពលករចំណាកស្រុកក្នុងវិស័យកសិកម្មមានចំនួន២០ ៧៣៨នាក់ ក្នុងឆ្នាំ២០២០ ប៉ុន្តែបានកើនឡើងយ៉ាងឆាប់រហ័សដល់៨៥ ២៩២នាក់ ក្នុងឆ្នាំ២០២៤ និងកើនដល់១៣០ ២៥៩នាក់ ក្នុងឆ្នាំ២០២៥ ដែលកើនឡើងជាងប្រាំមួយដង។ តាមរយៈតួលេខសម្រាប់ឆមាសទីមួយនៃឆ្នាំនេះលើសពី១០០ ០០០នាក់ហើយ ចំនួនសរុបប្រចាំឆ្នាំត្រូវបានគេរំពឹងថា នឹងឈានដល់ ១៤០ ០០០នាក់នៅឆ្នាំ២០២៦នេះ […]

image_2026-05-27_15-13-13
ឥណ្ឌាក្លាយជាអ្នកផ្គត់ផ្គង់សាច់ក្របីដ៏សំខាន់សម្រាប់ទីផ្សារវៀតណាម

ហាណូយ៖ ប្រទេសវៀតណាមបានចំណាយប្រាក់ជាង២០០លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៦  សើម្បីនាំចូលសាច់ក្របីពីប្រទេសឥណ្ឌា ដែលកំពុងតែក្លាយជាអ្នកផ្គត់ផ្គង់សាច់ដ៏សំខាន់មួយ ទៅកាន់ទីផ្សារវៀតណាម។ យោងតាមទិន្នន័យពីនាយកដ្ឋានគយ វៀតណាម បានឱ្យដឹងថា ការនាំចូលសាច់ក្របី និងផលិតផលសាច់សត្វ មានបរិមាណចំនួន១៣១ ១០០តោន ដែលមានតម្លៃជាង២៩៥លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៦។ ប្រទេសឥណ្ឌា គឺជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលស្មើនឹងជាង២២ភាគរយនៃការនាំចូលសាច់ក្របីសរុប ឬស្មើនឹងជាង២៩ ១០០តោន ព្រមទាំងរកចំណូលបានជិត១១៦លានដុល្លារ។ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥ បរិមាណនាំចូលសាច់ក្របីពីឥណ្ឌាបានកើនឡើង៣,៧ភាគរយ ខណៈតម្លៃនាំចូលបានកើនឡើង២១,៥ភាគរយ។ និន្នាការកើនឡើងនេះបានបន្តរហូតដល់ខែមីនា នៅពេលប្រទេសវៀតណាមបាននាំចូលសាច់ ក្របី និងផលិតផលសាច់ចំនួន៥១ ៦០០តោនពីប្រទេសឥណ្ឌា ដែលមានតម្លៃជាង២០៨លានដុល្លារ ស្មើនឹងជាង២៣ភាគរយនៃការនាំចូលសរុប។ ពីមួយឆ្នាំទៅមួយឆ្នាំ តួលេខនេះតំណាងឱ្យការកើនឡើងជិត២២ភាគរយនៃបរិមាណ និងជាង៤៣ភាគរយនៃតម្លៃនាំចូលសាច់សត្វ។ យោងតាមនាយកដ្ឋានផលិតកម្មបសុសត្វ វៀតណាម បានឱ្យដឹងថា សាច់ក្របីរបស់ប្រទេសឥណ្ឌា បានលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងប្រទេសវៀតណាម ដោយសារកត្តាសំខាន់ពីរ។ ទីមួយ តម្លៃសាច់ក្របីនៅទាប បានធ្វើឱ្យផលិតផលសាច់របស់ឥណ្ឌា អាចប្រកួតប្រជែងបានយ៉ាងខ្លាំងនៅលើទីផ្សារក្នុងប្រទេសវៀតណាម។ លើសពីនេះ ការផ្គត់ផ្គង់សាច់ក្របីនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការចិញ្ចឹមក្របីមិនសូវបានល្អ ហើយតំបន់វាលស្មៅសម្រាប់ក្របីក៏បានរួមកាន់តែតូច។ ទន្ទឹមនឹងនោះដែរ តម្រូវការផលិតផលសាច់ក្របី និងសាច់គោ នៅតែមានកម្រិតខ្ពស់។ […]

707370647_994626673369834_7835020145298139502_n
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលកៅស៊ូ ដែលដាំដុះមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ការនាំចេញកៅស៊ូរកចំណូលបានប្រមាណ៦០៤លានដុល្លារ ថយចុះ៩,១ភាគរយ ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានចំណូលប្រមាណ២២៣លានដុល្លារ គឺកើនឡើង១៣១ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែង​​ថា គោលដៅធំបំផុតរបស់កម្ពុជា គឺផលិតផលដែលដាំដុះបាន ឬផលិតបានឱ្យមានតម្លៃខ្ពស់ និងមានទីផ្សារសម្រាប់តម្រូវការក្នុងស្រុក និងកែច្នៃជាផលិតផលពាក់កណ្ដាលសម្រេចមុននិងនាំចេញទៅខាងក្រៅប្រទេស។ ក្រៅពីនាំចេញ ជ័រកៅស៊ូកម្ពុជាត្រូវបានផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដចំនួន៧ ដែលកំពុងតែដំណើរការ រួមមាននៅខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តក្រចេះ ខណៈដែលកម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន៤៤៨ ០៥១ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន៣៤៦ ៨៤២ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន១០១ ២០៨ហិកតា ស្មើនឹង២៣ភាគរយ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការកើនឡើងនេះ ក៏បានបង្ហាញពីកៅស៊ូនៅកម្ពុជាកំពុងមានការកើនឡើង ហើយផ្ទៃដីដាំដុះក៏កំពុងមានការកើនឡើងផងដែរ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏ចាត់ទុកកំណើនការទិញលក់ផលិតផលកៅស៊ូនៅក្នុងស្រុកនេះ គឺជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា។ សម្តេចធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មក្នុងស្រុកមានការអភិវឌ្ឍ និងបានជំរុញឲ្យមានរោងចក្រកែច្នៃកៅស៊ូ បង្កើនផលប្រយោជន៍ដល់កសិករ ដែលដាំដុះផ្ទាល់ តាមរយៈការជួយទិញផលិតផលនៅតាមសហគមន៍តូចៗ ដើម្បីបង្កើតទីផ្សារនៅនឹងកន្លែង។ […]

