ទីផ្សារផ្លែគូលែនលើសកលលោក​នឹងផ្តល់ចំណូល៨,៧៩ពាន់លានដុល្លារនៅឆ្នាំ២០២៨

3-111346_515-133851

ហាណូយ៖ ទីផ្សារផ្លែគូលែននៅលើពិភពលោកកំពុងតែរឹងមាំ ព្រមទាំងមានតម្លៃ ដែលត្រូវបានព្យាករណ៍ថា នឹងមានកំណើនទឹកពី៦,៧៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ ដល់៨,៧៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៨ គឺកើន ៥,៥ភាគរយក្នុងឆ្នាំ២០២៥នេះ។

ការរីចម្រើនដ៏គួរឱ្យកត់សម្គាល់នេះ ឆ្លុះបញ្ចាំងពីរសជាតិរបស់ផ្លែឈើគូលែនស្រស់ៗ មានជីវជាតិផ្អែមឆ្ងាញ់ និងទទួលបានការនិយមពេញចិត្តបរិភោគកាន់តែច្រើនឡើងស្ទើរគ្រប់ទិសទី។

នៅពេលការយល់ដឹងជាសកលអំពីអត្ថប្រយោជន៍ដល់សុខភាព និងរបបចំណីអាហារកាន់តែច្បាស់ បានក្លាយជាកត្តាជួយលើកកម្ពស់ទីផ្សារសម្រាប់ផ្លែគូលែន។ អ្នកទទួលទាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសកំពុងសេដ្ឋកិច្ចរីកចម្រើន បានបង្ហាញពីតម្រូវការសម្រាប់ផ្លែឈើស្រស់ៗ និងមានជីវជាតិ ទើបធ្វើឱ្យទីផ្សារនៃផ្លែគូលែនបីលើពិភពលោក​ កាន់តែរីកធំឡើង។

លើសពីនេះ តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល និងសកម្មភាពពាណិជ្ជកម្ម ជាពិសេស នៅក្នុងប្រទេសផលិតផ្លែគូលែនធំៗ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកទីផ្សារ។

លើសពីផ្នែកផ្លែឈើស្រស់ ផ្លែគួលែនកំពុងត្រូវបានពង្រីក និងពេញនិយមនៅក្នុងផលិតផលកែច្នៃដូចជា ដំណាប់ផ្លែគូលែន ទឹកផ្លែគូលែន ផ្លែគូលែនកំប៉ុង និងគូលែនស្ងួតជាដើម។

តាមទីផ្សារសំខាន់ៗនៅអាស៊ី អឺរ៉ុប និងសហរដ្ឋអាម៉េរិក តម្រូវការអន្តរជាតិសម្រាប់ផ្លែគូលែនមានការកើនឡើងជាលំដាប់។ នៅទ្វីបអឺរ៉ុប ផ្លែគូលែនត្រូវបានទទួលស្គាល់ថា ជាផ្លែឈើ “ផ្អែម និងមានជីវជាតិ” ដែលជំរុញការនាំចេញខ្លាំងទៅកាន់ប្រទេសហូឡង់ និងចក្រភពអង់គ្លេស។ ការកើនឡើងនៃបរិមាណនាំចេញ រួមជាមួយនឹងការផ្លាស់ប្តូរជាសាកលឆ្ពោះទៅរកជម្រើសអាហារ ដែលមានសុខភាពល្អ បានរួមចំណែកដល់ការរក្សានូវសន្ទុះកំណើនប្រកបដោយស្ថិរភាពនៃទីផ្សារផ្លែគូលែន។

ប្រទេសចិន គឺជាប្រទេសផលិត និងនាំចេញផ្លែគូលែនធំជាងគេលើពិភពលោក ដោយទិន្នផលប្រចាំឆ្នាំឈានដល់ប្រមាណពីរលានតោន។ តំបន់រីកលូតលាស់សំខាន់ៗរួមមានខេត្ត ក្វាងទុង (Guangdong) ស្មើនឹង៦៥ភាគរយនៃផលិតកម្មជាតិ​ ខេត្តហ្វូជៀន (Fujian) និងខេត្ត​ ហៃណាន (Hainan)។

ផ្លែ​គូលែន​របស់​ចិន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ធំៗ ​រួម​មាន​អាម៉េរិក កាណាដា អឺរ៉ុប ហុងកុង សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ម៉ាឡេស៊ី។ ឧស្សាហកម្មផ្លែ​គូលែនរបស់ប្រទេសចិន មានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែការអភិវឌ្ឍនៃពូជថ្មី ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប និងការគាំទ្រពីរដ្ឋាភិបាលសម្រាប់ការដឹកជញ្ជូន។

ចមណែកប្រទេសវៀតណាមកាន់កាប់តំណែងទីពីរ និងកំពុងបន្តពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារផ្លែគូលែន។ ការប្រមូលផលផ្លែគូលែនរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងឈានដល់ជាង៣០ម៉ឺនតោននៅឆ្នាំ២០២៥ ពោលគឺកើនឡើង៣០ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

ទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមរួមមាន ចិន អាម៉េរិក ជប៉ុន និងសហភាពអឺរ៉ុប។ វៀត​ណាម​កំពុង​តែវិនិយោគ​យ៉ាង​ច្រើន​ក្នុង​ការ​លើក​កម្ពស់​គុណភាព ​និង​ភស្តុភារ​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ក្នុង​ទីផ្សារ​ពិភពលោក។

ឥណ្ឌាក៏ស្ថិតក្នុងចំណោមអ្នកផលិតផ្លែគូលែនធំជាងគេលើពិភពលោកផងដែរ តាមរយៈទិន្នផលប៉ាន់ស្មានចំនួនជិត៧៣ម៉ឺនតោន ក្នុងកំឡុងឆ្នាំ២០២១-២០២២។ ទោះជាយ៉ាងណាក៏ដោយភាគច្រើននៃផ្លែគូលែនរបស់ឥណ្ឌាប្រហែលពី៩៨ ទៅ៩៩ភាគរយ ត្រូវបានប្រើប្រាស់ក្នុងស្រុក។ ទោះបីជាយ៉ាងនេះក្តី សក្ដានុពលនៃការនាំចេញរបស់ឥណ្ឌាកំពុងកើនឡើង ជាពិសេសទៅកាន់ទីផ្សារមជ្ឈិមបូព៌ា។

រីឯប្រទេសម៉ាដាហ្គាស្ការ បានលេចមុខជាអ្នកនាំចេញផ្លែគូលែនឈានមុខគេទៅកាន់សហភាពអឺរ៉ុប (EU) ដោយសារការគ្រប់គ្រងគុណភាពដ៏តឹងរ៉ឹង និងប្រព័ន្ធដឹកជញ្ជូនត្រជាក់ប្រកបដោយប្រសិទ្ធភាព។

ប្រទេសចិនបាននាំចេញ គូលែន ច្រើនជាងពីរម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់ សហភាពអឺរ៉ុបដោយមានបារាំង និងអាល្លឺម៉ង់ជាទីផ្សារសំខាន់របស់ខ្លួន។

លើសពីនេះទៀត lychees ក៏ត្រូវបានដាំដុះនៅក្នុងប្រទេសថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលរួមចំណែកដល់ការផ្គត់ផ្គង់ក្នុងតំបន់ និងចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ៕


photo_2026-11-13_13-49-41
ស្វាយចន្ទីខ្មែរ កំពុងទាក់ចិត្តក្រុមហ៊ុនជប៉ុនមួយទៀត មកកែច្នៃគ្រាប់ និងចម្រាញ់ប្រេង

ភ្នំពេញ៖ ក្រុមហ៊ុនជប៉ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងចម្រាញ់ប្រេងពីសំបកស្វាយចន្ទី ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០ ០០០តោន និងផលិតប្រេង CNSL ៥ ០០០តោនក្នុងមួយឆ្នាំ។ គម្រោងនេះគ្រោងចាប់ផ្តើមដំណើរការវិនិយោគ និងសាងសង់នៅឆ្នាំ២០២៧ ប្រសិនបើការសាកល្បងបច្ចេកទេសទទួលបានជោគជ័យ។ ក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី (JFE Shoji) របស់ជប៉ុន កំពុងស្វែងរកឱកាសវិនិយោគ និងកិច្ចសហការដើម្បីបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងរោងចក្រចម្រាញ់ប្រេងពីសំបកស្វាយចន្ទីនៅកម្ពុជា ដែលអាចមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ៣០​ ០០០តោនក្នុងមួយឆ្នាំ។ យោងតាមសមាគមស្វាយចន្ទីកម្ពុជា (CAC) គម្រោងនេះត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងសមាគម និងលោក កិស៊ូកិ សាតូ (Keisuke Satoh) អនុប្រធានក្រុមហ៊ុន ជេ អេហ្វ អ៊ី ស៊ូជី វៀតណាម ដើម្បីស្វែងយល់ពីលទ្ធភាពវិនិយោគលើគម្រោងនេះ។ តាមផែនការ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឆៅ ៣០.០០០តោនក្នុងមួយឆ្នាំ និងទទួលបានសំបកស្វាយចន្ទីប្រមាណ២០ ០០០តោន ក្នុងមួយឆ្នាំ […]