image_2026-05-27_13-18-33
កសិករចិញ្ចឹមមាន់ប្រទេសអូទ្រីស ជំរុញឱ្យលក់ស៊ុតក្នុងស្រុក នៅតាមផ្សារទំនើប

ទីក្រុងវីយែន៖ ក្រុមកសិករវ័យក្មេងរបស់ប្រទេសអូទ្រីស នាំគ្នាបានរិះគន់បណ្តាសាខារបស់ផ្សារទំនើបអន្តរជាតិ ចំពោះការលក់ស៊ុតនាំចូលពីបរទេស ហើយមិនព្រមដាក់តាំងលក់ផលិតផលស៊ុតមាន់ក្នុងស្រុក។ អ្នកចិញ្ចឹមមាន់ម្នាក់ ដែលជាសមាជិកសមាគមកសិករវ័យក្មេងអូទ្រីស បាននិយាយថា នេះគឺជាសញ្ញាខុសទាំងស្រុងសម្រាប់កសិករចិញ្ចឹមមាន់របស់យើង។ មានស៊ុតអូទ្រីសគ្រប់គ្រាន់ហើយ ដូច្នេះស៊ុតនាំចូលពីបរទេសគួរឈប់ឱ្យដាក់តាំងលក់តាមផ្សារទំនើបរបស់យើងទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករចិញ្ចឹមមាន់យកស៊ុតនៅប្រទេសអូទ្រីស បានវិនិយោគទឹកប្រាក់យ៉ាងច្រើន ដើម្បីពង្រឹងលើគុណភាព ការគ្រប់គ្រង ការតាមដាន ព្រមទាំងសាងសង់ទ្រុងមាន់បែបទំនើបៗ។ ពួកកសិករប្រឹងធ្វើកសិកម្មចិញ្ចឹមមាន់យកស៊ុត ដោយសារតែពួកគេអាចជឿជាក់យ៉ាងច្បាស់ថា អ្នកលក់រាយគ្រឿងទេសនៅក្នុងប្រទេសអូទ្រីសនឹងលក់តែស៊ុតអូទ្រីសប៉ុណ្ណោះ។ សមាគនកសិករវ័យក្មេងអូទ្រីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “កសិកររបស់យើងបានចែកចាយស៊ុតមាន់គ្រប់គ្រាន់តាមតម្រូវការ។ ពួកគេបានវិនិយោគ  ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត និងបង្កើតបានតាមស្តង់ដារ ដែលអាចធ្វើឱ្យប្រទេសអូទ្រីសមានមោទនភាពចំពោះលទ្ធផលនេះ។ ស្រាប់តឺហេតុអ្វីបានផ្សារលក់រាយដ៏ធំនេះ បែរជាដាក់តាំងលក់ស៊ុតមាន់បរទេស ដែលទង្វើមិនអាចទទួលយកបានសោះតែម្តង”។ សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា សមាគមកសិករវ័យក្មេងត្រូវការភាពជឿជាក់ ការរៀបចំផែនការជាក់លាក់ ឆន្ទៈក្នុងការវិនិយោគ និងការរំពឹងទុកដោយយុត្តិធម៌ ព្រោះការវិនិយោគលើកសិដ្ឋានចិញ្ចមមាន់នេះ ត្រូវទទួលខុសត្រូវក្នុងរយៈពេលវែង។ កសិករវ័យក្មេងត្រូវតែអាចជឿជាក់ថា ផលិតផលស៊ុតមាន់របស់ពួកគេ នឹងមានលក់នៅតាមសាខាផ្សារក់រាយនៅក្នុងប្រទេសអូទ្រីស។ បើយោងតាមតួលេខក្រសួងកសិកម្មអូទ្រីស បានឱ្យនៅដឹងថា នៅក្នុងឆ្នាំ២០២៤ ការផលិតស៊ុតរបស់ប្រទេសអូទ្រីសមានចំនួនប្រហែល២,២ពាន់លានស៊ុតនេះ។ ជាង៥៦ភាគរយនៃមេមាន់ចិញ្ចឹមនៅក្នុងទ្រុងបានផ្តល់ស៊ុតប្រហែល៣១ភាគរយ ចំណែក១៣ភាគរយ គឺជាស៊ុតបានមកពីមេមាន់ចិញ្ចឹមតាមបែបធម្មជាតិ។ ចំណែករបាយការណ៍ស្ថិតិ បាននិយាយថា ប្រទេសអូទ្រីសអាចផ្គត់ផ្គង់ស៊ុតមានដោយខ្លួនឯងបាន៩៥ភាគរយ។ សម្រាប់ស៊ុតមាន់ប្រហែល៩០ភាគរយសុទ្ធសឹងតែចិញ្ឋឹមនៅក្នុងស្រុក។ ប្រទេសអូទ្រីសនាំចូលស៊ុតពីប្រទេសជិតខាង ដើម្បីបំពេញបន្ថែមនូវតម្រូវការក្នុងស្រុក […]

កាលវិភាគផ្សព្វផ្សាយ