photo_2026-11-13_10-10-24
ទិន្នន័យកសិកម្មឆ្នាំ២០២៥ ត្រូវបានប្រកាសឱ្យប្រើសម្រាប់គាំទ្រគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិសំខាន់ៗសម្រាប់គាំទ្រការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ខណៈរបាយការណ៍នេះគ្របដណ្តប់លើការដាំដុះដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការនេសាទ។ កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥ ដើម្បីផ្តល់ទិន្នន័យស្ថិតិដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់ផ្សេងទៀត សម្រាប់គាំទ្រការរៀបចំគោលនយោបាយ ផែនការ និងការសម្រេចចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ពិធីប្រកាសនេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ ក្រោមកិច្ចសហការរវាងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ។ ក្នុងឱកាសនោះ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ការប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍នេះ គឺជាសមិទ្ធផលសំខាន់មួយក្នុងការលើកកម្ពស់ការប្រើប្រាស់ទិន្នន័យស្ថិតិផ្លូវការ ដើម្បីគាំទ្រការរៀបចំផែនការ និងគោលនយោបាយ ការតាមដាន និងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងការសម្រេចចិត្តលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិ។ លោកបានបញ្ជាក់ថា របាយការណ៍នេះផ្តល់នូវទិន្នន័យសំខាន់ៗពាក់ព័ន្ធនឹងការប្រើប្រាស់ និងការគ្រប់គ្រងដីកសិកម្ម ការដាំដុះដំណាំតាមរដូវ និងដំណាំអចិន្ត្រៃយ៍ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងការនេសាទ កម្លាំងពលកម្ម សកម្មភាពសេដ្ឋកិច្ចរបស់គ្រួសារកសិកម្ម ព្រមទាំងផលប៉ះពាល់ពីគ្រោះធម្មជាតិ […]

image_2026-11-13_13-25-52
ក្រុមហ៊ុនក្នុងស្រុកមួយចុះកុងត្រាជាមួយចិន ដើម្បី​ទិញ​​​ដំឡូងមីស្ងួត២០ម៉ឺនតោន នាំចេញទៅចិន

ដោយ​ ហៃ ស៊ីណា ភ្នំពេញ៖ ក្រុមហ៊ុន ហង់ ហាវ៉េស (Hang Harvest) បានចុះកុងត្រាជាមួយក្រុមហ៊ុនចិន ដើម្បីទិញដំឡូងមីស្ងួត ចំនួន២០ម៉ឺនតោន សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិន។ លោក គឹម លាស់ ប្រធានក្រុមហ៊ុន HANG HARVEST បាន​​ឲ្យដឹងថា ក្រុមហ៊ុនបាន​​ចុះអនុស្សា​រណៈ​នៃ​ការ​យោគ​យល់គ្នា ជាមួយក្រុមហ៊ុន កូហ្វកូ បាយអូ អេនើជី (COFCO BIO-ENERGY CO., LTD) ជាជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់​ស្វយ័​ត​ ជនជាតិជាំងក្វាងស៊ីប្រទេសចិន ដើម្បីទិញដំឡូងមី ចំនួន២០ម៉ឺនតោនពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៦។​ លោកបាន​​លើកឡើងថា ​​​​កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាង​កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញ​វិស័យដំឡូងមី​របស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ លើសពីនេះ លោកបានពន្យល់ថា ​​ចិនជាទីផ្សារដ៏ធំសម្រាប់​ដំឡូងមីកម្ពុជា ហើយ​​ក្រុមហ៊ុនបាននិងកំពុងប្រមូលទិញដំឡូងមីក្រៀមក្នុងរង្វង់២០ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសចិនផងដែរ​​​។ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០នៅលើពិភពលោក ជាមួយផ្ទៃដីដាំដុះប្រមាណ៦០ ទៅ៨០ម៉ឺនហិកតា។ ក្នុងរយៈពេល៨ ខែដើមឆ្នាំ២០២៦នេះ កម្ពុជាបាន​​នាំចេញដំឡូងមីក្រៀម និងចំណិតដំឡូងមីទៅកាន់ទីផ្សារចិន […]

photo_2026-11-13_10-35-01 (4)
ក្រុមអ្នកចិញ្ចឹមសត្វ គួរ​​បន្ថែមការកែច្នៃសាច់ – CDC ថានេះជាការ​បោះជំហានឆ្ពោះទៅការនាំចេញ

ដោយ​ នៅ ស៊ីវុត្ថា ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យអ្នកចិញ្ចឹមសត្វនៅ​កម្ពុជាកែ​ច្នៃផលិតផល ដើម្បីឈានទៅរកការនាំចេញទៅទីផ្សារអន្តរជាតិ។ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានមានប្រសាសន៍ថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គួរបន្តអភិវឌ្ឍវិស័យចិញ្ចឹមសត្វ ដោយមិនត្រឹមតែបំពេញតម្រូវការទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការកែច្នៃផលិតផល សម្រាប់ការនាំចេញផងដែរ។ ក្នុងជំនួបជាមួយនឹង​សមាគម​អ្នកចិញ្ចឹមសត្វកម្ពុជា លោក ជា វុទ្ធី បានបញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជា នឹងជួយ​សម្របសម្រួល និងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យចិញ្ចឹមសត្វ។ ជាការឆ្លើយតប លោក ស្រ៊ុន ពៅ បានបង្ហាញការគាំទ្រចំពោះការលើកទឹកចិត្តនេះ ហើយថា សមាគមនឹង​ត្រៀមរៀបចំកែច្នៃសាច់ ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស។ ជាមួយគ្នានេះលោក ស្រ៊ុន ពៅ ក៏បានលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់កសិករ​អ្នកចិញ្ចឹមសត្វ ឱ្យមានការរីកចម្រើន និងមានចីរភាព៕

កាលវិភាគផ្សព្វផ្សាយ